ទង់ជាតិខ្មែរ
ទង់ជាតិបារាំង
ប្រក្រតិទិន
ខែមិថុនា 2023 អា ច អ ព ព្រ សុ ស 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 អតីតអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិនិងអ្នកនិពន្ធ ប៉ិច សង្វាវ៉ាន
ជ្រើសរើសយកខែ
មតិថ្មីៗ
-
ប្រកាសថ្មីៗ
- អក្សរសិល្ប៍សន្តិភាព រៀបចំដោយ សមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេសបារាំង
- ខួបរំឮកកំណើត៧៣ឆ្នាំរបស់ខ្ញុំ
- បណ្ឌិតច្បាប់ ឌុក រ៉ាស៊ី អ្នកនយោបាយខ្មែរជើងចាស់ ទទួលអនិច្ចកម្ម នៅប៉ារីស
- ភូមិគ្រឹះរបស់មាតាបិតាខ្ញុំ
- ក្រោមមេឃពណ៌ខៀវនៃក្រុងតូក្យូ និពន្ធដោយ ប៉ែន សេដ្ឋារិន
- កវីជូនពរខួបកំណើតខ្ញុំ
- កម្ពុជា : អំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមត្រូវបានទទួលស្គាល់ជាលើកដំបូង
- ឆ្នាំក្រោយ ជួបគ្នានៅភ្នំពេញ និពន្ធដោយកវី គឹម ខូវនី
- មាត់កង្កែប និពន្ធដោយ ប៉ិច សង្វាវ៉ាន
- មាត់វៀច និពន្ធដោយ ប៉ិច សង្វាវ៉ាន
- ភ្លើងប្រចណ្ឌ និពន្ធដោយ ប៉ិច សង្វាវ៉ាន
- ថ្ងៃណាជួងវ៉ៃ និពន្ធដោយកវី យឹម កិច្ចសែ
- ម៉ា ឡាពី ដែលខ្ញុំស្គាល់
- បណ្តាំងកវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន
- ពរជ័យវិច្ឆិកា ដោយ កវី យឹម កិច្ចសែ
- អក្សរសាស្ត្រខ្មែរចែងចាំងនៅក្រៅស្រុក ដោយ យឹម កិច្ចសែ
- ភ្ញាក់ពីសុបិន
- ទិវាពិភពលោកនៃសំឡេង
- ប៉ែន សេដ្ឋារិន៖ ស្រឡាញ់ជាតិ -គោរពវិន័យ
- បទសម្ភាស ប៉ិច សង្វាវ៉ាន ជាមួយទូរទស្សន៍ CTN ឆ្នាំ២០០៧
- ជូនពរថ្ងៃកំណើត ដោយកវី សំ វិជ្ជា
- ជូនពរថ្ងៃកំណើត ដោយកវី សំ វិជ្ជា
- អក្សរសាស្ត្រខ្មែរចែងចាំងនៅក្រៅស្រុក និពន្ធដោយបណ្ឌិតយឹម កិច្ចសែ រចនារំលេចដោយលោក សំ វិជ្ជា
- នេះឬចិត្តប្រុស?វណ្ណកម្មទី១របស់ខ្ញុំផ្សាយឆ្នាំ១៩៦៨
- បទសម្ភាសន៍កវី អ៊ីវ ហួត អនុប្រធានសមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេស
- វិញ្ញាណរូបចម្លាក់
- អនុស្សាវរីយ៍ក្នុងយុវវ័យរបស់ខ្ញុំ
- មរណភាពលោក យូ បូអតីតប្រធានសមាគមអ្នក និពន្ធខ្មែរប្រចាំប្រទេសកម្ពុជា
- វិយោគកថាពិធីឈាបនកិច្ចសពអ្នកនិពន្ធ អ៊ុំ សុផានី
- ច្បាប់ស្រី និពន្ធដោយកវីបណ្ឌិត មឺុន ម៉ៃ និងវិភាគដោយបណ្ឌិត វ៉ាន់ឌី កាអុន
- ជួសជុលអង្គរទំនុកច្រៀងនិពន្ធដោយកវី អ៊ីវ ហួត
- “ពេលដែលត្រូវឃ្លាត”
- លោកគ្រូ ប៊ុន ថាន់ និងភរិយាសក់ អៀងព្រមទាំងកូន ប្រុសម៉ុង ហ្វី អនុស្សាវរីយ៍១ក្នុងពេលភៀសខ្លួន ដែល មិនអាចបំភ្លេចបានឡើយនៅភូមិនួនញ៉ាងប្រទេសលាវ
- អក្្សរខ្មែរ ស្រង់ចេញពីល្បែងប្រឡែងពាក្យ ដោយកវីអ៊ីវហួត
- អ្នកគ្រូបណ្តូលចិត្ត ដោយ យឹម កិច្ចសែ
- ឃ្លា កវី អ៊ីវ ហួត
- ទាសាអតីតកាល ដោយ យឹម កិច្ចសែ
- ក្តារស្ពានចាស់ ដោយ យឹម កិច្ចសែ
- លេងពស់ ពស់ចឹក ដោយ យឹម កិច្ចសែ
- រាត្រីសុបិនពណ៌ស្វាយ ដោយ យឹម កិច្ចសែ
- បងរាំ បិទភ្នែក ដោយ យឹម កិច្ចសែ
- រាំវង់ក្នុងពេលរាត្រី ដោយ យឹម កិច្ចសែ
- សំដី ដោយ យឹម កិច្ចសែ
- បើព្រះប្រទាន.. ដោយ យឹម កិច្ចសែ
- គ្មានច្រកចេញ ដោយ យឹម កិច្ចសែ
- អង្គរវត្តទេវដ្ឋាន ដោយកវីបណ្ឌិត យឹម កិច្ចសែ
- ទូន្មានចិត្ត ដោយ យឹម កិច្ចសែ ស្រង់ពី «យុវវ័យមាយា»
- អក្សរសិល្ប៍សន្តិភាព លើកទី៤៖ កំណាព្យ មើលសត្វក្នុងសួន និពន្ធដោយ កវី ហូវ លីឃាង និងស្មូត្រដោយសិល្បករ យឹង យន
- អក្សរសិល្ប៍សន្តិភាពលើកទី៤ ៖សុន្ទរកថាស្វាគមន៍ ដោយ អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន ប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង
- អក្សរសិល្ប៍សន្តិភាព លើកទី៤ ៖ រូបភាពខ្លះៗនៃកម្មវិធីប្រកាស “ជ័យលាភីពានរង្វាន់អក្សរសិល្ប៍សន្តិភាព លើកទី៤”
អត្ថបទកំពូល
- វិយោគកថាពិធីឈាបនកិច្ចសពអ្នកនិពន្ធ អ៊ុំ សុផានី
- ទាសាអតីតកាល ដោយ យឹម កិច្ចសែ
- ជីវប្រវត្តិពិស្តាររបស់ខ្ញុំ
- និទាឃៈរដូវចូលមកដល់ហើយ ដោយ ប៉ិច សង្វាវ៉ាន
- កំណាព្យ ឈ្មោះនានានៃប្រាសាទខ្មែរ ដោយ លោកយឹង ស្រស់
- សំដី ដោយ យឹម កិច្ចសែ
- រាត្រីសុបិនពណ៌ស្វាយ ដោយ យឹម កិច្ចសែ
- ច្បាប់ស្រី និពន្ធដោយកវីបណ្ឌិត មឺុន ម៉ៃ និងវិភាគដោយបណ្ឌិត វ៉ាន់ឌី កាអុន
មាតិកាប្លក់
- បទយកការណ៍
- កម្រងជិវិតខ្ញុំ
- កម្រងជីវប្រវត្តិ
- កវី និងអ្នកនិពន្ធនៅប្រទេសបារាំង
- កវីនិងអ្នកនិពន្ធនៅប្រទេសជប៉ុន
- កវីនិពន្ធនៅប្រទេសជប៉ុន
- កវីនិពន្ធនៅប្រទេសអាល្លឺម៉ាញ
- កវីនិពន្ធនៅសហរដ្ឋអាមេរិក
- កិច្ចការរបស់ខ្ញុំនៅវិទ្យុបារាំង Rfi-khmer
- ក្រុមយុវអ្នកនិពន្ឋខ្មែរ
- គំនិតគួរចងចាំ
- ចំណាប់អារម្មណ៍
- ជិវិតការងាររបស់ខ្ញុំផ្នែកវប្បធម៌ខ្មែរក្នុងវិទ្យុបារាំងអន្តរជាតិRFI
- ដំណើរជុំវិញអ្នកនិពន្ឋម្នាក់
- ទស្សនាវដ្តីខ្ញុំ
- ទស្សនៈបុគ្គល – ភាសាបេះដូង
- ទិវាការងារ១ឧសភា
- ទិវានារីអន្តរជាតិ៨មីនា
- ទិវាបុណ្យបិតា
- ទិវាបុណ្យមាតា
- ទិវាពលកម្មអន្តរជាតិ១ឧសភា
- ទំព័រគ្រីស្ទបរិស័ទ
- បទយកការណ៍រូបថត
- បទសម្ភាសន៍
- បទសម្ភាសន៍របស់ខ្ញុំ
- ប្រកាសដំណឹងផ្សេងៗ
- ប្រលោមលោក
- ផ្សេងផ្សេង… ពីនេះពីនោះ…
- ព្រឹត្តិការណ៍ជីវិតខ្ញុំ១ជ្រុង
- ព្រះបាទសម្តេច នរោត្តម សីហនុ
- ព្រះវិហារ «វាលព្រះពរ»
- ព្រះវិហារផ្សាយដំណឹងល្អ
- ភាពយន្ត
- រង្វាន់អក្សរសិល្ប៍នូហាច
- រង្វាន់អក្សរសិល្ប៍«សន្តិភាព»
- របាំ
- រូបថតអនុស្សាវរីយ៍
- រឿងកំប្លែង
- រឿងខ្លី និពន្ធដោយប៉ិច សង្វាវ៉ាន
- រឿងសម្រាប់កុមារ
- លិខិតដែលបានទទួល
- វិចារណកថា
- សិក្ខាសិលា
- សុខភាពនិងអនាម័យ
- សុជីវធម៌
- សួស្តីឆ្នាំថ្មី
- សួស្តីណូអែល
- អក្សរសិល្ប៍
- អត្ថបទសាកល្បង
- អប់រំ
- អ្នកនិពន្ធខ្មែរនៅប្រទេសស្វីស
- អ្នកកវីនិពន្ធក្នុងប្រទេសអាល្លឺម៉ាញ
- អ្នកចម្រៀងក្នុងព្រះរាជាណាចក្រកម្ពុជា
- អ្នកនិពន្ធ និង កវីនៅប្រទេសបារាំង
- អ្នកនិពន្ធ និង កវីនៅប្រទេសកម្ពុជា
- អ្នកនិពន្ធ និង កវីក្នុងព្រះរាជាណាចក្រកម្ពុជា
- អ្នកនិពន្ធ និង កវីនៅសហរដ្ឋអាមេរិក
- អ្នកនិពន្ធនៅប្រទេសជប៉ុន
- អ្នកនិពន្ធនៅប្រទេសស្វីស
- អ្នកនិពន្ធនៅសហរដ្ឋអាមេរិក
- អ្នកសារព័ត៌មាននៅប្រទេសបារាំង
- អ្នកស្រាវជ្រាវនៅប្រទេសបារាំង
- Uncategorized
កវី និងអ្នកនិពន្ធ
- កវី ព្រឿង ប្រណីត មរតកកំណាព្យ
- កែវចន្ទបូរណ៌
- ក្រុមយុវជនខ្មែរដើមី្បអភិវឌ្ឍន៍
- ណុល ដារ៉ា
- នភ ផល្លាហង្ស ស្មារតីខ្មែរ
- ប៊ុនចាន់ សុក្រសិរី
- ផ្កាយដុះកន្ទុយ
- ផ្កាយNoVeLs
- ផ្ទះកវី
- សុខ ធូ
- សូយឡូត
- ហ្វី ដែល Fidele
- ឡឹក ជំនោរ
- ឡឹក ជំនោរ (ប៉ាក់កាខ្មែរ Blogspot)
- ឡុងលីណា
- អ្នកនិពន្ធក្របខ័ណ្ឌអាស៊ាន (seawrite)
- C Write រឿងប្រឌិត និងកំណាព្យ
ក្រសួង-ស្ថាប័ន-អង្គការ-សមាគម
- ក្រសួងទេសចរណ៍កម្ពុជា
- ក្រសួងមហាផ្ទៃ កម្ពុជា
- ក្រសួងអប់រំយុវជន និងកីឡា កម្ពុជា
- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស.)
