Monthly Archives: ខែ​មេសា 2019

ទិវាពិភពលោកនៃសំឡេង

ខ្ញុំសែនរំភើប និងសូមលើកដៃជម្រាបអរគុណដ៏ជ្រាលជ្រៅជូនមិត្ត
កវីដ៏ឆ្នើមទាំងពីរររូប គឺ លោក យឹម កិច្ចសែ និងលោក សំ វិជ្ជា ដែល
ផ្តល់កិត្តិយសលើកទឺកចិត្តខ្ញុំ ក្នុង«ទិវាសម្លេងពិភពលោក»នេះ។

សូមមិត្តទាំងពីរនឹងគ្រួសារប្រកបដោយសុភមង្គល សុខភាព
ល្អនិងអាយុវែងយ៉ឺនយូរដើម្បីជាគំរូដល់អនុជនជំនាន់ក្រោយ៕


អរគុណមិត្តល្អ សែ និងប្អូន វិជ្ជា ណាស់ណា ដែលតែងតែលើកទឹកចិត្តធីតា សង្វាវ៉ានខ្ញុំនេះ ជានិច្ច។ នេះពិតជារង្វាន់ទឹកចិត្តពិតៗនិងជារង្វាន់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

និយាយតាមត្រង់ចុះណា ក្នុងរយៈពេលជាង១៨ឆ្នាំ ជាអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តរជាតិRFI ខេមរភាសានេះ និងរយៈពេលមុននេះផង ក្នុងវិទ្យុអាស៊ីសម្លេងខ្មែរ ដែលខ្ញុំនិងស្វាមីខ្ញុំបានស្ម័គ្រចិត្តធ្វើការឥតកម្រៃដើម្បីបម្រើវប្បធម៌ខ្មែរផ្នែកអក្សររសិល្យ៍​និងសិល្បៈខ្មែរ មិត្តអ្នកស្តាប់និងលោកយាយចាស់ៗតែងតែនិយាយផ្ទាល់មាត់ប្រាប់ខ្ញុំ ក្នុងពេលបានជួបនឹងស្វាមីក្នុង​ពិធីផ្សេងៗអញ្ចឹងដែរ។ ក្នុងRFI ជាខេមរភាសា ក៏​តែងតែនិយាយផ្ទាល់មាត់ប្រាប់ខ្ញុំផ្ទាល់មាត់អញ្ចឹងដែរ ពេលគេជួបខ្ញុំនឹងស្វាមីក្នុងពិធីផ្សេងៗ។ អរគុណព្រះណាដែលបានផ្តល់អ្វីៗនិងទេពកោសល្យទាំងអស់នេះដល់ខ្ញុំ។

ចំណែកខ្ញុំវិញ ខ្ញុំរវល់វក់វីណាស់ពេលនេះ ណាចង់សរសេរសៀវភៅផង ណាចង់អានខ្លះផង ណាចង់កែកុនសម្លៀកបំពាក់ដែលរលុងខ្លះផង ណាចង់មើលភាពយន្តភាគផង។

ហ៊ឺ អាយុក៏ចេះតែកើនទៅមុខ មិនដឹងជាខ្ញុំនៅមានកម្លាំងចិត្តកាយដើម្បីសរសេរនិងបំពេញបំណងទាំងអស់នេះចប់ឬទេបើដែរ មានតែ២ ចំណង់មានច្រើនយ៉ាងនេះ? ​ចិត្ត​ក៏រហ័ស ម្ហ៉ោះហើយ ស្គាល់តែស្ត្រេសគ្មានល្ហែ។ កម្មណាស់ជាតិនេះខ្ញុំ។

សែអើយមិត្តសែ គ្រាន់តែថាផ្ញើកាដូសៀវភៅជូនសែ និង ប្អូនវិជ្ជាក៏ខ្ញុំមិនទាន់មានពេលយកទៅប្រៃសណីយ៍នៅឡើយ ហើយឡានក៏លែងបើកខ្លួនឯងទៅទៀត ស្រាប់តែខ្លាចលែងហ៊ានកាន់ចង្កូតអញ្ចឹងទៅ។ មិនធម្មតាទេណាដូចពាក្យគេនិយាយលេងថាveryយ៉ាប់!

