Category Archives: ទស្សនៈបុគ្គល – ​ភាសាបេះដូង

ទស្សនៈទានក្នុងជីវិត​ដោយទី ធាវី

រក្សាសិទ្ធិ

«ការប្រឆាំងដោយខ្វះហេតុផលពន្យល់ គឺជាទង្វើគ្មានប្រយោជន៍និងខាត់បង់

ពេលវេលា»។

******

«អភិវឌ្ឃន៍ខ្វះការវិភាគពីផលប៉ះពាល់នឹងនាំទៅរកសេចក្តីស្លាប់ខ្លួនឯង» ។

******

« យើងមិនអាចឲ្យតម្លៃសៀវភៅតាមរយៈក្របរបស់វាបានឡើយ

យើងក៏មិនអាចវាយតម្លៃមនុស្សបានតាមរូបរាងខាងក្រៅផងដែរ»។

******

«ស្នេហ៍មិនអាចកើតមានឡើងបានទេ បើគ្មាននិស្ស័យរួមគ្នា»។

******

«ស្មាមញញឹមរបស់អ្នកធ្វើឲ្យបញ្ហារាប់លានរសាត់បាត់»៕

ទស្សនៈបុគ្គល ដោយ ទី​ធាវី

ការចេះប្រើស្នាមញញឹម និងកែវភ្នែក បង្ហាញចំណាប់​អារម្មណ៍ចំពោះ​ជនមិនធ្លាប់

ស្គាល់គ្នាសោះ​ គឺជាទានឧបនិស្ស័យកើតក្នុងចិត្តបុគ្គលដែលកំពុងទទួលរងអំពើ

នោះ។

 

បុគ្គលដែលពូកែទំនាក់ទំនង គឺជាបុគ្គលមានលក្ខណៈពិសេស ក្នុងការសម្របខ្លួន

​តាម​កាលៈទេសៈចំពោះមុខជាក់ស្តែង។    ជាពិសេស​ចេះផ្នែកចិត្តសាស្ត្រដឹងអំពី​

តម្រូវរបស់អ្នក​នៅ​ជុំវិញខ្លួន។

 

ថ្វីបើព្រះអាទិត្យលាកចាកពីយើងនៅពេលព្រលប់ក៏ពិតមែន តែនឹងរះមកវិញនៅ

ពេលព្រឹកជាក្តីសង្ឈឹម។ ស្នេហារបស់យើង កាលណាចាកឆ្ងាយពីយើងហើយនោះ

មានតែរះ​ចេញនូវការឈីចាប់ក្នុងចិត្តប៉ុណ្ណោះ៕

ទំនុកច្រៀង រឿងជីវិត​ដោយ ទី ធាវី


សមាជិកសមាគមអ្នកនិពន្ធខ្មែរ និងជាមន្ត្រីអភិវឌ្ឍជំនួញ

សហគមន៍អេកូទេសចរណ៍នៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ

រក្សាសិទ្ធិគ្រប់យ៉ាង

១.រឿងជីវិត                                                ខ្ញុំគិតខ្ញុំព្រួយម្នាក់ឯង

ប្រៀបដូចមេឃអ័ព្ទបែកផ្សែង                  ចំបែងទ្រូងអើយសែនតឹង។

ប្រាប់អ្នកណា                                             ស្នេហាទុក្ខធំដល់ម្លឹង

មិនគាប់ជួបស្នេហ៍ព្រលឹង                        តឹងសែនណែនឱរា។

២.ឃ្លាតពីភូមិ                                             ម្តាយខ្ញុំឲ្យមកសិក្សា

តែខ្ញុំលួចមានស្នេហា                                ហើយរៀបការដោយនឹងចិត្តឯង។

អ្នកម្តាយអើយ                                           ពេលនេះទុក្ខកូនចំបែង

កូនខុសខ្មាសទាំងសត្វខ្លែង                     មិនអាចថ្លែងចែងពាក្យរៀបរាប់។

R.ទីក្រុង                                                     ភ្នំពេញពេញដោយឆើតឆាយ

