Category Archives: ផ្សេងផ្សេង… ពីនេះពីនោះ…

មាត់កង្កែប​ និព​ន្ធ​ដោយ ប៉ិច​ សង្វាវ៉ាន

មិត្តអ្នកអានឃើញ មាត់ និងថ្លង់សំឡេងសត្វកង្កែបនេះ ពេលវាយំ ដើម្បីទាមទារឱ្យមេឃបង្អុរភ្លៀងហើយមែនទេ? «អែប! អែប! អែប!» សំឡេងកង្កែបខ្លាំងគួរឱ្យថ្លង់មែនពេលវាស្រែកយំម្ដងៗ។ រូបរាងកង្កែបក៏មិនល្អ ទំហំប៉ុនបាតដៃកូនក្មេងអាយុ ៤ឆ្នាំសោះ តែសំឡេងកង្កែបខ្លាំងឮដល់ព្រះពិរុណហ្ន៎!។ អ្នកអានចំណាំដូចខ្ញុំដែរមែនទេ កាលណាសត្វកង្កែបបបួលគ្នាយំហើយ ព្រះពិរុណលោកមេត្តាតែងតែមេត្តាបង្អុរភ្លៀងមួយមេពីរមេ ស្រោចស្រពលើព្រះធរណីមិនខានឡើយ។ ខ្ញុំនៅចាំកាលខ្ញុំនៅជាកុមារីម្នាក់ មាតាសម្លាញ់ជាទីគោរពរបស់ខ្ញុំ តែងតែមានប្រសាសន៍ជារឿយៗអំពីស្រីៗដែលចូលចិត្តនិយាយដើមគេពីនេះពីនោះ បែកជាអូរហូរជាស្ទឹងថាជាស្រី «មាត់ដាច ឬមាត់កង្កែប»។​ ស្រីមាត់ដាច ឬស្រីមាត់កង្កែប… ស្រីប្រភេទនេះមិនដែលបិទមាត់លាក់ការសម្ងាត់ណាមួយដែលមិនគួរនិយាយទេ មិនខុសពីសត្វកង្កែបឡើយ។ ពេលខ្លះវានាំគ្នាស្រែកយំយ៉ាងទ្រហឹងគួរឱ្យថ្លង់មិនចង់ឮទេ។ បើយើងហាមវាក៏វាមិនយល់។ វាមិនចេះស្ដាប់ភាសាមនុស្សដូចឆ្កែនិងឆ្មាទេ។

ខ្ញុំលើកយករឿងមួយដែលខ្ញុំបានឮផ្ទាល់ត្រចៀក តាមទូរសព្ទលើតុក្នុងការិយាល័យរបស់ខ្ញុំ។ ជាសំឡេងបុរសម្នាក់ដែលខ្ញុំមិនស្គាល់មុខ មិនស្គាល់ឈ្មោះ និងមិនស្គាល់សំឡេង គ្រាន់តែដឹងថាជាអ្នកស្ដាប់វិទ្យុម្នាក់ប៉ុណ្ណោះ។

-ម៉ាដាម (Madame អស់លោកប្រុសៗទម្លាប់ហៅស្ត្រីមានស្វាមីថា លោកស្រី-អ្នកស្រី ជាពាក្យបារាំង) ខ្ញុំដឹងថាម៉ាដាមជាអ្នកនាំគាត់មកធ្វើការ គួរតែទទួលស្ដាប់អំពើនេះ តែអ្នកស្រីនោះតែងតែនិយាយដើមម៉ាដាមប្រាប់គេឯង…។

-ចា៎… អរគុណលោក បើទោះជាខ្ញុំមិនអាចប្រព្រឹត្តអំពើនេះដូចសហការីរបស់ខ្ញុំ ក៏ខ្ញុំមិនអាចហាមប្រាម ឬបន្ទោសគាត់ក្នុងនាមជាមិត្តដែលធ្លាប់ស្គាល់គ្នាក្នុងវិទ្យាល័យទេ។ ខ្ញុំក៏មិនខឹងដែរ ព្រោះបើ​មាត់គាត់ដាច។ បើជារូបខ្ញុំវិញ ខ្ញុំពិតជាមិនអាចដើរនិយាយដើម អ្នកដែលបានធ្វើអំពើល្អ និងមានគុណ​ចំពោះខ្ញុំទេ។