គួរឱ្យអាណិតខ្លួនណាស់ សក់ក៏ជ្រុះស្តើងអស់ព្រោះតែមានស្ត្រេសនេះ៕

រូបគំនូរនេះជាស្នាដៃរបស់វិចិត្រករ ង៉ែត សឹម នៅប្រទេសបារាំង។   លោកបានធ្វើផ្ញើមកខ្ញុំ កាលលោកនៅមានជិវិត ជាមួយនឹងបណ្ណជូនពរឆ្នាំថ្មី។ មុននឹងដាក់រូបនេះ ខ្ញុំក៏បានស្នើភរិយារបស់លោកហើយៗខ្ញុំក៏បានទទួលសេចក្តីអនុញ្ញាតពីអូន ម៉ូលី ង៉ែត ដែលជាភរិយារបស់លោកតាមការសន្ទនាគ្នាតាមទូរស័ព្ទកាលពីខែមករាឆ្នាំ២០១៤ កន្លងទៅ៕

 

ប៉ែន សេដ្ឋារិន៖ ស្រឡាញ់ជាតិ -គោរពវិន័យ

នេះ ជា​បទ​សម្ភាស​របស់លោកស្រីបណ្ឌិត ប៉ែន​ សេដ្ឋារិន ជាមួយលោក ចួន ធូ ពិធីករនៃ​ទូរទស្សន៍ស៊ីធីអ៊ិន CTN កាលពីឆ្នាំ​២០០៧។ លោក​ស្រី​បណ្ឌិត​ ​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​ខ្លះ​ៗ​របស់​ខ្លួន ពីដំណើរ​ចាក​ចោលស្រុកខ្មែរដោយសារ​សង្គ្រាម​ ពីការ​វិវឌ្ឍ​នៃ​​ស្រុក​យីពុន (ជប៉ុន) ព្រម​ទាំង​ស្នាដៃ​តែងនិពន្ធ​ បកប្រែសម្រួល​ និង​កិច្ច​ការ​ស្រាវជ្រាវ របស់លោកស្រី​​ផងដែរ។ មុន​នឹងបញ្ចប់​កិច្ច​សន្ទនានេះ បណ្ឌិត​សេដ្ឋារិន បាន​ផ្តាំផ្ញើ​ថា «ស្រឡាញ់​ជាតិ មាន​តែ​ត្រូវ​គោរព​វិន័យ។»

បទ​សម្ភាស ប៉ិច សង្វាវ៉ាន ជាមួយ​ទូរទស្សន៍ CTN ឆ្នាំ​២០០៧

នេះ ជា​បទ​សម្ភាស​របស់​ខ្ញុំ​ ប៉ិច សង្វាវ៉ាន ជាមួយលោក ចួន ធូ ពិធីករនៃ​ទូរទស្សន៍ស៊ីធីអ៊ិន CTN កាលពីខែកក្កដា ឆ្នាំ​២០០៧។ កាលនោះ ខ្ញុំ​បាន​ចូលរួម​ជា​មេប្រយោគ​សម្រាប់​ផ្តល់ពិន្ទុវាយតម្លៃ​ស្នាដៃ​រឿងខ្លី និង​ព្រមទាំង​ចូលសិក្ខាសាលានៃ​ពាន់រង្វាន់​អក្សរសិល្ប៍​នូ ហាច។ ក្នុង​កិច្ចសន្ទាននេះ ខ្ញុំ​បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​ខ្លះ​ៗ​របស់​ខ្ញុំ ព្រម​ទាំង​ស្នាដៃ​តែងនិពន្ធ​របស់ខ្ញុំ​ផងដែរ។

សូមចុច​ទស្សនានៅទីនេះ៖