Category Archives: បទយកការណ៍រូបថត

បុណ្យប៉ាកPÂQUES ឬ EASTER (ភាសាអង់គ្លេស)

នៅថ្ងៃអាទិត្យទី៣១ ​ខែមីនា ឆ្នាំ២០១៣  បងប្អូនគ្រីស្ទបរិស័ទខ្មែរនៃព្រះវិហារផ្សាយដំណឹងល្អនៅ

ក្រុងដ្រង់ស៊ី (DRANCY) និង ក្រុងប្រ៊ីសួរម៉ាន(BRY SUR MARNE)ក្នុងប្រទេសបារាំងបានប្រារព្ធ

ប៉ាក PÂQUES  (ភាសាបារាំង)  ឬ EASTER  (ភាសាអង់គ្លេស) ដែលជាបុណ្យគ្រីស្ទសាសនាមួយ

ដើម្បីរំលឹកអំពី«ព្រះយេស៊ូទ្រង់មានព្រះជន្មរស់ឡើងវិញ» ។

នេះជាទិដ្ឋភាពខ្លះៗនៃបុណ្យប៉ាក  PÂQUES  ក្នុងព្រះវិហ៊ារប្រ៊ីសួរម៉ាន (BRY SUR MARNE)

DSC01607

លោកសំបូ អ្នកនាំមុខ

លោកសំបូ អ្នកនាំមុខ

DSC01605

Advertisements

សួស្តីរដូវក្តៅ! ដោយ ប៉ិច សង្វាវ៉ាន

ផ្កាអឺយយ៉េoeilletក្នុងសួនខ្ញុំឆ្នាំ២០១២ (រូបថត៖ ប៉ិច សង្វាវ៉ាន)

ខ្ញុំ ក្នុងសួនសត្វនៅក្រុងមូលូស្ស (MULHOUSE) ប្រទេសបារាំងឆ្នាំ១៩៨៤ (រូបថត៖ ប៉ិច សង្វាវ៉ាន)

រដូវក្តៅ

 (២១ មិថុនា ដល់  ២២ កញ្ញា)

រដូវក្តៅចូលមកដល់ថ្ងៃនេះហើយ។ រដូវនេះចាប់

ផ្តើមពីថ្ងៃទី២១ ខែមិថុនាដល់ថ្ងៃទី ២២ ខែកញ្ញា។

ក្នុងរដូវនេះ ពេលថ្ងៃមានរយៈពេលយូរជាងពេល

យប់។

ចំពោះជនជាតិនៃប្រទេសដែលមានបួនរដូវ គេ

អាចចាត់ទុក រដូវក្តៅជាព្រឹត្តការណ៍សំខាន់មួយ

ព្រោះវិស្សមកាល    ក៏កំពុងតែរំកិលខ្លួនជិតមក

ដល់ដែរ។  លាសិនហើយ ! អាវpullឡែន  និង

អាវរងាម៉ង់តូ( manteau)ក្រាស់ៗសម្រាប់ការ

ពារខ្លួនកុំឲ្យត្រជាក់។ សួស្តី ! សម្លៀកបំពាក់ផ្កា

ពណ៌ស្រស់ៗសាច់ស្តើងៗ និង ស្បែកជើងចំហ

បញ្ចេញប្រអប់ជើង និង ម្រាមជើងដែលជាម៉ូត

រដូវក្តៅ។

នៅក្រោមកាំរស្មី និងកំដៅសែងសុរិយា មនុស្ស

ម្នាទាំងឡាយ  ហាក់ដូចមានអារម្មណ៍ស្រឡះភ្លឺ

ថ្លា និង រីករាយ។

រដូវក្តៅជាឱកាសមួយល្អណាស់ចំពោះអ្នកដែល

មានភូមិគ្រឹះ និងសួនច្បារ។ បើសិនជាគេមិនចង់

ចេញដើរកំសាន្តទេ គេកែលម្អជួសជុលផ្ទះ  ដាំផ្កា

ដាំបន្លែ និង ថែសួន ឬ    អញ្ជើញញាតិមិត្តមកជប់

លៀងដុត  ឬអាំងសាច់បរិភោគក្នុងសួនច្បារខាង

ក្រៅផ្ទះ   បង្ករបរិយាកាសសប្បាយរីករាយលាយ

សំណើចក្អាកក្អាយ និងស្និទ្ធស្នាលបំភ្លេចការស្មុគ

ស្មាញមួយរយៈ។

ចំណែកអ្នកដែលមានពីស៊ីនPiscineអាងហែល

ទឹកប្រចាំគ្រួសារក្នុងទីធ្លាសួន គេអាចនៅត្រាំទឹក

សំដិលខ្លួនប្រាណហាលថ្ងៃ   មិនគិតបារម្ភក្រែង

មានខ្សែភ្នែកជនណាសម្លឹងមើល    ដូចនៅមាត់

សមុទ្រទេ។

មានទ្រនុំគ្រួសារប្រកបដោយ ផាសុខភាពនិង

សួនច្បារមនោរម្យជាចំណងចងគេឲ្យសប្បាយ

ចូលចិត្តនៅផ្ទះ មិននឹកនាចង់ធ្វើដំណើរទៅ

ណាឡើយ៕

គំរូទិដ្ឋភាពសួនគួរឲ្យត្រជាក់ចិត្តត្រជាក់ភ្នែកមួយនៅសាក្រេម៉ង់តូ(សរអា)


១៧ មិថុនា ទិវាបុណ្យបិតា​ ដោយ​ ប៉ិច​ សង្វាវ៉ាន

រីករាយទិវាបុណ្យបិតា

JOYEUSE FETE DES PERES

HAPPY FATHER’S DAY

រូបថត ៖ ប៉ិច សង្វាវ៉ាន

បទយកការណ៍រូបថត

ខ្ញុំឈ្មោះ ប៉ាស់ស្កាល់ វណ្ណៈ ព្រហ្ម អាយុ ៦ឆ្នាំ ថតនៅក្មុងផ្ទះម៉ាក់អ៊ំ ប៉ាអ៊ំ នៅក្រុងម៉ុងទីញី ឡេគ័រម៉េយប្រទេសបារាំង ១ថ្ងៃមុន <ទិវាបុណ្យបិតា>
(រូបថត ៖ ប៉ិច សង្វាវ៉ាន)

លោកប៉ា

ទឹកចិត្តលោកប៉ា

ដែលមានវិសាលភាពធំធេងយ៉ាងនេះ

ជាជម្រកដ៏កក់ក្តៅសម្រាប់កូន។

  លោកប៉ានៅជិតកូនជានិច្ច ពេលកូនត្រូវការលោកប៉ា។

លោកប៉ា ជាបិតាពិសេសមួយរូប។

ទិវាបុណ្យបិតា

ជាឱកាសឆ្លៀតជួបជុំគ្នាគ្រួសារ

ក្នុង

បរិយាកាសរីករាយនិងកក់ក្តៅ។

លោកប៉ាទទួលអំណោយពីបុត្រដែលរស់នៅក្នុងផ្ទះជាមួយនិងដែលដំណាងបងប្អូនបីនាក់ដែលបែកទៅឆ្ងាយ (រូបថត ប៉ិច សង្វាវ៉ាន)