និយាយចប់ខ្ញុំក៏ស្ងប់អារម្មណ៍ មិនអាក់អន់ចិត្ត ហើយថ្វាយបញ្ហានេះទៅព្រះ ហើយនឹកថា ហេតុអ្វីក៏ម្ចាស់វាចានេះ មិនប្រាថ្នាក់កើតជាតិក្រោយឱ្យមានស្អាតល្អសមសួនជាងជាតិនេះ? បើជារូបខ្ញុំវិញ ពេលណាខ្ញុំប្រទះរឿង ឬឮពាក្យនិយាយដើមខ្ញុំម្ដងៗ ខ្ញុំគិតថា «គួរណាស់គេស្គាល់ខ្លួនគេ មើលឃើញខ្លួនឯងក្នុងកញ្ចក់ ហើយខំប្រព្រឹត្តតែអំពើល្អ ក្រែងលោព្រះលោកប្រទានរូបសម្បត្តិ មុខមាត់ភ្នែកច្រមុះ ឱ្យល្អជាងជាតិបច្ចុប្បន្ននេះ ទើបប្រសើរជាង។ ខ្ជិលខឹង ជឿសុភាសិតខ្មែរយើង «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់»។ គ្មាននរណាម្នាក់អាចខ្ទប់មាត់ជនមាត់ដាចបានឡើយ។ មនុស្សយើងរាល់រូបសុទ្ធតែមានមាតាបិតាអប់រំតាំងពីតូចក្រូចឆ្មារម្ល៉េះ។ កុសលធម៌មិនចាំបាច់យកប្រាក់មួយបាច់ ឬអំណោយមួយការ៉ុងទៅជួយជនខ្វះខាត ឬជនក្រីក្រទេ។ អំពើល្អដោយកាយវាចាចិត្តមិនបាច់ប្រើឬចំណាយប្រាក់កាសឡើយ ហើយទទួលផលល្អក្នុងជាតិនេះតកូនតចៅ…។ ខ្ញុំជឿជាក់ ពីព្រោះអំពើសប្បុរសធម៌របស់មាតាបិតាខ្ញុំគ្រប់យ៉ាង តាំងពីជំនួយប្រាក់កាស ទីកន្លែងក្នុងវីឡា ឬភូមិគ្រឹះឱ្យសាច់ញាតិដែលមកពីខេត្ត ឬជនបទស្នាក់នៅបរិភោគឥតបង់ថ្លៃនោះ បានហុចផលក្នុងជាតិនេះ គឺក្រុមគ្រួសារទាំងមូលរបស់យើង ចំនួន៩៤នាក់ បានគេចផុតពីរបបយង់ឃ្នងខ្មែរក្រហមទាំងអស់គ្នា ហើយបានចេញមកក្នុងនាមជាជនជាតិបារាំងធ្វើមាតុភូមិនិវត្តន៍យ៉ាងងាយ ដោយគ្មានសំបុត្រស្នាមបញ្ជាក់ ព្រោះលិខិតបញ្ជាក់ទាំងអស់ត្រូវបានយើងកម្ទេចចោល គ្មានសល់នៅតាមផ្លូវដើម្បីបំបាត់ដានថាគ្រួសារយើងជាអ្នកអន្ទ្រើស មានឋានៈវណ្ណៈខ្ពស់ និងចេះដឹង ដែលជាទីប្រាថ្នារបស់អង្គការ ដើម្បីសំឡេះចោលឱ្យខ្ទេច។ សូមរង់ចាំអាន «ខ្ញុំជាស្រី» និង «ដំណើរឆ្ពោះទៅរកសន្តិភាពក្នុងដែនឥណ្ឌូចិន» ដែលខ្ញុំនឹងនិពន្ធទុកជូនអ្នកស្នេហាវប្បធម៌ខ្មែរទាំងអស់ដែលចង់ដឹងជីវិតនៃអ្នកស្រឡាញ់អក្សរសាស្ត្រយ៉ាងប្ដូរផ្ដាច់មួយរូប។

សរសេរចប់នៅម៉ុងទីញី ប្រទេសបារាំង

ថ្ងៃទី១០ មេសា ២០១៩

មាត់វៀច និពន្ធដោយ ប៉ិច សង្វាវ៉ាន

ប្រអប់មាត់មនុស្សយើងម្នាក់ៗបញ្ជាក់ពីអត្តចរិតរបស់យើង។ អ្នកដែលកើតមកខ្វះនេះខ្វះនោះ ឬមានលក្ខណៈមិនសមរម្យដូចគេ ខ្មែរយើងតែងតែមានជំនឿ តែងតែនិយាយថា «យើងមិនបានធ្វើបុណ សាងកុសល ពីអតីតជាតិ ឬបច្ចុប្បន្នជាតិ»។ ខ្ញុំបានអានសៀវភៅខ្លះដែលសរសេរភាសាខ្មែរ ឬបរទេស (បារាំង ឬអង់គ្លេស) បានសរសេរអំពីលក្ខណៈប្រអប់មាត់របស់មនុស្សប្រុសស្រី។ ខ្ញុំយល់ស្របថាគេសរសេរត្រូវ។

ខ្ញុំនេះរងកម្មណាស់ ជួបតែមនុស្សស្រីមួយចំនួនរិះគន់មិនសមហេតុផល អាងតែមាត់គ្មានគម្រប ចេះតែព្រួសវាចាអមិត្តតាមតែគំនិតខ្វះវិចារណញ្ញាណ មិនខ្វល់និងគ្មានវិប្បដិសារីលើពាក្យដែលខ្លួនបាននិយាយ។ ថាកូនក្មេងមិនទាន់ដឹងក្ដីចុះ គ្នាមិនទាន់ចេះពិចារណា មនុស្សកញ្ចាស់សក់ពីរពណ៌ទៅហើយ កោតនិយាយស្ដីមិនសមហេតុផល មិនខ្លាចគេវាយតម្លៃបន្ទាបបន្ថោក។