ពេលនេះទឹកភ្នែកលាយបាយ                  រូបខ្ញុំសែនស្តាយគក់ទ្រូងអភ័ព្វ។

មិនគួរសោះ                                                ទ្រាំចាំ៤ឆ្នាំរៀនចប់

កម្មអើយស្នេហ៏ខ្ញុំមិនគាប់                         អភ័ព្វខុសបំណង។

៣.រឿងគ្រួសារ                                            ស្នេហានិងរឿងជីវិត

ពេលនេះដូចយប់ងងឹត                              សែនខ្វល់ចិត្តត្រូវស្រាយចំណង។

ឱរាត្រី                                                           ប្រណីរឿងខ្ញុំកន្លង

ម៉ែអើយអត់ទោសកូនផង                         ស្រាយចំណងពិបាកណាស់ខ្ញុំ៕

ភាសាបេះដូង ៖ ស្នេហា(តពីលើកមុន)​ ដោយ​ទីធាវី

សេ្នហាមានមួយម៉ឺនមួយសែនលទ្ធផល។ ប៉ុន្តែលទ្ធផលសរុប គឺមានតែពីរ

ប៉ុណ្ណោះ។ ទី១ គឺជោគជ័យ ដែលទទួលបាននូវភាពរីករាយ។

ទី២ គឺបរាជ័យដែលមានតែទឹកភ្នែក៕

 

គេថាបើអ្នកចង់មានស្នេហាលុះណាតែអ្នកមានឃ្លាំងសំរាប់រក្សាទុកនូវការ

ឈឺចាប់។ នោះសំរាប់តែមនុស្សទន់ជ្រាយប៉ុណ្ណោះ៕

 

មានមនុស្សមួយចំនួនថា ខ្ញុំភ្នែកទន់ជ្រាយ ឆាប់យំ និងស្រក់ទឹកភ្នែក។

ប៉ុន្តែ ខ្ញុំមិនដែលស្រក់ទឹកភ្នែកក្នុងរឿងសេ្នហានោះឡើយ៕

 

ពិតមែនតែស្នេហា គឺជាអ្វីដែលយើងចៀសមិនផុត និងទទួលយកក៏ដោយ

តែនៅគ្រាកំពុងរីករាយនឹងស្នេហានោះ  ស្រាប់តែវាបាត់បង់ទៅវិញដោយ

មានអ្នកទីបីមកជ្រៀតជ្រែក។ ដូចនេះអ្នកនឹងមិនមានកន្វល់ទេ បើអ្នកចាត់

ទុកខ្លួនអ្នកជាទេវតា ឬទេពធីតា ព្រោះថា ពពួកទេវតាអត់ស្នេហាក៏មិនសុគត

ដែរ ហើយបើចង់មានម្តងទៀតក៏គង់តែមានមនុស្សធម្មតាដែលមានបុណ្យ

ខ្ពស់មកចាប់កំណើតជាទេវបុត្រមកសុំគ្រប់គ្រងបេះដូងរហែកនេះមិនខាន៕

 

ក្នុងខណៈដែលអ្នកយំ ចូរប្រាប់ខ្លួនឯងថាទឹកភ្នែកនេះ មិនមែនជាការឈឺ

ចាប់ព្រោះបាត់បង់មនុស្សម្នាក់នោះឡើយ។ តែត្រូវប្រាប់ខ្លួនឯងថា យំ

ព្រោះអស់កង្វល់ នឹងស្នេហាមិនមានន័យខ្លឹមសារនោះ៕

រឿងស្នេហា គ្មានអ្នកណាអាចជួយបានក្រៅពីសាមីខ្លួនដែលអ្នកកំពុង

ស្រឡាញ់នោះឡើយ៕

 

ក្លាយជាកវីស្នេហានៅពេលណាដែលខ្លួនឯងចាប់ផ្តើមចេះស្រមៃនឹកដល់

នរណាម្នាក់៕

 