- ក្រុមយុវជនខ្មែរដើមី្បអភិវឌ្ឍន៍
- ទីស្តីការគណៈរដ្ឋមន្ត្រី កម្ពុជា
- នភ ផល្លាហង្ស ស្មារតីខ្មែរ
- បណ្តាញពត៌មានវប្បធម៌ខ្មែរ
- មជ្ឈមណ្ឌលឯកសារកម្ពុជា
- មជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅស្វីស
- មជ្ឈមណ្ឌលឯកសារកម្ពុជា DC-CAM
- រួមគិត រួមធ្វើ រួមសម្រេច
- វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
- វិទ្យាស្ថានពុទ្ធសាសនបារាំងនៅកម្ពុជា (អតីត-CCF)
- សមាគមអ្នកនិពន្ធខ្មែរនៅបរទេស ប្រចាំប្រទេសបារាំង
- សមាគមខ្មែរសាកល
- សមាគមសិក្សា PSE
- សមាគមសេរីភាព (Liberty Association)
- សមាគមអក្សរសិល្ប៍នូហាច
- សាលារៀន
- អង្កការគាំទ្រកុមារនិងយុវវ័យ
- អង្គការ ផាន អង្គការផ្ទះរបស់យើង Our Home
- អង្គការរូមធូរីដ Room To Read
- អង្គការដើម្បីភាពញញឹមនៃកុមារ PSE
- For a child's smile
ក្រុមយុវអ្នកនិពន្ធ
ចម្រៀង-Chansons-Song
តុលាការខ្មែរក្រហម
សារព័ត៌មានវិទ្យុ
អ្នកនិយាយភាសាបារាំង
អ្នកប្រើវើតប្រេស
Blogroll
រូបភាពប្រចាំថ្ងៃ
C Write រឿងប្រឌិត និងកំណាព្យ
ទំព័រប្រកាសរបស់ខ្ញុំ
Category Archives: ក្រុមយុវអ្នកនិពន្ឋខ្មែរ
កម្មវិធីប្រកាសជ័យលាភីរង្វាន់អក្សរសិល្ប៍សន្តិភាព
បានផ្សាយក្នុង ក្រុមយុវអ្នកនិពន្ឋខ្មែរ, អក្សរសិល្ប៍, Uncategorized
អ្នកនិពន្ធខ្មែរពីរនាក់ ជាប់ ជ័យលាភី«អ្នកនិពន្ធអាស៊ានវ័យក្មេង»(ASEAN Young Writers Award)
ឆ្លៀតវេលានេះ ខ្ញុំសូមសរសើរចំពោះយុវអ្នកនិពន្ធខ្មែរ ពីររូប ដែលបានជាប់រង្វាន់ជ័យលាភី«អ្នកនិពន្ធអាស៊ានវ័យក្មេង»(ASEAN Young Writers Award) គឺ លោក ម៉ា ច័ន្ទបញ្ញា និងលោក ហេង ឧត្តម។
ក្នុងនាមខ្ញុំជាអ្នកនិយមស្រឡាញ់ដងប៉ាកកាមួយរូប ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងរបស់អ្នកទាំងពីរកន្លងមករហូតទទួលជ័យលាភីនាពេលនេះ ដើម្បីបម្រើអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរយើង។ នេះជាការរួមចំណែកជាមួយអ្នកនិពន្ធខ្មែរដដៃទៀត ដើម្បីតម្កើងតម្លៃអក្សរសិល្ប៍ខ្មែរយើង។
ខ្ញុំសង្ឃឹមថា យុវអ្នកនិពន្ធទាំងពីរនិងអ្នកនិពន្ធខ្មែរទាំងឡាយ នឹងនៅតែបន្តសរសេរដើម្បីបម្រើខ្មែរនិងពិភពលោកបន្តទៀត ក្នុងវត្ថុបំណងពង្រឹងខឿនវប្បធម៌អក្សរសាស្ត្រជាតិ បម្រើស្មារតីអ្នកអាន ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍជាវិជ្ជមាននៅក្នុងសង្គម។
ខ្ញុំបានដឹងខ្លះៗមកថា ជ័យលាភី«អ្នកនិពន្ធអាស៊ានវ័យក្មេង »(ASEAN Young Writers Award) ជាពានរង្វាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបង្កើតឡើងនៅក្នុងរដ្ឋាបាលក្រុងបាំងកក (Bangkok Metropolitan Administration) និងគណៈកម្មការពានរង្វាន់អ្នកនិពន្ធអាស៊ាន (Organizing Committee of the S.E.A. Write Award) សហការជាមួយ បណ្តាញអ្នកនិពន្ធអាស៊ាន និង មហាវិទ្យាល័យសិល្បៈ នៃសាកលវិទ្យាល័យ Mahidol ។
តាមរយៈស្មារតី សហគមសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community) ជ័យលាភី«អ្នកនិពន្ធអាស៊ានវ័យក្មេង» នេះត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយអ្នកជំនាន់ថ្មីដែលមានទេពកោសល្យអក្សរសិល្ប៍ និងដើម្បីពង្រីងរឹតចំណងទាក់ទងវប្បធម៌នៅក្នុងតំបន់ ព្រមទាំងលើកកម្ពស់ការអាន និងសរសេរក្នុងចំណោមប្រជាជនវ័យក្មេងថៃនិងក្នុងតំបន់អាស៊ាន។
ពិធីប្រគល់រង្វាន់ដល់ជ័យលាភី«អ្នកនិពន្ធអាស៊ានវ័យក្មេង» លើកនេះ ក៏នឹងត្រូវរៀបចំជាការអបអរដល់ខួបលើកទី១៣ នៃការដាក់ក្រុងបាំងកកជារាជធានីសៀវភៅពិភពលោក ដោយអង្គការយូណេស្កូ។ មិនតែប៉ុណ្ណោះ ក៏នឹងមានការប្រកាសបើកឲ្យប្រកួតរង្វាន់លើកទី៣៥ នៃរង្វាន់អ្នកនិពន្ធអាស៊ានប្រចាំឆ្នាំ ផងដែរ។
លោកលោកស្រីអាចស្វែងយល់បន្ថែមពីជ័យលាភីនេះ តាមរយៈគេហទំព័រ ៖ The ASEAN Young Writers Award
បានផ្សាយក្នុង ក្រុមយុវអ្នកនិពន្ឋខ្មែរ
រឿង ព្រហ្មលិខិត វគ្គទី៨ និពន្ធដោយទី ធាវី
វគ្គទី៨
កម្មនាងចិន្តា
ប្រហែលជាមួយម៉ោងគត់ ចិន្តាមិនបាននៅរេរ៉ក្នុងផ្សារយូរទេ។ តាមធម្មតា
នាងបានចំណាយពេលយ៉ាងហោចណាស់ក៏ជាងមួយម៉ោងដែរក្នុងការដើរ
ទិញនេះទិញនោះ ជាពិសេសគឺទិញគ្រឿងស្លស្លុកធ្វើម្ហូបបំពេញចិត្តប្តី។ ថ្ងៃ
នេះនាងរួសរាន់ត្រឡប់មកផ្ទះវិញខុសពីសព្វមួយដង ព្រោះនាងខ្វល់ខ្វាយ
ពីសុខទុក្ខរបស់ប្តី។ នាងបានទិញសម្ភារៈសង្គ្រោះបន្ទាន់មួយចំនួនផងដែរ
មានប្រេងកូឡា ប្រេងខ្យល់ ថ្នាំរាគ ថ្នាំឈឺក្បាល និងវិលមុខជាដើមសម្រាប់
ការមិនស្រួលខ្លួនរបស់ស្វាមី។
– ពូៗ ឈប់ត្រឹមហ្នឹងហើយ!
នាង ចិន្តាបញ្ឈប់ពូស៊ីក្លូ រួចហុចប្រាក់ថ្លៃជិះតាមទម្លាប់ ហើយរួសរាន់ប្រញាប់
ចុះដើរសំដៅទៅខ្ទមកំសត់ក្នុងដីឡូត៍របស់ខ្លួន។
ខណៈឃើញទ្វារផ្ទះចាក់សោរបិទ។ នាងគ្រវីក្បាល ដកដង្ហើមធំលាន់មាត់
– យី! បងនេះមិនស្រួលហើយនៅទៅធ្វើការទៀត មិនខំសំរាកទេ!
ថាហើយនាងក៏ទាញយកកូនសោរពីក្នុងកន្ត្រកម្ហូបរួចចាក់សោរចូលផ្ទះ។
ក្រោយពីនាងបានយកគ្រឿងស្លស្លុកនៅក្នុងកន្ត្រកព៌ណខៀវកញ្ចាស់ដែល
ទើបយូរចុះពីស៊ីក្លូទៅទុកក្នុងផ្ទះបាយហើយ នាងប្រះខ្លួនគេងលើពូកមួយ
ស្របក់ធំ យកដៃស្ទាបពោះ រួចពោលពាក្យក្នុងចិត្តម្នាក់ឯង។
– បងសំឡាញ់! តើបងមានដឹងទេថាយើងនឹងមានកូនមួយទៀតហើយ។ អូន
មានទម្ងន់៣ខែហើយបង។ អូននឹងធ្វើបងឱ្យបងរំភើបចិត្តពេលដែលបងនឹង
ឃើញពោះអូនធំជាងនេះ។
គិតហើយ នាងក៏ងើបទៅចាក់ទឹកផឹក។
ក្រដាសស្អីនេះ! មាណវីអភ័ព្វឆ្ងល់យ៉ាងខ្លាំងក៏ទាញយកមកអាន។
…………………………………………………
ភ្នំពេញ ថ្ងៃ ទី១២ មេសា ឆ្នាំ២០១២
ចិន្តាប្រពន្ធសម្លាញ់!
បងមិនចង់សួរនាំអូនទេ! តែបងគិតថា អូនធ្វើនេះត្រូវហើយ គឺត្រូវទៅនឹង
គំនិត ដែលអូនគិតថា ប្តីម្នាក់នេះ អូនបានតស៊ូយ៉ាងលំបាក តែលទ្ធផល
វានៅតែលំបាកដូចសព្វថ្ងៃនេះ។ បងក៏ដឹងថា តាមពិត អូនគឺជានារីម្នាក់
នោះសោះ ដែលសុខណាក់បានសម្លឹងឃើញ ហើយគេធ្លាប់ប្រាប់បងជា
រឿយៗកាលពីតូចមកនោះ។ ពេលនេះ បងដឹងច្បាស់ហើយថា បងគ្រាន់
តែជាស្ពានចម្លងអូនឱ្យបានជួបគេតែប៉ុណ្ណោះ។ ជួនពរអូនឱ្យបានជួបគេ
ពេញមុខ។ វាមិនអីទេ ព្រោះគេជាអ្នកមាន។ គេអាចមានប្រពន្ធពីរក៏បាន
ដែរ។ តាមចិត្តអូនចុះ។ បងលាអូនហើយ បងនិងកូនមួយនេះលាអូនអស់
មួយជីវិតពីថ្ងៃនេះទៅ!។
ពីម្ចាស់ស្នេហ៍ពង្រាត់របស់អូន!
…………………………………………………………..
អានសំបុត្រចប់ ចិន្តាអភ័ព្វវិលមុខដួលក្នុងសភាពជោគជាំលើផ្ទៃមុខ
ដោយជលនេត្រ។ សំបុត្របានជ្រុះធ្លាក់ពីក្នុងដៃរបស់នាងដោយហើរ
ចេញឆ្ងាយទៅជើងតុម្ខាង ប្រៀបដូចចិត្តហោះហើររបស់សុខណាក់
ក្នុងដំណើរជិវិត មិនដឹងទៅខាងណា។ នៅក្នុងពេលនេះនាងកំពុងតែ
រងគ្រោះក្លាយខ្លួនដូចនាងបដាចាគួរឱ្យអាណិតជាពន់ពេក។
នៅមានត….
ព្រហ្មលិខិត ភាគ៧ ដោយ ទី ធាវី
@រក្សាសិទ្ធិដោយអ្នកនិពន្ធ
ល្ងាចបានមកដល់ ព្រះសូរិយាបានបន្ទាបខ្លួនលាភពផែនដីហាក់បីដូច
ជាសែនស្រណោះណាស់។ ក្នុងផ្ទះតូចកំសត់លើដីឡូត៍ដ៏ធំល្វឹងល្វើយ
សុខណាក់បានត្រឡប់មកពី ពីហាងលក់រថយន្តដែលខ្លួនធ្វើការដូច
សព្វមួយដង។ គេមកដល់ផ្ទះហើយ។ មុននេះ បុប្ផាប្រពន្ធសុខឃឹម
ក៏បានយកសំណាងកូនប្រុសរបស់គេមកផ្ទះវិញហើយដែរ។ ចំណែក
ឯនាងចិន្តាកំពុងតែដាំបាយធ្វើម្ហូបទុកជូនប្តីពិសារ។
សុខណាក់ អស់កំលាំង ល្ហិតល្ហៃដៃជើងកំពុងតែគេងលើពូកជាមួយកូន
ប្រុសបន្ទាប់ ពីងូតទឹករួចដើម្បីរង់ចាំចិន្តារៀបបាយទឹក។ មាណពរូបនេះ
រសេះរសោះប្រែខ្លួនចុះឡើងដែលជាអភូតបុព្វមិនធ្លាប់មាន។ មួយរំពេច
នោះ ស្រាប់តែនាយក្រឡេកភ្នែកប្រទះឃើញរបស់អ្វីម៉្យាងនៅកន្លៀត
ពូក។ គេយកដៃស្ទាបរួចយកវាចេញពីកៀនពូកនោះ ទើបយល់ច្បាស់ថា
ជា កាបូបលុយមានដោយក្រដាសប្រាក់ដុល្លារ និងលុយរៀលដែលនាយ
មិនធ្លាប់ឃើញពីមុន។
លាកាបូបឡើង សុខ ណាក់ក៏បានឃើញកូនរូបថតមួយសន្លឹកថតគ្នាពីរ
នាក់ ដែលសុខ ណាក់
ស្គាល់ច្បាស់ថាជារូបថតរបស់ប្រពន្ធខ្លួននិងសុឃីមកាលពីក្មេងៗ។ មិន
បង្អង់ សុខណាក់បានក្រឡាប់រូបនោះឡើងឃើញមានសំណេរជាអក្ខរា
លើនៅខ្នងរូបថតនោះថា៖ ចិន្តាម្ចាស់ចិត្តបង។ វាគួរឱ្យចម្លែកណាស់
សុខ ណាក់គិតម្តងហើយម្តងទៀតក្នុងអារម្មណ៍មិនប្រក្រតីថា«ហេតុអ្វី
បានជាកាបូបនេះមកនៅទីនេះ?» ។អ្វីដែលមិនមែនចៃដន្យធ្វើឱ្យនាយ
រំជួលចិត្តយ៉ាងខ្លាំងនោះ គឺពេលឃើញមានស្រោមអនាម័យនៅក្នុង
កាបូបនេះ។
“ឱពុទ្ធោអើយ! ហេតុអ្វីបានជាប្រពន្ធរបស់ខ្ញុំលួចផិតក្បត់ខ្ញុំបែបនេះ?”