មេម៉ាយម្នាក់ដែលជាភរិយាបញ្ញវន្តម្នាក់ ដែលរស់នៅជាយក្រុងប៉ារីស៍។ តាមពិតខ្ញុំបានជួបស្ត្រីនេះតែពីរដងគត់ គឺនៅផ្ទះខ្ញុំម្ដងនៅពេលយើងអញ្ជើញមកពិសារបាយ និងម្ដងទៀត នៅផ្ទះស្ត្រីនោះដែលដែលអញ្ជើញស្វាមីខ្ញុំ និងខ្ញុំទៅបរិភោគនៅផ្ទះគាត់វិញ។ មិនដឹងជាខ្ញុំបាននិយាយពីអង្កាល់ថា «ខ្ញុំមាននិស្ស័យអាណិត និងចូលចិត្តជួយជនដែលមានជីវភាពទន់ខ្សោយក្រីក្រណាស់។ មេត្តាករុណាធម៌នេះ ជាគំរូប្រពៃដែលខ្ញុំទទួលបានពីអំពើ និងសកម្មភាពភាពរបស់លោកប៉ាចៅ យី ស៊ុម និងលោកម្ដាយ ឌីវណ្ណ ឌីឡូបែស្ស៍ តាំងពីរូបខ្ញុំនៅតូចអាយុ ៩ ឬ ១០ ឆ្នាំម្ល៉េះ។ នៅភ្នំពេញតាំងពីខ្ញុំមានអាយុ ១៣ ឬ ១៤ ឆ្នាំ ខ្ញុំចាប់ផ្ដើមដាក់ទានជាលុយ ជាសម្លៀកបំពាក់ឱ្យជនក្រីក្រដោយហេតុថា ខ្ញុំតែងតែពិចារណាធ្វើការប្រៀបធៀនខ្លួនខ្ញុំ ជាមួយនឹងអ្នកក្រីក្រតោកយ៉ាកដែលខ្ញុំបានឃើញផ្ទាល់ភ្នែក។ ធម្មជាតិស្មោះត្រង់របស់ខ្ញុំ ខ្ញុំតែងតែតំណាលពីសន្ដានចិត្តរបស់ខ្ញុំប្រាប់អ្នកដែលខ្ញុំស្រឡាញ់រាប់អាន រាប់ទាំងសាច់ថ្លៃរបស់ខ្ញុំ។ តាមពិតទៅមិនមែនមនុស្សតិចជាង ១០ ឬ ២០ ទេ ដែលខ្ញុំបាននិយាយពីទឹកចិត្តមេត្តាធម៌របស់ខ្ញុំនេះ។

ស្ត្រីម្នាក់បានលើកយកពាក្យពិតរបស់ខ្ញុំ ថាចូលចិត្តរាប់អានអ្នកក្រីក្រជាងអ្នកមាន ដែលវាយឫកមើលងាយបន្ថោកអ្នកទុរគត ទៅប្រាប់ក្មួយរបស់ស្វាមីខ្ញុំថា «ខ្ញុំចូលចិត្តរាប់អានអ្នកក្រនេះ ព្រោះតែចង់ឱ្យអ្នកទាំងនោះទ្រខ្ញុំ»។ ឱ! ម្ចាស់ថ្លៃអើយ! ខ្ញុំរាប់អានគាត់យ៉ាងស្មោះអស់ពីដួងចិត្ត គ្មានក្នុងគ្មានក្រៅ គ្មានចង់បានការកោតសរសើរពីអ្នកនេះ ឬអ្នកផងឯទៀតទេ ចុះហេតុអ្វីស្ត្រីនេះទិតៀននិយាយដើមខ្ញុំខុសពីសន្ដានចិត្តខ្ញុំទាំងស្រុងដូច្នេះ? ខ្ញុំហួសចិត្ត និងខកចិត្ត ហើយក៏ដកការរាប់អានអស់ពីបេះដូងខ្ញុំ។ ខ្ញុំមិនស្ដាយទេ មនុស្សណាក៏ដោយមិនថាជាបងប្អូន ជាញាតិសន្ដាន ឬជាមិត្ត មនុស្សដែលប៉ិនខាងវាយតម្លៃខ្ញុំមិនសមហេតុផល និងគ្មានមូលដ្ឋានពិតប្រាកដនិងច្បាស់លាស់ ខ្ញុំកាត់ចោលឥតស្រណោះ និងមិនចង់ឃើញស្រមោល ឬដានជើងមនុស្សប្រភេទនេះ។ ខ្ញុំយល់ថា សេពគប់ជនប្រភេទនេះនាំឱ្យខាតពេល ខាតទឹកមាត់ដើម្បីនិយាយគ្នា។

ខឹងពេក ថ្ងៃនេះខ្ញុំនិយាយប្រាប់អ្នកនៅជិតខាងខ្ញុំថា ប្រហែលពីជាតិមុន គាត់មានចរិតចូលចិត្តពេបជ្រាយ ឬនិយាយមិនល្អពីគេហើយ បានជាក្នុងជាតិនេះមាត់គាត់វៀច។ បើគាត់យកគំនិតមកគិតបញ្ហាល្អៗ និងសំខាន់ៗប្រហែលជាត្រូវបានគេគោរព និងកោតសរសើរ ជាជាងគេដៀលជេរ។

