អស់លោកអ្នកស្តាប់ជាទីមេត្រី ថ្ងៃនេះ ខ្ញុំសូមអញ្ជើញលោកអ្នកនាងស្តាប់នាទីអក្សរសិល្ប៍ខ្មែរដែល
ខ្ញុំប៉ិច សង្វាវ៉ានមានសេចក្តីរីករាយរៀបចំជូនដូចតទៅ៖
អស់លោកអ្នកស្តាប់ជាទីមេត្រី ថ្ងៃនេះ ខ្ញុំសូមអញ្ជើញលោកអ្នកនាងស្តាប់នាទីអក្សរសិល្ប៍ខ្មែរដែល
ខ្ញុំប៉ិច សង្វាវ៉ានមានសេចក្តីរីករាយរៀបចំជូនដូចតទៅ៖
ទឹកចិត្តនិងកាយវិការដ៏ប្រពៃនេះបណ្តាលឱ្យខ្ញុំរំភើបនិងមានចិត្តសោមស្ស
ក្រៃលែង រំភើបនឹងការផ្តល់តម្លៃខ្ពស់ដែលធ្វើឱ្យខ្ញុំរលីងរលោងទឹកភ្នែកនិង
ប្រឹងរស់ដើម្បីអាចសរសេរអ្វីៗដែលខ្ញុំចង់សរសេរ។ អរគុណបណ្ឌិត យឹម
កិច្ចសែនិងលោក សំ វិជ្ជាដែលបានសម្រឹតសម្រាំងប័ណ្ណដ៏ល្អជាទីពេញចិត្ត
នេះ។
ខ្ញុំនិងរក្សាទុកប័ណ្ណនេះជាមរតកមិត្តភាពដ៏មានតម្លៃមួយប្រចាំជីវិតក្នុងនាម
ជាអ្នកស្រឡាញ់អក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរមួយរូបនៅក្រៅប្រទេស៕
លោកគឹម វូឈុងជាប្រធានស្ថាបនិកនៃបណ្តុំសហគ្រាស ឌេវ៊ូ DAEWOO។ លោកបាននិពន្ឋសៀវភៅនេះឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍របស់លោក ដល់យុវជនកូរ៉េ និងយុវជនទាំងឡាយនៅក្នុងពិភពលោកទាំងមូល។
«សហគ្រិនចំណាន ឬ គ្រប់មាគ៌ាសុទ្ឋតែក្រាលមាស»ជាសៀវភៅមួួយដ៏មានខ្លឹមសារដែល បង្ហាញអំពីគំនិតត្រិះរិះពិចារណា ការវិភាគព្រឹត្តិការណ៍បច្ចុប្បន្នមួយចំនួនដែលមានជាអាទិ៍ ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍នៃការសិក្សា ការងារ និងមុខនាទីរបស់ស្រី្តនៅក្នុងសង្គមជាតិ។ល។ ម៉្យាងទៀត សៀវភៅនេះក៏បង្ហាញផងដែរអំពីរបៀបរៀបចំនិងការគ្រប់គ្រងមួយដែលមានលក្ខណៈ ថ្មីសុទ្ធសាធដែលមានប្រសិទ្ឋភាព។
ដោយ ប៉ិច សង្វាវ៉ាន
អត្ថបទចុះផ្សាយនៅ វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី១៧ មករា ២០១០
សូមចុះស្តាប់ទីនេះ ៖ http://mfi.re/listen/jzobhhabee4zjp7/PSW-KRUP_MEAKEA_SOTH_TE_KRAL_MEAS_Traduit_par_KIM_KHAUNY.mp3
