រូបភាព

ពរជ័យវិច្ឆិកា ដោយ​ កវី យឹម កិច្ចសែ

កាលពី១៥ឆ្នាំមុន មានសាច់មានឈាម មានទម្ងន់៤២គីឡូកន្លះហើយនៅធ្វើការផង។ បើកឡានទៅដាក់GARE ហើយជិះរទេះភ្លើងRER C។ ដល់ពេលចូលនិវត្តិន៍ មានពេលគ្រប់គ្រាន់តែកិច្ចការក្នុងផ្ទះធ្វើមិនអស់មិនហើយ។ នេះជាម្ចាស់ខ្លួនឯង បម្រើខ្លួនឯង។ យូរៗ ត្អូញឱ្យលោកប្តីស្តាប់ម្តង ថា នេះជាម្ចាស់ខ្លួនឯង ប្រសិនជាអ្នកបម្រើគេវិញ​ច្បាស់ជាសុំលាឈប់ហើយ។ សព្វថ្ងៃនេះ គ្មានពេលសម្រាក ណាចង់មើលនិងសរសេរសៀវភៅ ។ ឱ ខ្លួនខ្ញុំអើយ! ហត់នឿយជាងតួអង្គនាងសូភាពក្នុងរឿង«ជើងមេឃថ្មី»ដែល​ខ្ញុំបាននិពន្ធទៅទៀត។ សព្វថ្ងៃនេះ ខ្ញុំគ្មានពេលសម្រាកឱ្យសមជាមនុស្សចាស់ទេ។ ណាចង់អាននិងសរសេរសៀវភៅ។ ណាហ្វេសប៊ុក។ ណាចង់អាននិងឆ្លើយឆ្លងសារញាតិមិត្ត។ មិនដែលគិតសោះថាក្នុងជីវិតនេះ ខ្ញុំរវល់អីក៏រវល់ម្ល៉េះព្រះអើយ! នឿយអីក៏នឿយម៉្លេះ! សឹងតែមិនហ៊ានឆ្លុះកញ្ចក់ទៅហើយ។ឱ ! ជរាភាព ណ្ហើយចុះ សុំតែសុខភាពនិងកម្លាំងពលំដើម្បីសរសេរសៀវភៅដែលខ្ញុំប៉ងសរសេរតាំងពីឆ្នាំ២០១០។

វិច្ឆិកា២០១៩ មកដល់ហើយ! ខ្ញុំមិនត្រូវការអ្វីទៀតទេក្នុងជាតិនេះ ក្រៅពីចង់ទុកស្នាដៃជូនអនុជនជំនាន់ក្រោយបំណាច់កើតមកព្រះចារឱ្យខ្ញុំស្រឡាញ់អក្សរសាស្ត្រអក្សរសិល្ប៍ជាតិ៕


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s