បុរសណាបានភរិយាបែបនេះ ច្បាស់ជាយ៉ាប់ហើយ ទោះជាបុរសនោះមានសញ្ញាបត្រខ្ពស់កម្រិតណា​ក៏ដោយ។

ខ្ញុំតែងតែបន់ព្រះរាល់យប់ សូមព្រះអង្គបញ្ចៀសមនុស្សមិនល្អពីខ្ញុំ៕

ភ្លើងប្រចណ្ឌ​​ និពន្ធដោយ ប៉ិច សង្វាវ៉ាន

មិនថាភេទស្រី ឬភេទប្រុស បើជនណាម្នាក់មានចិត្តប្រចណ្ឌស្វាមី ឬភរិយារបស់ខ្លួនហើយ ជនប្រភេទនោះបាត់បង់ទាំងអស់នូវវិចារណញ្ញាញ។ អារម្មណ៍ពួកគេត្រូវភ្លើងប្រចណ្ឌឆេះរោលរាលពេញខួរក្បាល និងដុតរោលពេញបេះដូងដែលអាចធ្វើឱ្យខូតខាត ឬបែកបាក់គ្រួសារក៏មាន។

ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំបានទទួលពាក្យសម្ដីរបស់ស្ត្រីនាក់ដែលធ្វើឱ្យខ្ញុំហួសចិត្ត និងគិតស្មានមិនដល់។ ខ្ញុំពិចារណាថា ចុះហេតុអ្វីបានជាស្ត្រីទាំងនេះ ព្រួសភ្លើងប្រចណ្ឌមកលើខ្ញុំដែលមិនបានប្រព្រឹត្តអំពើថោកទាបលើស្វាមីនារីទាំងនេះឡើយ ​កុំថាឡើយដល់ទៅសម្ដី ឬអាកប្បកិរិយា និងរូបកាយ។

រសៀលថ្ងៃមួយ កាលនោះខ្ញុំមានវ័យ៣០ឆ្នាំ និងមានកូនពីរនាក់ គឺស្រីម្នាក់អាយុ១៧ឆ្នាំ និងកូនប្រុសបន្ទាប់អាយុ១៦ឆ្នាំ​ ទូរសព្ទរោទ៍ឡើង សំឡេងនិងសម្ដីស្រីបញ្ញវន្តម្នាក់បានថ្លែងទាំងកំរោលមកកាន់ខ្ញុំថា៖

-មើលវិក្កយបត្រទូរសព្ទ ឃើញតែផ្ទះនេះដែលប្ដីខ្ញុំបានហៅមកមិនឈប់ឈរ…

ខ្ញុំមិនបាច់គិតច្រើនថាអ្នកដែលខំហៅទូរសព្ទមករករឿងខ្ញុំនេះ ជាអ្នកដែលខ្ញុំមិនស្គាល់ឡើយ។ ខ្ញុំស្គាល់ច្បាស់ណាស់សំឡេងរបស់អតីតមិត្តនារីខ្ញុំដែលបានរួមថ្នាក់រៀនទីបញ្ចប់នៃវិទ្យាល័យព្រះស៊ីសុវត្ថិ។ ខ្ញុំក៏បានឆ្លើយទៅវិញយ៉ាងហី និងចិត្តត្រជាក់៖

-ហេតុអ្វីក៏ឯងមិនហាមប្ដីរបស់ខ្លួន ឬសួរដើមហេតុ ហៅទូរសព្ទមកខ្ញុំញឹកញាប់? ខ្ញុំគ្រាន់តែជាអ្នកលើកទូរសព្ទមកស្ដាប់ ខ្ញុំខុសដែរឬ? ធម្មតា មិនថាខ្លួន មិនថាខ្ញុំទេ កាលណាទូរសព្ទក្នុងផ្ទះរោទ៍ហើយ ត្រូវតែលើកស្ដាប់និងឆ្លើយ។ ហេតុអ្វីថាឱ្យខ្ញុំ។ គួរតែសួរប្ដីរបស់ខ្លួនជាមុនសិន ឬក៏ហាមប្ដីខ្លួនទៅ មុននឹងព្រួសកំហឹងលើខ្ញុំ។ សូមបញ្ជាក់ខ្លីថា៖ លោកប្ដីរបស់ខ្លួនទូរសព្ទមកសួរអំពីចំនួនអ្នកចូលរួមក្នុងរាត្រីជប់លៀងរាំកម្សាន្ត ដើម្បីរកកម្រៃមកផ្គត់ផ្គង់សកម្មភាពអក្សរសាស្ត្រ នៃសមាគមអ្នកនិពន្ធខ្មែរនៅបរទេស ដោយចង់ដឹងថា តើមានភ្ញៀវចូលរួមសមតាមប្រាថ្នាឬទេ? ខ្លួនក៏ដូចខ្ញុំដែរ កាលណាទូរសព្ទក្នុងផ្ទះរោទ៍ ត្រូវតែលើកដើម្បីឆ្លើយជាដរាប។