ប្រាកដណាស់ថា សៀវភៅនេះសម្រាប់យុវជនកូរ៉េមុនគេ ប៉ុន្តែលោកគឹម វូឈុងយល់ថា ទោះជានៅក្នុងប្រទេសនិមួយៗមានកំពស់វឌ្ឍនធម៌ខុសប្លែកគ្នាក្តីក៏យុវជនតែងតែត្រូវការដំបូន្មាននិងអ្នកជួយណែនាំត្រួសត្រាយបង្ហាញផ្លូវដែរ។ ពួកគេត្រូវការភាពស្វាហាប់ និងថាមពលដើម្បីប្រឈមមុខតទល់នឹងស្ថានភាពសម្ងាត់នៃការស្វែងរកជើងមេឃថ្មី។ យុវជនក៏ត្រូវការបន្ថែមនូវសេចក្តីសង្ឃឹម និងគោលដៅសម្រាប់អនាគត។ សំខាន់ជាងនេះ យុវជនមានបំណងពង្រីកទស្សនៈដ៏មានប្រយោជន៍ ក្នុងករណីទទួលខុសត្រូវដើម្បីធ្វើឱ្យមានអនាគត និងធ្វើឲ្យពិភពលោកល្អប្រសើរ។ គ្មានអ្វីដែលធ្វើពុំបាននោះទេ បើគេមានការទុកចិត្ត ការតាំងចិត្តមុតមាំ និងការជឿជាក់។ កាលណាអ្នកមានការទុកចិត្ត និងមានគំនិតប្រាកដនិយមនោះ គ្មានឧបសគ្គអ្វីរារាំងឡើយ។ មានឱកាសច្រើនណាស់ដែលសំងំរង់ចាំឱ្យអ្នកស្វែងរក។ យ៉ាងណាមិញ ជីវិតបើកទា្វរឱ្យ៖
– ជនណាដែលមានគំនិតប្រាកដនិយម
– ជនណាដែលមានការទុកចិត្ត និងជំនឿ
– ជនណាដែលចេះជំនះឆាកជីវិតយ៉ាងស្វាហាប់។
លោក គឹម វូឈុងមានដើមកំណើតក្រីក្រគ្មានទ្រព្យធនមែន ប៉ុន្តែ លោកមានការស្រមៃ មានគំនិតត្រិះរិះពិចារណា និងការតាំងចិត្តដ៏មោះមុតនិងមានជំនឿជឿជាក់ គួបផ្សំជាមួយគំនិតសុទិដ្ឋនិយមទើបលោកក្លាយទៅជាសហគ្រិនចំណានមួយរូបនៅក្នុងប្រទេសកូរ៉េខាងត្បូង។ សៀវភៅរបស់លោកគឹម វូឈុងជាមេរៀនជីវិតដ៏ល្អពិតៗដែលលោកគឹម ខូវនី អតីតសាស្ត្រាចារ្យនៃមហាវិទ្យាល័យពាណិជ្ជសាស្ត្រ នៅទីក្រុងភ្នំពេញប្រែសម្រួលជាភាសាខ្មែរ បន្ទាប់ពីសៀវភៅដ៏មានខ្លឹមសារនេះបានបកប្រែជាច្រើនភាសារួចទៅហើយនៅក្នុងពិភពលោក៕
(កែសម្រួលនៅថ្ងៃ១៩ មករា ២០១៥)។
ខ្ញុំ អម្ពរទេវី ស្វាមីខ្ញុំ
ប៉ិច ឈុន និង អ្នកស្រី វ៉ាន់នី (រូបខាងឆ្វេង) ជាម្ចាស់ផ្ទះដែលទទួល
អម្ពរទេវី និង ព្រហ្ម ស៊ីវុទ្ធីឲ្យស្នាក់នៅ (រូបថត៖ប៉ិច សង្វាវ៉ាន)
រូបថតខាងក្រោម៖
ក្នុងការិយាល័យនិពន្ធខ្មែរ នៃវិទ្យុបារាំងអន្តរជាតិ
ក្រោយពេលសម្ភាសន៍តារាអម្ពរទេវី
(រូបថត៖ប៉ិច សង្វាវ៉ាន)
ខ្ញុំសូមយកកិច្ចការរបស់ខ្ញុំកាលពីពេលដែលខ្ញុំបំពេញការងារនៅវិទ្យុបារាំងអន្តរជាតិ Rfi មកចុះផ្សាយ ដើម្បីជាការសន្សំស្នាដៃរបស់ខ្ញុំឡើងវិញ និងជាការផ្សាយដល់អ្នកស្តាប់អ្នកអានទាំងឡាយ ដែលខកខានមិនបានស្តាប់វេលាផ្សាយកាលមុន។ ការផ្សាយឡើងវិញគ្រានេះ ខ្ញុំគ្មានចេតនាផ្សេងក្រៅពីចង់លើកស្ទូយសិល្បៈវប្បធម៌អក្សរសាស្ត្រអក្សរសិល្ប៍ជាតិខ្មែរយើងនោះទេ។