សំណួរលាយឡំនិងទឹកភ្នែកហូរក្នុងគំនិតមិនល្អចាប់ផ្តើមកើតមាន
ឡើង។
នាងចិន្តាជាភរិយាដ៏កម្រនិងស្មោះស្ម័គ្រភក្តីប្តីបំផុតកំពុងរងគ្រោះ
ដោយពុំបានដឹងអ្វីសោះចេញពីគំនិតប្តី។ ការគិតដោយខ្វះការ
ពិចារណាជាអាវុធសម្លាប់មនុស្សម្នាក់ដោយសាហាវបំផុត។ សុខ
ណាក់នៅតែគិតថា ប្រពន្ធរបស់ខ្លួនលួចផិតក្បត់ជាមួយសុខ ឃីម
ជាមិត្តស្និទស្នាលទីបំផុតម្នាក់នេះដោយភ្ជាប់រឿងដែលបានស្រមៃ
ទៅដល់ពាក្យសំដីដែលសុខ ឃីម ធ្លាប់ប្រាប់នាយកាលនៅពីក្មេង
នោះថា «សំឡាញ់! តើឯងដឹងទេថា គ្នាស្រឡាញ់នរណាក្នុង
ណោម មិត្តស្រីដែលរៀនក្នុងថ្នាក់របស់យើង។ គ្នាបានសម្លឹងឃើញ
ហើយ គ្នាធំឡើងគ្នាយកនាងធ្វើប្រពន្ធហើយវើយ»។
គ្មានអ្វីអាចមកកែប្រែផ្ទាំងសិលាយ៉ាងរឹងនៃការគិតដ៏គម្រក់នេះទេ។
សុខ ណាក់ក៏ប្រញាប់លាក់កាបូបនោះទុកមិនឱ្យប្រពន្ធដឹងឡើយ។
អ្នកឈឺណាស់ឈឺស្ទើរតែក្អួតឈាម។ តាមពិតប្រពន្ធខ្ញុំគឺជាក្មេងស្រី
ម្នាក់នោះហើយដែលសុខ ឃីមបាននិយាយប្រាប់។ បុរសខំជួតទឹក
ភ្នែក មិនឱ្យប្រពន្ធសង្ស័យពីការគិតខុសនេះទេ។ ពេញមួយយប់សុខ
ណាក់ មិនបានធ្មេចភ្នែកគេងមួយស្រឡេតឡើយ។ រីឯនាងចិន្តាហាក់
មិនចាប់អារម្មណ៍លើការណ៍ចម្លែករបស់ប្តីឡើយ។ យប់នោះដែរផែន
ការនាំពង្រត់កូនប្រុសចេញពីផ្ទះ ដែលបានចេញជាគម្រោងដ៏លាមក
និងបានមកសន្ថិតក្នុងខួរក្បាលមាណពដ៏ល្ងីល្ងើម្នាក់នេះ។
ស្អែកឡើង នាយមិនរួសរាន់ទៅធ្វើការដូចសព្វមួយដងទេ។ នៅម៉ោង
ប្រហែល៨ព្រឹក នាងចិន្តាជាប្រពន្ធក៏ចេញទៅផ្សារដោយពោលពាក្យ
យ៉ាងទន់ភ្លន់ទៅកាន់ប្តីថា៖
– បង ថ្ងៃនេះបើបងមិនស្រួលមិនចាំបាច់ទៅធ្វើការទេ! ចាំអូនទូរស័ព្ទ
ទៅប្រាប់បងឃីមឱ្យ។
ពាក្យនេះប្រៀបបីដូចដុំភ្លើងដែលយកមកឆូលក្នុងគំនរចំបើងដែល
កំពុងហាលយ៉ាងស្ងួត ឬប្រៀបដូចជាភ្លើងឆូលប្រេងសាំងដុតរោល
ក្នុងដួងចិត្តសុខណាក់កាន់តែខ្លាំងឡើង។ ចិន្តាលាប្តីទៅផ្សារ៖
– អូនទៅផ្សារហើយ បងនៅផ្ទះជួយមើលកូនផង!” ថារួចនាងក៏ចេញ
បាត់ទៅ។
ការគិតម្នាក់ឯងដោយមិនពិគ្រោះជាអ្នកដ៏ទៃមិនប្រាកដថា
ត្រូវនោះទេ។ ចូរកុំគិតខ្លីដូចជាមនុស្សដែលមិនបានរៀនសូត្រគ្មាន
ចំណេះដឹង។ ការគិតតែពីអវិជ្ជមានមកលើ នរណាម្នាក់ជាទង្វើថោក
ទាបបំផុតក្នុងសង្គមមនុស្ស។ ពេលវេលាបានផ្តល់ឱ្យនាយ បុរស
គំនិតខ្លី សុខ ណាក់ កាន់តែធ្លាក់ក្នុងពិភពងងឹតក្នុងពេលដែលចិន្តា
ចេញទៅផ្សារបាត់។ ភ្លាមនោះនាយក៏ប្រញាប់ស្លៀកពាក់ ហើយដឹក
ដៃសំណាងជាកូនប្រុសចាកចេញទៅដោយទុកសំបុត្រមួយលើតុ។
នៅមានត…
ខេមរា (បទពិសោធន៍និពន្ធរឿង) ដោយ សុខ ចាន់ផល
រក្សាសិទ្ធិគ្រប់យ៉ាងដោយអ្នកនិពន្ធ
ខ្ញុំមិនគិតថា ការតែងនិពន្ធអាចរៀនចេះឡើយ តែអាចស្វែងយល់បន្ថែមតាមបទពិសោធន៍របស់អ្នកដទៃ។ សម្រាប់ខ្ញុំ គ្រូដ៏ពូកែគឺបទនិពន្ធមួយដ៏ល្អ ពោលគឺបើអ្នកមានទេពកោសល្យផ្នែកនេះ អ្នកប្រាកដជាអាចរៀនតាមស្នាដៃទាំងឡាយដែលអ្នកបានអាន មើល ឬស្ដាប់។
ហេតុអ្វីបានជានឹកឃើញសរសេររឿងនេះ? ព្រោះវាជារឿងដែលខ្ញុំបំភ្លេចមិនបាន ហើយចង់ប្រាប់គេពីអារម្មណ៍ពិតរបស់ខ្ញុំ។ អ្វីក៏ដោយត្រូវតែមានគោលបំណង។ គោលបំណងនៃការសរសេររឿង គឺការចង់ប្រាប់រឿងនោះដល់អ្នកដទៃ។ អ្នកមិនបាច់តាំងខ្លួនឯងជាអ្នកនិពន្ធអីនោះឡើយ តែអ្នកត្រូវមានអារម្មណ៍រំភើបចំពោះអ្វីដែលខ្លួនចង់សរសេរ និងមានចេតនាបរិសុទ្ធចង់ប្រាប់រឿងនោះដល់អ្នកអានរបស់អ្នក។ អាចធ្វើអារម្មណ៍ដូចអ្នកកំពុងតែសរសេរសំបុត្រមួយផ្ញើទៅកាន់មិត្តសម្លាញ់របស់អ្នក ប្រាប់គេពីហេតុការណ៍ដ៏អស្ចារ្យមួយ ដែលអ្នកបានជួបក្រោយពេលបែកគ្នា។ វាជាអារម្មណ៍ចែករំលែក និងជាអារម្មណ៍ពិត។
ប្រើបេះដូងសរសេរ នឹងបានភាសាបេះដូង តែបើប្រើវិធីសាស្រ្តសរសេរនឹងបានមេរៀន។ ទោះបីវាជារឿងប្រឌិត តែអ្នកត្រូវប្រើអារម្មណ៍ពិតសរសេរចេញមក។ អ៊ីចឹងតើអ្នកបានអារម្មណ៍ពិតនោះមកពីណា? នោះជាបទពិសោធន៍ជីវិត ព្រោះការងារជាអ្នកនិពន្ធគឺការងារជីវិត។ រឿង «ខេមរា» ខ្ញុំបានសរសេរពីអារម្មណ៍ក្មេងម្នាក់ដែលខ្វះភាពកក់ក្ដៅ សរសេរពីយប់មួយដែលគេត្រូវខ្មោចសង្កត់។ ខ្ញុំបានប្រើអារម្មណ៍ខ្លួនឯងសរសេរ នៅពាក់កណ្ដាលយប់ដែលខ្ញុំយល់សប្ដិអាក្រក់។ អារម្មណ៍ពេលនោះធ្វើឱ្យខ្ញុំនឹកឃើញពីភាពឯកោរបស់ក្មេងកំព្រា ពីរសទឹកភ្នែកដែលតែងតែហូរកាត់ថ្ពាល់។ អ្នកដែលមិនធ្លាប់ហូរទឹកភ្នែកចូលមាត់ ប្រាកដជាមិនដឹងថាទឹកភ្នែកមានរសជាតិយ៉ាងណាទេ ហើយក៏ពណ៌នាអារម្មណ៍ហូរទឹកភ្នែកនោះមិនត្រូវដែរ។ ហេតុនេះហើយ ពេលមានអ្នកសួរខ្ញុំថា ធ្វើយ៉ាងណាទើបអាចក្លាយជាអ្នកនិពន្ធ ខ្ញុំក៏គិតថា គឺជីវិតផ្ដល់ឱ្យខ្ញុំក្លាយជាអ្នកនិពន្ធ។
ជួនកាលខ្ញុំអាចនិយាយថា ស្នាដៃខ្ញុំមិនមែនខ្ញុំសរសេរទេ តែជាអារម្មណ៍ខ្ញុំសរសេរ។ តើខ្ញុំចេះអ្វីខ្លះទៅ បានជាខ្ញុំអាចសរសេររឿងឱ្យអ្នកដទៃអានបាន? ជាសំណួរដែលខ្ញុំនៅតែសួរខ្លួនឯង ព្រោះខ្ញុំដឹងថា នៅមានមនុស្សជាច្រើនទៀត ដែលពួកគេចេះដឹងជាងខ្ញុំ មានគំនិតល្អជាងខ្ញុំ តែបែរជាព្រមអានគំនិតរបស់ខ្ញុំទៅវិញ។ នេះអាចបញ្ជាក់ពីទេពកោសល្យខុសគ្នារបស់មនុស្ស។ ខ្ញុំមិនសូវចេះនិយាយទេ តែខ្ញុំចេះសរសេរ ហើយការសរសេរជាការងារមួយដែលខ្ញុំត្រូវបំពេញឱ្យជីវិតខ្ញុំ។ ទោះយ៉ាងណា ចំណេះដឹងទូទៅពិតជាសំខាន់ណាស់។ អារម្មណ៍របស់អ្នកនឹងរឹតតែមានតម្លៃបើវាមានប្រយោជន៍ចំពោះអ្នកដទៃ។ ចំណេះដឹងទូទៅនេះក៏រាប់បញ្ចូលទាំងរចនាបថនៃការសរសេរ ឬក៏ការប្រើប្រាស់ភាសាដែរ ពោលអ្នកនិពន្ធត្រូវយល់ដឹងពីភាសាជ្រៅជ្រះ មិនមែនចេះតែសរសេរបាយបិណ្ឌចូលបាយបាត្រនោះទេ។
បេះដូងធំ អារម្មណ៍ទូលាយ គួរតែជាលក្ខណៈរបស់អ្នកនិពន្ធ។ មិនមែនត្រឹមតែចេះវិភាគបានវែងឆ្ងាយ មិនមែនត្រឹមតែក្ដីស្រមៃដែលគេគិតមិនដល់ តែអ្នកជាមនុស្សឈ្លាសវៃក្នុងសិល្បៈប្រើពាក្យពេចន៍ ឃ្លាឃ្លោង ដឹងឆ្គង ដឹងខុស។ តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនឯងស្រាប់តែចេះប្រើពាក្យពេចន៍ត្រូវតាមកាលទេសៈ ទាំងដែលមិនធ្លាប់មានអ្នកណាបង្រៀនដែរឬទេ? វាជាសមត្ថភាពពីកំណើតមួយដែលឧបនិស្ស័យផ្ដល់ឱ្យអ្នកងាយយល់ ជាងអ្នកដទៃ។ បើចង់ប្រាប់ថា អ្នកកំពុងតែគេងក្នុងពេទ្យ តើអ្នកនឹងសរសេរយ៉ាងម៉េច? ពេលអានរឿងខាងក្រោមនេះ សូមចាប់អារម្មណ៍លើការពណ៌នារបស់ខ្ញុំ។ ព្រឹត្តិការណ៍មួយដូចគ្នា តែមានរសខុសគ្នា បើសរសេរដោយមនុស្សខុសគ្នា។
បើអ្នកមាននិស្ស័យនឹងការតែងនិពន្ធ អ្នកប្រាកដជាយល់ពីអ្វីដែលខ្ញុំនិយាយ!
