ខ្ញុំក្នុងហ្គហ្គើល ភាសាអង់គ្លេសនិងបារាំង

ប៉ិចសង្វាវ៉ានក្នុងហ្គហ្គើល

ភាសាអង់គ្លេសនិងភាសាបារាំង

ខ្ញុំសូមអញ្ជើញលោកអ្នកនាងកញ្ញាសាកល្បងចុច

ក្នុងGOOGLEជាភាសាអង់គ្លេស​និងភាសាបារាំង

និង

សូមសរសេរឈ្មោះខ្ញុំឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ឋ

ដូចខាងក្រោមនេះ

PECH  SANGWAWANN

លោកអ្នកនាងនឹងបានព័ត៌មានផ្សេងៗបន្ថែមទៀតអំពីខ្ញុំ

លើសពីព័ត៌មានដែលមានក្នុងប្លករបស់ខ្ញុំនេះ

សូមទទួលនូវសេចក្តីគោរពរាប់អានអំពីខ្ញុំ

13 responses to “ខ្ញុំក្នុងហ្គហ្គើល ភាសាអង់គ្លេសនិងបារាំង

  1. អ្នកមីង! ពេលខ្ញុំបានឃើញពាក្យស្លោករបស់អ្នកមីងរួច ខ្ញុំទទួលអារម្មណ៍ថា ភ្ញាក់ផ្អើលមែនទែន ព្រោះទស្សនៈមួយនេះដូចទស្សនៈនៃប្លក់ខ្ញុំមែនទែន! 🙂 អ្នកមីងអាចពិនិត្យប្លកខ្ញុំនៅទីនេះបាន៖
    http://noonmail.wordpress.com/
    សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកមីងចំពោះខ្ញុំ!

  2. ចំរើនពរមីង
    អាត្មាភាពរីកខ្លាំងណាស់ដែលបានចូលមកអាន
    ប្កក់នេះ ។ អាត្មាភាពធ្លាប់បានស្តាប់សំឡេងមីងនៅ
    វិទ្យុបារាំងអន្តរជាតិ (RFI)រាល់ថ្ងៃ ។ ប្លក់នេះ ពិតជា
    ផ្តល់សារប្រយោជន៍ច្រើនណាស់សំរាប់អ្នកសិក្សាស្រាវជ្រាវ
    ជាពិសេសសំរាប់អ្នកដែលចូលចិត្តនិងស្រឡាញ់វិស័យ
    អក្សរសិល្ប៍ខ្មែរ ។

    • ខ្ញុំករុណាសូមអរគុណ​ព្រះ​តេជគុណណាស់ដែល​បានចូលអាន​ប្លក់របស់ខ្ញុំ​ករុណា​និង​បាន​វាយតម្លៃលើកទឹកចិត្តខ្ញុំករុណា។​ ខ្ញុំករុណានិង​ខំឆ្លៀតពេលប្រកាសអត្ថបទអក្សរសិល្ប៍
      បន្ថែមទៀតទៅ​តាម​ពេលវេលាដែលអាច​ធ្វើបាន។

  3. អូពិត​ជាអស្ចារ្យ​ណាស់​ក្នុង​ភូមិ​នេះ​កាន់​តែមាន​អ្នកចូល​រួមច្រើន​ហើយ! សូម​ស្វគមន៍អ្នក​មីង​ចូល​រួម​ក្នុង​ ភូមិ​ WordPress

    • ចាស!​លោកប្រាក់ សុភី គួរឲ្យអស្ចារ្យមែនក្នុងភូមិនេះ។​ ខ្ញុំំពិតជារីករាយដែលបានចូលរួមក្នុងភូមិអ្នកស្រឡាញ់អក្សរសាស្រ្តអក្សរសិល្ប៍ខ្មែរយើង។