ការស្រមៃនឹកដល់មនុស្សម្នាក់ដែលយើងមាននិស្ស័យ ក្នុងពេលធ្លាប់ជួបគ្នា

ក៏ចាត់ទុកថាជាស្នេហាផងដែរ។

 

ស្នេហាអាចអោយនិយមន័យបានតែលើផ្លូវនៃសេចក្តីស្នេហាខ្លួនឯង

ប៉ុណ្ណោះ។ ដូចនេះ គ្រប់គ្នាដែលឆ្លង់កាត់ស្នេហានឹងដឹងពីនិយមន័យពិត

របស់វា៕

 

សប្បាយ និងទុក្ខជាអារម្មណ៍របស់មនុស្ស ក៏ព្រោះតែមនុស្សមានបេះដូង។

ដូចនេះបើចង់យំៗទៅ!។ តែមិនត្រូវស្តាយស្រណោះទេ ព្រោះខ្ញុំកំពុងរង់

ចាំអ្នក។

 

ស្នេហា គឺជាថ្នាំសម្រើបចិត្ត,ទាំងផ្អែមល្វីង និង ជូរចត់៕

 

មានមនុស្សមួយចំនួននិយាយថា ស្នេហាដំបូងក្នុងជីវិតគឺជាស្នេហាមាន

ន័យ ព្រោះជាស្នេហាដែលនារីម្នាក់នោះធ្វើឲ្យគេស្គាល់ក្តីឈីចាប់ហើយ

យកមេរៀននេះទៅបង្រៀនបេះដូងខ្លួនឯងសំរាប់ស្នេហាបន្ទាប់៕

 

មិនមែនខ្ញុំលន្លង់លន្លោចនឹងស្នេហាទេ។ តែស្នេហាធ្វើឲ្យខ្ញុំលន្លង់លន្លោច

ព្រោះវាជាបងប្អូននឹងមនោសញ្ចេតនារបស់ខ្ញុំ។ ចុះអ្នកវិញ?៕

គេនិយាយថាទោះជាមនុស្សកោងកាចយ៉ាងណាក៏ដោយ ប៉ុន្តែគេនឹងទន់ភ្លន់

ចំពោះម្ចាស់ចិត្តដែលគេស្រឡាញ់៕


អ្នកដែលចាត់ទុកថាស្នេហាជាកិច្ចសន្យាទឹកភ្នែកនោះ គឺជាមនុស្សម្នាក់មិន

ស្គាល់ទឹកភ្នែកសោះ ឬ មិនសូវស្គាល់ទឹកភ្នែក៕

 

សេ្នហាតែងតែធ្វើឲ្យម្នាក់ជាអ្នកចាញ់ ហើយម្នាក់ទៀតជាអ្នកឈ្នះ។ ខ្ញុំដឹង

ពីបញ្ហានេះ។  ដូចនេះ ខ្ញុំមិនយំព្រោះតែស្នេហានោះឡើយ៕

ទង់ជាតិខ្មែរនៅអ.ស.ប. ដោយ កែវ សុវណ្ណារិទ្ធិ

ទង់ជាតិខ្មែរ(ចងបញ្ជ្រាស់កំពូលប្រាសាទដាំក្បាលចុះ)នៅអសប ថ្ងៃ២ កក្កដា ២០១២

05 July 2012
កែវ សុវណ្ណារិទ្ធិ
The Phnom Penh Post


គោរពជូនលោកការីនិពន្ធ

ខ្ញុំបានបង្ខំចិត្ត សរសេរលិខិតនេះ ដោយសារតែមិនអាចអត់ទ្រាំបាន ក្នុងនាមជាសាក្សីម្នាក់ ដែលឃើញទង់ជាតិប្រទេសកម្ពុជា ដែលរហូតមកដល់ត្រឹមម៉ោងដែលខ្ញុំកំពុងសរសេរនេះ ត្រូវបានគេដាក់កំពូលប្រាសាទ ដាំក្បាលចុះក្រោម (បញ្ច្រាស)នៅការិយាល័យកណ្តាលអង្គការសហប្រជាជាតិ ក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក។