ប៉ុន្មានថ្ងៃក្រោយមក អ្នកដែលហៅទូរសព្ទមកខ្ញុំច្រើនលើកច្រើនសារនោះ ក៏បានហៅមកទៀត។ ខ្ញុំបាននិយាយតាមត្រង់៖

-សូមលោកឈប់ហៅមកខ្ញុំទៀត។ ភរិយាលោកប្រចណ្ឌលោកជាមួយខ្ញុំមិនសមហេតុផល។ ខ្ញុំឆ្លៀតពេលនេះជម្រាបលោកឱ្យប្រាប់ភរិយាលោកផងថា ខ្ញុំនេះមិនយកប្ដីនរណាទេ។

ខ្ញុំមានប្ដីមានទាំងកូន។ ខ្ញុំជាមនុស្សមានពូជអម្បូរ បើទោះជាខ្ញុំនៅទំនេរឯកា ក៏ខ្ញុំមិនសម្លឹងស្វាមីរបស់ស្ត្រី។​

ចាប់តាំងពីពេលនោះមក ខ្ញុំឈប់ទាក់ទងគ្រួសារនេះ ហើយក៏មិនដែលនឹកស្ដាយអតីតមិត្តនារីរួមថ្នាក់ម្នាក់នេះទាល់តែសោះ ពីព្រោះខ្ញុំមិនឱ្យនរណាម្នាក់ប្រមាថតម្លៃទឹកចិត្តរបស់ខ្ញុំជាដាច់ខាត។ លើសពីនេះពូជរបស់ខ្ញុំ គ្មាននរណាម្នាក់យកស្វាមី ឬយកភរិយារបស់នរណាឡើយ។ ចាប់តាំងពីពេលនោះមក ខ្ញុំសុខចិត្តហត់នឿយធ្វើការបម្រើសមាគមតែម្នាក់ឯង មិនត្រូវការសមាជិកម្នាក់នេះ ដែលមិនបានជួយខ្ញុំម្ដងណានោះទេ។ មនុស្សខ្លះធ្វើការកាប់គាស់ លីសែងធ្ងន់ៗ គេមិនត្អូញត្អែរមួយម៉ាត់ផង ចុះត្រឹមការចំណាយពេលវេលាដើម្បីសមាគមមួយដែលខ្ញុំស្រឡាញ់អស់ពីដួងចិត្ត ដើម្បីអក្សរសាស្ត្រជាតិ ទោះណាជាមានកិច្ចការច្រើនជាងនេះក៏ខ្ញុំអាចទ្រាំទ្របំពេញកាតព្វកិច្ចខ្ញុំជាអ្នកបង្កើតសមាគមនេះ ប្រៀបបីដូចជាមាតាល្អម្នាក់ដែលបានបង្កើតកូនមកហើយត្រូវតែចិញ្ចឹម និងមើលថែបុត្រីបុត្រា ទោះជាអត់ងងុយ ភ្ញាក់កណ្ដាលយប់អាធ្រាត្រក៏ដោយ៕