  4. សួស្កដី​មីង! 😀 រីក​រាយ​ដែល​បានស្គាល់។ ជា​បឋម​ខ្ញុំ​សូម​ផ្ដល់​ជា​មតិ​កែ​លម្អ ដល់​ការ​សរសេរ​អក្សរ​ខ្មែរ​យូនីកូដ​របស់មីង​ជាមុន​សិន 🙂 ត្រូវ​សរសេរ ជើង​ព្យញ្ជនៈ អោយ​បាន​មុន ស្រៈ​នានា និង​ត្រូវ​សរសេរ​ជើង​នៅ​ខាង​ក្នុង មុន​ជើង​នៅ​ខាង​ក្រៅ។ ឧទាហរណ៍​ដូច​ជា៖ សាស្ដ្រ = ស ា ស ្ដ ្រ មិន​មែន​សរសេរ ជើង ្ដ មុន​ជើង ្រ នោះទេ។ អ្នក​មីង​ប្រើ​នៅ​លើ Windows ពិត​ជា​ឃើញ​មិនអី​ទេ តែ​បើ​សិន​ជា​មីង​ប្រើ​នៅ​លើ Linux នោះ, គឺកំហុស​ទាំង​ប៉ុន្មាន​នឹង​បង្ហាញ​ចេញ​មក។ ខ្មែរ = ខ ្ម ែ រ មិន​មែន ខ ែ ្ម រ ទេ។ 🙂

    តើ​មីង​សព្វ​ថ្ងៃ​នេះ​សុខ​សប្បាយ​ជាទេ? អាច​ចូល​លេង​ផ្ទះរបស់​ខ្ញុំ​ដែល​មានដូច​ខាងក្រោម៖
    http://sovichetlife.wordpress.com/ និង
    http://kmlangpack4soft.wordpress.com/

    • ហៅ​មីង​មិន​ត្រុវ​ទេ។ ហៅ​អ៊ំ​ត្រូវ​ជាង 🙂

    • អរគុណក្មួយដែលបានណែនាំអំពីការសរសេរខែ្មរ«យូនីកូដ»។
      ខ្ញុំមិនទាន់ចំណាប់ដូចក្មួយៗក្មេងៗទេ​ ព្រោះខ្ញុំចាស់ហើយ ប៉ុន្តែទោះជាយ៉ាងនេះក្តី
      ​ខ្ញុំមិនចង់ឲ្យពេលវេលាដ៏សែនមានតម្លៃរបស់ខ្ញុំកន្លងទៅឥតប្រយោជន៍ បាន
      ជាខំប្រឹងធ្វើទើមៗ បានប៉ុណ្ណាយកប៉ុណ្ណឹងសិនទៅ ទោះបីជាខ្ញុំនេះជាអ្នកស្រឡាញ់
      ចូលចិត្តសុក្រឹតភាពក៏ដោយ។

  5. ចំរើនពរញោម រីករាយដែលបានស្គាល់ អាត្មាភាពធ្លាប់បានអានសៀវភៅដែលជាស្នាដៃរបស់ញោម ច្រើនក្បាល ពិតជាគួរកោតសរសើរណាស់ ប៉ុន្តែមិនទាន់ស្គាល់មុខម្ចាស់និពន្ឋ តែឥឡូវស្គាល់ហើយ សូមជូនពរញោមស្រី និងក្រុមគ្រួសារ ឱ្យជូបតែពរ៤ ប្រការកុំពីឃ្លៀងឃ្លាតឡើយ សូមចំរើនពរលា!