ក្នុងថ្ងៃនេះ កូនស្រីធម៌មិនភ្លេចលោកប៉ាធម៌ទេ ទោះបីជាកូនគ្មានជាប់សាច់ឈាមជាមួយមាតាបិតាធម៌ក្តី (រូបថត ប៉ិច សង្វាវ៉ាន)

បុត្រីទោលជូនអំណោយបិតា (រូបថត ប៉ិច សង្វាវ៉ាន)

មោទនភាពនៃបិតាបារាំងមួយរូបដែលបានរៀបការជាមួយនារីខ្មែរត្រកូល ព្រហ្ម និងបានទទួលចំណងដៃបុត្រីបុត្រាពីររូប។ ថតពេលទទួលអំណោយពីបុត្រីបុត្រាក្នុងថ្ងៃ១៧ មិថុនា ២០១២ (រូបថត ប៉ិច សង្វាវ៉ាន)

គ្មានអ្វីដែលរំភើបជាងការទទួលការយកចិត្តទុកដាក់ពីបុត្រាបុត្រីនោះទេ។ អំណោយតូចមែន តែមានតម្លៃទឹកចិត្តខ្ពស់ឥតកាត់ថ្លៃបាន (រូបថត ប៉ិច សង្វាវ៉ាន)

បុត្រតូចជាងគេបន្តត្រកូល<ព្រហ្ម>ទ្រអំណោយជូនបិតា (រូបថត ប៉ិច សង្វាវ៉ាន)

តាមការសំគាល់ នៅប្រទេសបារាំង ទិវាបុណ្យមាតា និងបុណ្យបិតាបានកំណត់ទុក

ក្នុងប្រក្រតីទិន ។  ផ្ទុយទៅវិញ  បុណ្យដែលខ្មែរយើងហៅថា បុណ្យសង្សារ ឬបុណ្យ

នៃសេចក្តីស្រឡាញ់ មិនបានត្រូវគេកំណត់ និងចាត់ទុកជាបុណ្យទេនៅលើប្រក្រតី

ទិនបារំាងទេ។  ត្រង់នេះហើយ បងប្អូនខ្មែរយើង ដែលរស់នៅក្នុងប្រទេសគេមិន

នឹកភ្នក និង គិតដល់ថ្ងៃសាំងវ៉ាឡង់តាំង ឬវ៉ាលីនថាញជាទិវាបុណ្យឡើយ។ ក្នុងការ

សម្របខ្លួនរស់នៅក្នុងប្រទេសនេះ ពួកយើងទទួលយកតែអ្វីដែលអាចទទួលបាននិង

ដែលល្អសម្រាប់គ្រួសារ។

​ប្រលោមលោក និង ភាពយន្តរឿង ជើងមេឃថ្មី និពន្ធដោយ ប៉ិច​ សង្វាវ៉ាន ដឹកនាំដោយ ផលិតករ ឡុង តារា

ក្របប្រលោមលោក ចេញផ្សាយនៅប្រទេសបារាំង ឆ្នាំ១៩៨៩ (រូបថត ៖ ប៉ិច សង្វាវ៉ាន)

គ្មានគ្រួសារ គ្មានមិត្តភក្តិ គ្មានបង្អែកនៅក្នុងលោកដ៏ធំធេងអយុត្តិធម៌នេះ នាងសូភាព

ត្រូវតែខំបង្អោនខ្លួនគោរពតាមបញ្ជាដ៏តឹងរ៉ឹងរបស់លោកស្រីផានី ញ៉ាំងឲ្យសង្វាក់ជីវិត

ឯកោរបស់នាងជួបប្រទះតែការលំបាកយ៉ាងក្រៃលែង។

បើទោះបីជាមានបុរសម្នាក់ឈ្មោះ «ជំនោរ» ដែលជាជនកំព្រាដូចនាងដែរ ខំតាម

ស្រឡាញ់ និងតាមស្តីដណ្តឹងនាងយ៉ាងណាក្តី ក៏លោកស្រីផានីនារីដែលមានចិត្តមារ

ធ្លាប់តែកេងប្រវ័ញ្ញលើជីវិតអភ័ព្វរបស់នាងនោះបានប្រើគ្រប់ស្នៀតមធ្យោបាយ កម្ចាត់

កម្ចាយសេចក្តីសេ្នហានេះឲ្យប្រេះឆា លុះត្រាតែបានឈ្នះទៅតាមឧបាយកលដ៏ខ្មៅ

ងងឹតរបស់ខ្លួន។

ចុះបើដល់ម្លឹងទៅហើយ តើនាងសូភាពស៊ូទ្រាំរស់នៅក្នុងជីវិតគ្រោតគ្រាតគ្មានច្រក

ចេញ គ្មានន័យនេះតទៅទៀតឬទេ? ខំគេចពីជង់ ចូលទ្រុងអន្ទាក់ គេចពីឧបសគ្គមក

ជួបឧបសគ្គ…  តើការស្រេកឃ្លានចង់ស្គាល់សេរីភាពរបស់នារីខ្មែរម្នាក់ ដូចយ៉ាងនាង

សូភាពដែលធ្លាប់តែស្គាល់ និង ទទួលការអប់រំតាមលក្ខណៈប្រពៃណីខ្មែរ និងជានារី

អវិជ្ជាឆោតល្ងង់ស្លូតត្រង់នោះ អាចឲ្យនាងរកឃើញដំណោះស្រាយថ្មីណាមួយដែល

ប្រសើរ សម្រាប់ប្រឈមមុខតទល់ នឹងជីវភាពថ្មីនៅលើទឹកដីប្រទេសបារាំងដែរឬទេ?

តើព្រហ្មលិខិតបានអូសទាញនិងជំរុញនាងឲ្យខំតស៊ូក្រោមផ្ទៃមេឃថ្មីឆ្ពោះទៅរកជើង

មេឃថ្មី ដែលពោរពេញដោយសុភមង្គលដូចជាការស្រមៃចង់បានរបស់នាងដែរឬទេ?