នៅឆ្នាំ២០០០ លោក គង្គ ប៊ុនឈឿន ដែលជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូប បានចេញផ្សាយសៀវភៅមួយដាក់ចំណងជើងថា កំណាព្យស្នេហ៍មាស។ កំណាព្យស្នេហ៍មាស ជាកំណត់ហេតុស្នាដៃ ឬជាកម្រងវណ្ណកម្មទាំងអស់របស់លោកគង្គ ប៊ុនឈឿន តាំងពីលោកបានចាប់ដងប៉ាកកាប្រឡូកក្នុងជីវិតទឹកខ្មៅ ពីទស្សវត្សរ៍១៩៥០មក ដូចជា ប្រលោមលោក កំណាព្យ បទភ្លេង ទំនុកច្រៀង និងរឿងភាពយន្តវីដេអូជាដើម ។
សូមចុចខាងក្រោម ដើម្បីស្តាប់ (ភាគទី១) ៖ http://mfi.re/listen/cytawh2mt2no5ko/KONGBUNCHHOEUN_07_11_04.mp3
ដោយ ប៉ិច សង្វាវ៉ាន
អត្ថបទចុះផ្សាយកាលនៅវិទ្យុបារាំងអន្តរជាតិ Rfi ពីថ្ងៃទី 13/09/2009
បំណងរបស់លោក គង្គ ប៊ុនឈឿន ក្នុងការសរសេរសៀវភៅនេះ មាន៣ចំណុចគឺ៖
ទី១- លោកចង់រក្សាទុកផ្នត់គំនិតរបស់លោក ដែលជាផលចំណែកនៃការត្រិះរិះពិចារណាមួយ។
ទី២- លោកចង់ឲ្យអ្នកអានដឹងពិតប្រាកដថា ពេលដែលលោករស់នៅ លោកបានធ្វើអ្វីខ្លះ?
ទី៣- លោកចង់បញ្ជាក់ប្រាប់មជ្ឈដ្ឋានមួយចំនួនដែលបានយកស្នាដៃរបស់លោកទៅ ប្រើប្រាស់ជាផ្លូវជំនួញ ដោយមិនគោរពសិទ្ធិរបស់លោកជាអ្នកនិពន្ធដើមបន្តិចបន្តួចសោះ។
តាំងឆ្នាំ១៩៦៣ រហូតមកដល់ខែមេសាឆ្នាំ១៩៧៥ លោក គង្គ ប៊ុនឈឿន និពន្ឋទំនុកច្រៀង និងបទភ្លេង បានជាងពីររយបទ។
ដោយ ចេះភ្លេងខ្លះៗ និងចេះកាន់ឧបករណ៍តន្រី្ត ដូចជា វីយូឡុង និងហ្គីតាច្បាស់លាស់ លោកគង្គ ប៊ុនឈឿន តែងតែបង្ហូរមនោសញ្ចេតនាតាមមន្តស្នេហ៍នៃតន្តី្រ និងតាមរសជាតិកំណាព្យទំនុកច្រៀង លុះត្រាតែក្លាយទៅជាទម្លាប់។
តាំងពីនៅក្មេង លោក គង្គ ប៊ុនឈឿន ពេញចិត្តអ្នកចម្រៀង ស៊ីន ស៊ីសាមុត និងអ្នកនិពន្ឋ អ្នកបទភ្លេងទំនុកច្រៀង ពៅ ស៊ីផូ ណាស់។ អ្វីៗដែលលោក គង្គ ប៊ុនឈឿន បានឮក្នងសម័យ ជារសជាតិស្រោចស្រប់បេះដូងលោកឲ្យដុះពន្លកមនោសញ្ចតនាកំណាព្យ ទំនុកច្រៀងកាន់តែខ្លាំងឡើងៗគ្មានស្រកស្រុត។
គេចំណាំឃើញថា ចម្រៀងរបស់លោក គង្គ ប៊ុនឈឿន ច្រើនតែរៀបរាប់ពីខេត្តបាត់ដំបង ដែលជាទឹកដីកំណើតរបស់លោក និង ឆ្លុះបញ្ចាំងពីសេចក្តីស្នេហារបស់លោកក្នុងយុវវ័យ ជាអាទិ៍បទស្ពានឈើអភ័ព្វ ។ ស្ពានឈើអភ័ព្វដែលសព្វថ្ងៃនេះ គេនាំគ្នាប្តូរដាក់ថាភូមិវត្តកំផែង ខុសពីចំណងជើងដើមគួរឲ្យស្តាយ។ លោក គង្គ ប៊ុនឈឿន បញ្ជាក់ពីមូលហេតុដែលបានជំរុញឲ្យលោកនិពន្ធបទ ស្ពានឈើអភ័ព្វ និង ជំនួបចុងក្រោយរបស់លោកជាមួយលោក ស៊ីន ស៊ីសាមុត៕