  6. មឈូសនិងពាងបុរាណនៅភ្នំប៉ែលជួរភ្នំក្រវ៉ាញ ក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកុង ប្រទេសកម្ពុជាគួរត្រូវថែរក្សា
    បើទោះបីមានការលើកឡើងជាការចាប់អារម្មណ៍ពីពាងបុរាណនិងមឈូសដ៏អាថ៌កំបាំងនៅតំបន់មួយនៃជួរភ្នំក្រវ៉ាញ ប្រទេសកម្ពុជា ដែលបច្ចុប្បន្នគ្រប់គ្រងដោយសហគមន៍អេកូទេសចរណ៍ ឃុំជីផាតស្រុកថ្មបាំង ខេត្តកោះកុង ពីសំណាក់នាយរដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ក្នុងសនិបាត បុកសរុប សភាពការណ៍អនុវត្តន៍ការងារទេសចរណ៍ ឆ្នាំ២០០៨ ឆមាសទី១ ឆ្នាំ២០០៩ និងទឹសដៅអនុវត្តន៍ឆមាសទី២ ឆ្នាំ២០០៩ និង ឆ្នាំ២០១០ នៅសាលសន្និសិទចតុមុខ ដែលប្រារពធ្វើឡើង កាលពីថ្ងៃទី២៩ដល់៣០ ខែកក្កដា ឆ្នាំ២០០៩ កន្លងទៅនេះ យ៉ាងណាក៏ដោយ ក៏មានការចាប់អារម្មណ៍តិចតួចនៅឡើយពីមជ្ឈដ្ឋានអ្នកទេសចរក្នុងស្រុក។ទោះជាយ៉ាងនេះក៏ដោយមានទេសចរបរទេសតែងតែទៅដល់តំបន់នោះជាហូរហែរ។
    នៅដើម ខែមករា ឆ្នាំ២០០៩ ក្នុងនាមខ្ញុំជាអ្នកនិពន្ធខ្មែរម្នាក់។ខ្ញុំក៏បានធ្វើដំណើទៅដល់ទីនោះផងដែរ ជាមួយលោកស្រី បណ្ឌិតណាន់ស៊ី ជាអ្នកបុរាណវិទ្យាខាងឆ្អឹងកំណត់កាលបរិច្ឆេទតាមរយៈវិទ្យុសកម្មកាបូន១៤ដែលជួនដោយអ្នកម៉ូតូឌុបសហគមន៍អេកូទេសចរណ៍ជីផាត។
    ទីនោះមានឈ្មោះថាភ្នំប៉ែលជាទីកន្លែងដ៏អាថកំបាំងបំផុតក្នុងព្រៃជួរភ្នំក្រវ៉ាញស្ថិតក្នុងភូមិជាំស្លាឃុំជីផាតខេត្តកោះកុងមានចំងាយ២១គីឡូម៉ែត្រពីភូមិជីផាត។វានៅពុំទាន់មានអ្នកណាម្នាក់អាចដឹងពីការពិតរបស់វាបានឡើយ។ វាបានត្រូវរកឃើញមុនគេដោយអ្នកឡើងខ្លឹមចាន់គ្រឹះស្នាក្នុងឆ្នាំ១៩៨៤។ដើម្បីទៅដល់ទីនោះគេក៏អាចជិះកងទៅបានផងដែរ ប៉ុន្តែត្រូវចំងាយពេលទៅមក៧ម៉ោងសំរាប់ដំណើរ ទៅមក។
    គ្រានោះយើង ត្រូវបាននាំដោយម៉ូតូឌុបរូបនោះកាត់ព្រៃនិងវាល ក៏ដូចជាឆាយតូចធំ៧កន្លែង។ ប៉ុន្តែគួរអោយស្តាយព្រោះម៉ូតូមិនបានជួនយើងដល់ទីដំកល់សពបុរាណនោះឡើយគឺគាត់គ្រាន់តែបានឈប់ត្រឹមផ្លូវឡើងប៉ុណ្ណោះ។ ភ្លាមនោះយើង បានបន្តដំណើរដោយថ្មើរជើងឡើងទៅ។ គួរអោយរន្ធត់ណាស់ក្នុងដំណើររបស់យើងគឺយើងបានដើរអស់រយៈពេលយ៉ាងយូរដោយកាត់ព្រៃតូចធំនិងព្រៃឬស្សីជាច្រើនកន្លែងនិងកាត់ជ្រោះឡើងភ្នំ ផងដែរ។ សំលេងទោចយំ និងសំលេងសត្វភ្នំដទៃទៀតបានលាន់ឮល្វើយៗ យើង