មិនថាមូលហេតុដែលនាំឲ្យមានកំហុសពិធីការអចេតនា ឬចេតនា ដោយសារតែភាពព្រងើយកន្តើយ របស់បុគ្គលិក អង្គការសហប្រជាជាតិ ឬការធ្វេសប្រហែស ពីភាគីរដ្ឋាភិបាលកម្ពុជានោះទេ ចំពោះខ្ញុំ ព្រមទាំងពលរដ្ឋខ្មែរទាំងអស់ អំពើបែបនេះ គឺជាការរុកកួន និងជារឿងដ៏អាមាស់ជាទីបំផុត ខណៈដែលមានតែទង់ជាតិកម្ពុជាតែមួយគត់ ដែលត្រូវបានគេបង្ហូតបញ្ច្រាសដូច្នេះ។

ដូច្នេះហើយ យើងមិនអាចទទួលយក និងបណ្តែតបណ្ដោយឲ្យធ្វើដូច្នោះបានទេ ព្រោះទង់ជាតិ គឺជាបញ្ហាស្លាប់រស់ សម្រាប់ជាតិសាសន៍មួយ នៅលើឆាកអន្តរជាតិ ព្រោះវាបង្ហាញពីមុខមាត់ កេរតំណែលវប្បធម៌ អត្តសញ្ញាណ មោទនភាព ស្នេហាជាតិ ជាតិនិយម ឯកភាពជាតិ និងព្រលឹងជាតិជាដើម។ល។ ជាពិសេស ខណៈដែលកម្ពុជា កំពុងធ្វើជាប្រធានសមាគមអាស៊ានផងទៀតនោះ។

តើនេះ មិនបង្ហាញពីការមិនគោរពប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជាទាំងមូល ឬក៏វាជាការប្រមាថដល់ប្រទេសកម្ពុជា? ឬក៏ជាការចង់ប្រកាសថា កម្ពុជា គឺជាជាតិមួយ កំពុងមានទុក្ខ ឬភាពអាសន្ន ដែលត្រូវការជំនួយអន្តរជាតិជាបន្ទាន់? តើក្រុមមន្ត្រីឯកអគ្គរាជទូតកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ធ្លាប់ដែលកត់សម្គាល់ពីរឿងនេះទេ? ជាការពិត គេបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការពន្យល់ឲ្យបានសមរម្យនិងច្បាស់លាស់ពីរឿងនោះ។

ទោះបីជាទង់ជាតិកម្ពុជា ត្រូវចារឹកទុក នៅក្នុងរដ្ឋធម្មនុញ្ញក៏ដោយ ក៏គេកត់សម្គាល់ថា មិនសូវមានការចាប់អារម្មណ៍ច្រើនទេ ចំពោះការប្រើប្រាស់ទង់ជាតិ ទាំងក្នុងនិងក្រៅប្រទេស ខណៈប្រទេសកម្ពុជា មិនទាន់មានលេខកូដទង់ជាតិ ឬពិធីការទង់ជាតិនៅឡើយនោះ ខុសពីអាមេរិក និងប្រទេសផ្សេងៗទៀត។ ប្រទេសកម្ពុជាមិនដែលសង្កេតមើល នៅថ្ងៃទិវាទង់ជាតិ ដែលជាទិវាជាតិតែមួយគត់នោះទេ។ លើសពីនេះទៀត បញ្ហាក្នុងការរៀបចំទង់ជាតិ ឲ្យបានសមរម្យ នៅតែជាការឈឺក្បាលមួយ សម្រាប់រដ្ឋាភិបាលកម្ពុជានៅឡើយ។ តែគេមិនសូវឃើញគេចាត់វិធានការ ឲ្យបានយ៉ាងសកម្មនោះទេ។

