Monthly Archives: ខែវិច្ឆិកា 2020

ខួបរំឮកកំណើត​៧៣ឆ្នាំ​របស់​ខ្ញុំ

ជារៀងរាល់ឆ្នាំ បណ្តា​មិត្ត​និងក្រុម​គ្រួសារ​តែងតែ​ជូន​ពរ​ថ្ងៃ​កំណើត​ដល់​ខ្ញុំ​ជានិច្ច។ អ្នក​ខ្លះ​បាន​រចនា​ប័ណ្ណជូនពរ អ្នក​ខ្លះទៀត​តែង​កំណាព្យ ជូនពរ​ជាដើម។ អនុស្សាវរីយ៍​ទាំង​នេះ ធ្វើ​ឱ្យ​ខ្ញុំ​រំជួល​ចិត្ត និង​នឹក​ទទួល​ភាពកក់ក្តៅផ្លូវចិត្ត​ នៅលើ​ផ្លូវ​មេត្រីភាព និង​ថ្នាល់​តែងនិពន្ធ។

ខ្ញុំ​សូម​អនុញ្ញាត​ចុះផ្សាយ​ទីនេះ នូវ​សារ​របស់​មិត្ត​ភក្តិមួយ​ចំនួន​ ​ដែលបាន​ជូន​ពរ​ខ្ញុំ​ ថ្ងៃនេះ៖

លោក កែវ ឈុន ពី​ស្វីស ដែល​បាន​រចនាប័ណ្ណដ៏ស្អាតនេះ និងកវីបណ្ឌិត យឹម កិច្ចសែ ពី​អាល្លឺម៉ង់ ជាអ្នក​តែង​កាព្យ​ជូនពរដ៏ពីរោះនេះ៖

អរគុណប្អូនស្រីធម៌ ​ប៉ែនសេដ្ឋារិន ហៅនាងតូចជាទីស្រឡាញ់។​ បងក៏នឺកនិងស្រឡាញ់អូនដែរណា។ និយាយអញ្ចឺង ក្មួយស្រីរបស់បងស្រឡាញ់ប្រទេសជប៉ុនណាស់។ គេបានទៅលេងប្រទេសនេះម្តងដែរ។ ​យូរៗចូលទីនេះម្តង បងវាក់សឺងតែមិនចេះប្រើ។​ បងមិនអស់ចិត្តនៅដល់ម៉ោង១អធ្រាត្រនិង៤០នាទី។ ប៉ុណ្ណេ បងអាចគេងលក់ស្រួលហើយ៕

បណ្ឌិត ប៉ែន សេដ្ឋារិ ពី​តូក្យូ៖ សូមជូនពរបវរចំពោះអ្នកបងជាទីស្រឡាញ់និងរលឹក។

Thank you Mr Kazuhiko Mamada. I’ am very happy to hear from you here in my blog

លោក គី ពិសិដ្ឋ ពីកម្ពុជា៖ រីករាយថ្ងៃកំណើតអ្នកគ្រូ។ សូមបួងសួងដល់អ្នកគ្រូអោយមានសុខភាពល្អ ប្រាថ្នាអ្វីបានសម្រេចដូចបំណង។

អរគុណ លោកក្មួយគី​ពិសិដ្ឋ

លោក គង់ សំអ៊ុល (SamUl Kong‎ ) ពី​សហរដ្ឋអាមេរិក ៖ ក្នុងឧកាសបុណ្យកំណើត ប្អូន​សង្វារវ៉ាន់ សូមជូនពរ សូមអ្នកទទួលពុទ្ធពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ! សូមមានសុខភាពល្អ មានជោគជ័យគ្រប់ប្រការ រកស៊ីមានបាន បានអាយុវែង!សូមមានសុភមង្គលក្នុងគ្រួសារ!

ចាស អរគុណ លោក គង់ សំអ៊ុល សូមឱ្យខ្ញុំបានទទួលអ្វីៗដូចបំណងតាមពររបស់លោក ជាពិសេស សូមឱ្យខ្ញុំសរសេរសៀវភៅអំពីខ្សែជិវិតរបស់ខ្ញុំនិងប្រលោមលោក១ចំនួនទាំអអស់ក្នុងឆ្នាំនេះ៕

Kazuhiko Mamada‎ ៖ Happy birthday !

Thank you, Mr KAZUHIKO YAMADA . Well, I’m very happy to hear from you here . How are you ?

កូនធម៌​និង​ក្មួយៗ​នៅ​កម្ពុជា​និង​បារាំង បាន​រៀបចំ​សៀវភៅ​មួយ ចំណងជើងថា«អក្សរសិល្ប៍សន្តិភាព» សម្រាប់បោះពុម្ព​នៅពេលឆាប់ៗ​​ខាងមុខ​។ ជាសៀវភៅ​ដែល​សមាគម​អ្នកនិពន្ធខ្មែរ​ប្រចាំនៅប្រទេស​បារាំង ក្រោម​អាណត្តិ​ខ្ញុំ​ជា​ប្រធាន បាន​រៀបចំ​ពានរង្វាន់​អក្សរិសល្ប៍​សន្តិភាព ខាងរឿងខ្លី​និង​កំណាព្យ ឆ្នាំ​២០១៧-១៨។ រង្វាន់​និង​សៀវភៅ គឺ​សម្រាប់​អបអរ​ខួប​កំណើត​ ៧០ និង​៧៣ឆ្នាំ​របស់ខ្ញុំ។ ខ្ញុំ​ថ្លែង​អំណរគុណ​គ្រប់​កវីអ្នកនិពន្ធ​និងអ្នក​ស្រាវជ្រាវ ដែល​បាន​ចូលរួម​ចំណែក​ផលិត​សៀវភៅ​នេះឡើង។​