សរសេរនៅថ្ងៃទី១០ មេសា ២០១៩

ទន្លេស្រែក​ហៅ L’appel du fleuve ដោយលោក គឹម ខូវ​នី

រាត្រី​លឿន​ទៅ​មុខ​នាឡិកា​វាយ​ម៉ោង​១២អធ្រាត្រ

កុមារពីរឬបីនាក់​ដេញ​ចាប់​ក្រោមចង្កៀងគោម។

ខ្ញុំ​ហៀប​នឹង​ចូល​និទ្រា ស្រាប់តែ​តែ​ខ្ញុំ​ឮ​សូរ​ជើង​ដើរ​យឺតៗ

ប្រៀប​ដូច​អ្នក​ដំណើរ​នោះ​ត្រេច​មក​ពី​ឆ្ងាយ

ហើយ​វិល​វល់​គ្មាន​ញាតិមិត្ត​ជា​ទីពឹង។

លុះ​ស្រមោល​មក​ដល់​ក្រោម​ចង្កៀង

ទើប​ខ្ញុំ​ឃើញ​យាយ​ចាស់​ម្នាក់​យួរ​បង្វិច​តូច​មួយ​

គាត់​ហត់​ណាស់​ ជើង​អូស​ធ្ងន់​លើ​ថ្នល់​កៅស៊ូ

គាត់​បើក​មាត់​ដក​ដង្ហើម​ស្ទើរ​មិន​ដល់​គ្នា

គាត់​បន្ទន់​ជង្គង់​ចុះ​នៅ​មុខ​ប៉ុស្តិ​អ្នក​យាម

ហើយ​សុំ​អនុញ្ញាត​អង្គុយ​សម្រាក​បន្តិច​សិន។

គាត់​លើក​ដៃ​សំពះ​សុំ​ទឹក​បន្តិច

ព្រោះ​តាំង​ពី​ព្រឹក​មក​គ្មាន​ទឹក​ផឹក​តាម​ផ្លូវ​ស្ងួត

គាត់​អង្វរ​សុំ​បាយ​បន្តិច ព្រោះ​គ្មាន​ប្រាក់​ទិញ។

យាយ​ចាស់​និយាយ​ថា ៖

«ចៅអើយ ខ្ញុំ​រត់​ចោ​ល​ផ្ទះ​តាំង​ពី​ព្រឹក

ម្សិល​មិញ ដោយ​គ្រាប់​កាំ​ភ្លើង​ធ្លាក់​ជា​មួយ​សន្សើម​ពេល​ព្រឹក

ឆាប​ឆេះ​ឆួល​អស់​ទៅ​ហើយ។

ពេល​ផ្ទះ​ឆេះ​គ្មាន​អ្នក​ឯណា​ជួយ

ព្រោះ​ប្តី​ស្លាប់​ចោល​យូរ​ឆ្នាំ​មក​ហើយ

សម្បត្តិ​បន្តិច​បន្តួច​រលាយ​ទៅ​ជា​ផ្សែង។

ខ្ញុំ​មាន​កូន​ប្រុស​មួយ​ធ្វើ​ទាហាន​តែ​ស្លាប់​ពី​ឆ្នាំ​ទៅ

ឯដី​ស្រែ​ទុក​ចោល​គ្មាន​អ្នក​ណា​ជួយ​ធ្វើ

គោមួយ​នឹម​ត្រូវ​គ្រាប់​ងាប់​ស្អុយ​ក្រោម​ភ្លៀង​ខ្យល់។

ខ្ញុំ​រត់​ចោល​ផ្ទះ​ឆេះ​មក​ទី​ក្រុង

ដើម្បីរក​ក្មួយ​ស្រី​ម្នាក់​ដែល​ចេញ​ពី​ភូមិ​តាំង​ពី​តូច​

ខ្ញុំ​ខំ​ដើរ​រក​តាំង​ពី​ព្រលឹម តែ​រក​មិន​ឃើញ

ជួប​តែ​ជ​ន​ភៀស​ខ្លួន​រាប់​សែន​នាក់

ដែល​ជ្រក​តាម​របង​ផ្ទះ​គេ ឬ​តាម​វត្ត។

ឥឡូវ​នេះ​ ខ្ញុំ​គ្មាន​នៅ​សល់​អ្វី

ក្រៅ​ពី​ស្រមោល​ដើរ​តាម​ពី​ក្រោយ​ខ្ញុំ។​»

យាយ​ចាស់​និយាយ​រួច​ហើយ​ស្រាយ​បង្វិច​គាត់

ដក​ចេញ​យក​ប្រអប់​ស្លា​ខ្មុក​ពណ៌ខ្មៅ​មួយ

ហើយ​ហូត​យក​ស្លឹក​ម្លូ​មួយ​មក​បៀក​កំបោរ​ក្រហម

ដោយ​ផ្ទាល់​នឹង​ចំណិត​ស្លា​ក្រៀម។

យាយ​ចាស់​ធ្វើ​ឡើង​អង្វើលៗ

ប្រៀប​ដូច​គាត់​ប្រមូល​ជីវិត​គាត់​ដែល​នៅ​សល់

មក​ប្រើ​បញ្ចប់​សម្រាប់​ម្លូរ​មួយ​មាត់​ចុង​ក្រោយ​

ព្រោះ​បន្ទាប់​ពី​ចាក​ចេញ​ពី​ទីនេះ​ទៅ

តើ​វាសនា​រង់​ចាំ​គាត់​របៀប​ណា

យាយ​ចាស់​បិទ​ប្រអប់​ស្លា​ ហើយ​វិច​បង្វិច​ជា​ថ្មី

គាត់​សើច​ដាក់​ទាន​ដល់​អ្នក​យាម

ហើយ​គាត់​ច្រត់​ក្បាល​ជង្គង់​យ៉ាង​ទារុណ

ខំ​ក្រោក​ឡើង​ទាំង​ខ្នង​កោង​ទាំង​ក្បាល​ធ្ងន់

អូស​ជើង​មួយៗ​ដៃ​យួរ​បង្វិច

គាត់​បែរ​ភ័ក្ត្រ​តម្រង់​ទៅស្ពាន​មុនីវង្ស។

ខ្ញុំ​ឮ​ជំហាន​គាត់​ឃ្លាត​ឆ្ងាយ​បន្តិច​ម្តងៗ

សក់​ស្កូវ​គាត់​លេច​អណ្តែត​ក្នុង​រាត្រី។

តើ​ជីដូន​ចាស់​មាន​កម្លាំង​ឆ្លង​ផុត​ស្ពាន​ចុងក្រោយ​នេះ​ឬ​ទេ?

