ខ្ញុំសែនរំភើប និងសូមលើកដៃជម្រាបអរគុណដ៏ជ្រាលជ្រៅជូនមិត្ត
កវីដ៏ឆ្នើមទាំងពីរររូប គឺ លោក យឹម កិច្ចសែ និងលោក សំ វិជ្ជា ដែល
ផ្តល់កិត្តិយសលើកទឺកចិត្តខ្ញុំ ក្នុង«ទិវាសម្លេងពិភពលោក»នេះ។
សូមមិត្តទាំងពីរនឹងគ្រួសារប្រកបដោយសុភមង្គល សុខភាព
ល្អនិងអាយុវែងយ៉ឺនយូរដើម្បីជាគំរូដល់អនុជនជំនាន់ក្រោយ៕
អរគុណមិត្តល្អ សែ និងប្អូន វិជ្ជា ណាស់ណា ដែលតែងតែលើកទឹកចិត្តធីតា សង្វាវ៉ានខ្ញុំនេះ ជានិច្ច។ នេះពិតជារង្វាន់ទឹកចិត្តពិតៗនិងជារង្វាន់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
និយាយតាមត្រង់ចុះណា ក្នុងរយៈពេលជាង១៨ឆ្នាំ ជាអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តរជាតិRFI ខេមរភាសានេះ និងរយៈពេលមុននេះផង ក្នុងវិទ្យុអាស៊ីសម្លេងខ្មែរ ដែលខ្ញុំនិងស្វាមីខ្ញុំបានស្ម័គ្រចិត្តធ្វើការឥតកម្រៃដើម្បីបម្រើវប្បធម៌ខ្មែរផ្នែកអក្សររសិល្យ៍និងសិល្បៈខ្មែរ មិត្តអ្នកស្តាប់និងលោកយាយចាស់ៗតែងតែនិយាយផ្ទាល់មាត់ប្រាប់ខ្ញុំ ក្នុងពេលបានជួបនឹងស្វាមីក្នុងពិធីផ្សេងៗអញ្ចឹងដែរ។ ក្នុងRFI ជាខេមរភាសា ក៏តែងតែនិយាយផ្ទាល់មាត់ប្រាប់ខ្ញុំផ្ទាល់មាត់អញ្ចឹងដែរ ពេលគេជួបខ្ញុំនឹងស្វាមីក្នុងពិធីផ្សេងៗ។ អរគុណព្រះណាដែលបានផ្តល់អ្វីៗនិងទេពកោសល្យទាំងអស់នេះដល់ខ្ញុំ។
ចំណែកខ្ញុំវិញ ខ្ញុំរវល់វក់វីណាស់ពេលនេះ ណាចង់សរសេរសៀវភៅផង ណាចង់អានខ្លះផង ណាចង់កែកុនសម្លៀកបំពាក់ដែលរលុងខ្លះផង ណាចង់មើលភាពយន្តភាគផង។
ហ៊ឺ អាយុក៏ចេះតែកើនទៅមុខ មិនដឹងជាខ្ញុំនៅមានកម្លាំងចិត្តកាយដើម្បីសរសេរនិងបំពេញបំណងទាំងអស់នេះចប់ឬទេបើដែរ មានតែ២ ចំណង់មានច្រើនយ៉ាងនេះ? ចិត្តក៏រហ័ស ម្ហ៉ោះហើយ ស្គាល់តែស្ត្រេសគ្មានល្ហែ។ កម្មណាស់ជាតិនេះខ្ញុំ។
សែអើយមិត្តសែ គ្រាន់តែថាផ្ញើកាដូសៀវភៅជូនសែ និង ប្អូនវិជ្ជាក៏ខ្ញុំមិនទាន់មានពេលយកទៅប្រៃសណីយ៍នៅឡើយ ហើយឡានក៏លែងបើកខ្លួនឯងទៅទៀត ស្រាប់តែខ្លាចលែងហ៊ានកាន់ចង្កូតអញ្ចឹងទៅ។ មិនធម្មតាទេណាដូចពាក្យគេនិយាយលេងថាveryយ៉ាប់!
គួរឱ្យអាណិតខ្លួនណាស់ សក់ក៏ជ្រុះស្តើងអស់ព្រោះតែមានស្ត្រេសនេះ៕
រូបគំនូរនេះជាស្នាដៃរបស់វិចិត្រករ ង៉ែត សឹម នៅប្រទេសបារាំង។ លោកបានធ្វើផ្ញើមកខ្ញុំ កាលលោកនៅមានជិវិត ជាមួយនឹងបណ្ណជូនពរឆ្នាំថ្មី។ មុននឹងដាក់រូបនេះ ខ្ញុំក៏បានស្នើភរិយារបស់លោកហើយៗខ្ញុំក៏បានទទួលសេចក្តីអនុញ្ញាតពីអូន ម៉ូលី ង៉ែត ដែលជាភរិយារបស់លោកតាមការសន្ទនាគ្នាតាមទូរស័ព្ទកាលពីខែមករាឆ្នាំ២០១៤ កន្លងទៅ៕
សូមអ្នកគ្រូថែរក្សាសុខភាពផង។
នឹក។