មានអារម្មណ៍ថាដូចជាវង្វែងផ្លូវទើបត្រូវសំរេចដើរត្រលប់ក្រោយវិញ។វាកាន់តែរន្ធត់ក្នុងចិត្តបំផុតព្រោះនាឡិការបានរំកិលទ្រនិចជិតម៉ោង៤រសៀលទៅហើយដែលថ្នើលនោះសភាពជាក់ស្តែងនៅក្នុងដ៏សែនជាជ្រៅវាចាប់ផ្តើមងងឹតទៅហើយ។យើងបានវង្វេងផ្លូវអស់រយៈ៤ម៉ោងគត់ក្នុងម្លប់ព្រៃដ៏សែនស្ងាត់ជ្រងំនេះ។យើងក៏បានជួបសត្វពស់ធំមួយផងដែរទើបជួបអ្នករត់ម៉ូតូឌុបរូបនោះទើបជួនយើងឡើងភ្នំទៅដល់ទីតំកល់សពមួយនោះ។ ការឡើងភ្នំ ដ៏សែនខ្ពស់ វាហាក់បីដូចមិនគួរអោយជឿឡើយនូវរមណីយដ្ឋានតំកល់សពដ៏អាថ៌កំបាំងនោះ។ ដោយឃើញសភាព លោកស្រីណាន់ស៊ីបានដង្ហក់និងហូរឈាមតាមច្រមុះយ៉ាងខ្លាំងនោះយើងក៏បានឈប់សំរាក់មួយសន្ទុះទើបបន្តដំណើរទៅដល់គោលដៅ។ ម្ចាស់ម៉ូតូដែលជូនយើងឡើងលើភ្នំនោះបានរៀបរាប់អោយដឹងថា “នៅរមណីយដ្ឋានភ្នំប៉ែលនេះ មានពាងបញ្ចុះធាតុ សរុបទាំងអស់ចំនួន១៨ភាជន៍ ដែលស្ថិតនៅគន្លាក់ភ្នំទាំងពីរ និងនៅកន្លែងតម្កល់មឈូសដ៏គួរអោយព្រឺព្រួចនេះ។” ប៉ុន្តែគួរអោយស្តាយណាស់ យើងមិនបានឡើងទៅដល់ពាងបុរាណនោះទេ គឺយើងអាចគ្រាន់តែមើលឃើញ តែពាងបុរាណចំនួន៧ពាងប៉ុណ្ណោះដោយការឡើងលើដើមឈើមើលពីចំងាយ។ ជាក់ស្តែងយើង បានដល់តែទីតំកល់មឈូស១៣ នៅលើគន្លាក់ភ្នំនេះប៉ុណ្ណោះ។ អ្នកម៉ូឌុបរូបនោះនិយាយថា “បច្ចុប្បន្នមានពាងបុរាណមួយចំនួនក្នុងចំណោមពាងទាំង៧បានបែកបាក់ហើយ។ ការបែកបាក់នេះ ទំនងជាដោយសារតែមនុស្សបានបោកបំបែកវាដើម្បីស្វែងរកវត្ថុមានតំលៃនៅខាងក្នុងពាងនោះ។ព្រោះគេជឿថាបើសិនជាគេបានយកខ្សែកអង្កាំពីក្នុងពាងនោះទៅពាក់អោយកូនចៅរបស់គេនោះពួកគេ នឹងមានសេចក្តីសុខនិងមិនចេះឈឺស្កាត់។
    ជាការពិតណាស់កន្លែងនេះបច្ចុប្បន្នត្រូវបានការពារដោយសហគមន៍អេកូទេសចរណ៍ជីផាត។ដោយមានការ ស្នើរសុំគ្រប់គ្រង់កន្លែងនេះទុកសំរាប់សកម្មភាពទេសចរណ៍ កាលពីឆ្នាំ២០០៨ កន្លងទៅនេះ ក៏មានក្រុមបុរាណវត្ថុវិទូមួយក្រុម មកពីក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈក្រុងភ្នំពេញបានមក ធ្វើទស្សនះសិក្សានៅទីនេះផងដែរ។ លទ្ធផលនៃដំណើរទស្សនះសិក្សានោះបានវាយតំលៃថា មឈូសនិងពាងបុរាណ និងឆ្អឹងនៅទីនេះមានអាយុកាល៥០០ឆ្នាំមកហើយ ហើយភាជន៍ខ្លះបាននាំចូលមកពីប្រទេសចិនហើយពាងខ្លះបានផលិតក្នុងប្រទេសកម្ពុជា។នេះដោយយោងតាមការវាយតំលៃលើភាជន៍បញ្ចុះសពទីផ្សេងទៀតនៅតាមតំបន់ជួរក្រវ៉ាញនេះ។