ឬ​មួយ​ក៏​លោត​ចុង​ឲ្យ​ទឹក​ទន្លេ​នាំ​យក​ទៅ

ដើម្បី​បញ្ចប់​ការ​តូច​ចិត្ត​នឹង​វាសនា​ស្រុក​កម្សត់

ហើយ​បិទ​វាំង​នន​លើ​ព្រហ្ម​លិខិត

ដែល​ធ្វើ​ឲ្យ​ជីវិត​ជួប​តែ​នឹង​ការ​ព្រាត់​ប្រាស។

១០ កក្កដា ១៩៧៧

គីម ខូវនី​

ការកែលម្អក្នុងគេហទំព័ររបស់ខ្ញុំ

សូមប្រិយមិត្តអ្នកអានជាទីមេត្រីអធ្យាស្រ័យ ចំពោះកង្វះផ្នែកបច្ចេកទេស

ដែលមិនអាចធ្វើឱ្យគេហទំព័ររបស់ខ្ញុំមានប្រណិតភាពដូចបំណងប្រាថ្នា

ខ្ញុំនៅឡើយ។

រយៈពេលថ្មីៗនេះ ក្រោយពីខ្ញុំបានប្តូរទ្រង់ទ្រាយ​គេហទំព័រ  ស្រាប់តែលេច

ភាពកំបុតក្នុងឃ្លា​ខ្លះ។ ពេលនេះ ខ្ញុំកំពុងតែរង់ចាំវត្តមានអ្នកដែលបានជួយ

បង្កើតគេហទំព័រនេះ ដើម្បីឱ្យគេកែសម្រួល និងណែនាំអំពីរបៀបប្រើថ្មីៗខ្លះ

បន្ថែមទៀត។

អរគុណប្រិយមិត្តអ្នកអានដែលមានការយោគយល់៕

ប៉ិច​ សង្វាវ៉ាន

ទារកភ្លោះក្នុងគភ៌ជជែកគ្នា​​ ប្រែសម្រួលដោយ ប៉ិច​ សង្វាវ៉ាន

បានអានក្នុងទស្សនាវដ្តី CROIRE et VIVRE ខែ មីនា ២០១៣

Jumeau dans le ventre de sa mèreទារកទី១ : ឯងជឿថា មានជីវិតក្រោយពីការ

សម្រាល?

ទារកទី២ : ប្រាកដណាស់   ជីវិតត្រូវតែមាន

ក្រោយពីការសម្រាល។  យើងនៅក្នុងពោះ

ដើម្បីសន្សំកម្លាំងឲ្យខ្លាំង និងដើម្បីត្រៀមខ្លួន

ចាំទទួលអ្វីៗដែលនិងត្រូវកើតមានឡើងនៅ

ពេលក្រោយ។

ទារកទី១: សុទ្ធតែរឿងអត់ន័យទាំងអស់។ គ្មានជីវិតទេ ក្រោយពីការសម្រាលចេញពីផ្ទៃ ។  តើ

ជីវិតនៅពិភពខាងក្រៅផ្ទៃពោះមានបែបផែនដូចអីទៅហ្ន៎?

ទារកទី២ : មាន​ព្រឹត្តិការណ៍ច្រើនណាស់នៅពិភពម្ខាងនោះ។  គេថា នៅខាងក្រៅពោះមានពន្លឺ

យ៉ាងច្រើន   មានការសប្បាយរីករាយ និង មានភាពរំភើបញាប់ញ័រក៏ច្រើនដែរ គឺថា… មានជីវភាព

រាប់ពាន់រាប់ម៉ឺនសែនប្រភេទ… ឧទាហរណ៍ នៅពេលយើងកើតចេញពីពោះម្តាយទៅពិភពខាងក្រៅ

គេប្រើមាត់សម្រាប់ញ៉ាំ ។JUMEAUX dans le ventre_152615

ទារកទី១: ឯងនេះនិយាយផ្តេសផ្តាសតែម្តង !   យើងមានទងសុក​ហើយតើ។ ទងសុកនេះហើយ

ដែលចិញ្ចឹមជិវិតយើង ។ អ្នកណាក៏ដឹងរឿងនេះដែរ។ យើងជាទារកមិនដែលញ៉ាំនឹងមាត់ទេ។ មែន

ហើយយើងមិនដែលបានទទួលអ្វីមកពីជីវិតផ្សេងៗទៀតដែរ​… ដូច្នេះ រឿងនេះជារឿងរបស់មនុស្ស

ឆោត។  ខ្ញុំយល់ថា ជីវិតយើងត្រូវតែចប់ក្រោយពីការសម្រាល។  រឿងហ្នឹងវាអីចឹង យើងត្រូវតែសុខ

ចិត្តទទួល។

ទារកទី២ : អេហ៍ ខ្ញុំសុំគិតរឿងផ្សេងម្តង។ ពិតណាស់ ខ្ញុំប្រាកដជាមិនដឹងដែរថា ជីវិតយើងដូចម្តេច

ទេ ក្រោយពីយើងកើតចេញពីផ្ទៃ ហើយខ្ញុំក៏គ្មានភស្តុតាងអ្វីយកមកបញ្ជាក់ប្រាប់ឯងដែរ។ ប៉ុន្តែ ចង់

ជឿជាក់់ថា   នៅក្នុងជីវិតដែលនឹងត្រូវមកដល់នេះ  យើងទាំងពីរច្បាស់ជាឃើញមុខ«អ្នកម្តាយរបស់

យើង»។ ​គឺអ្នកម្តាយយើងនេះណ៎ាដែលជាអ្នកចិញ្ចឹមបីបមថ្នមថែយើង។

ទារកទី១ : «អ្នកម្តាយ» ?  ឯងជឿទៅលើ «អ្នកម្តាយ»?។  អាហ៍ ! តើ «អ្នកម្តាយ»នៅឯណាហ្ន៎ ?