ខេមរា
ម៉ោងដប់ពីរអធ្រាត្រ…
ខ្ញុំយល់សប្តិអាក្រក់ៗណាស់។ សុបិនទាំងនោះសុទ្ធតែច្បាស់ក្រឡែត ប៉ុន្តែមិនដឹងនិយាយពីអ្វីឱ្យពិតប្រាកដ។ វាគឺជាសុបិនដែលមានវិការដ្ឋានផ្សេងៗនៅក្នុងពិភពស្រមោលដ៏គួរឱ្យ ខ្លាច។ នៅក្នុងព្រៃភ្នំដ៏ងងឹត ខ្ញុំមើលឃើញតែផ្សែងហុយទ្រលោម។ ខ្ញុំខំដើររកច្រកចេញយ៉ាងលំបាកលំបិន តែនៅតែមិនដឹងថាត្រូវដើរទៅណាឡើយ។ ខ្ញុំមានអារម្មណ៍ថា មានដៃដ៏ធំមួយមកចាប់ទាញដៃរបស់ខ្ញុំទៅ។ ខ្ញុំខំរើបម្រះខ្លួនជាមួយនឹងចង្វាក់បេះដូងដង្ហក់ ប៉ុន្តែខ្លួនប្រាណខ្ញុំក្លាយជារឹងកំព្រឹស។ កម្លាំងចិត្តខំប្រឹងជម្នះរើខ្លួន តែសូម្បីតែម្រាមដៃក៏កម្រើកមិនកើត…
ខ្ញុំដេកម្នាក់ឯងនៅក្នុងបន្ទប់ងងឹតសូន្យ ហើយនឹកខ្លាចពីទីកន្លែងនៅក្នុងសុបិន។ បេះដូងខ្ញុំនៅតែលោតមិនឈប់។ ខ្ញុំគិតថាដៃដែលលូកមកចាប់ខ្ញុំអំបាញ់មិញនេះគឺជាដៃរបស់ ខ្មោច។ ខ្ញុំខំកម្លាចិត្តខ្លួនឯងថា វាគ្រាន់តែជាសុបិនទេ។ សំងំដេកឱ្យលក់ម្តងទៀតទៅ ភ្ញាក់ឡើងវិញនឹងដល់ពេលភ្លឺហើយ។ ខ្ញុំក៏បានដេកលក់ម្តងទៀត ប៉ុន្តែរូបខ្ញុំនៅតែកំពុងដើរក្នុងពិភពព្រឺព្រួចដដែល។ ម្តងនេះខ្ញុំកំពុងដើរនៅលើវាលស្រែដ៏ក្រៀមក្រោះ។ ខ្ញុំឮសំឡេងគ្រាប់មីនផ្ទុះស្ទើរលោះព្រលឹង រួចឃើញមនុស្សផ្អើលឈូឆរស្រែកខ្លាំងៗថា ឪពុកខ្ញុំស្លាប់ហើយ!!! ខ្ញុំនឹកថា អ្វីដែលខ្ញុំកំពុងជួបប្រទះនេះគ្រាន់តែជារូបភាពបំភាន់ភ្នែក ប៉ុណ្ណោះ។ កុំខ្លាចឱ្យសោះ។ ឆាប់ភ្ញាក់ឱ្យលឿន ខ្ញុំនឹងចេញផុតពីទីកន្លែងនេះហើយ។ តាំងចិត្តរួច ខ្ញុំក៏បានចេញផុតពីភពសុបិននោះមែន។
ខ្ញុំក្រោកបើកបង្អួចមើលយល់ផែនដីសែនអាប់អួ។ ទិដ្ឋភាពនៅជុំវិញខ្លួនហាក់ស្រពេចស្រពិលចម្លែក។ វាមិនមែនជាថ្ងៃសូរ្យគ្រាសទេ តែប្រហែលជាថ្ងៃមួយដែលមានព្យុះអ័ព្ទបាំងពន្លឺព្រះអាទិត្យជិត។ ខ្ញុំឮសំឡេងលោកយាយខ្ញុំ កំពុងនិយាយគ្នាជាមួយអ្នកជិតខាងម្នាក់។ រាល់ថ្ងៃលោកយាយចូលចិត្តនិយាយដើមម្តាយរបស់ខ្ញុំប្រាប់គេគ្រប់ គ្នា ហាក់មិនចេះធុញទ្រាន់។ គាត់ស្រែកឡូងៗថា ម្តាយខ្ញុំជាមនុស្សស្រីអាក្រក់ណាស់ ទាល់តែខ្ញុំទ្រាំមិនបានច្រានទ្វារបន្ទប់ ដើរទៅរកគាត់។
“គឺម៉ែឯងហ្នឹងហើយ ដែលធ្វើឱ្យឪពុកឯងស្លាប់!” លោកយាយសម្លុតខ្ញុំ គ្រាន់តែឃើញមុខខ្ញុំភ្លាម។
“លោកយាយ!” ខ្ញុំខឹងលោកយាយឡើងញ័រខ្លួន។ “លោកយាយមានប្រសាសន៍មិនពិតទេ! ពុកខូចព្រោះមីន។ ម៉ែខ្ញុំឈឺចិត្តណាស់! ម៉េចក៏លោកយាយនៅតែបន្ទោសគាត់ទៀត?”
“អញចង់បន្ទោសគឺអញបន្ទោស! ម៉េច? ឯងកាន់ជើងម៉ែឯងយ៉ាងហ្នឹង ចង់ទៅនៅជាមួយវាអ្ហេះ? ឯងទៅៗ! ចាំមើលវាស្រលាញ់ឯងដូចអញទេ? ម៉្លេះសមវាយកប្តីថ្មីបាត់ទៅហើយ។ វាមិនស្រណោះចិញ្ចឹមអាកូនប្រុសសំណល់ដូចឯងទេ។” គាត់និយាយរួច ពេបមាត់ដាក់ខ្ញុំ។
ខ្ញុំរត់ចេញពីផ្ទះវឹង ស្រាប់តែមានដៃមួយចាប់ទាញខ្ញុំចូលផ្ទះវិញ។ ដៃនោះធំណាស់ មិនមែនជាដៃរបស់លោកយាយទេ តែគឺដៃដដែល ដែលចាប់ខ្ញុំនៅក្នុងសុបិននោះហើយ។ រូបកាយខ្ញុំក៏រឹងស្តូកម្តងទៀត។ ខ្ញុំខំរើបម្រះ ស្ទើរដាច់ដង្ហើម ទើបបានដឹងខ្លួនវិញ។
ចាកផុតពីសុបិនក្នុងសុបិននោះមក ខ្លួនប្រាណខ្ញុំព្រឺខ្ញាកៗដូចកំពុងតែគ្រុនក្តៅ។ អារម្មណ៍ដ៏ភិតភ័យប្រែក្លាយទៅជាអារម្មណ៍ដ៏សង្វេគ។ ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរកាត់ថ្ពាល់ ចូលរន្ធត្រចៀកនិងមាត់។ ទឹកភ្នែកមានរសប្រៃលាយល្វីង។ ខ្ញុំចាប់ផ្តើមស្គាល់រសទឹកភ្នែកចាប់តាំងពីថ្ងៃដែលឪពុកខ្ញុំ ស្លាប់ ហើយខ្ញុំហូរទឹកភ្នែករាល់ថ្ងៃ ចាប់តាំងពីថ្ងៃដែលខ្ញុំបានឃ្លាតពីម្តាយខ្ញុំ។ ខ្ញុំបែកពីម្តាយខ្ញុំមួយឆ្នាំហើយ។ កាលនៅក្បែរគាត់ខ្ញុំមិនសូវខ្លាចសុបិនអាក្រក់ទេ ព្រោះគាត់បានប្រាប់ខ្ញុំថា ឱ្យខ្ញុំដេកឱបគាត់ឱ្យជាប់ បើទោះជាសុបិនអាក្រក់យ៉ាងណា ក៏ខ្ញុំមានគាត់នៅក្បែរដែរ។ ប៉ុន្តែឥឡូវខ្ញុំខ្លាចពេលយប់ណាស់ ព្រោះពេលខ្ញុំដេកលក់យល់សប្តិអាក្រក់ ខ្ញុំគ្មានគាត់នៅក្បែរខ្ញុំឡើយ។
“អ្នកម៉ែអើយ! តើម៉ែនៅឯណា? ម៉ែមាននឹកកូនទេ?”
ពេលល្ងាចស្នូរជួងនៅសាលាបឋមសិក្សារបស់ខ្ញុំលាន់ឮឡើង។ សិស្សទាំងឡាយរត់ចេញពីថ្នាក់រៀនដូចកូនចាបហើរចេញពីសំបុក។ ខ្ញុំឈរគោរពទង់ជាតិ និងច្រៀងបទនគររាជលាន់រងំពេញសាលា។ នេះគឺជាបទចម្រៀងជាតិរបស់មាតុភូមិខ្ញុំ។ ខ្ញុំចូលចិត្តច្រៀងចម្រៀងនេះណាស់ ព្រោះជាចម្រៀងដែលម្តាយខ្ញុំបង្រៀនខ្ញុំឱ្យចេះច្រៀង។ ម្តាយខ្ញុំតែងប្រាប់ឱ្យខ្ញុំខំរៀន ថ្ងៃក្រោយអាចបម្រើប្រទេសជាតិ និងអភិវឌ្ឈខេត្តឧត្តរមានជ័យឱ្យសម្បូរសប្បាយ។ កាលពីមុន ខ្ញុំរស់នៅជាមួយពុកម៉ែនៅស្រុកបន្ទាយអំពិល។ ថ្ងៃមួយពុកទៅស្រែក៏ដើរជាន់គ្រោះមីនផ្ទុះស្លាប់ចោល ពួកខ្ញុំ។ ខ្ញុំចាំមិនភ្លេចទេនូវទិដ្ឋភាពដែលម៉ែរន្ធត់ចិត្តរហូតសន្លប់ បាត់ស្មារតី តែលោកយាយមិនអាណិតគាត់សោះ បែរជាចេះតែនិយាយថា ម្តាយខ្ញុំប្រើពុកទាល់តែស្លាប់។ ហេតុនេះហើយទើបលោកយាយនាំខ្ញុំមកនៅស្រុកសំរោងជាមួយគាត់ ដោយហាមផ្តាច់មិនឱ្យម៉ែមកលេងខ្ញុំឡើយ។
ខ្ញុំដើរយឺតៗមកដល់ខ្លោងទ្វារសាលា ស្រាប់តែមានសំឡេងមួយស្រែកហៅខ្ញុំ “ខេមរា! កូនម្តាយ” វាគឺជាសំឡេងដ៏ស្រួយស្រែសរបស់ម្តាយកម្សត់ខ្ញុំ។ គាត់ញញឹមទាំងទឹកភ្នែក ហើយរត់មកឱបខ្ញុំ “កូនប្រុសម្តាយ! ម្តាយនឹកកូនស្ទើរតែស្លាប់ទៅហើយ!”
ទឹកភ្នែកម្តាយខ្ញុំស្រក់លើអាវពណ៌សរបស់ខ្ញុំ។ ខ្ញុំមិនទាន់និយាយអ្វីទៅគាត់ទេ។ ខ្ញុំឱបគាត់យ៉ាងណែន ដើម្បីឱ្យដឹងថា វាជាការពិតឬសុបិន ហើយខ្ញុំយំសសឹកដើម្បីប្រាប់គាត់ថា ខ្ញុំត្រេកអររហូតនិយាយមិនចេញ។
“ម៉ែ! ម៉ែអើយ!” ខ្ញុំចាប់ផ្តើមហៅគាត់។
ម្តាយកូនយើងនៅតែឱបគ្នាមិនឆ្អែត។ រំពេចនោះខ្ញុំឃើញបុរសម្នាក់វ័យស្របាលនឹងឪពុកខ្ញុំ ដើរមករកពួកខ្ញុំ ព្រមទាំងញញឹមដាក់ខ្ញុំ “ក្មួយឈ្មោះខេមរាមែនទេ?” សំឡេងបុរសនោះ។
ឮសំឡេងគាត់ ម្តាយខ្ញុំលែងឱបខ្ញុំ។ គាត់ក្រោកឈរជូតទឹកភ្នែកចេញ រួចញញឹមទៅរកបុរសចម្លែក និងណែនាំខ្ញុំឱ្យគាត់នោះស្គាល់ “នេះហើយគឺជាកូនប្រុសរបស់ខ្ញុំណា៎បង!”
ខ្ញុំស្តាប់ឮម្តាយខ្ញុំប្រើពាក្យដែលគាត់ធ្លាប់តែហៅឪពុកខ្ញុំ ទៅហៅបុរសម្នាក់នោះ អារម្មណ៍ខ្ញុំក៏ប្រែជាភាន់ភាំង។ ខ្ញុំសម្លឹងមើលស្នាមញញឹមដ៏មានសុភមង្គលរបស់ម្តាយខ្ញុំ រួចខ្ញុំសម្លឹងមុខបុរសចម្លែកនោះ។
“ខេមរាកូន! ឆាប់ជម្រាបសួរលោកពូទៅកូន!” បញ្ជារបស់ម្តាយខ្ញុំ។
ខ្ញុំមិនធ្វើតាមអ្វីដែលម្តាយខ្ញុំប្រាប់ទេ។ ខ្ញុំរត់វឹងចេញពីពួកគាត់ ឆ្លងកាត់ថ្នល់…
បាតដៃរបស់ខ្ញុំកំពុងមានដៃដ៏ទន់មួយគូក្រសោបជាប់ ហើយដូចជាមានទឹកភ្លៀងពីរបីតំណក់ស្រក់លើផង។ ខ្ញុំបើកភ្នែក រួចឮសំឡេងម្តាយខ្ញុំ “ខេមរា! កូនម្តាយដឹងខ្លួនវិញហើយ!” ខ្ញុំក៏ដឹងថាដៃដ៏ទន់ទាំងគូនោះគឺជាដៃរបស់ម្តាយខ្ញុំ រីឯទឹកភ្លៀងពីរបីតំណក់នោះគឺជាទឹកភ្នែករបស់គាត់។ រូបភាពទាំងឡាយនៅជុំវិញខ្លួនខ្ញុំប្តូរផ្លាស់ពីព្រឹលស្រអាប់ ក្លាយទៅជាភ្លឺច្បាស់វិញ។ ខ្ញុំកំពុងតែដេកនៅលើគ្រែពណ៌ស នៅក្នុងបន្ទប់មួយដែលជញ្ជាំងក៏លាបថ្នាំពណ៌សដែរ។ ក្រៅពីម្តាយខ្ញុំដែលអង្គុយជិតខ្ញុំជាងគេ ខ្ញុំឃើញលោកយាយខ្ញុំ និងលោកពូម្នាក់នោះទៀត។
“កូនប្រុសម្តាយ!” សំឡេងម្តាយខ្ញុំស្រដីទាំងទឹកភ្នែកហូររហាម។ “កូនយល់ច្រឡំនឹងម្តាយហើយ។ អ្វីៗមិនដូចកូនគិតទេ។ លោកពូសុវណ្ណគឺជាមិត្តដ៏ល្អរបស់ឪពុកកូន។ គាត់បានជូនម្តាយមករកកូន ព្រោះគាត់ចង់ស្គាល់រូបកូន ដែលជានិម្មិតរូបនៃមិត្តសម្លាញ់របស់គាត់។ សូមកូនកុំខឹងនឹងម្តាយណាកូន!”