នេះជាខ្សែជីវិត របស់នារីខ្មែរភៀសខ្លួនមួយរូប នៅលើទឹកដីថ្មី ក្រោមមេឃថ្មី ។

២៣ឆ្នាំ ក្រោយពីរឿងនេះបានផ្សាយ

ខ្ញុំមានចិត្តរីករាយជូនបទយកការណ៍រូបថត។

ព្រហ្ម ដួង អារមនី ជាអតីតបវរកញ្ញានៃសារព៏ត៌មាន<នគរធំ>ដែលផ្សាយនៅសរអា ។ នាងជា តារាឯកនៃខ្សែភាពយន្តរឿង <ជើងមេឃថ្មី> ដែលថតនៅប្រទេសបារាំងឆ្នាំ១៩៨៩ (រូបថត ៖ ប៉ិច សង្វាវ៉ាន)

ឆាកផ្សេងៗក្នុងខ្សែភាពយន្តរឿង <ជើងមេឃថ្មី>របស់ផលិតករ ឡុង តារា

ជីវ័ន សម្តែងដោយលោក ប៉ិច ឈុន * នាងសុភាព សម្តែងដោយ ដួង អារមនី (រុបថត៖ ប៉ិច សង្វាវ៉ាន)

សិសិររដូវកន្លងផុតទៅហើយ និទាឃៈរដូវក៏មកដល់។ ដួងចិត្តដ៏ក្រៀមក្រោះស្វិត

ស្រពោន… ជីវិតដែលធ្លាប់តែអណ្តែតត្រសែតគ្មានគោលដៅ អ្វីៗដែលខ្មៅងងឹត

ដិតដាមជាប់ក្នុងបេះដូងកំព្រារបស់សូភាពក៏ប្រែក្លាយទៅជាពណ៌ស៊ីជម្ពូ រីកស្រស់

ថ្លាបីដូចជាស្លឹករុក្ខជាតិនានាដែលខំលូតលាស់បញ្ចេញត្រួយខ្ចីល្វក់ ឬបីដូចជា

បុប្ផាគ្រប់បែបដែល កំពុងរីកបញ្ចេញលម្អបង្អួតគ្នាពេញសួនច្បារ និងនៅក្នុងស្មៅ

ភ្នំនានាទាំងឡាយដែរ។

លោកជីវ័នបាននាំនាងសូភាពនិងរតនៈទៅដើរកម្សាន្តនៅលើភ្នំមួយដែលមាន

រុក្ខជាតិធំៗចោលម្លប់ត្រឈឹងត្រឈៃ។

ជីវិតទាំងបីដកដង្ហើមស្រូបយកខ្យល់ល្អបរិសុទ្ធដាក់ពេញសួត។ ទឹកមុខនាងសូភាព

ស្រស់ថ្លាខុសពីធម្មតា។ សប្បាយរីករាយជាងគេបង្អស់ដោយសារតែនាងទើបនឹង

រកបង្អែកជីវិតបាន។ នាងនឹកឃើញ«បទបូរីជូឡុង»ដែលច្រៀងដោយនាង ហួយ

មាស ត្រង់ឃ្លាទីពីរ ដែលមានសេចក្តីថា «ស្នេហ៍វ័យចំណាស់ចេះថ្នាក់ថ្នមចិត្ត

ជួបម្ចាស់ជីវិតអាណិតដល់ខ្ញុំ ក្រោមផ្ទៃមេឃា នាពេលស្រទុំម្លប់ឈើធំៗ ស្លុតស្លុង

កាមា»  ហើយនាងក៏ច្រៀងលេងរហ៊ឺមៗយ៉ាងសប្បាយរកអ្វីប្រដូចមិនបាន ប្រៀប

បីដូចជាកំពុងតែស្ថិតក្នុងសុបិននៅសួគ៌ាល័យ។

រតនៈរត់ទៅលេងឆ្ងាយពីបិតានាងសូភាព ដូចជាទុកឱកាសនេះឲ្យអ្នកទាំងពីរឲ្យឱប

រឹតប្រកៀកប្រកើយគ្នាទៅតាមចំណង់តណ្ហានៃសត្វលោក។ សេចក្តីស្នេហានា

កណ្តាលធម្មជាតិដ៏ស្រស់បំព្រង់នេះញ៉ាំងឲ្យចិត្តលោកជីវ័ន និងនាងសូភាពភ្លើត

ភ្លើនឥតព្រំដែន។ លោកគេងកើយភ្លៅនាង ស្តាប់នាងនិយាយរៀបរាប់ពីខ្សែជីវិត

ផ្សងព្រេងរបស់នាងឲ្យស្តាប់។ លោកទាញដៃសង្សារមកដាក់លើទ្រូង ហើយ

អង្អែលថើៗដោយក្តីស្រឡាញ់ និងក្តីករុណាឥតព្រំដែន។

រតនៈបេះបានផ្កាព្រៃមួយបាច់ធំ ហើយរត់មករកជីវិតទាំងពីរដោយអំណរ។ គេស្ទុះ

ងើបឡើងអង្គុយទន្ទឹមគ្នាទាំងទឹកមុខញញឹមពព្រាយ។

-ប៉ា! ម៉ាក់! នេះផ្កាដែលរតនៈបេះពីក្នុងស្មៅមកជូន។

-និយាយរួច រតនៈហុចផ្កាទៅ។ លោកជីវ័នលូកដៃស្តាំ នាងសូភាពលូកដៃឆ្វេងទៅ

ទទួលបាច់ផ្កាព្រមគ្នា ធ្វើឲ្យរតនៈសប្បាយរីករាយលោតទះដៃប្រាវៗ រួចអង្គុយ

ចុះឱបអ្នកទាំងពីរទាំងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។ យល់ចិត្តបិតារបស់គេៗក៏រត់

ទៅលេងឆ្ងាយពីទីនោះទៀតទៅ។

សូភាពសែនរំភើបជាពន្លឹក កាលបើបានឮរតនៈហៅនាងថា «ម៉ាក់!»។ នាងក៏សួរ

លោកជីវ័នដោយងឿងឆ្ងល់។

-បងបង្គាប់រតនៈឲ្យហៅខ្ញុំថា «ម៉ាក់»មែនទេ?

-ទេ! បងមិនបានបង្គាប់វាទេ។ រតនៈស្រឡាញ់ចូលចិត្តអូនតាំងពីឃើញអូន ប្រហែល

មកពីសេចក្តីស្រឡាញ់នេះហើយដែលបណ្តាលឲ្យវាហៅអូនថា«ម៉ាក់»ដោយ

ចិត្តវាណ៎ា។ កូននេះចេះណាស់! និស្ស័យជាមួយរតនៈនេះហើយដែលបានផ្សារ

ភ្ជាប់វាសនាអូន និងបងណ៎ា។

-ឱ! សូភាពមាសបងអើយ! បងអរគុណវាសនាណាស់ដែលនាំឲ្យយើងបានជួបគ្នា។

-បងសម្លាញ់! គឺអូនទេដែលត្រូវអរគុណព្រហ្មលិខិតដែលបានកម្រិតវាសនាអូនឲ្យ

មកជួបបង ហើយបានរូបបងអាណិតដល់ជីវិតឥតខ្លឹមសាររបស់អូននោះណ៎ា…

-ម្ចាស់ចិត្តបងអើយ!