ដល់ពេលសម្រាប់រដ្ឋាភិបាលយើង ចាប់ផ្ដើមគិតគូរ ពីបញ្ហានេះ ឲ្យបានម៉ឺងម៉ាត់ហើយ បើសិនជាគេ ពិតជាចង់លើកមុខមាត់កម្ពុជាជាអន្តរជាតិ និងមិនចង់ឲ្យមានការអាម៉ាស់កើតឡើង ជាដដែលៗបែបនេះ ដែលអាចបង្ហាញពីភាពកម្សោយរបស់ខ្លួនទេនោះ។ នៅពេលគេនិយាយជាទូទៅថា៖ «យើងបង្កើតទង់ជាតិ យើងរស់នៅក្រោមទង់ជាតិ និងយើងស្លាប់ក្រោមទង់ជាតិ» ឬថា៖«អ្នកស្នេហាជាតិយកទង់ជាតិរំខ្លួន ដើម្បីការពារវា» នោះ តើគំនិតទាំងនេះ រដ្ឋាភិបាល និងពលរដ្ឋកម្ពុជាអនុវត្ត និងជ្រោងឡើងបានប៉ុណ្ណាហើយ?

ដោយ កែវ សុវណ្ណារិទ្ធិ ពីបុរីញូវយ៉ក

កកន៖ អរគុណលោក សាគូ សាមុតដែលបានផ្ញើអត្ថបទខាងលើ

និង អនុញ្ញាតឲ្យខ្ញុំផ្សាយអត្តបទនេះ។

​ភាសាបេះដូង ៖ ស្នេហា ដោយ​ទី ​ធាវី

អ្នកណាក៏គេថាខ្ញុំឆ្កួតឡប់នៅពេលខ្ញុំមានស្នេហា

ប៉ុន្តែ អ្នកនឹងឆ្កួតជាងខ្ញុំទៅទៀត នៅពេលអ្នក

ស្ថិតលើវិថីស្នេហានេះ៕

ស្នេហា ជួនកាលធ្វើឲ្យខ្ញុំព្រួយខ្ញុំយំខ្ញុំសប្បាយ។ 

ប៉ុន្តែ មិនប្រាកដថាអ្នកមានត្រឹមប៉ុណ្ណឹងឡើយ។

នោះគឺអាស្រ័យលើប្រភេទនៃស្នេហាផ្ទាល់របស់

អ្នក៕

នៅពេលដែលខ្ញុំចាប់ផ្តើមមានស្នេហា    ខ្ញុំមាន

អារម្មណ៍ថាពេលខ្លះខ្ញុំសប្បាយចិត្តពេញដោយ

ក្តីសង្ឃឹម    ហើយពេលខ្លះ    ខ្ញុំស្រងូតស្រងាត់

ក្រៀមក្រំពេញដោយភាពអស់សង្ឃឹម។ ស្នេហា

គឺជា     អាទិទេព  ដែលអាចបង្វិលចិត្តខ្ញុំឲ្យចេះ

អណ្តែតអណ្តូង៕

លះបង់ភក្តីឲ្យទៅមនុស្សដែលខ្លួនកំពុងស្រឡាញ់

អស់ពីបេះដូង ផលចំណេញ  ដែលបានពីការលះ

បង់នោះ  គឺបានត្រឹមតែយំឲ្យមានទឹកភ្នែក  ដើម្បី

ផ្សើម  និង  រក្សាទុកក្នុងបេះដូង ដែលសល់តែ

សំបកនោះ៕

នៅមានត…

សេរីភាព ដោយ​ទី ​ធាវី

សេរីភាពសំរាប់មនុស្សម្នាក់មានព្រំដែនត្រឹមសិទ្ធិ

មិនប៉ះពាល់ អារម្មណ៍និងប្រយោជន៍អ្នកដទៃ។

ប្រសិនបើអ្នកចូលចិត្តសេរីភាព អ្នកត្រូវ

ហ៊ានទាមទារឯករាជ្យសំរាប់ខ្លួនឯង។