“ពូគឺជាមិត្តភក្តិរបស់ឪពុកក្មួយ និងជាមិត្តភក្តិរបស់ម្តាយក្មួយដែរ។” លោកពូសុវណ្ណនិយាយដោយពាក្យទន់ភ្លន់ដាក់ខ្ញុំ។ គាត់ញញឹមសម្លឹងភ្នែករបស់ខ្ញុំ ទើបបន្តទៀត “ពូបែកពីឪពុកក្មួយយូរហើយ។ ពូសោកស្តាយណាស់ ដែលគ្មានឱកាសបានឃើញគាត់ម្តងទៀត។ ក្មួយប្រុសគឺជារូបគាត់…” គាត់ហាក់ដូចជាក្តុកក្តួល “ឥឡូវពូធ្វើការនៅអង្គការកំចាត់មីន។ ពូសន្យានឹងក្មួយថា ពូនឹងកំចាត់មីនឱ្យអស់ពីលើដីខ្មែរ មិនឱ្យមានឪពុកណាស្លាប់ចោលកូន ដោយសារគ្រាប់មីនទៀតឡើយ។”
លោកពូសុវណ្ណបន្លឺប្រាប់ខ្ញុំរួច ក៏ងាកទៅរកលោកយាយខ្ញុំ “អ៊ំស្រី! សូមអ៊ំស្រីឈប់គិតថា ម្តាយខេមរាជាអ្នកធ្វើឱ្យប្តីស្លាប់ទៀតទៅ! ឃាតករពិតប្រាកដគឺមីន… មីនដែលសេសសល់ពីសង្គ្រាមរ៉ាំរ៉ៃ។ ស្រុកទេសយើងសុខសាន្តត្រាណហើយ អ៊ំស្រីម៉េចក៏ដាច់ចិត្តឱ្យម្តាយកូនពីរនាក់រស់នៅបែកគ្នាទៀត? ការដែលអ៊ំស្រីទុកនូវកំហឹងចំពោះការឃ្លាតទៅនៃឪពុករបស់ខេមរានេះ គឺប្រៀបដូចជាការថែរក្សាទុកនូវគ្រាប់មីនចំពោះការឃ្លាតទៅនៃសង្គ្រាមដូច្នេះដែរ។”
លោកយាយយកដៃផ្តិតទឹកភ្នែករបស់គាត់ ទើបពោលថា “ពេលដឹងថាខេមរាត្រូវម៉ូតូបុក ខ្ញុំភ័យស្ទើរតែស្លាប់បាត់ទៅហើយ។ ពេលនេះចៅខ្ញុំផុតគ្រោះថ្នាក់ ខ្ញុំក៏លែងចង់បានអ្វីទៀតដែរ។ តើខ្ញុំនៅមានហេតុផលអ្វីបំបែកម្តាយកូនគេទៀត?” រួចលោកយាយចាប់ដៃម្តាយខ្ញុំ “កូនស្រី! ថ្ងៃនេះម៉ែបានសម្លឹងទឹកមុខកូនច្បាស់ ទើបម៉ែបានយល់ពីទឹកចិត្តកូន។ ឱ្យម៉ែសុំទោសផងកូន! ឪពុកខេមរាគឺជាគ្រាប់ពេជ្រតែមួយរបស់ម៉ែ ទើបម៉ែខឹងកូន ហើយយករូបកូនធ្វើជាអ្នកទោសជំនួសមីនដែលគ្មានវិញ្ញាណ។ លោកក្មួយមានប្រសាសន៍ត្រូវណាស់! កំហុសឆ្គងរបស់ម៉ែនេះ គឺដូចចង់បន្សល់ទុកគ្រាប់មីន ក្រោយពេលសង្គ្រាមបញ្ចប់អ៊ីចឹង។ ឥឡូវស្រុកខ្មែរលែងមានសង្គ្រាមហើយ ប្រជាជនខ្មែរក៏មានតែដួងចិត្តសន្តិភាព។ ម៉ែសង្ឃឹមថាកូនស្រីនឹងលើកលែងទោសឱ្យម៉ែ។ ប៉ុន្តែម៉ែមានសំណូមពរមួយទៀត… សូមកូនកុំយកខេមរាទៅចោលម៉ែអី! ម៉ែប្រាថ្នាចង់រស់ក្បែរកូនចៅ មុនពេលដែលម៉ែស្លាប់ទៅ។ សូមកូនមករស់នៅជាមួយនឹងម៉ែមក៍!”
“ម៉ែ!” ម្តាយខ្ញុំក្រសោបម្រាមដៃលោកយាយ ដាក់លើប្រអប់ទ្រូងរបស់គាត់ “កូនសូមអរគុណម៉ែណាស់!” រួចគាត់យកដៃអង្អែលក្បាលខ្ញុំ ដែលកំពុងដេកសម្លឹងមើលពួកគាត់ភ្លឹះៗ “ខេមរាកូន! ម្តាយបានរស់ក្បែរកូនរហូតហើយ!”
គ្រានោះអារម្មណ៍ខ្ញុំរំភើបពន់ប្រមាណ។
កក្កដា ២០០៧
រឿងខ្លី៖ព្រហ្មលិខិត វគ្គទី៤ និង វគ្គទី៥ និពន្ធដោយទី ធាវី
រក្សាសិទ្ធិដោយអ្នកនិពន្ធ
វគ្គទី៤
វិប្បដិសារី
ក្នុងបរិយាកាសដ៏សែនសោកសង្រេងនៃមរណភាពរបស់ លោកសុខ ណាក់ និង
ក្ដីទុក្ខព្រួយបារម្ភនៃម៌ាគាជីវិតរបស់មាណពអភ័ព្វ យុវកំព្រាកំពុងឈរព័ទ្ធជុំវិញហេតុ
ការណ៍ ត្រៀបត្រា។ ក្នុងខ្ទមកំសត់ ដែលមានតែជញ្ជាំងធ្លុះធ្លាយ និងដំបូងប្រក់មេឃ
ខ្លះហូរទឹកភ្នែក ខ្លះមានទឹកមុខស្រពោន។ ម្នាក់ៗមិនអាចជួយសំណាងបានទេ ក្រៅ
ពីបង្ហាញការជួយរំលែកទុក្ខនៃមហាសមុទ្រកម្មដ៏ធំធេងនេះ។ ភ្នែកសំណាងឡើង
ហើម គេនៅមិនទាន់ឈប់យំនៅឡើយ។ មាណពដែលនៅយំអណ្តឺតអណ្តកកំពុង
តែលាសំបុត្រដែលខ្ចប់នាមប័ណ្ណមួយសន្លឹកមកអាន។
ខ្ទមស្លឹក កំពង់សោមថ្ងៃ៥ តុលាឆ្នាំ២០០៧
សំណាងកូនសម្លាញ់ពុក! ក្នុងខណៈដែលកូនកំពុងអានសំបុត្រនេះ ពុកបានស្ថិតនៅ
ក្នុងពិភពថ្មី កូនមិនគួរយំសោកបោកប្រាណដូចពីមុនបានទៀតទេ។ កូនមាសឪពុក !
កើតចាស់ឈឺស្លាប់ជារឿងធម្មតា។ ដូច្នេះកូនមិនចាំបាច់កើតទុក្ខច្រើនពេកទេ ផ្ទុយ
ទៅវិញកូនត្រូវគិតពីខ្លួនឯង ហើយកូនត្រូវតែរឹងមាំក្នុងជីវិត ត្រូវចេះគ្រប់គ្រងខ្លួនឯង
តស៊ូ អត់ធ្មត់ ពុកលែងរំខានកូនទៀតហើយ។ ម្យ៉ាងទៀត កូនក៏លែងលំបាកមើលថែ
ទាំពុកទៀតដែរ។
កូនសម្លាញ់! កូនត្រូវតែវិលទៅរកការរៀនសូត្រវិញ។ កុំភ្លេចទៅរកម្ដាយឯងណា
កូនតាមរយៈនាមប័ណ្ណនេះ។ ពុកសង្ឃឹមថា កូនពិតរកម្ដាយឯងឃើញហើយ។ ជួយ
ពន្យល់សុំការលើកលែងទោសពីម្ដាយឯងឱ្យពុកផង។
*******
លោក សុខ ណាក់ ធ្លាប់បានរស់នៅពោរពេញដោយកំហឺង និងការឈឺចាប់ដែល
លាក់ទុកកប់យ៉ាងជ្រៅក្នុងល្អាងបេះដូងដ៏ស្ងាត់ជ្រងំតែម្នាក់ឯងពុំដែលហាមាត់ស្ដី
និយាយបង្ហើបប្រាប់អ្នកណាម្នាក់ឡើយពី អាថ៌កំបាំងជីវិតដែលស្ថិតក្នុងភាពស្មុគ
ស្មាញក្នុងគ្រួសារដ៏អាប់អួរបស់គាត់។ ក្រៅតែពីខ្លួនឯង គាត់ពុំដែលឱ្យអ្នកណាម្នាក់
ដឹងរឿងអាថ៌កំបាំងនេះឡើយ សូម្បីតែកម្មករកំពង់ផែដែលធ្វើការជាមួយគ្នា ជា
ពិសេសសំណាងកូនបង្កើតរបស់គាត់។
ជាង១០ឆ្នាំមកនេះ លោកតែងតែបង្ហូរទឹកភ្នែកខ្សិបប្រាប់ទឹកសមុទ្រ ឬហ្វូងតារារាល់
ពេលរាត្រីថា «ខ្ញុំខុសហើយជាតិនេះ គឺខ្ញុំមានវិប្បដិសារីខ្លាំងណាស់» ។ ប៉ុន្ដែ អ្វីដែល
កាន់តែធ្វើឱ្យលោកគ្រាំគ្រាផ្លូវចិត្ដរហូតធ្លាក់ខ្លួនឈឺ គួបផ្សំធ្វើការហាលភ្លៀងហាល
ផ្គរផងនោះគឺថាចំលើយវិប្បដិសារីដ៏ជូរចត់បានមកជន្ទ្រាំក្នុងទីលានបេះដូងដ៏សែន
ក្ដុកក្ដួលបំផុត ដែលធ្វើឱ្យលោកបង្កប់វិប្បដិសារីកាន់តែជ្រៅឡើងៗ។
សំណាងអាន សំបុត្របន្ដៈ
កូនមាស ឪពុក! សុំទោសដែលពុកលាក់នូវរឿងរ៉ាវពុកមិនឱ្យកូនដឹង។ រឿងនោះ វា
វែងឆ្ងាយណាស់កូន។ ប៉ុន្ដែ ពេលនេះ ពុកសង្ខេបដើម្បីឱ្យកូនបានយល់។កាលពី២០ឆ្នាំមុន ពុកនៅជា សិស្ស ថ្នាក់ទី ៨ នៃអនុវិទ្យាល័យកោះសូទិន។ ពុកបាន
ស្រឡាញ់នារីម្នាក់នៅក្នុងថ្នាក់រៀនជាមួយគ្នា។ ដំបូងឡើយ យើងទាំងពីរនាក់ គ្រាន់
ជាមិត្ដរួមថ្នាក់ធម្មតាប៉ុណ្ណោះ ប៉ុន្ដែដោយភាពស្និតស្នាលពីមួយថ្ងៃទៅមួយថ្ងៃ ព្រមជា
មួយការយល់ចិត្ដគ្នាទៅវិញទៅមក យើងក៏បានបណ្ដុះពន្លកស្នេហាយ៉ាងឆាប់
រហ័ស។
មិនយូរប៉ុន្មាន ឪពុកម្ដាយនាងបានដឹងរឿងយើង។ ថ្ងៃមួយ នាងក៏បានមកប្រាប់ពុក
ដើម្បីឲ្យឱ្យពុកឆាប់ចូលស្ដីដណ្ដឹងតាមច្បាប់ប្រពៃណី។ ពុកក៏ព្រមធ្វើតាមនាងបង្គាប់
ប្រាប់។ តែ អនិច្ចា ពេលដែលពុកចូលស្ដីដណ្ដឹងនាង ស្រាប់តែឪពុកម្ដាយនាងបែរជា
ប្រាប់ថា នាងភ្ជាប់ពាក្យជាមួយ ភារម្យកូនថៅកែថ្នាំកូតាប ក្នុងភូមិនោះរួចបាត់ទៅ
ហើយ។
មែន! ជាការពិត ដោយពុកជាកូនត្រកូលអ្នកក្រីក្រមានតែម្ដាយ។ ណាមួយពុកនៅជា
សិស្សរៀននៅឡើយ ធ្វើឱ្យគេមើលឃើញថា ពុកនៅក្មេងពុំទាន់មានលទ្ធភាពរក
សុភមង្គលឱ្យកូនគេ ទើបត្រូវទទួលលទ្ធលទាំងឈឺផ្សាបែបនេះ។ ដោយអំណាចនៃ
ក្ដីស្រឡាញ់របស់យើងទាំងពីរនាក់។ ពុកក៏បានពង្រត់នាងមកភ្នំពេញ។
*******
វគ្គទី៥
លទ្ធផលមិនយល់ចិត្តកូន
២០ឆ្នាំមុន ក្នុងវ័យ១៨ឆ្នាំ សេចក្ដីស្នេហាពុះកព្រោលរោលរាលពេញអស់នគរកាយ
អ្នកទាំងពីរ។ កំលោះសុខ ណាក់ ជ្រួលច្រាលក្នុងចិត្ដឥតឧបមា។ មួយថ្ងៃប្រៀបបាន
ទៅនឹងមួយឆ្នាំ។ កំលោះមិនអស់ចិត្ដឡើយ កាលដែលនាយមិនឃើញសំបុត្រ ឬ
ទទួលដំណឹងពីនាងចិន្ដាជាសង្សារបណ្ដូលចិត្ដរបស់ខ្លួន។ យប់នេះ គឺជាយប់ទីមួយ
ក្នុងថ្ងៃទទួលបានចម្លើយស្នេហា ឪពុកម្តាយរបស់នាងបានព្រាងបង្ឃាំងកំលោះក្រមុំ
មួយគូនេះឱ្យនៅឆ្ងាយពីគ្នាទាំងអាល័យ។
រីឯភារម្យ សប្បាយចិត្ដយ៉ាងខ្លាំង កាលខ្លួនបានសម្រេចបំណងដែលប៉ងយកនាង
ចិន្ដាជាគូគាប់។ ភារម្យបានក្លាយជាគូដណ្តឹងរបស់នាងចិន្តាតាំងពីឪពុកម្តាយរបស់
នាងនិងឪពុកម្តាយចិន្តាបានយល់ព្រមគ្នាដោយសម្រេចមិនឱ្យនាងចិន្តាជាសាមីខ្លួន