    អ្នកម៉ូតូឌុបរូបនេះ បានសួរខ្ញុំថាហេតុអ្វីបានជាឆ្អឹងលលាដ៏ក្បាល ត្រូវបានគេទុកក្នុងភាជន៍ហើយឆ្អឹងដងខ្លួនត្រូវបានគេតំកល់ក្នុងក្តាមឈូសទៅវិញ។ ខ្ញុំឆ្លើយតាមការយល់មិនផ្លូវការនៅគ្រានោះថា នេះទំនងដោយសារតែខ្មែរបុរាណយើង បានជឿលើព្រហ្មញ្ញសាសនា ដែលចាត់ ទុកទីទួលខ្ពស់ទាំងនេះជាទីសក្ការះបូជារបស់ពួកគេ។មានន័យថាកំពូលភ្នំគឺតំណាងអោយក្បាលមនុស្សយើងហើយចង្អេះភ្នំនេះគឺតំណាងអោយដងខ្លួនរបស់មនុស្ស។នេះដោយសារតែគ្រានោះខ្ញុំបានឃើញស្វែងយល់ផងដែរទៅលើក្តាមឈូសមានលក្ខណៈខុសពីគ្នាគឺថាមានក្តាមឈូសខ្លះមានលកឈ្មោលដែលទំនងជាសំរាប់សាកសពមនុស្សប្រុសនិងមឈូមផ្សេងទៀតមានលក់ញីជាដើមដែលសុទ្ធសឹងតែនិមិត្តរូបនៃលឹង្គព្រះឥសូរនិងយោនីនាងឧមានៃសាសនាព្រាហ្ម។
    នៅថ្ងៃទី២ដល់១២ខែមករាឆ្នាំ២០១០ មួយឆ្នាំក្រោយមក លោស្រីបណ្ឌិតណាន់ស៊ីក៏បានដឹកនាំក្រុមការងារជំនាញមូយក្រុមទៅដល់ទីម្តងទៀត។ប៉ុន្តែគួរអោយស្តាយគ្រានោះខ្ញុំមិនបានចូលរួមដំណើរនោះទេ។ ទោះជាយ៉ាងនេះក៏ដោយ ជាភ័ពសំណាង ខ្ញុំមានរបាយកាណ៍ពីអំពីក្រុមស្រាវជ្រាវរបស់ពួកគាត់។ របាយការណ៍នោះពីការសិក្សាស្រាវជ្រាវនោះបានលំអិតថា ក្រុមការងាររបស់ពួកគាត់មានគ្នាសរុបទាំងអស់១៣នាក់ ក្នុងនោះរួមមានអ្នកជំនាញ៥រូបៈ
    o ទី១.អ្នកវិភាគអាយសូតូបនៃការបំលាស់ទីមកពីសាកលវិទ្យាល័យអូស្ត្រាលី
    o ទី២.អ្នកកំណត់ផែនទីភូមិសាស្ត្រស្ថានីយនិអាយសូតូបមកសាកលវិទ្យាល័យជាតិអូស្ត្រាលី
    o ទី៣.អ្នកបុរាណវិទ្យាខាងឆ្អឹងមកពីសាកលវិទ្យាល័យអូតាហ្គូប្រទេសញ៉ូវហ្សីឡែន
    o ទី៤.ជំនួយការគម្រោងនិងអ្នកអភិរក្សកុលាលភាជន៍មកពីសាកលវិទ្យាល័យភុមិន្ទវិចិត្រសិល្បៈភ្នំពេញ
    o ទី៥.អ្នកជំនាញវិភាគអាសធាតុនៅអាស៊ីអាគ្នេយ៍តាមរយៈក្រយៅឈើមកពីសាកលវិទ្យាកាលុមប៊ែ
    o ទី៦.និស្សិតកម្ពុជាផ្នែកបុរាណវិទ្យា៥នាក់
    o ទី៧.អ្នកចូលរួមស្រាវជ្រាវ២នាក់ដែលម្នាក់មកពីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ និងម្នាក់ទៀតមកពីមន្ទីរវប្បធ៌មខេត្តកោះកុង។
    នៅក្នុងរបាយការណ៍នោះបានអោយដឹងទៀតថាមុនពេលធ្វើសកម្មភាពក៏ដូចជាធ្វើការសិក្សាស្រាវជ្រាវអង្កេតក្រុមនេះបានក៏បានរៀបចំពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដីតាមទំលាប់បុរាណផងដែរ។ ក្នុងសម្មភាពស្រាវជ្រាវគឺពួកគេបានចាត់ជាក្រុមតាមជំនាញរៀងៗខ្លួន។ នេះជាសកម្មភាពមួយដែលភ្ញៀវទេសចរចាប់អារម្មណ៍នឹងទៅទស្សនាហូរហែរក្នុងរយៈពេល៧ថ្ងៃនៃបេសកម្មរបស់ក្រុមនោះ។ ការស្រាវជ្រាវអង្កេត បាននាំយកវត្ថុវិភាគរួមមានបំណែកឈើមឈូស និងឆ្អឹងមនុស្ស