អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន សូមស្វាគមន៍
ក្នុងថ្ងៃខួបកំណើតខ្ញុំគំរប់៧១ ឈានចូល៧២ឆ្នាំ លោក សំ វិជ្ជាដែលជាកវីមួយរូបនៅឯសហរដ្ឋ
អាមេរិកបានតែងកំណាព្យមួយអំពីទឹកចិត្តពុះពាររបស់ខ្ញុំក្នុងវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រខ្មែរ
៥ទស្សវត្សរ៍ពោលគឺរយះពេល៥០ឆ្នាំមកហើយតាមរយះការបោះពុម្ពផ្សាយជាសៀវភៅប្រលោម
លោកខ្លះៗ និងតាមរយះការផ្សាយតាម«សារព័ត៌មានកោះសន្តិភាព» «វិទ្យុជាតិភ្នំពេញ»នៅឆ្នាំ
១៩៦៨ និង ក្នុងប្រទេសបារាំងតាមព្រឹត្តិ
ប័ត្រ «សេរីកា»ឆ្នាំ១៩៧៧ពេលមកដល់ប្រទេសបារាំងដំបូង។ បន្ទាប់មក «តាមរយះសារព័ត៌មាននៅសហ
រដ្ឋអាមេរិកមានជាអាទិ៍ «នគរធំ»និង«អង្គរបូរី »ក្នុង «វិទ្យុអាស៊ី95.6FM»ទីក្រុងប៉ារីស៍ប្រទេសបារាំងពីឆ្នំា
១៩៨៩ដល់១៩៩២» និងជាពិសេសក្នុង«វិទ្យុបារាំងអន្តរជាតិRADIO FRANCE INTERNATIONALE
RFI» ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១០ឆ្នាំចូលនិវត្តន៍ និង បច្ចុប្បន្នកាលនេះ ក្នុងគេហទំព័ររបស់ខ្ញុំនេះ
WWW.PECHSANGWAWANN.WORDPRESS.COM
សារុបសេចក្ តីគឺចាប់តាំងពីឆ្នាំ១៩៦៨នៅភ្នំពេញ រហូតដល់ឆ្នាំ២០១៨នៅប្រទេសបារាំងនេះ
ហើយនឹងបន្តទៅមុខជានិច្ចដរាបដល់ជរាភាពនិងរោគាយាយីពុំអាចបន្តសកម្មភាពបាន។
ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណអ្នកនិពន្ធ កវីគ្រប់រូបដែលបានផ្តល់អត្ថបទដ៏មានខ្លឹមសារនិង
ស្នាដៃប្រកបដោយទេពកោសល្យផ្នែករចនាបភាពដ៏ល្អប្រណិតដែលមាននាមលើទំព័រនិមួយៗ
ក្នុងវេបសាយរបស់ខ្ញុំ។
នេះជាកិច្ចរួមចំណែកដ៏មានតម្លៃខ្ពស់ឥតកាត់ថ្លៃបានឡើយក្នុងកិច្ចលើកស្ទួយអក្សរសាស្ត្រ
និងអក្សរសិល្ប៍ជាតិយើង។
សូមអរគុណ
គេហទំព័រនេះបានកើតឡើងដោយសារជំនួយរបស់ហេង ឧត្តមកាលពីឆ្នំា២០១០នៅភ្នំពេញ៕