កូនស្រីដឹងសោះឡើយនៅមុននេះ។ កំលោះកួនថៅកែថ្នាំកូតាបម្នាក់នេះក៏ជាសិស្ស
រៀនថ្នាក់ទី៨ជាមួយសុខ ណាក់ និងនាងចិន្តាផងដែរ។ នាយមានចរិតក្រអឺតក្រទម
ឈ្លើយនិងដៃដល់។ គ្មាននរណាម្នាក់ចូលចិត្តនាយឡើយ។ នាយចូលចិត្តរំខាននាង
ចិន្តាគ្រប់ពេលដែលធ្វើឱ្យនាងមិនពេញចិត្តទាល់តែសោះ។
ម៉ោងប្រហែល១២ រំលងអធ្រាត្រ សត្តនិករគ្រប់គ្នាចូលសម្រាន្តនិន្ទ្រាល់ងលក់យ៉ាង
ស្កប់ស្កល់ ព្រោះពួកគេហត់នឿយអស់កំលាំងរហិតរហៃក្រោយពីការងារចំការពេញ
មួយថ្ងៃរបស់គេ។ ឯគោក្របីឆ្កែមាន់ទាក៏ចូលដេកដែរ។ ប៉ុន្តែ នាងចិន្ដាមិនទាន់ចូល
កាន់ដំណេកនៅឡើយ។ នាងដើរចុះដើរឡើងក្នុងបន្ទប់នាង ។ ម្ដងប្រះខ្លួនដេក ម្ដង
ងើបអង្គុយហើយយកខ្នើយទ្រចង្កាហាក់កំពុងគិតវែងឆ្ងាយ។ ឪពុកម្តាយនាងមិនដឹង
ការណ៍នេះទាល់តែសោះ។ ភ្លាមនោះ នាងលួកដៃបើកបង្អួចថ្នមៗធ្វើឲ្យឱ្យរស្មីនៃដួង
ខែជះពន្លឺចូលក្នុងបន្ទប់របស់នាងមួយចម្រៀកតួច។ យប់នេះ នៅក្រោមផ្ទៃមេឃដ៏
សែនឆ្ងាយសន្លឹមគ្មានដុំពពកខ្មួលខ្មៅបន្តិចសោះ មានតែជំនោររាត្រីដ៏សែនត្រជាក់។
នាងចិន្តាខំសម្លឹងទៅក្រោមតាមចន្លោះបង្អូចរបស់នាង។ រំពេចនោះ នាងក៏ឃើញ
ស្រមោលស្ទុងៗនៃមនុស្សម្នាក់ ដែលនាងដឹងច្បាស់ខ្លួនឯងថា បុរសនោះគឺជា សុខ
ណាក់ជាសង្សារធ្លាប់បានណាត់ជួបគ្នាជារឿយៗ ប៉ុន្តែ ម្តងនេះខុសពីលើកមុន។
– ចុះមក ចុះឱ្យលឿនឡើងៗ។
សុខ ណាក់ស្រែកតិចៗដោយយកដៃក្ដោបមាត់ រួចបោយដៃឱ្យចិន្តាចុះ។ នាងបាន
ដើរទៅបើកទ្វារក្រោយថ្មមៗនិងលួចចុះយ៉ាងស្ងៀមស្ងាត់បំផុត។ ពួកគេមានគម្រោង
ពង្រត់គ្នាទៅឆ្ងាយ។
*******
ព្រលឹងស្រាងៗនារដូវរស្សា នៅម្ដុំវត្ដតាអ៊ុកច្រាំងទន្លេទើបបាក់ថ្មីៗ សំឡេងកាណូត
បានឮលាន់កងរំពងខ្ទរទន្លេមេគង្គខាងជើងពីម្តុំនោះ។ កាណូតបានចាកចេញឆ្ងាយ
ពីច្រាំងសំដៅទៅកាន់ទីរួមខេត្ដកំពង់ចាម។ សំណាងល្អ នៅលើកាណូត គ្មានអ្នក
ដំណើរណាម្នាក់ចាប់អារម្មណ៍ពីរឿងនេះទេ។ គួស្នេហ៍ទាំងពីរបានទៅដល់ទីរួមខេត្ដ
កំពង់ចាមដោយសុវត្ថិភាព។ នៅវេលាម៉ោងប្រហែលប្រាំពីរកន្លះព្រឹក សុខ ណាក់
និងនាងចិន្ដាបានបន្ដដំណើរតាមរថយន្ដតាក់ស៊ីឆ្ពោះទៅទីក្រុងភ្នំពេញ។
នៅទឹកដឹកោះឯណោះវិញ មនុស្សម្នាឆោឡោស្វះស្វែងរកនាងចិន្ដាសព្វទិសទី។
– ប៉ាវាអើយ! បាត់កូនយើងហើយ បាត់ចិន្ដាកូនយើងហើយ! ពុទ្ធោ កូនហេតុអ្វីបាន
កូនដាច់ចិត្ដម្ល៉េះ។
កំពុងតែរលីងរលោងទឹកភ្នែក សំឡេង អាឆើតប្អូន ជីដូនមួយរបស់ភារម្យបានស្រែក
ឡើង៖
– មីងអើយ កូនមីង រត់តាមអាសុខ ណាក់ហើយ។ អាសុខ ណាក់ក៏បាត់ដែរ។
កាលដែលបានដឹងរឿងនាងចិន្ដារត់តាមកំលោះរូបនេះ ភារម្យជាគូដណ្ដឹង ខឹងយ៉ាង
ខ្លាំងខាំធ្មេញលាន់ឮក្រឺតយកជើងញីបារីដែលបោះចោលទៅនឹងដីហើយស្រដីថា៖
«ហ្អែងមិនអីទេ ហ្អែងគង់តែដឹងគ្នា ហ្អែង» ។
សុខណាក់ និងនាងចិន្ដាបានទៅដល់ទីក្រុងភ្នំពេញដោយសុវត្ថិភាព។ ស៊ីក្លូដែលដឹក
អ្នកទាំងពីរបានឈប់មុខផ្ទះវិឡាមួយ។
នៅលើផ្ទះ នារីម្នាក់ស្រឡាំងកាំង កាលដែលឃើញមនុស្សសំរែពីរនាក់កំពុងចុច
កណ្ដឹងផ្ទះ រ៉ឺងៗ។ ឃើញដូចនេះក៏ហៅប្ដី៖
– បងៗ នរណាគេហ្នឹងនោះ?។
សុខ ឃីមបានចេញមកមើល ៖
– អេ ពួកម៉ាក គឺពួកម៉ាករបស់បងទេ។ បើកទ្វារឱ្យគ្នាចូលមក។
សុខ ឃីម គឹជាមិត្ដស្និតស្នាលរបស់សុខណាក់តាំងតែពីតូច។ គេធ្លាប់រៀននៅបឋម
សិក្សាចុងកោះសទិនត្បូងជាមួយគ្នា។ ជាពិសេសអ្នកទាំងពីរធ្លាប់រួមសុខរួមទុក្ខជា
ក្មេងវត្ដរួមគ្នា។គ្រានោះ តាមទំលាប់ អ្នកភូមិក្បែរវត្តតែងតែបញ្ជូនកូនៗរបស់ខ្លួនទៅ
បំរើព្រះសង្ឃនិងស្នាក់អាស្រ័យនៅក្នុងវត្តក្បែរនោះដែលមានលោកតា យ៉ាង់ ធីជា
ព្រះចៅអធិការវត្តសុទ្ធាវិទ្យារ៉ាម ហៅវត្ដធម្មយុទ្ធ។ នាយមានឪពុកម្ដាយដែលបាត់
ដំណឹងក្រោយរបបខ្មែរក្រហមតែក្រោយមកបានដឹងថាឪពុកម្តាយរបស់សុខ ឃឹម
រស់នៅសហរដ្ឋអាមេរិក។
នៅត្រឹមថ្នាក់ទី៤ នាយបានត្រូវអ៊ំស្រីយកមករស់នៅជាមួយនៅភ្នំពេញនេះ។ ថ្មីៗ
នេះ នាយបានរៀបការជាមួយជាជីដូនមួយដែលត្រូវជាកូនអ៊ំស្រីតែម្ដង ហើយ
ប្រកបមុខរបបជាថៅកែឡាន។ នាងបុប្ផាបើកទ្វារ៖
– ជំរាបសួរអ្នក
– ច៎ាស
បុប្ផាបានឆ្លើយតប
- អាម៉ាក ឡើងមកលើផ្ទះមក
សុខ ឃីមបានស្រែកពីលើផ្ទះ។
នៅលើផ្ទះវិឡាដ៏ស្កឹមស្កៃសុខណាក់បានណែនាំនាងចិន្ដាដើម្បីឱ្យសុខឃីមនិងភរិយា
បានស្គាល់។
– ពួកម៉ាក់ នេះគឺ…….
– អើ! កុំអាលណែនាំអី ឯងងូតទឹកសិនទៅ ឯងមកពីឆ្ងាយផង នឹងអាលញ៉ាំបាយ
មើលទៅអ្នកទាំងពីរល្វើយហើយ។
– មើលរកកន្សែងឱ្យគ្នាងួតទឹកងូតភក់។
សុខ ឃីមបានបញ្ជានាងបុបា្ពជាភរិយា។
*******
នៅមានត
រឿងខ្លី៖ ព្រហ្មលិខិត វគ្គទី១ និង វគ្គទី២ និពន្ធដោយទី ធាវី
រក្សាសិទ្ធិដោយអ្នកនិពន្ធ
វគ្គទី១
សែនកំសត់
ព្រលឹមស្រាងៗ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ទឹកសមុទ្រចាប់ផ្តើម
នាជតាមធម្មជាតិដូចសព្វមួយដង។ ព្រះអាទិត្យ កំពុងបញ្ចេញរស្មី ដ៏ត្រកាលចាំង
ច្រាល មកលើឆ្នេរខ្សាច់ដ៏ហាប់ណែន។ ទេសចរខ្មែរ និងបរទេស កំពុងរត់តាម
បណ្តោយឆ្នេរហាត់ប្រាណ ដើម្បីសុខភាព។ យុវជនខ្លះ កំពុងទាត់បាល់ប្រកួត
ប្រជែងគ្នាយ៉ាងស្វិតស្វាញលើឆ្នេរខ្សាច់ផងដែរ។ យុវនារី ខ្លះកំពុងឈរថត ផ្តិត
យកទេសភាពស្រស់ត្រកាលនៃផ្ទៃសមុទ្រកម្ពុជា។ អ្នកខ្លះទៀត បានចុះហែល
និងកំពុងហែលទឹកដ៏ត្រជាក់ ក្នុងសមុទ្រខៀវស្រងាត់មួយនេះ នាព្រលឹមអុល។
ខ្លះ ដើរចាប់កូនត្រី ក្តាម និងខ្យងជាការលេងកំសាន្ត។ ចំណែកឯអ្នកខ្លះទៀតកំពុង
ដើរកាន់ដៃគ្នាទាំងគូរៗយ៉ាងត្រសង មើលទៅហាក់បីដូចមានសេចក្តីសុខណាស់។
– ឱ ពុទ្ធោអើយ! ហេតុអ្វីបានគេជាមានឱកាសលំហែកាយសប្បាយរីករាយបែប
នេះ។ ជីវិតខ្ញុំម្តេចខុសពីគេ! សំណាងកំពុងដើរឈ្ងោកមុខ បោះជំហ៊ានមួយៗតាម
បណ្តាយឆ្នេរខ្សាច់វែងអន្លាយ។ ពេលខ្លះ សំណាង ទាត់ទឹកសមុទ្រឮសូរខ្ចាយហាក់
កំពុងខឹងនឹងព្រហ្មលិខិត។ មាណពរូបនេះ មានអាយុប្រហែល១៧ឆ្នាំ។ គេមាន
អាការៈស្លេកស្លាំង សម្បុរស្រអែម និងសក់ក្រហមរិញៗ។ នាយបានដើរទៅវិញទៅ
មកនៅម្តុំនេះជារៀងរាល់ថ្ងៃ។ ថ្ងៃនេះ មាណពយើង ខុសប្លែកពីធម្មតា។ ភ្នែករំពៃ
ក្រឡេកក្រឡាប់ ហាក់កំពុងប្រម៉ាញ់រកមើលអ្វីមួយ។
– ពូ! ខាត់ស្បែកជើងទេពូ? សំណាង កំពុងភ័យព្រួយ ព្រោះគ្មានគេហៅខាត់ស្បែក
ជើងឡើយ។
– ព្រះអើយ! ថ្មើរនេះហើយ ខ្ញុំរកលុយមិនបានមួយពាន់រៀលផង។ តើឲ្យខ្ញុំបានលុយ
ឯណា ទិញថ្នាំជូនពុក។
លោក សុខណាក់ គឺជាឪពុករបស់សំណាង។ គាត់ធ្លាប់ជាកម្មករនៅកំពង់ផែក្រុង
ព្រះសីហនុនេះ។ ១៥ឆ្នាំមកហើយ គាត់ បានចាកចេញពីប្រពន្ធរបស់គាត់។ ពេល
នេះគាត់ ឈឺជាទម្ងន់ដោយសារតែធ្វើការហួសកម្លាំង ក្រោមភ្លៀងផ្គរជាច្រើនឆ្នាំ។
វគ្គទី២
វាសនាស្រពោន
នៅចោមចៅជាយក្រុងភ្នំពេញ ក្រោយពីភ្លៀងធ្លាក់មួយមេយ៉ាងធំកាលពីយប់មិញ
អរុណោទ័យមានពន្លឺភ្លឺត្រកាល។ រុក្ខជាតិ និងបុប្ផាក្នុងសួនរីកស្រស់បំព្រង។ ម៉ោង
៦.០០ព្រឹក ស្នូរជួង ម៉ឺងៗៗៗៗ បានលាន់ឮសូររណ្តំ ឆ្លងកាត់ចេញពីអាគារបាយ ចំ
កណ្តាលមណ្ឌល «ពន្លឺអនាគតកុមារ» ទៅដល់អគារខាងក្រោយដែលយុវកំព្រា
ស្នាក់នៅ។
– មកៗ ពួកយើង! លោកគ្រូមកហើយ។
យុវជនកំព្រា ជាមួយកាបូបសម្លៀកបំពាក់សំពីងសំពោងនាំគ្នាដើរមកតម្រង់ជួរតាម
ក្រុមនីមួយៗដោយទឹកមុខសប្បាយរីករាយ។
– សួស្តី! កូនៗទាំងអស់គ្នា!
