អក្សរខ្មែរមានព្យញ្ជន:
សាមសឹបបីជាក់កំណត់ត្រា
ចំនួនព្រលឹងជាតិខេមរា
ព្រលឹងលិលាអង្គរវត្ត៕
បានផ្សាយក្នុង កវី និងអ្នកនិពន្ធនៅប្រទេសបារាំង, កំណាព្យ, គំនិតគួរចងចាំ, Uncategorized
«ការប្រឆាំងដោយខ្វះហេតុផលពន្យល់ គឺជាទង្វើគ្មានប្រយោជន៍និងខាត់បង់
ពេលវេលា»។
******
«អភិវឌ្ឃន៍ខ្វះការវិភាគពីផលប៉ះពាល់នឹងនាំទៅរកសេចក្តីស្លាប់ខ្លួនឯង» ។
******
« យើងមិនអាចឲ្យតម្លៃសៀវភៅតាមរយៈក្របរបស់វាបានឡើយ
យើងក៏មិនអាចវាយតម្លៃមនុស្សបានតាមរូបរាងខាងក្រៅផងដែរ»។
******
«ស្នេហ៍មិនអាចកើតមានឡើងបានទេ បើគ្មាននិស្ស័យរួមគ្នា»។
******
«ស្មាមញញឹមរបស់អ្នកធ្វើឲ្យបញ្ហារាប់លានរសាត់បាត់»៕
«បុរសដែលខំសិក្សាសង្វាតរកកិត្តិយសតម្លៃថ្លៃថ្នូរ តែងតែស្វែងរកភរិយាកប
លក្ខណ៍ ហើយគេមានមោទនភាពបំផុតក្នុងរឿងជីវិតគ្រួសារ» (អ្នកនិពន្ធណុច
សកុណានុតរ៍)
«ភរិយាគាប់ គឺពិតជាជង្រុកនៃសិរីសួស្តី ភោគៈ តេជៈ សម្រាប់ស្វាមី»(អ្នកនិពន្ធ
ណុច សកុណានុតរ៍)
«គ្រាប់ពេជ្រដ៏ល្អ លើកតម្លៃសំបកចិញ្ជៀនឲ្យកាន់តែប្រសើរឡើង» (អ្នកនិពន្ធ
ណុច សកុណានុតរ៍)
« ប្រាក់ឈ្នះល្បែងតែងចាយវាយខ្ជះខ្ជាយ ស្រីដែលចែចង់បានងាយជាស្រី
គ្មានតម្លៃ» (អ្នកនិពន្ធ វង់ ផឿង)
បានផ្សាយក្នុង គំនិតគួរចងចាំ, អ្នកនិពន្ធ និង កវីក្នុងព្រះរាជាណាចក្រកម្ពុជា
ការចេះប្រើស្នាមញញឹម និងកែវភ្នែក បង្ហាញចំណាប់អារម្មណ៍ចំពោះជនមិនធ្លាប់
ស្គាល់គ្នាសោះ គឺជាទានឧបនិស្ស័យកើតក្នុងចិត្តបុគ្គលដែលកំពុងទទួលរងអំពើ
នោះ។
បុគ្គលដែលពូកែទំនាក់ទំនង គឺជាបុគ្គលមានលក្ខណៈពិសេស ក្នុងការសម្របខ្លួន
តាមកាលៈទេសៈចំពោះមុខជាក់ស្តែង។ ជាពិសេសចេះផ្នែកចិត្តសាស្ត្រដឹងអំពី
តម្រូវរបស់អ្នកនៅជុំវិញខ្លួន។
ថ្វីបើព្រះអាទិត្យលាកចាកពីយើងនៅពេលព្រលប់ក៏ពិតមែន តែនឹងរះមកវិញនៅ
ពេលព្រឹកជាក្តីសង្ឈឹម។ ស្នេហារបស់យើង កាលណាចាកឆ្ងាយពីយើងហើយនោះ
មានតែរះចេញនូវការឈីចាប់ក្នុងចិត្តប៉ុណ្ណោះ៕
«តាមពិតខ្លួនឯងនេះហើយជាម្ចាស់របស់ខ្លួន តើមានម្ចាស់ឯណាទៀត?
កាលបើបានអប់រំខ្លួនបានល្អហើយ គេឈ្មោះថា បានទទួលម្ចាស់មួយ
ដែលគេរកបានដោយកម្រណាស់»៕
«មិនដែលមានទេ និងមិនមានសោះឡើយក្នុងពេលសព្វថ្ងៃនេះ
មនុស្សណាម្នាក់ដែលទទួលតែការស្តីបន្ទោស
ឬ ទទួលតែការកោតសរសើរ»៕
បានផ្សាយក្នុង គំនិតគួរចងចាំ, អ្នកនិពន្ធ និង កវីនៅប្រទេសបារាំង
អ្នកបរិបូណ៍ដោយគុណសម្បត្តិ ជាគ្រឿងប្រដាប់
ជាអ្នកអាចនាំមកនូវប្រយោជន៍ដល់មនុស្សទាំងពួងបាន
តែបើមិនប្រព្រឺត្តយកប្រយោជន៍នោះឲ្យបានដល់ខ្លួននិងអ្នកដទៃទេ
អ្នកនោះឯងនឹងបានឈ្មោះថា បណ្ឌិតដូចម្តេចបាន?
***********************************************************
ដែលជាមិត្តល្អតែមាត់
មិត្តណាដែលប៉ិននិយាយប្រចុបប្រចែង
អែមអបចាក់បណ្តោយមិនឲ្យទាស់
មិត្តណាដែលជាសម្លាញ់នាំឲ្យវិនាស
អ្នកមានប្រាជ្ញា កាលបានស្តាប់មិត្តទាំងបួនប្រភេទនោះថាមិន
មែនជាមិត្តហើយត្រូវវៀរឲ្យឆ្ងាយពីមិត្តបែបនោះ
ដូចជាអ្នកដំណើរដែលចៀសវាងផ្លូវប្រកបដោយភ័យ៕