-បងជីវ័នម្ចាស់ចិត្តអូនអើយ! សូមបងអាណិតអូនឲ្យច្រើន ហើយសូមបងជួយ

បណ្តុះបណ្តាល រូបអូនឲ្យបានក្លាយជាមនុស្សគ្រាន់បើម្នាក់នឹងគេផងណ៎ាបង។

-កុំព្រួយឲ្យសោះអូនសម្លាញ់! បងនឹងខិតខំយ៉ាងណាឲ្យសូភាពរបស់បងក្លាយ

ជាស្ត្រីខ្មែរម្នាក់ដ៏មានខ្លឹមសារក្នុងសង្គម…

-អរគុណបងណាស់! អូនស្តាយណាស់ ព្រោះតែឪពុកម្តាយអូនក្រីក្របានជាអូន

មិនបានរៀនសូត្រនឹងគេ។ អូនល្ងង់ណាស់បង។ អូនឥតចេះអ្វីទេ។

-មិនទាន់ហួសពេលទេអូន។ កាលណាបើយើងមានបំណងអ្វីមួយច្បាស់លាស់

យើងនឹងបានសម្រេចជាមិនខានដូចសុភាសិតបារាំងមួយបានចែងថា៖ បើយើងចង់

គឺយើងអាចធ្វើបាន

-អូនគ្មានប្រាថ្នាអ្វីក្រៅពីចង់ចេះអាន ចង់ចេះសរសេរអក្សរជាតិយើងឲ្យបានឆ្អិន

ឲ្យសក្តិសមជាកូនខ្មែរម្នាក់ កុំឲ្យគេដៀលថា អូនជាខ្មែរមិនចេះអក្សរសាស្ត្រឯង។

-ប្រសើរណាស់អូន គួរណាស់តែយើងនាំគ្នាលើកស្ទួយភាសាជាតិយើង ដោយខិត

ខំសម្រួចរៀងរាល់ថ្ងៃ។ ភាសាដែលយើងទាំងអស់គ្នាចេះស្រាប់ពីកំណើតមក មិន

គួរយើងនាំគ្នាលប់បំបាត់ចោល ហើយបំភ្លេចនោះទេ។ យើងត្រូវតែដឹងថាភាសា

រលត់ ជាតិរលាយ។ បើសិនជាខ្មែរនាំគ្នាព្រងើយកន្តើយប្រមាថមាក់ងាយភាសាជាតិ

យើង តើបរទេសឯណា គេមកជួយឈឺឆ្អាលជំនួសយើងនោះណ៎ាអូន!

-ច៎ាះបង!

-រឿងនេះបងបានគិតជាយូរមកហើយ។ មុនជួបអូន រតនៈរបស់បងមិនសូវចូលចិត្ត

និយាយភាសាខ្មែរទេ។ នេះមកពីបងបានដាក់រតនៈឲ្យស្រីបារាំងបីបាច់រក្សា។ ដល់

ត្រឡប់មកផ្ទះវិញ វាមិនព្រមនិយាយខ្មែរទាល់តែសោះ។ បងក៏ចេះតែបណ្តោយតាម

កូនទៅ។ សំណាងល្អ បានជួបអូន ស្រាប់តែរតនៈចូលចិត្តនិយាយភាសាយើងវិញ។

-រតនៈនិយាយខ្មែរជាមួយអូនតាំងពីជួបអូនថ្ងៃដំបូងម្ល៉េះ!

-នេះជាការចម្លែកមួយចំពោះរូបវាណ៎ាអូន! បងគិតថា…

-គិតយ៉ាងម៉េចដែរបង?

-បងគិតថា នាំអូន និងរតនៈទៅចុះឈ្មោះរៀនអក្សរខ្មែរ។

-អូហ៍! មែនឬបង? នៅឯណា?

-មានសមាគមខ្មែរមួយបង្រៀនអក្សរខ្មែរឥតយកកម្រៃអីទេ។ ទីនោះនៅមិនឆ្ងាយពី

ផ្ទះយើងប៉ុន្មានឡើយ។ គេបង្រៀនតែថ្ងៃអាទិត្យ។ អូនព្រមទៅរៀនទេ?

-ច៎ាះ អូនព្រម… អូនព្រមដោយរីករាយណ៎ាបង! អូននឹងខិតខំព្យាយាមរៀនឲ្យឆាប់

ចេះ យ៉ាងហោចណាស់គ្រាន់នឹងអាចមើលសៀវភៅប្រលោមលោកខ្មែរយើងខ្លះ។

បងមានសៀវភៅខ្មែរច្រើនណាស់។ តើបងបានសៀវភៅទាំងនោះពីណា?

-បងបានទិញនៅបារីស។ បងឮថានៅសហរដ្ឋអាមេរិក និងនៅប្រទេសយើង គេ

បោះពុម្ពផ្សាយប្រលោមលោក និងសៀវភៅផ្សេងៗជាភាសាជាតិយើងច្រើនណាស់។

បងសង្ឃឹមថា ពីថ្ងៃនេះទៅអក្សរសាស្ត្រយើងនឹងងើបលូតលាស់បន្តិចម្តងៗឡើងវិញ

មិនខាន។

នាងសុភាព និង លោកជីវ័ន ក្នុងឈុតមួយនៃខ្សែភាពយន្តរឿង ជើងមេឃថ្មី (រូបថត៖ ប៉ិច សង្វាវ៉ាន)

អត្ថបទស្រង់ចេញពីប្រលោមលោកដែលទាក់ទងនឹងឈុតខាងលើនេះ៖

-អូនគ្មានរឿងអ្វីទេ ក្រៅពីចង់ដឹងថា បងស្រឡាញ់អូនឬទេ?

-ពុទ្ធោអើយ! ម៉េចអូនសួរបងអីចឹង? នរណានិយាយដើមបងឬ? (សួររួច គេ

ក៏ថើបកេសាស្រីថើៗ)។

សូភាពខំញញឹម ហើយតបវិញ៖

-បងរអៀសខ្លួនឬ? ហ្នឹងច្បាស់ជាមាននាយ មានអាយឯណាទៀតហើយ?