សូមចុចខាងក្រោម ដើម្បីស្តាប់ (ភាគទី២) ៖ http://mfi.re/listen/oewaj623edpzo9j/KONG_BUN_CHHOEURN01_23-08-09.mp3
ដោយ ប៉ិច សង្វាវ៉ាន
អត្ថបទចុះផ្សាយកាលនៅវិទ្យុបារាំងអន្តរជាតិ Rfi ពីថ្ងៃទី 30/08/2009
កំណាព្យ ស្នេហ៍មាស ជាកម្រង បទភ្លេងទំនុកច្រៀងដែលចេញមកពីកំណាព្យ។ កំណាព្យ ដែលលោក គង្គ ប៊ុនឈឿន បាននិពន្ធ មានអត្ថន័យទោរទន់ទៅរករឿងបេះដូង ច្រើនជាងរឿងដទៃទៀត។
អ្នកដែលមានរឿងបេះដូង ពេលណាយំក៏ច្រៀង សប្បាយក៏ច្រៀង ខឹងសម្បារមួរម៉ៅក្រេវក្រោធក៏ច្រៀងដែរ។ ដូច្នេះ ចំពោះលោក គង្គ ប៊ុនឈឿន ចម្រៀង ឬ កំណាព្យស្នេហ៍មាសគ្មានអ្វីឃ្លាតឆ្ងាយពីគ្នាឡើយ។
បទភ្លេង និងទំនុកច្រៀងរបស់លោក គង្គ ប៊ុនឈឿន សុទ្ធតែមានអាយុច្រើនឆ្នាំមកហើយ។ ប៉ុន្តែនៅតែមានប្រជាប្រីយភាពរហូតមកដល់សព្វថ្ងៃនេះ ។
សូមអញ្ជើញលោក លោកស្រី នាងកញ្ញាស្តាប់ចម្រៀង៣បទ របស់លោក គង្គ ប៊ុនឈឿន ដែលបកស្រាយដោយលោកស៊ីនស៊ីសាមុត និងអ្នកស្រី រស់ សិរីសុទ្ឋា។
អ្នកខ្លះបានយកចម្រៀងរបស់លោកទៅដាក់ក្នុងខ្សែ ភាពយន្ត ឬខ្សែវីដេអូ ជាចម្រៀងកាយវិការ ការ៉ាអូខេចេញលក់ព្រោងព្រាត ឥតគិតដល់លោក គង្គ ប៊ុនឈឿន ដែលជាអ្នកនិពន្ធដើមបន្តិចបន្តួចឡើយ សូម្បីតែដែលដឹងហើយក៏នៅបំពានដែរ។ ជនឱកាសនិយមមួយចំនួនទាំងនោះ ប្រឹងបឹតជញ្ជក់ញើសឈាមអ្នកនិពន្ធ និងសិល្បករដែលមានគំនិតច្នៃប្រឌិតដើម្បីបម្រើផលប្រយោជន៍វប្បធម៌ជាតិ ឲ្យបាក់ទឹកចិត្តស្ទើរតែអស់ឆន្ទៈបម្រើការងារដ៏អភ័ព្វនេះរលីង។
នៅក្នុងផែនកាណ៍១០ឆ្នាំរបស់ពិភពលោកខាងវិស័យវប្បធម៌ គេបានបែងចែកចំណុច វិជ្ជមាន៤យ៉ាងច្បាស់លាស់ថា ៖
១- ត្រូវដាក់វប្បធម៌ក្នុងបេះដូងនៃការអភិវឌ្ឍ
២- ពង្រឹង និងធ្វើឲ្យអត្តសញ្ញាណជាតិមានភាពសម្បូណ៌បែប
៣- ធ្វើឲ្យការងារវប្បធម៌ ទៅជាការងាររបស់មនុស្សគ្រប់គ្នា
៤- ជំរុញវិស័យវប្បធម៌ ឆ្ពោះទៅកាន់សាមគ្គីភាពអន្តរជាតិ