ទារកទី២ :​ នៅកន្លែងណាក៏មានវត្តមាន«ម្តាយ»ដែរ។ គាត់នៅជុំវិញខ្លួនយើង !។ យើងកើតមក

ពីម្តាយរបស់យើង។ យើងមានជីវិតដោយសារតែអ្នកម្តាយយើង ។ បើគ្មានអ្នកម្តាយយើងទេ យើង

ក៏គ្មានរូបរាងនៅនេះដែរ។

ទារកទី១ : មិនសមហេតុសមផលទេ។ ខ្ញុំមិនដែលប្រទះឃើញអ្នកម្តាយណាម្នាក់សោះ។ ដូច្នេះ

មិនគួរឲ្យជឿថា មានវត្តមានរបស់អ្នកម្តាយទេ។

ទារកទី២ :​ នេះជាទស្សនៈផ្ទាល់ខ្លួនរបស់ឯង។ ខ្ញុំមិនយល់ស្របតាមឯងទេ ព្រោះជួនកាល នៅ

ពេលណាស្ងប់ស្ងាត់  យើងអាចឭម្តាយយើងច្រៀងរហ៊ឹម។  យើងក៏អាចដឹងដែរ កាលណាដៃអ្នក

ម្តាយអង្អែលពិភពរបស់យើង។ ប្រាកដណាស់ ជីវិតពិតរបស់យើងនឹងចាប់ផ្តើម ក្រោយពីអ្នកម្តាយ

សម្រាលយើងចេញពីផ្ទៃ៕

បវរកញ្ញាខ្មែរឆ្នាំ២០១៣ប្រចាំប្រទេសបារាំង

ស្រង់ចេញពីYOUTUBE

បវរកញ្ញាខ្មែរឆ្នាំ២០១២ប្រចាំប្រទេសបារាំង

ស្រង់ចេញពីYOUTUBE

 

នួន ភិមាន នារីខ្មែរឆ្នើមមួយរូប

មានកិត្តិយសជាHEROក្នុងបច្ចុប្បន្ន

កាលនៃទូរទស្សន៍ស៊ីអិនអិនCNN។

ដើម្បីទស្សនាកម្មវិធីCNNនេះ សូមចុចលើខ្សែដំណខាងក្រោម។

http://youtu.be/LX7UU4-1Bac

រឿងកំប្លែង ៖ ចង់បានលេខល្អជាងហ្នឹង ដោយ ប៉ិច​ សង្វាវ៉ាន

កុមារារស្មីអាយុ៧ឆ្នាំជាសិស្សឆ្លាតម្នាក់នៅក្នុងថ្នាក់។ គេមិនត្រឹមតែឆ្លាតខាងមុខ

វិជ្ជាផ្សេងៗទេ គេក៏ឆ្លាតខាងភាសាអង់គ្លេសដែលជីដូនបានចុះឈ្មោះឲ្យរៀនផង

ដែរ។ ថ្ងៃនេះ ពេលចេញពីសាលាមីងរបស់រស្មីបានឆែកមើលសៀវភៅរស្មីហើយ

បានឃើញស្មីរៀនបានលេខ៥ផ្នែកភាសាអង់គ្លេស។ ជីដូននិងមីងរបស់រស្មីដែល

ធ្លាប់តែសង្ឃឹមទុកថា រស្មីចូលចិត្តរៀនភាសាអង់គ្លេស សមតែរស្មីរៀនបានលេខ

ល្អជាងនេះក៏និយាយលើកទឹកចិត្ត៖

– ល្អ! រស្មីគួរតែខំរៀនឲ្យរឹតតែពូកែជាងនេះ។  លើកក្រោយឯងត្រូវយកលេខ១ឲ្យ

បានឭទេ ទើបអ៊ំស្រីនៅស្រុកបារាំងសប្បាយចិត្តផ្ញើលុយឲ្យរៀនភាសាអង់គ្លេស

បន្តទៀត។

រស្មីឭមីងនិងជីដូននិយាយព្រមគ្នាដូច្នេះក៏ធ្វើមុខឡិនឡង់ហើយឆ្លើយថា ៖ IMAGE ETONNANT 1503751

– អុញនុះ! ម៉ាក់យាយ និងមីងច្រឡំ ឲ្យខ្ញុំរៀនបានលេខ? ខ្ញុំកំពុងតូចចិត្ត

ថាលេខនៅតិចផង លេខ១ រឹតតែតិចទៅទៀត។ ខ្ញុំចង់បានលេខ៤៥ ទើបល្អជាង

ហើយរឹតតែពូកែផង ។ នៅក្នុងថ្នាក់ខ្ញុំមានសិស្សដល់ទៅ៤៥នាក់៕ image canard