ជីវ័នប្រវាឱបស្រីយ៉ាងណែន ហើយបង្ហូរវាចាស្មោះអស់ពីដួងចិត្ត។

-ច្រើនឆ្នាំកន្លងមកហើយ បងមិនដែលមានចិត្តប៉ងប្រាថ្នានារីណាម្នាក់សោះ។

ទើបតែពេលថ្មីៗនេះ បេះដូងបងរំភើបញាប់ញ័រស្រឡាញ់ពេញចិត្តអូនភាពរបស់

បងអស់ពីថ្លើមប្រមាត់។ ប៉ុន្តែ បង…

និយាយមកដល់ត្រឹមនេះ លោកជីវ័នហាក់ដូចជានឹកឃើញរឿងអ្វីមួយដែលញ៉ាំង

ឲ្យដួងចិត្តស្រយុត ហើយតានតឹងមួយរំពេច។ លោកងាកមើលឆ្វេងស្តាំ រួចក៏ស្រដី

សួរនាងសុភាព។

-រតនៈទៅណាហើយអូន?

-រតនៈចូលគេងហើយបង។

-គួរឲ្យអាណិតរតនៈណាស់ វាសនាវាពុំដឹងជាត្រូវប្រែទៅជាយ៉ាងណាទេ បើអត់ពី

បងទៅ?

-បងចង់ទៅណាចោលអូន និងរតនៈឬ?

-បើបងនៅរស់ បងសូមស្បថសច្ចាថា បងមិនទៅណាចោលអូនទេ។  ភាព! អូន

ស្រឡាញ់រតនៈទេអូន?

-យី! ម៉េចក៏បងសួរអូនអីចឹង? កូនរបស់បង ក៏ដូចជាកូនរបស់អូនដែរ។ តើអូនមាន

អាកប្បកិរិយាណាមួយដែលបង្ហាញថា អូនមិនស្រឡាញ់រតនៈ?

-ទេអត់ទេ! បងសួរ មកពីបងគិតច្រើនពេក!…

ដើម្បីកុំឲ្យស្រីស្នេហ៍កើតក្តីសង្ស័យ ជីវ័នក៏បន្លប់និយាយរឿងផ្សេងៗ។ ភ្លាមនោះ

ជីវ័នចាប់ក្អកស្ទើរតែស្ទះដង្ហើម។ សូភាពភ័យណាស់ ខំរឹតទ្រូងប្រុសកល្យាណទាំង

ក្តីស្រឡាញ់ លាយនឹងក្តីករុណាឥតព្រំដែន។

រូបថត៖ ប៉ិច សង្វាវ៉ាន

+        +

   +


យើងទុកឲ្យនាងសូភាពកើតទុក្ខខ្លោចផ្សាម្នាក់ឯងមួយរយៈសិនចុះ។ យើងក្រឡេក

ទៅមើលជំនោរម្តង។

 រំលងមកជាងមួយឆ្នាំហើយ គឺតាំងពីសូភាពរត់ចេញពីស្ត្រាស់បួរ យុវកំលោះនេះ

មិនទាន់ដាច់ចិត្តរកភរិយានៅឡើយ។

ថ្ងៃនេះ គេត្រេកអរខ្លាំងណាស់ ក្រោយពីបានទទួលដំណឹងពីឪពុកមាគេថា សូភាព

រស់នៅGolbey អេពីណាល់។ បន្ទាប់ពីបានអាស័យដ្ឋានរបស់នាងសូភាពភ្លាម គេក៏

រូតរះទៅរកនាងដល់ទីលំនៅឯអេពីណាល់ និងនាំដំណឹងល្អមួយទៅប្រាប់សូភាព

ផងដែរ។  សូភាពអង្គុយស្តាប់ជំនោររៀបរាប់យ៉ាងយកចិត្តទុកដាក់។

-ភាព! ដូចខ្ញុំបានស្មានពីមុនមែន ថាភាពគ្មានឈឺអីទេ។ ពាក្យថា ភាពកើតជំងឺ

«មហារីក»នោះ ជាពាក្យប្រឌិតរបស់លោកស្រីផានីតែប៉ុណ្ណោះ។ ខ្ញុំអរណាស់

ដឹងថាភាពនៅទីនេះ។ លោកមាខ្ញុំក៏អរណាស់ដែរ។ គាត់បានតឿនខ្ញុំឲ្យមករកភាព

ភ្លាម។ មិនតែប៉ុណ្ណោះ គាត់ចង់ឲ្យយើងទាំងពីររៀបការផង។ ចំពោះខ្ញុំ ចិត្តខ្ញុំគ្មានប្រែ

ប្រួលបន្តិចសោះ សូមភាពជឿចិត្តខ្ញុំចុះ។

សូភាពហៅជំនោរថា «ពូៗ» ដដែល។ នាងក៏ថ្លែងទាំងសោកស្តាយប្រាប់អ្នកកំលោះ

វិញ។

-សូមពូបំភ្លេចខ្ញុំចុះ។ ខ្ញុំមិនមែននៅក្រមុំដូចពីមុនទេ។ ខ្ញុំជាស្រីមេម៉ាយ មានទាំងកូន