លោក គង្គ ប៊ុនឈឿន សូមឲ្យសៀវភៅនេះបានទៅជាឯកសារសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយ ជាពិសេសជាមរតកដ៏មានតម្លៃសម្រាប់គ្រួសាររបស់លោកផ្ទាល់។
តាមរយៈឯកសារវប្បធម៌ដ៏ល្អនេះ ខ្ញុំសូមឧទ្ទិស និងចែករំលែកនាទី ដែលខ្ញុំបានរៀបចំឡើងដោយពឹងផ្អែកលើសៀវភៅកំណាព្យស្នេហ៍មាសរបស់ លោក គង្គ ប៊ុនឈឿន នេះជូនប្រីយមិត្តអ្នកស្តាប់វិទ្យុបារាំងអន្តរជាតិRFI។
ខ្ញុំ ប៉ិច សង្វាវ៉ាន សូមអញ្ជើញលោក លោកស្រី នាងកញ្ញាស្តាប់ចម្រៀង៣បទដែលបកស្រាយដោយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សិរីសុទ្ធា៕
នៅឆ្នាំ២០១០ ខ្ញុំបានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលា«ធម្មជាតិកវីនិពន្ធ» ដែលរៀបចំដោយ សមាគមអក្សរសិល្បនូហាច សហការជាមួយ សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង (AEKE) និងសមាគមអក្សរសិល្ប៍ដទៃជាច្រើនទៀត។ ប្រធានបទដែលខ្ញុំត្រូវនិយាយគឺ «ធម្មជាតិជាអ្នកនិពន្ធ និងអ្នកសារព័ត៌មានវិទ្យុ»។ គ្រានោះ ខ្ញុំបាននិយាយពីបទពិសោធនិងធម្មជាតិផ្ទាល់ខ្លួនមួយចំនួន ទាក់ទងនឹងបទនិពន្ធ និងវិជ្ជាជីវៈសារព័ត៌មានវិទ្យុ។ លោកអ្នកនាង អាចស្តាប់សំឡេងនៃបទអន្តរាគមន៍របស់ខ្ញុំនៅទីនេះ៖ http://mfi.re/listen/m89vi5qzc88w257/Pech_Sangwawann-Nou_Hach_seminaire_2010.wav
ជាទស្សនាវដ្តីមួយដ៏មានប្រយោជន៍សម្រាប់យុវជនយុវតី
ដែលបានផ្សាយក្នុងវិទ្យុបារាំងអន្តរជាតិRFI ថ្ងៃ២៦ កុម្ភៈ ២០០៩។
នេះជាទស្សនាវដ្តីមួយនៅក្នុងចំណោមទស្សនាវដ្តីរបស់ខ្ញុំ ដែលខ្ញុំស្រឡាញ់។
សូមអញ្ជើញចុចស្តាប់លើខ្សែដំណខាងក្រោមនេះ៕
សិលាចាំប្តី បកស្រាយដោយ ទូច ស៊ុននិច
ខ្ញុំ និង ស្វាមីខ្ញុំស្រឡាញ់ ចូលចិត្តបទនេះណាស់។
បទនេះធ្វើឲ្យយើងនឹកឃើញអនុស្សាវរីយ៍ក្នុងរាត្រី
ណូអែលមួយដែលកន្លងទៅកាលពីជាងដប់ឆ្នាំមុន
គឺក្នុងពេលដែលកញ្ញា«ទូច ស៊ុននិច» មកច្រៀងក្នុង
ប្រទេសបារាំង ហើយនាងបានមកបរិភោគអាហារ
រួមគ្នានៅផ្ទះយើងដែលស្ថិតនៅឯទីក្រុង«ម៉ុងទីញី»
ប្រទេសបារាំង។
ខ្ញុំសូមអញ្ជើញប្រិយមិត្តទស្សនាវីដេអូមួយ
ដែលរំលឹកអំពីពេលដែលកញ្ញា ទូច ស៊ុន និច
ចេញមកច្រៀងក្នុងប្រទេសបារាំង។
http://www.youtube.com/watch?v=aEax1mPkpP8