ភូមិគ្រឹះរបស់មាតាបិតាខ្ញុំ

នេះជាភូមិគ្រឹះរបស់មាតាបិតាខ្ញុំ ដែលស្ថិតនៅលេខ៣៩​វិថីសម្តេចល្វីឯម សង្កាត់លេខ៤ក្រុងភ្នំពេញ។ ទិដ្ឋភាពបច្ចុប្បន្ន មិនដូចពីដើមទេ ព្រោះអ្នកដែលចូលមកនៅមិនបានរក្សាសភាពដើមឡើយ។

ស្រណោះណាស់ ព្រោះគ្រួសារខ្ញុំទាំងមូលធ្លាប់រស់នៅយ៉ាងសប្បាយ និងសុខសាន្តប្រកបដោយកិត្តិយសតាំងពីកុមារីនិង យុវ័យនិងក្រោយពីរៀបការបានកូនៗ រហូតដល់ថ្ងៃ១៧មេសាថ្ងៃសោកសៅត្រូវខ្មែរក្រហមបញ្ឆោតឱ្យចុះចេញតែ៣ថ្ងៃ។ យើងមិនបានយកអ្វីក្រៅពីសម្លៀកបំពាក់ខ្លួនឯង៣បន្លាស់ និងថ្នាំពេទ្យ​ ព្រមទាំងសម្លៀកបំពាក់កូនទាំងពីរដែលនៅតូចៗអាយុ២ខួបនិង៨ខែកន្លះប៉ុណ្ណោះ។

ខ្ញុំសូមជូនកំណាព្យ១ដែលខ្ញុំបាននិពន្ធនិងស្រង់ចេញពីសៀវភៅ១ដែលខ្ញុំមិនទាន់សរសេរចប់នៅឡើយ។

ពេលនោះ ខ្ញុំបានដើរ ​ទៅមើលដើមជម្ពូ ស ដែលខ្ញុំធ្លាប់បានបេះញ៉ាំ និងដើមចំប៉ាដែលខ្ញុំបានបេះផ្កាថ្វាយព្រះនិង
ចងសក់ ឬដាក់នៅក្បាលដំណេកជិតខ្នើយកើយដូចតទៅ។

ផ្ទះអើយៗផ្ទះធ្លាប់ជ្រករស់ ធ្លាប់ផ្តល់កិត្តិយសរស់សុខសាន្ត

ពីថ្ងៃនេះទៅខ្ញុំអស់បាន​ យល់ភូមិគ្រិះស្ថានសែនអាល័យ។
ម្ល៉េះសមធូលីរួមរឹតផ្ទះ ​​ មួយក៏ផ្ទះក្លាយជាអ្វី?
ផ្ទះអើយៗព្រាត់ទីទៃ ព្រះអើយអាល័យស្តាយម៉្លេះណា។
ស្តាយអើយសែនស្តាយខានរក្សា ឪ ដើមជំពូដើមចំប៉ា
ធ្លាប់បេះចងសក់ជារឿយៗ មិនដែលកន្តើយបេះថ្វាយព្រះ។
ពេលនេះវចំប៉ាផ្កាតែឯង ម៉្លេះសមអ្នកផ្សេងកាប់ឬបេះ
ឬមួយចំប៉ាក្រៀមក្រំ​ផ្អេះ​​​​ ជនអត់តម្រេះកាប់បំផ្លាញ។
បំផ្លាញផ្ទះជំពូចំប៉ា សែនអនិច្ចាផ្កាក្រអូបឆ្ងាញ់
ព្រះអើយមើលចុះប្លន់ប្រវ័ញ្ញ បញ្ឆោតបណ្តេញម្ចាស់ខ្ចាត់ខ្ចាយ។
១៨មេសាចិតសិបប្រាំ​​​​​​ ទ្រូងសែនរកាំត្រូវបែកឃ្លាត
ទឹកភ្នែកជ្រែកហូរទ្រូងចង្អៀត ខាំមាត់សង្កៀតធ្មេចភ្នែកលា
លាហើយលាហើយលាទាំងអស់ លាទាំងស្រណោះទាំងខ្លោចផ្សា
ភ្នំពេញគ្មានសង្ឃឹមវិញ អាល័យម៉្លេះណាលុះអវសាន។
អនុស្សាវរីយ៍នៅស្រស់ៗ អាល័យអាឡោះភ្លេចមិនបាន
មុនធ្លាប់ជួបជុំញាតិសន្តាន ពេលនេះព្រាត់ខានសែនអាល័យ៕

លោកប៉ាលោកស្រីម្តាយជាទីគោរពដ៏ខ្ពង់ខ្ពស់និងជាទីស្រឡាញ់បំផុតនិងប្អូនស្រីប្រុសដប់នាក់(ពីព្រោះ២នាក់ត្រូវបានលោកប៉ាបញ្ជូនចេញទៅប្រទេសបារាំងក្នុងខែកុម្ភះ១៩៧៥​មុន)ព្រមទាំងខ្ញុំនិងស្វាមីរបស់ខ្ញុំនិងកូនស្រីកូនប្រុសយើង២នាក់ដែលនៅតូចៗ នាងស្រីបងមានវ័យអាយុប្រហែល៣២ឆ្នាំនិងកូនប្រុសអាយុ១ឆ្នាំ៦ខែ១៥ថ្ងៃដែលនៅប៉ៅដោះនិងទឹកដោះគោនៅឡើយគឺព្រមទាំងខ្ញុំនិងស្វាមី២ខែមុនថ្ងៃ១៧មេសា១៩៧៥ថ្ងៃដែលខ្មែរក្រហមបណ្តេញប្រជាជនចេញពីភូមិគ្រីះដ៏ស្តុកស្តមលេខ«៣៩ វិថីសម្តេចល្វីឯម ភូមិបឺងកេងកង សង្កាត់លេខ៤ ក្រុងភ្នំពេញ»ដោយប្រាប់ថាចេញតែ៣ថ្ងៃប៉ុណ្ណោះ ដើម្បីអង្គការរៀបចំ»។ យើងចេញពីផ្ទះដោយចាក់សោរហើយយកសោរ១ចង្កោមធំតាមខ្លួនដោយលាក់ទុកគ្រឿងអលង្ការរមាសនិងពេជ្រគឺយកតែសម្លៀកបំពាក់សម្រាប់៣ថ្ងៃប៉ុណ្ណោះ។ សូមស្លេស។  ចង្កោមសោរនៃភូមិគ្រឺះរបស់លោកប៉ាលោកម្តាយត្រូវច្រះចាប់។  គ្រួសារយើងបានយកមកតាមហើយខ្ញុំរក្សាទុករហូតដល់សព្វថ្ងៃនេះ។ខ្ញុំកំពុងតែរៀបចំសរសេរហូតមកដល់ប្រទេសបារាំង។  អ្នកដែលយកភូមិគ្រីះរបស់មាតាបិតាខ្ញុំជាអ្នកបើកឡានឱ្យអង្គការ។ ប្រពន្ធគាត់ជាអ្នកលក់គ្រាប់ល្ពៅ រស់នៅរហូតដល់សព្វថ្ងៃនេះ។

ខ្ញុំកំពុងតែរៀបចំសរសេរឆ្នាំនេះ ក្រោយពីលើកពេលដប់ឆ្នាំហើយ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s