ទៀតផង មិនសក្តិសមនឹងរូបពូដែលនៅកំលោះនោះទេ។ គួរណាស់តែ ពូរកនារីក្រមុំ

វ័យក្មេងខ្ចី ទើបសក្តិសមនឹងពូណ៎ា ពូជំនោរ។

-ទោះក្រមុំ ឬមេម៉ាយ ខ្ញុំនៅតែស្រឡាញ់ភាពគ្មានប្រែប្រួល។ ស្នេហាពិតពុំគិតឋានៈ

វណ្ណៈ ឬគិតដល់វ័យខុសគ្នាទេ។ សូមភាពកុំប្រកាន់ចិត្តរឹងរូសពេក អាណិតខ្ញុំផង។

-ខ្ញុំអាណិតពូជំនោរណាស់។ ធ្វើម៉េចទៅ បើជាតិនេះបានជាហួសទៅហើយ ចាំជាតិ

ក្រោយចុះពូជំនោរ សូមពូកុំអាក់អន់ចិត្តនឹងខ្ញុំអី។ អភ័យទោសឲ្យខ្ញុំផងណ៎ាពូណ៎ា។

-ហ៊ឺ! គួរភាពផ្តល់សេចក្តីសង្ឃឹមឲ្យខ្ញុំខ្លះផង។ មិនគួរ ចិត្តភាពដាច់ដល់ម្លឹងសោះ។

ណ្ហើយចុះ សូមភាពនៅឲ្យបានសុខណ៎ា។ ខ្ញុំសូមលាភាពសិនហើយ…

សូភាពតាមមើលដំណើររបស់ជំនោរទាំងឱរាតានតឹងស្ទើរតែប្រេះធ្លាយ។ បានសេចក្តី

ថា នាងអាណិតជំនោរខ្លោចចិត្ត ដែលខំតស៊ូស្រឡាញ់នាងទេ។ ប៉ុន្តែ នាងបានតាំងចិត្ត

ថា នាងមិនយកប្តីទៀតទេ ទើបនាងត្រូវតែឆ្លើយទៅជំនោរវិញយ៉ាងនេះ…។ នាងនឹក

ថា គ្មានបុរសណាម្នាក់អាចជំនួសរូបបងជីវ័នរបស់នាងបានឡើយ។ ក្រៅពីជីវ័នដែល

ចេះស្រឡាញ់ថ្នាក់ថ្នមចិត្តនាង ចេះយោគយល់ ចេះបំពេញចិត្តនាង ហើយ និងចេះ

តម្កើងនាងនោះ នាងគ្មានទំនុកចិត្តលើបុរសណាទាំងអស់ ទោះជាជំនោរក៏ដោយ។

នាងតែងតែធ្លាប់ឮគេនិយាយច្រើនណាស់អំពីរឿងប្រុសធ្វើឫកធំ។ ប្រុសដែលមិន

ចោលរបៀបជិះជាន់ភរិយាទុកដូចជាទាសី។ ប្រុសខិលខូចដើរចោលផ្ទះសម្បែង

មានស្រីញីតាមទំនើងចិត្តល្មោភស្នេហ៍ ឬក៏ធ្វើបាបប្រពន្ធ ហៅមិត្តភក្តិមកជប់លៀង

ឲ្យប្រពន្ធដុតដៃដុតជើងបម្រើភ្ញៀវមិនឈប់ឈរ… ទើបសូភាពសូមស្មារលា បញ្ចប់

រឿងស្នេហាតែត្រឹមហ្នឹងចុះ។

ជំនោរទៅរកនាងសុភាពដល់ផ្ទះ(ជំនោរ សម្តែងដោយ លោក សុខ កុសល)  (សុភាព សម្តែងដោយ ដួង អារមនី) (រុបថត៖ ប៉ិច សង្វាវ៉ាន)

+        +

   +

ខ្សែភាពយន្ត ជើងមេឃថ្មី បានបញ្ចាំងលើកដំបូងបង្អស់

នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ១៩៨៩

ក្នុងសាល ឡាក្លេហ្វ ក្រុងប៉ារីស សង្កាត់ទី៥។

ខាងក្រោមនេះជាទិដ្ឋភាពក្នុងថ្ងៃបញ្ចាំង។

ទិដ្ឋភាពនៅក្នុងសាលបញ្ចាំងរឿងជើងមេឃថ្មីលើកដំំបូងបង្អស់ (រុបថត ប៉ិចសង្វាវ៉ាន)

អ្នកស្រី វិរៈតារា អតីតតារាភាពយន្តខ្មែពាក់អាវពណ៌ផ្កាម់ោងដប់ (រូបថត ប៉ិច សង្វាវ៉ាន)

ការបង្ហាញតួសំខាន់ៗនៃភាពយន្តរឿង

ជើងមេឃថ្មី

                             

                               សមាសភាពនៃអ្នកសម្តែងតួក្នុងរឿង<ជើងមេឃថ្មី >           

                              *  លោក ឈរ ហ៊រ ឃៀង សម្តែងតួ ស្វាមីអ្នកស្រីផានី

                              *  អ្នកស្រី (ភ្លេចឈ្មោះ)           សម្តែងតួ អ្នកស្រី ផានី

                              *  លោក ម៉ម ណារុំ               សម្តែងតួ ឪពុកមាជំនោរ

                              *  លោក សុខ កុសល                        សម្តែងតួ ជំនោរ

                              * លោក ប៉ិច ឈុន                                សម្តែងតួ ជីវ័ន

                              * កុមារី ណារា ម៉ារីណា                       សម្តែងតួ រតនា 

                              * ព្រហ្ម ដួងអារមនី                    សម្តែងតួ នាងសុភាព

សូមបញ្ជាក់ថា រឿងជើងមេឃថ្មីបានបញ្ចាំងម្តង

ទៀតជាលើកទី២នៅថ្ងៃសៅរ៍ ២៦មករា ១៩៩១

នៅក្រុងវិឡឺប៉ាំងជាយក្រុងប៉ារីស។ ទស្សនិកជន

ខ្មែរបានអញ្ជើញមកទស្សនាកុះករពេញសាល

ពីព្រោះ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ

បំផ្លិចបំផ្លាញវប្បធម៌ នេះជាលើកទីមួយដែល

សហគមន៍ខ្មែរក្នុងប្រទេសបារាំងបានទស្សនា

ខ្សែភាពយន្តខ្មែរដែលថតលើកទីមួយនៅអ៊ឺរ៉ុប

ដែលមានខ្នាត ១៦មីល្លីម៉ែត្រ បញ្ចាំងលើផ្ទាំង

សំពត់សរ។


ក្រោយមកទៀត ក្នុងខែកក្កដា ឆ្នាំ២០០៧ នៅ

ភ្នំពេញ រឿង ជើងមេឃថ្មី ត្រូវបានសហព័ន្ធ

អភិវឌ្ឍន៍សៀវភៅនៅកម្ពុជាជ្រើសរើសយកទៅ

ផ្សាយក្នុងកម្មវិធីសៀវភៅល្អៗតាមទូរទស្សន៍ជាតិ

កម្ពុជា (ទ.ទ.ក.) ដោយមានរូបខ្ញុំចូលរួមធ្វើ

អន្តរាគមន៍ តាមសេចក្តីអញ្ជើញរបស់លោកស្រី

អ្នកនិពន្ធប៉ាល់ វណ្ណារីរក្ស ដើម្បីឆ្លើយសំណួរដេញ

ដោលរបស់និស្សិតមួយក្រុម។

ភ្នំពេញ កក្កដា ២០០៧ (រូបថត ប៉ិចសង្វាវ៉ាន) ៖ លោក ជា សំណាង ជាពិធីករ ក្នុងកម្មវិធីសៀវភៅល្អៗ និង ខ្ញុំ ក្នុងស្ទុយឌីយោទូរទស្សន៍ជាតិកម្ពុជាដែលរៀបចំដោយសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជា (រូបថត៖ប៉ិច សង្វាវ៉ាន)

ភ្នំពេញកក្កដា២០០៧៖ ខ្ញុំជាមួយក្រុមការងារនៃសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជានិងនិស្សិតក្នុងកម្មវិធីសៀវភៅល្អៗ (រូបថត ប៉ិច សង្វាវ៉ាន)

ភ្នំពេញ កក្កដា ២០០៧ ក្នុងស្ទុយឌីយោទូរទស្សន៍ជាតិកម្ពុជា៖ក្រុមការងារនៃសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជានិងខ្ញុំ ក្នុងកម្មវិធីសៀវភៅល្អៗ (រូបថត ប៉ិចសង្វាវ៉ាន)


អនុស្សាវរីយ៍វិទ្យុបារាំងអន្តរជាតិ RFI ​ភាគទី៣ ដោយ ប៉ិច ​សង្វាវ៉ាន

ស្តីពីជីវិតការងារជាអ្នកសារព័ត៌មានរបស់ខ្ញុំក្នុងប្រទេសបារាំង

ជាអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិRFIចាប់ពី ខែមីនាឆ្នាំ១៩៩៣ ដល់ ខែមីនាឆ្នាំ