អ្នកស្រីផល្លីប្រធានមណ្ឌលក្មេងកំព្រានេះ និយាយទៅកាន់ក្មេងកំព្រាទាំងនោះ។
– ថ្ងៃនេះ ពូរ៉ប ឪពុកធម៌របស់រស្មីនឹងនាំកូនៗទាំងអស់គ្នាទៅលេងក្រុងព្រះសីហនុ។
ដូច្នេះ កូនៗត្រូវមានសណ្តាប់ធ្នាប់ល្អ ត្រូវមានវិន័យសមរម្យជាពលរដ្ឋថ្លៃថ្នូរ ឮទេ?
– ច៎ា/បាទ!
យុវកំព្រា លើកដៃសំពះឆ្លើយព្រមគ្នាដោយសេចក្តីគោរព។ ពូរ៉ប ម្ចាស់ជំនួយ ជាតិ
អាមេរិកាំង ឈរក្បែរលោកគ្រូអ្នកគ្រូ។ គាត់និយាយខ្មែរ បានប៉ៃឡាំៗរដាក់រដុប
– យើង ត្រូវប្រយ័ត្នប្រយែង ត្រូវចេះគ្រប់គ្រងកូនក្រុមខ្លួនឯងឲ្យបានម៉ត់ចត់។ ការ
ពារប្រសើរជាងព្យាបាល។ នេះគឺជាសុវត្ថិភាពក្នុងដំណើរកំសាន្តរបស់យើង។
– មួយទៀត វាគឺជាកាតព្វកិច្ចរបស់យើងក៏ដូចជាពលរដ្ឋទូទៅផងដែរ។ យើងទាំង
អស់គ្នាត្រូវចេះរក្សាបរិស្ថានឲ្យបានស្អាតល្អ មិនត្រូវចោលកាកសំណល់រាយ
ប៉ាយនៅទីកំសាន្តទេ។
លោកគ្រូបានចូលរូមប្រាប់ដល់សិស្សមុនចេញដំណើរ។
“ក្មួយៗដឹងទេ? ខែវស្សានេះ សមុទ្រកំពុងសោម មានរលកធំៗណាស់។ ដូច្នេះ មិនត្រូវហែលទៅជ្រៅទេ!” ពូរ៉បបានបន្ថែម។
…………………………………………………………………………………………..
រថយន្តក្រុង៤៥កៅអី បានចេញដំណើរនៅម៉ោង៦.៣០នាទីព្រឹក សំដៅក្រុងព្រះ
សីហនុ ត្រូវចំណាយរយៈពេលអស់៤ម៉ោង។ នៅលើរថយន្ត យុវកំព្រាគ្មានកង្វល់អ្វី
បន្តិចសោះឡើយ។ ពួកគេទះដៃ ហ៊ោរកញ្ជ្រៀវ គយគន់មើលទេសភាពដ៏ស្រស់
ត្រកាលតាមបង្អួចរថយន្ត។ គេមានសេចក្តីសុខណាស់។ ពួកគេពុំដែលបានចេញ
ពីមណ្ឌល ហ្វឹកហ្វឺននេះអស់ជាច្រើនខែ។ កាលនៅក្នុងមណ្ឌល ពួកគេគ្មានពេល
ណានិយាយស្តីលេងសើចច្រើនទេ។ ពួកគេគិតតែពីខំរៀនសួត្រ។ ប៉ុន្តែថ្ងៃនេះ ពួក
គេលេងឲ្យអស់ដៃម្តង គឺគេចែកគ្នានិយាយរឿងកំប្លែងពីនេះពីនោះមិនចេះចប់។
យុវកំព្រាម្នាក់បាននិយាយ៖
- មានមីងម្នាក់ចូលចិត្តធ្វើបុណ្យណាស់។ គាត់គិតថាត្រូវសន្សំកុសលឲ្យបានច្រើន
សំរាប់ជាតិក្រោយ។ ថ្ងៃមួយ គាត់បានរៀបចំម្ហូបអាហារយ៉ាងឆ្ងាញ់និងយកទៅ
ប្រគេនព្រះចៅអធិការវត្តនៅម៉ោង១១ព្រឹកនេះ។ ភ្លាមនោះ អាចយ កូនរបស់មីង
នោះបានមកពីរត់លេង។ ដោយឃ្លានបាយពេក វាក៏បើកម្ហូបដែលគ្របទុកនោះ
បរិភោគ។ មីង ផាន់ ម្តាយអាចយ ក្រឡេកឃើញបែបនេះ។ គាត់ខឹងខ្លាំងណាស់។
គាត់ស្រែកជេរកូនថា អាចោររំបល់លយក៏ ម្តេចក៏ឯងឆាន់មុនលោក លោកមិនទាន់
ទាំងច្រាសច្រំផង។
សំឡេងសើចកខឹកកើតមានឡើងពេញក្នុងឡាន ព្រោះពួកគេហួសចិត្តនឹងម៉ែអា
ចយ ដែលខឹងកូនពេកបែរជានិយាយខុស។ យុវកំព្រាបានបន្តៈ
– មីងនោះក៏យកម្ហូបថ្មីទៅប្រគេនព្រះសង្ឃ។ ខណៈគាត់កំពុងថ្វាយបង្គំចៅអធិការ
វត្តបម្រុងនឹងប្រគេនអាហារទៅព្រះសង្ឃនោះ អា ចយ បានទៅដល់ផងដែរ ព្រោះ
វាបានរត់តាមក្រោយ។ នៅនឹងកន្លែងមុខព្រះអធិការ មីងផាន់ បានក្រឡេកឃើញ
អា ចយ ស្រាតននលគក។ គាត់ក៏លាន់មាត់យកដៃគោះទ្រូងថា លោកអើយលោក!
ម៉េចក៏មិនស្លៀកខោ។ ភ្លាមនោះ ព្រះចៅអធិការមានសង្ឃដិកាតបយ៉ាងរហ័សថា
– អត្មាពិតជាមិនហ៊ានស្លៀកទេ ព្រោះខុសនឹងវិន័យសង្ឃ។
សំឡេងសើចក្អឹលម្តងទៀត។ រីឯអ្នកនិយាយបានបន្តៈ
– ស្អែកឡើង ចៅអធិការអង្គនោះត្រូវនិមន្តទៅបុណ្យសង្ឃទាននៅផ្ទះគេឆ្ងាយពីវត្ត។
តាមផ្លូវទៅផ្ទះបុណ្យ ព្រះអង្គត្រូវនិមន្តឆ្លងកាត់ទំនាបអូរមួយ។ ដោយស្ងាត់កំបាំង
និងដោយចៃដន្យផង សង្ឃអង្គនោះបានប្រទះឃើញដើមកន្ទួតមួយដើមមានផ្លែប្រក់
មែក។
ព្រះអង្គក៏នឹកឃ្លាន ហើយងាកឆ្វេងងាកស្តាំ ទំនងជាគ្មានគេឃើញ ក៏សម្រេចចិត្ត
ឡើងដើមមាននោះ ដើម្បីបេះឆាន់។ ហៀបនឹងឈោងព្រះហស្តបេះ សំឡេងបុរស
និងនារី បានចេញពីព្រៃគម្ពោត។
– បងសម្លាញ់ អូនពិបាកចិត្តណាស់។ ឥឡូវនេះ ម៉ាក់ ប៉ា អូន ពួកគាត់បានដឹងរឿង
យើងអស់ហើយ។
– អូនកុំព្រួយពេក! នរណានៅលើ អ្នកនោះត្រូវទទួលខុសត្រូវ។
– ចៅអធិការ ឮភ្លាម ភ័យស្លន់ស្លោស្រែកឆ្លើយតបវិញថា៖
– ទេ! អាត្មាមិនដឹងអីទេ។
មានសង្ឃដីកាហើយ ព្រះអង្គក៏លោតចុះ និងនិមន្តដើរបន្តរហូតដល់ផ្ទះបុណ្យ។
ក្រោយពីសូត្រមន្ត និងវេរភត្តរួចរាល់ ព្រះអង្គត្រូវឆាន់នៅទីនោះ។
ដោយម្ចាស់បុណ្យជាអ្នកមានធូរធារ ចង្ហាន់ត្រូវបានរៀបចំយ៉ាងល្អ។ ក្នុងនោះយើង
ឃើញមានសាប៊ូព៌ណបានរចនាឆ្លាក់យ៉ាងស្អាតក្នុងគោលបំណងឲ្យសង្ឃអង្គ
នោះ លាងដៃនឹងសាប៊ូ ដើម្បីអនាម័យ មុននឹងឆាន់អាហារ។ ផ្ទុយទៅវិញ ចៅអធិការ
ពុំបានចាប់អារម្មណ៍ថា ជាសាប៊ូទេ។ តែបែរជាគិតថា វាជាបង្អែមទៅវិញ។ ក្រោយពី
ព្រះអង្គឆាន់អាហាររួច ក៏លើកយកបង្អែមនោះ ឆាន់ដាក់ចូលក្នុងមាត់។ ភ្លាមនោះ
ម្ចាស់ផ្ទះក្រឡេកឃើញក៏ស្រែកឡើង!
– តេជគុណ!……សាប៊ូទេតើ?
ចៅអធិការហួសចិត្តខ្មាសអៀនយ៉ាងខ្លាំង មិនដឹងឆ្លើយដូចម្តេចក៏មានសង្ឃដិកា
ឆ្លើយតបថា៖
– អាត្មាដឹងដែរតើ! តែទម្លាប់អាត្មាឲ្យតែឆាន់បាយហើយតែងតែយកសាប៊ូ
លាងបំពង់ក !
សំឡេងសើចគគ្អឹលកើតឡើងជាច្រើនពុំសូវដាច់ ធ្វើឲ្យបរិយាកាសក្នុងរថយន្តដឹក
អ្នកដំណើរកំសាន្តនេះ គ្មានអ្នកណាម្នាក់ងងុយគេងឡើយ តែទោះជាយ៉ាងនេះ
ក៏ដោយនាងវាសនា ពុំបានសើចកក្អឹកដូចយុវកំព្រាដទៃទៀតទេ។ យុវតីរូបនេះ
មានទឹកមុខស្រពាប់ស្រពោនក្រៀមក្រំ ហាក់មានអាថ៌កំបាំងអ្វីម៉្យាងក្នុងជីវិត។
– នែ! វាសនា ម្តេចក៏ឯងមិនសើចសោះអញ្ចឹង?
ណារី ដែលអង្គុយនៅជាប់នាងបានអង្រួនស្មាសួរ។
– តើឯងមានរឿងអី?
– ខ្ញុំគ្មានរឿងអ្វីទេ!
