Category Archives: ទិវាពលកម្មអន្តរជាតិ​១ឧសភា

ប្រវត្តិសង្ខេបនៃថ្ងៃ១ឧសភា ៖ ទិវាពលកម្មអន្តរជាតិ ប្រែសម្រួលដោយ ប៉ិច សង្វាវ៉ាន

ទិវាពលកម្ម ជាថ្ងៃបុណ្យរំលឹក ថ្ងៃទី«១ឧសភា​១៨៨៦»។  គឺជាទិវាដែលក្រុមសហជីពនានានៅសហ

រដ្ឋអាមេរិកបានអំពាវនាវដល់ពលករចំនួនទាំងអស់៤០ម៉ឺន ​​(៤០០ ០០០) នាក់ឲ្យចូលរួមក្នុងចលនា

បាតុកម្មមួយដើម្បីតវ៉ាទាមទារសិទ្ធិ «ធ្វើការតែ៨ម៉ោងក្នុងមួយថ្ងៃ»។ អាស្រ័យមូលហេតុនេះហើយ

ទើបសហគ្រាសអាមេរិកាំងជាច្រើនចាប់ផ្តើមយកថ្ងៃទី១ខែឧសភាជាថ្ងៃខែឆ្នាំដែលពលករធ្វើការតែ

៨ម៉ោង។ ចាប់តាំងពេលនោះមក ថ្ងៃទី១ឧសភាក៏បានក្លាយទៅជាទិវាអន្តរជាតិនៃការទាមទាររបស់

បណ្តាកម្មករ ហើយការដង្ហែរក្បួនកម្មករក៏បានកើតមានឡើង ក្នុងថ្ងៃនោះដែរ។

 

នៅប្រទេសបារាំង ទិវាការងារ៨ម៉ោងក្នុង១ថ្ងៃ ទើបតែត្រូវបានទទួលស្គាល់នៅ ឆ្នាំ១៩១៩   ក៏ប៉ុន្តែ

រហូតមកដល់សព្វថ្ងៃនេះ ថ្ងៃ១ឧសភានៅតែជាថ្ងៃទាមទាររបស់អ្នកធ្វើការ ឬ អ្នកស៊ីឈ្នួលយកប្រាក់

ខែជារៀងដរាប។   ចាប់ពីឆ្នាំ១៩៤១មក     ប្រទេសបារាំងបានទុក ថ្ងៃ១ ឧសភា ជាថ្ងៃឈប់សម្រាក​

ហើយចាប់ពី ឆ្នាំ១៩៤៧  ការឈប់សម្រាកមិនធ្វើការនៅថ្ងៃ១ឧសភាក៏បានទទួលប្រាក់ដូចជាថ្ងៃធ្វើ

ការធម្មតាដែរ។​ លើកលែងតែមុខរបរខ្លះដែលតម្រូវឲ្យធ្វើការចាំបាច់ខានមិនបានជាអាទិ៍  មន្ទីរពេទ្យ

សណ្ឋាគារ  វិទ្យុ និង ទូរទស្សន៍ជាដើម បុគ្គលិកមិនអាចឈប់សម្រាកនៅថ្ងៃ១ឧសភាទេ។  ជាទូទៅ

បុគ្គលិកដែលប្រកបរបរទាំងនេះ បានទទួលប្រាក់ឈ្នួលជាទ្វេក្នុងថ្ងៃនោះ ឬ ពុំនោះទេ គេបានទទួល

សិទ្ធិវិស្សមកាលដែលមានរយៈពេលលើសពីធម្មតាបន្តិចទៅតាមសហគ្រាសនីមួយៗ។  ចំពោះ អ្នក

ដែលចង់ធ្វើការថែមទៀតនៅថ្ងៃ ១ ឧសភា គេអាចទទួលបាននូវការអនុគ្រោះអត់ឱនដែលធ្វើឡើង

muguet dessinសម្រាប់ឯកជន ឬសម្រាប់អង្គការផ្សេងៗឲ្យលក់ផ្កា «MUGHET»ដែល

ខ្មែរយើងអាចហៅថា«បុប្ផាសុភមង្គល»  ដោយសេរីនៅថ្ងៃ១ឧសភាមិន

បាច់មានបែបបទណាមួយ និងគ្មានបង់ពន្ធអាករជូនរដ្ឋហើយក៏គ្មានតម្លៃ

ដែលរដ្ឋកម្រិតដែរ ៕

១​ឧសភា ទិវាពលកម្មអន្តរជាតិ

រីករាយ ថ្ងៃ ១ឧសភា

សុភមង្គល និង សំណាងល្អពេញ១ឆ្នាំ