ខ្ញុំចូលចិត្តស្តាប់បទ«ស្ទឹងសង្កែ»របស់លោកគង់ ប៊ុនឈឿនណាស់។ រាល់ដង ក្នុងពេលដែលខ្ញុំចុះទៅធ្វើម្ហូបនិងបរិភោគអាហារហើយនិងរៀបចំទុកដាក់ ខ្ញុំតែងតែចាក់ចម្រៀងនេះស្តាប់ជានិច្ច។ ក្នុងពេលនោះ ចម្រៀងនេះបានបណ្តាលឱ្យខ្ញុំនឹកសង្វេគលោកកវីគង់ ប៊ុនឈឿនហើយ ថែមទាំងកោតសរសើរលោក ស៊ីន ស៊ីសាមុតដែលបានច្រៀងបកស្រាយចម្រៀងនេះយ៉ាងពិរោះលន្លង់លន្លោចធ្វើឱ្យរលះរលួយថ្លើមប្រម៉ាត់៕