២០១០ (ដប់ប្រាំបីឆ្នាំ) ខ្ញុំមានភារៈជាអ្នកសរសេរ និងនិយាយផ្សាយព័ត៌មានដែលខ្ញុំបាន

សរសេរខ្លួនឯង។ ខ្ញុំក៏បានរៀបចំទស្សនាវដ្តីចំនួនពីរដែរ គឺ នាទីអក្សរសិល្ប៍ខ្មែរ

(សម័យបច្ចុប្បន្ន) និង នាទីជួបជាមួយសិល្បករខ្មែរសម្រាប់ថ្ងៃអាទិត្យផងដែរ។កិច្ចការ

រៀបចំធ្វើនាទីទាំងពីរនេះទេ ខ្ញុំត្រូវតែកាត់ត និងតម្លើងទស្សនាវដ្តីទាំងពីរនេះក្នុងកុំព្យូទ័រ

ឬ អ៏រឌីណាទ័រខ្លួនឯង។ ការកាន់នាទីអក្សរសិល្ប៍ខ្មែរ(សម័យបច្ចុប្បន្ន) អនុញាតឲ្យខ្ញុំ

អានសៀវភៅប្រលោមលោកដែលជាចំណូលនិងជំនក់ចិត្តរបស់ខ្ញុំស្រាប់មិនដា់ច់រយៈ។

ខ្ញុំចូលចិត្តស្តាប់ចម្រៀងតាំងពីយុវវ័យ ទោះជាខ្លួនខ្ញុំរស់នៅក្នុងប្រទេសបារាំងតាំងពី

ខែមករាឆ្នាំ១៩៧៧ក្តីក៏ខ្ញុំនៅតែចូលចិត្តស្តាប់ចម្រៀងខ្មែរយើងជានិច្ច។ ខ្ញុំមិននិយម

ស្តាប់ចម្រៀងបារាំងទេ ។ ថ្ងៃណា ខ្ញុំកាន់អង់តែនពេញមួយម៉ោងម្តង ហើយនៅសល់

ពេល ខ្ញុំតែងតែចាក់ចម្រៀងខ្មែរដែលខ្ញុំបានជ្រើសសម្រាំងពីយប់កំដរមួយបទ ឬ កន្លះ

បទទៅតាមពេលដែលនៅសល់។  ថ្ងៃណា ខ្ញុំធ្វើការផ្សាយមិនបានល្អឥតតខ្ចោះដោយ

មានការភ្លាត់ភ្លាំងនិងខុសឆ្គងម្តងៗ ខ្ញុំមានវិប្បដិសារីខាំងណាស់ ។ ខ្ញុំបានស្តីបន្ទាស

ខ្លួនឯង ហើយមិនសប្បាយចិត្តសោះ ។ បើសិនជាការឆ្គាំឆ្គងនោះប៉ះចំថ្ងៃសុក្រ ខ្ញុំនឹង

នាំយកការស្តាយ និងកំហឹងនឹងខ្លួនឯងពេញចុងសប្តាហ៍។ មានថ្ងៃខ្លះ ខ្ញុំមិនសូវស្រួល

ខ្លួន ខ្ញុំនិយាយមិនបានល្អដង្ហើមខ្លីចង់ផុតៗ  ថ្ងៃនោះឯងក៏ខ្ញុំមិនពេញចិត្តនឹងការផ្សាយ

របស់ខ្ញុំឡើយ។ ក៏ដូចគ្នាដែរ ក្នុងការផ្សាយផ្ទាល់ ការភ្លាត់ភ្លាំងផ្នែកបច្ចេកទេសដែល

បណ្តាលមកពីអ្នកកាន់បច្ចេកទេស ក៏តែងតែធ្វើឲ្យខ្ញុំអន់ចិត្តនិងតូចចិត្តណាស់ដែរ។

ខ្ញុំគិតថា ហេតុអីបានជាថ្ងៃនេះ ខ្ញុំស៊យម៉្លេះ! នេះជាចរិតរបស់ខ្ញុំដែលជាអ្នកស្រឡាញ់

សុក្រិតភាព។  កិច្ចការវិទ្យុជាកិច្ចការមួយដែលខ្ញុំស្រឡាញ់ណាស់តាំងពីនៅយុវវ័យម្ល៉េះ

 ខ្ញុំពិតជាមានសំណាងដែលបានប្រឡងជាប់បានចូលធ្វើការរមួយដែលខ្ញុំស្រឡាញ់

ដូចបំណងហើយនៅក្នុងប្រទេសបារាំង។ ចំពោះខ្ញុំៗមានមោទនភាពនឹងខ្លួនឯង

ទោះបីកិច្ចការនេះជាកិច្ចការដែលនំាឲ្យកើតស្ត្រេស និងអស់កម្លាំងហត់នឿយ

បែបនេះក៏ដោយ។ យ៉ាងណាក្តី ខ្ញុំបានចែករំលែកអ្វីដែលខ្ញុំចូលចិត្តហើយបានដឹង

ដល់អ្នកស្តាប់ទាំងឡាយរបស់ខ្ញុំដែលមានចំណង់ចំណូលចិត្តដូចខ្ញុំ៕

 ប៊ុយរ៉ូផ្ទាល់របស់ខ្ញុំក្នុងបន្ទប់ការិយាល័យនិពន្ធផ្នែកការផ្សាយភាសាខ្មែរ។

កុមព្យូទ័រ គឺជាសម្ភារៈប្រើប្រាស់ចាំបាច់ក្នុងការងាររបស់ខ្ញុំ( រូបថត ប៉ិច សង្វាវ៉ាន)។

រូបពីរសន្លឹកខាងលើនេះ ថតដោយ សហការីខ្ញុំ នុយ ប៊ែរណាដែត (រូបថត ប៉ិច សង្វាវ៉ាន)

នៅក្នុងស្ទុយឌីយោ លេខ១៥២។ ខ្ញុំត្រៀមលក្ខណៈផ្សាយព៏ត៌មាន ២ឬ៣នាទីមុនការផ្សាយផ្ទាល់។

(រូបថត៖ប៉ិច សង្វាវ៉ាន – ថតដោយលាង ដឺលុច)

 ខ្ញុំមិនទាន់វាយអក្សរខ្មែរយូនីកូដរហ័សទាន់ចិត្ត ម៉្លោះហើយ ខ្ញុំសរសេរព័ត៌មានជាអក្សរដៃ