ដើម្បីកំណត់កាលបរិច្ឆេទតាមវិទ្យុសកម្ម១៤និងវិភាគបែបវិទ្យាសាស្ត្រដើម្បីអោយដឹង ពីអាយុកាលនៃស្ថានីយនេះ។ ការស្រាវជ្រាវនេះគឺផ្តោតលើចំនុចសំខាន់ក្នុងថែរក្សានិងភិរក្សមរណីយដ្នានបុរាណមួយនេះអោយនៅដដែលដោយគ្រាន់តែជួសជុលភាជន៍និងចានដែលបាក់បែកនៅនឹងកន្លែង។ការស្រាវជ្រាវនោះបានរកឃើញមានឆ្អឹង និងធ្មេញ មនុស្សចាស់ក្មេងប្រុសស្រីជាច្រើនដែលសពទាំងនោះមិនមែនជាអ្នករស់នៅជាប់លាប់នៅភូមិសាស្ត្រនោះទេ។ រីឯ វត្ថុប្រើប្រាស់មានដូចជាអង្កាំកែវ ចានឆ្នាំប្រើប្រាស់ និងឆ្អឹងត្រីក៏បានរកឃើញផងដែរដែលការវិភាគនោះបានសន្និដ្ឋានថាកង្កាំនោះគឺជាកង្កាដែលបានផលិតក្នុងប្រទេសចិន។រីឯចានក្រលោមជាការដាក់ដង្វាយនៅពេលបញ្ចុះសព។បន្ថែមពីលើនេះទៀតឆ្អឹងត្រីគឺគេបានបញ្ចុះទៅជាមួយសពនោះ។ ពាងបុរាណទាំងអស់ សុទ្ធតែបានចោះប្រហោង។ ពាងខ្លះត្រូវបានចោះនៅផ្ទៃបាទ។ ឯខ្លះទៀតត្រូវបានចោះ នៅក្អេងជំវិញភាសន៍ទាំងនោះ ដែលការចោះនេះទំនងមិនអោយគេលួចយកទៅប្រើប្រាស់បាន។ តាមរបាយការណ៍នេះដែរ បានបង្ហាញការសដ្ឋានថាភាជន៍ទាំងនេះ បានផលិតក្នុងប្រទេសថៃមិនដូចការសន្និដ្ឋានក្រុមដំបូងឡើយ។ គឺថានៅអំឡុងឆ្នាំ១៥៥៨ដល់១៥៦៩នៃគ្រឹស្តសករាជ ជនជាតិភិមាបានវាយចូលអាយុធ្យា។គ្រានោះឧស្សាហកម្មនៅសុខាទ័យនិងឡានណាបានឈប់ផលិតភាជន៍ហើយ។ តែមានឡផលិតភាជន៍ថ្មីបានកើតឡើង នៅសីងបុរី ក្នុងឆ្នាំ១៦០០ គ.ស ដែលផលិតតែសំរាប់ការប្រើប្រាស់ប៉ុណ្ណោះដូចជាដាក់គ្រឿងឧបភោគ និងបរិភោគផ្សេងៗហើយសំរាប់ប្រើប្រាស់តែក្នុងតំបន់អយុធ្យានិងកន្លែងផ្សែងទៀតក្នុងអាណាចក្រនោះ។ប៉ុន្តែពាង ដែលដាក់ទឹកឃ្មុំនិងប្រេងគឺផលិតសំរាប់នាំចេញទៅក្រៅប្រទេស។ ប៉ុន្តែយ៉ាងនោះក៏ដោយសំរាប់ ពាងបញ្ចុះធាតុនៅតំបន់ជួរភ្នំក្រវ៉ាញនេះ នឹងធ្វើការសន្នដ្ឋានទាំងស្រុងនៅពេលកោយទៀត។ ទោះជាយ៉ាងនេះក៏ដោយមានពាងមួយដែលមានក្បាច់លំអនិងប្រភេទខុសគេក្នុងចំណោមពាងទាំងអស់បានសន្និដ្ឋានដោយឡែកថាជាពាងស្ថិតក្នុងសម័យអង្គរសតវត្សទី១២ដល់ទី១៣ នៃគ្រឹស្តសករាជ។
    យើងជាកូនខ្មែរគួរតែអភិក្សនិងថែររក្សានូវតំបន់ប្រវត្តិសាស្ត្រមួយនេះ។ តើយើងត្រូវការពាររបៀបណាបើថ្មីៗនេះពត៌មានពីការរុករករ៉ែ និងការធ្វើអាជីវកម្មរ៉ែទីតាញ៉ូមនៃក្រុមហ៊ុនUnited Khmer Group និងមកវាទទីនៅក្នុងតំបន់ព្រៃដែលសំបូរដោយវប្បធ៌មបុរាណនិងជីវៈចំរុះមួយនេះ។
    ដោយទីធាវី

  7. ខ្ញុំចូលចិត្តប្លកនេះ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s