ទោះជា វាសនា ពុំហាស្តីនិយាយការពិតណាយ៉ាងក៏ដោយ តែការនេះបានបង្ហាញ
ថា មាណវីពិតជាមានរឿងលាក់ក្នុងចិត្ត។ ភ្លាមនោះសំឡេងហ៊ោកញ្ជៀវបានលាន់
ឮឡើង។
– ហេ! ដល់ហើយ !។
នៅមានត…
មានអ្នកណាយល់ពីខ្ញុំ? ដោយ សុខ ចាន់ផល
រក្សាសិទ្ធិគ្រប់យ៉ាងដោយអ្នកនិពន្ធ
មនុស្សគឺកម្ម មិនមែនតែខ្ញុំទេ ដែលមានទុក្ខ អ្នកផ្សេងក៏មានទុក្ខរបស់គេ គ្រាន់តែ ខ្ញុំមិនដឹងថា គេកើតទុក្ខរឿងអី។ ពេលខ្លះពិតជាចង់យំណាស់ ចង់ឱ្យទឹកភ្នែកលួង លោមអារម្មណ៍ពិបាកទ្រាំខ្លះ ដែលគ្មានអ្នកណាចង់ដឹង។ មិនដឹងថាមកពីអី បើទឹក ភ្នែកហូរមក ក៏គ្រាន់ធូរស្រាលអារម្មណ៍។ ការដែលមិនបាននិយាយ ដល់បានសរសេរ ចេញមកក៏រសាយបានខ្លះ។
ថ្ងៃនេះខ្ញុំពិតជាតូចចិត្តណាស់ បន្ទាប់ពីនិយាយស្ដីមិនសូវល្អដាក់ម្ដាយខ្ញុំ។ ខ្ញុំ ចេះតែបែបនេះ គ្មានភាពស្និទ្ធស្នាលនឹងម្ដាយសោះ។ ខ្ញុំតែងតែបន្ទោសខ្លួនឯង ប្រឹងប្រែងរកអារម្មណ៍ល្អៗជាមួយគាត់ តែតែងតែបរជ័យ។ កាលពីមុនគាត់កាចដាក់ ខ្ញុំ សឹងនឹងថាមិនធ្លាប់សម្ដែងអារម្មណ៍ថាស្រលាញ់ខ្ញុំទេ។ ហេតុនេះ ទោះជាពេល នេះគាត់ស្លូតដាក់ខ្ញុំ តែព្រោះគាត់ធ្លាប់បានគូសបន្ទាត់កម្រិតមនោសញ្ចេតនាពួក យើង ខ្ញុំក៏នៅតែមិនអាចចូលទៅស្និទ្ធស្នាលនឹងគាត់ដដែល។ ខ្ញុំតូចចិត្តណាស់ ដែលមិន អាចធ្វើដូចម្ដាយកូនគេដទៃ។ តើខ្ញុំគួរនិយាយអារម្មណ៍ទាំងនេះប្រាប់គេទេ? គ្មានថ្ងៃដែលខ្ញុំប្រាប់ ទៅម្ដាយខ្ញុំទេ ព្រោះខ្ញុំខ្លាចគាត់យំ ប៉ុន្តែខ្ញុំគួរតែ សរសេរវាទុក ដោយសង្ឃឹមថា វានឹងក្លាយជាសៀវភៅមេរៀនមួយ ដើម្បីដាស់តឿនកែ ប្រែកំហុសឆ្អងខ្លួនឯង។
កាលពីតូចខ្ញុំនៅជាមួយយាយតា ពេលណាឮថាម្ដាយមកលេង ខ្ញុំអរណាស់ រត់ទៅរក គាត់ហើយ… ម៉ែ! ម៉ែ! ខ្ញុំហៅគាត់បែបនេះ។ ខ្ញុំមិនដែលស្គាល់មុខឪពុកទេ ហើយខួរ ក្បាលខ្ញុំប្រាប់ថា ខ្ញុំក៏មានម៉ែម្នាក់ដូចគេឯងដែរ គ្រាន់តែគាត់ផ្ញើខ្ញុំនឹង យាយតា។ ខ្ញុំក៏ស្រលាញ់យាយខ្ញុំដែរ ប៉ុន្តែខ្ញុំលួចតូចចិត្ត ព្រោះគាត់ស្រលាញ់កូនពៅ គាត់ជាងខ្ញុំ។ យ៉ាងណាខ្ញុំគ្រាន់តែជាចៅម្នាក់ប៉ុណ្ណោះ ខុសពីកូនប្រុសពៅតែមួយ គ្រាប់របស់គាត់។ ហេតុនេះខ្ញុំឱបយាយមិនបានយូរទេ ព្រោះកូនគាត់ច្រណែន។ យល់ថា ខ្ញុំជាក្មេងប៉ិនតូចចិត្តណាស់មែនទេ? នេះជាអារម្មណ៍ក្មេងកំព្រា ស្រវាអីក៏មិន ស្និទ្ធ ឱបអ្នកណាក៏មិនកក់ក្ដៅ មនុស្សនៅជុំវិញខ្លួនគ្រាន់តែជាទីបង្អែកបណ្ដោះ អាសន្ន ត្រូវស្ដាប់បង្គាប់ទើបពួកគាត់ស្រលាញ់។ បានត្រឹមតែលួចច្រណែនគេប៉ុណ្ណោះ គ្មានផ្លូវមានអ្វីដូចគេ ក៏ដេកហូរទឹកភ្នែកស្ទើររាល់យប់។ មិនដែលស្គាល់ អារម្មណ៍លេខមួយក្នុងចិត្តអ្នកណាទេ សូម្បីតែម៉ែ។
រូបភាពយប់មួយនោះស្ថិតជាប់ក្នុងចិត្តខ្ញុំរហូត… បានជួបម៉ែម្ដងៗ ប៉ងដេកក្បែរ ម៉ែ ឱបម៉ែ ប៉ុន្តែ… ម៉ែខ្ញុំបេះដៃខ្ញុំចេញ ស្រែកឱ្យខ្ញុំដេកឆ្ងាយពីគាត់ ព្រោះគាត់ ស្អុះ។ ខ្ញុំជឿថា រហូតទៅម៉ែគ្មានថ្ងៃដឹងថា យប់នោះខ្ញុំដេកយំយូរប៉ុណ្ណាទេ។ យំ ដោយគិតបណ្ដើរថា ក្នុងលោកនេះសូម្បីម៉ែតែម្នាក់របស់ខ្ញុំក៏មិនស្រលាញ់ខ្ញុំដែរ ខ្ញុំ អស់ហើយ គ្មានអ្នកណាឱ្យខ្ញុំឱបទេ។ កូនក្មេងមិនទាន់ចូលរៀនផងក៏តាំងចិត្ត ម្នាក់ឯងថា ខ្ញុំគ្មានអ្នកណាស្រលាញ់ទេ ហើយឈប់ប៉ងឱបអ្នកណាទៀតទៅ ដេកឱបដៃ ខ្លួនទៅ ទើបជារបស់ខ្លួនឯងពិតប្រាកដ។ តាំងពីយប់នោះមក ទោះជាខ្ញុំនឹកម៉ែ ប៉ុណ្ណាក៏ខ្ញុំមិនដែលទៅជិតគាត់ដែរ។
អាចមកពីគិតថាម៉ែមិនស្រលាញ់ខ្លួន ខ្ញុំក៏លែងចេះខ្លាចម៉ែ ហើយចេះតែឈ្លោះ គ្នានឹងគាត់។ វាដូចជាអារម្មណ៍សងសឹកតបទៅមនុស្សដែលយើងស្រលាញ់ ដែលគេមិន ស្រលាញ់យើង។ ម៉ែស្រលាញ់ក្មួយៗគាត់ណាស់ មកពីពួកគេស្អាតៗជាងខ្ញុំ។ មនុស្សគឺបែប នេះ ស្រលាញ់តែគុណសម្បត្តិគ្នាប៉ុណ្ណោះ ទោះអ្នកនោះជាសាច់ឈាមបង្កើតយើងក៏ ដោយ។ ខ្ញុំគ្មានអីល្អនោះទេ ក្រៅពីរៀនពូកែ។ ខណៈដែលខ្ញុំរស់នៅជាមួយម្ដាយមីង រហូតរៀនចប់បាក់ឌុប យូរៗទើបខ្ញុំជួបម៉ែម្ដង។ ខ្ញុំលែងជាកូនក្មេងនឹកម៉ែទៀត ហើយ ព្រោះខ្ញុំទម្លាប់ខ្លួននឹងការរស់នៅជាមួយគេបានហើយ។ នៅឆ្ងាយពីម៉ែ ខ្ញុំ តាំងចិត្តធ្វើជាក្មេងល្អ កុំឱ្យគេនិយាយដើម ដល់ថ្នាក់ឈឺក៏មិនហ៊ានប្រាប់គេដែរ កុំឱ្យគេគិតថាជាមនុស្សទម្រន់។ ម៉ែកាន់តែស្រលាញ់ខ្ញុំបន្តិចម្ដងៗ ពេលដែលពួក យើងមិននៅជុំគ្នា ព្រោះខ្ញុំមិនដែលបង្កបញ្ហាដល់អ្នកណា មានតែជួយធ្វើការគេ ថែមទាំងរៀនក្លាយជាសិស្សពូកែ លើកមុខម៉ាត់ម៉ែមករហូត។
ពេលប្រលងធំៗ មិនថាតែថ្នាក់ជាតិ ឬក៏សិស្សពូកែ ខ្ញុំទៅតែម្នាក់ឯង។ អ៊ីចឹងហើយ ដល់ពេលខ្ញុំឃើញគេ ដែលមានម៉ែឪបងប្អូនជូនទៅមក ខ្ញុំស្រាប់តែអស់សំណើច នឹក ថាប៉ុណ្ណឹងសោះធ្វើដូចអស្ចារ្យម្ល៉េះ បន្ទាប់មកក៏តាំងនឹកស្រណោះខ្លួនឯង។ គិតទៅ អាចនិយាយថា ខ្ញុំតែងតែឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតតែម្នាក់ឯង។ ថាទៅមើ ដល់ពេលរីករាយ តើខ្ញុំអាចឆ្លងជាមួយអ្នកណា? មានអ្នកខ្លះព្យាយាមឱ្យខ្ញុំស្និទ្ធ ស្នាលនឹងម៉ែ ឱ្យដូចដែលពួកគេបានធ្វើ ហើយថាឱ្យខ្ញុំ តែពួកគេមិនដែលដឹងសោះ ថា ស្ថានភាពគេនិងខ្ញុំខុសគ្នាប៉ុណ្ណា។ មានអ្នកណាយល់ពីខ្ញុំ?
កំណាព្យ ៖ ពុកខ្ញុំ រទេះពុក ជើងពាន និង ស្បែកជើង ដោយ ហេង ឧត្តម
ពុកខ្ញុំ
កាលពុកនៅមានកាយមាំមួន ពុករក្សាកូន ថែទឹកដី
ពុកខំមិនឈប់ទោះយប់ថ្ងៃ មិនឱ្យចោរព្រៃចូលឈ្លានពាន។
ឥឡូវពុកធ្លាក់ខ្លួនពិការ សុំទានតាមផ្សារ ក្រពះឃ្លាន
ជើងទោលខំទប់បោះជំហាន សុំទានអ្នកមានចិត្តមេត្តា។
ដៃម្ខាងកាន់មួក មាត់ប្រឹងច្រៀង សំនៀងបទជាតិជនខេមរា
រស់នៅរាល់ថ្ងៃមើលរដ្ឋា ចាំថ្ងៃមួយណាជាតិថ្កើងថ្កាន។
ទោះពុកពិការ ពុកត្រេកអរ កូនអ្នកកូតទ្រក៏សុខសាន្ត
ដើរតាមក្រោយពុក ព្រោះពុកបាន បូជាខ្លួនប្រាណដើម្បីជាតិ៕
រទេះពុក
បានរទេះរុញពុកសប្បាយ ពុកលែងខ្វល់ខ្វាយគេងឈប់គិត
គេបានគិតគូរជួយអាណិត ពេលនេះគឺពិតមិនមែនធ្វេស។
ម្លៃមួយ ធ្នូ ពីរពាន់ដប់ ជនពិការសព្វផ្ទៃប្រទេស
បានមកទទួលយានជំនិះ រទេះប្រាំពីររយហាសិប។
ពុកបាត់ផ្ទះដីដែលរដ្ឋឱ្យ ដីជាអំណោយ ត្រូវគេរឹប
ជើងពីរ ដូរដី មិនកេងកិប ទាហានរាប់សិបច្រើនឆ្នាំប្លាយ។
របបសាធារណរដ្ឋ បួនទសវត្ស៍ត្រូវខ្វល់ខ្វាយ
ច្រើនរបបទារុណកាយ ទាហានអត់បាយយប់ដេកព្រៃ។
ចុងក្រោយត្រូវជាប់កែន.កប្រាំ ជាឆ្នាំដែលត្រូវបាត់សេរី
ពុកបង់ជើងពីរ សង្រ្គាមជ័យ តែបរាជ័យក្នុងជីវិត ៕
ជើងពាន
មានជើងតែពីរ ដើរលើធរណី រកស៊ីអត់ទុន
ចេះតែសំពះ មាត់ជួយបែរបន់ អ្នកឱ្យ បានបុណ្យ
គេកាន់ត្រេកអរ។
យកគូទធ្វើជើង កិលផងរួចឡើង ជើងជ័រជើងត
ពាក់បានតែម្ខាង ព្រោះជើងជ័រក្រ ឈើច្រត់កំដរ
បន្តសុំទាន។
កំសាកដូចទា ម្ល៉េះមិនវេទនា មានឆីតាមឃ្លាន
ធ្វើ«ទា»ក្លាហាន បានត្រឹម«ទាហាន» ចុះក្រោយទើបមាន
ជើងពានជើងជ័រ៕
ស្បែកជើង
ស្បែកជើងកញ្ចាស់ម្ចាស់មិនថែ ពាក់រាប់ឆ្នាំខែមិនដែលរលាង
សុំទានរាល់ថ្ងៃមួយចំហៀង សឹកកែងមើលមៀងមិនដែលដោះ។
ទ្រាំទៅស្បែកជើងម្ចាស់ពិការ ទ្រជើងមួយណា គួរស្រណោះ
ម្ខាងចូលបម្រើជាតិខ្លួនសោះ បាត់ជើងឈាមស្រស់សល់ជើងជ័រ៕
រក្សាសិទ្ធិ
កម្រងកំណាព្យខ្លី (ដោយ ទី ធាវី)
***រក្សាសិទ្ធិ***
ករុណាមេត្តាកុំស្អប់បង
រឿងយើងកន្លងគឺព្រហ្មលិខិត
គ្មានអ្នកណាម្នាក់ដឹងរឿងកើតពិត
នេះព្រហ្មលិខិតយើងត្រូវដើរតាម។
អាណិតអូនដែរតែបងមិនអាច
រឿងនោះគួរខ្លាចបង្ខំចិត្តហាម
លែងជួបរូបអូនមានគេដើមតាម
គេដាក់បម្រាមឃាំងបងឆ្ងាយអូន។
ប៉ុន្តែបងគិតនៅមានថ្ងៃមួយ
ថ្ងៃនោះព្រះជួយឲ្យបងនិងស្ងួន
ប្រែចិត្តស្អប់នេះយល់ចិត្តពីស្ងួន
ហើយប្រែចិត្តអូនយល់ថាបងល្អ។
*******
បងដឹងថាអូននឹកដល់គេម្នាក់
បុរសនោះជាក់គឺមិនមែនបង
ស្តាយណាស់រូបអូនឲ្យបងសៅហ្មង
រាត្រីកន្លងបេះដូងឈឺផ្សា៕
*******
នឹកឃើញប្រហុក ធ្លាប់រស់នៅស្រុក
ភ្លក់រសក្លិនស្អុយ ឥឡូវឃ្លាតកាយ
ស្តាយរូបប្អូនស្រី លាបងមានថ្មី
ស្រមៃនៅចាំ៕
*******
ស្រីម៉ុមអូនអើយបងអរគុណស្ងួន
ពាក្យពេចន៍រណ្តំអូនពីរោះណាស់
ឆ្លើយឆ្លងទូរស័ព្ទបញ្ជាក់យ៉ាងច្បាស់
បងរីករាយណាស់មានអូនជាមិត្ត។
តាមពិតមនុស្សយើងត្រូវមានមិត្តភក្តិ
សាមគ្គីស្មោះស្ម័គល្អជាងអមិត្ត
មិត្តភាពភក្តីអាចកើតស្នេហ៍ពិត
ពាក្យបងបពិតវមិត្តត្រូវដឹង។
ជាថ្មីម្តងទៀតបញ្ជាក់ប្រាប់ម៉ុម
ថានេះរូបខ្ញុំបានស្គាល់ព្រលឹង
សំណាងបងណាស់ស្អាប់អូនថ្ងៃហ្នឹង
យ៉ាងណាសង្ឃឹមអូនយល់ចិត្តបង៕