ដើម្បីជៀសវាងកុំឲ្យមានស្ត្រេសក្នុងពេលផ្សាយ និង អាចប្របូលផ្តុំស្មារតីឲ្យមូលដោយ

ហេតុថា នាទីព័ត៌មាន ត្រូវផ្សាយផ្ទាល់ មិនអាចថតទុកជាមុនទេ។ ជាទម្លាប់ ខ្ញុំតែងតែ

តម្រៀបអត្ថបទផ្សាយទាំងអស់របៀបនេះដើម្បីជៀសវាងកុំឲ្យឮស្នូរទាញក្រដាសក្នុង

ពេលកំពុងផ្សាយ។ពេលអានចប់មួយទំព័រៗ ខ្ញុំហូតអត្ថបទមួយសន្លឹកម្តងៗយ៉ាងថ្នម។

(រូបថត៖ ប៉ិច សង្វាវ៉ាន – ថតដោយលាង ដឺលុច)

វិទ្យុបារាំងអន្តរជាតិRFI ស្ថិតនៅក្នុងអាគាររាងមូលដ៏ស្កឹមស្កៃនេះ

នៅលើមហាវិថី Avenue du Président Kennedy  Paris សង្កាត់ទី 16

នៅក្នុងសួនច្បារផ្ទះខ្ញុំ ( រូបថត ប៉ិច សង្វាវ៉ាន)

ពីស្តាំទៅឆ្វេង ៖ អ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុបារាំងអន្តជាតិRFI  លាង ដឺលុច និង ភរិយា – ខ្ញុំ និងក្មួយស្រីខ្ញុំ

 លក្ខិណាជាភរិយាលាង ដឺលុច និងខ្ញុំប៉ិច សង្វាវ៉ាន ក្នុងផ្ទះខ្ញុំនៅប្រទេសបារាំង

ជូនចំពោះប្រិយមិត្តអ្នកស្តាប់ដ៏មានភក្តីភាពទាំងអស់ជាទីនឹករឮក

ដែលបានស្តាប់កម្មវិធីផ្សាយរបស់ខ្ញុំក្នុងវិទ្យុបារាំងអន្តរជាតិRFI។

បើសិនជាពេលវេលាអនុញាត ខ្ញុំនឹងសរសេរអំពី”ធម្មជាតិខ្ញុំជាអ្នកសារព៏ត៌មាន”
ដែលខ្ញុំបាននិយាយម្តងហើយតែមិនបានក្បោះក្បាយដូចចិត្តខ្ញុំនៅក្នុងឱកាស
សិក្ខាសាលាកាលពីថ្ងៃ៩ ខែកក្កដា ឆ្នាំ២០១១ នារាជធានីភ្នំពេញ។សិក្ខាសាលា
នេះបានរៀបចំដោយសមាគមអក្សរសិល្ប៍នូហាច សមាគមអ្នកនិពន្ធខ្មែរនៅ
បរទេស និងសមាគមអ្នកសាបព្រោះនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។


បវរកញ្ញាខ្មែរប្រចាំប្រទេសបារាំង ឆ្នាំ២០១២ ដោយ​ប៉ិច សង្វាវ៉ាន

កញ្ញា  សូនីតា ខេមរា

MiSS SONITA KHEMARA

និងបវរកញ្ញាកិត្តិយសទាំងបួនរូបដែលមាននាមថា

អេមម៉ា លៀន   មុនី និស្ស័យ  ប៉ូលិន ពង្ស  និង កែវ ម៉ូលីហ៊ុងម៉ៃ

ត្រូវបានគណៈមេប្រយោគជ្រើសរើសជាបវរកញ្ញាឯកប្រចាំប្រទេសបារាំងឆ្នាំ២០១២

គណៈមេប្រយោគទាំង១០រូបមាននាមដូចតទៅ៖

លោក ប៉ិច ឈុន

ខ្ញុំ ប៉ិច សង្វាវ៉ាន

លោក  Eric OFFREDO

François PERRIER

វេជ្ជបណ្ឌិតសេង សុខហ៊ុន

Dr Alexandre HIEU

លោកស្រី ឃុន វ៉ារី

លោកស្រី វង្ស

លោកស្រី សេតណាតា រ៉ូស្សាន

ពិធីជ្រើសរើសបវរកញ្ញាខ្មែរប្រចាំប្រទេសបារាំងប្រចាំឆ្នាំ២០១២

បានរៀបច៉ប្រព្រឹត្តទៅដោយសមាគម ABPCE

កាលពីថ្ងៃសៅរ៍ទី២៥ ខែកុម្ភៈ

នៅក្រុងប៊ុស្ស៊ី សាំងហ្សក BUSSY SAINT GEORGES

និងចាត់ចែងដឹកនាំដោយលោកស្រី

អាន ណារ៉ានី AN NARANY

គួរអាន៖ កម្រងសិក្សាកថាខ្មែរ​ដោយបណ្ឌិតឃីង​ ហុក​ឌី

ដើម្បីអាន សូមចុចលើខ្សែបន្ទាត់ទាំងបីខាងក្រោមៈ

1-លំនាំដើម- Introduction OuvPS

18-បញ្ជីអត្ថបទ-Table HommagePonnSompheachEssai

កំណត់អ្នកនិពន្ធ-NotesContributeursBis

ផ្សាយចេញពីគ្រឹះស្ថានបោះពុម្ពផ្សាយអង្គរ

បណ្ណាគារអង្គរ

                                                            លេខ១៤៣ ផ្លូវខេមរភូមិន្ទ ភ្នំពេញ


វណ្ណកម្មអក្សរសិល្ប៍របស់បណ្ឌិតឃីង ហុកឌីដែលបានចេញផ្សាយហើយពីគ្រឹះស្ថានដដែល៖

– មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី១៩

– អក្សរសិល្ប៍ខ្មែរសតវត្សទី២០កវីនិពន្ឋ និងកម្រងអត្ថបទ

– ទិដ្ឋភាពទូទៅនៃអក្សរសិល្ប៍ខ្មែរ

– សាស្ត្រារាមកេរិ៍

– ក្រុមង៉ុយនិងស្នាដៃ

– ទាវឯក

– កំណត់វិធីហៅព្រលឹង

– ភោគកុលកុមារ

– សមាភាវីដោយរឹមគិន

– ល្បើកអង្គរវត្ត

– សមូហកម្មអក្សរសាស្ត្រខ្មែរ

នៅប្រទេសបារាំងលោកបានចេញផ្សាយសៀវភៅភាសាបារាំងមួយចំនួន៖

–  Contes et légendes du pays khmer (textes bilingues)

– Un épisode de Ramayana khmer,   Rama endormi par mes maléfices de Vaiy Rabn

– Contribution à l’histoire de la Littérature khmère Vol. 1: l’époque  classique XVe-XIXe Siècle.

– Ecrivains et Expressions littéraires du Cambodge au 20ème Siècle,  Contribution à l’histoire de la Littérature khmère Vol. 2