Category Archives: ព្រះបាទសម្តេច នរោត្តម សីហនុ

អប្សារា ដោយ ព្រះបាទនរោត្តម សីហនុ

Advertisements

ភាពយន្តខ្មែរ៖«ទុក្ខភ័យកែម និង និត» ព្រះរាជនិពន្ធដោយព្រះបាទនរោត្តម សីហនុ

ភាពយន្តខ្មែរ៖សន្ធិប្រកាស ព្រះរាជនិពន្ធដោយ ព្រះមហាវិរៈក្សត្រនរោត្តម សីហនុ

ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ​ ដោយ ប៉ិច​ សង្វាវ៉ាន

អរព្រះគុណដែលបានចែករំលែករូបនេះឲ្យខ្ញុំករុណា

ឃើញព្រះឆាយាលក្ខណ៍នេះ ខ្ញុំពុំអាចទប់ទឹកភ្នែកបានទេ។ ព្រះភក្ត្រសម្តេចឪនៅ

ស្រស់ញញឹមដូចកំពុងផ្ទុំលក់យ៉ាងស្កប់ស្កល់។ ​ខ្ញុំសែនសោកស្តាយ និងក្រៀមក្រំ

ពន់ពេកណាស់ស្ទើរតែសរសេរនិងធ្វើអ្វីបានឡើយ។ ​

«សមាគមអ្នកនិពន្ធខ្មែរនៅបរទេស»ដែលមានរូបខ្ញុំជាដំណាងតែងតែនឹកចាំនិង

ដឹងព្រះគុណូបការៈសម្តេចឪមិនភ្លេចសោះឡើយនូវព្រះរាជូបត្ថម្ភទឹកប្រាក់ចំនួន

ពីរពាន់ដុល្លារអាមេរិក  ដែលទ្រង់សព្វព្រះរាជហឫទ័យជ្រោមជ្រែងសមាគមអ្នក

និពន្ធខ្មែរនៅបរទេសដើម្បីរៀបចំ«ពានរង្វាន់អក្សរសិល្ប៍សន្តិភាពលើកទី២ ឆ្នាំ

២០០១»។

ព្រះរាជហឫទ័យដ៏សប្បុរសធម៌ថ្លៃថ្លានេះបញ្ជាក់ពី សេចក្តីស្រឡាញ់អក្សរសាស្ត្រ

អក្សរសិល្ប៍ជាតិ​ដែលដិតជាប់ក្នុងដួងព្រះទ័យព្រះអង្គជានិច្ច។ព្រះអង្គជាព្រះបិតា

អក្សរសាស្ត្រវប្បធម៌ជាតិមួយព្រះអង្គដ៏ឆ្នើមនៃសតវត្សរ៍ទី២០នេះ។  ប្រជានុរាស្ត្រ

ខ្មែរគ្រប់ជំនាន់   ដែលស្នេហាវិស័យនេះឆ្លាក់ទុកព្រះរាជសកម្មភាពដ៏ខ្ពង់ខ្ពស់នេះ

ក្នុងក្រអៅបេះដូងជានិច្ចនិរន្តរ៍។  លើសពីនេះ  ព្រះអង្គបានបន្សល់ទុកឲ្យប្រជានុ

រាស្ត្រខ្មែរគ្រប់ជំនាន់នូវស្នាព្រះហស្ថដ៏ល្អពិសេសជាចើ្រន  មានជាអាទិ៍សៀវភៅ

ឯកសារមួយចំនួន   ខ្សែភាពយន្ត   ចម្រៀង  ដែលជាព្រះរាជនិពន្ធ  និង  ព្រះសូរ

សៀងផ្ទាល់។

(រូបថត ៖ កៅ សីហា)

ព្រះរាជសកម្មភាពសម្តេចឪផ្នែកសិល្បៈទី៧ ៖ ខ្សែភាពយន្ត

ព្រះអង្គបាននិពន្ធរឿង និងដឹកនាំភាពយន្តមួយចំនួន ៖

– ​អប្សារា (១៩៦៦)

– ព្រៃប្រសិទ្ធិ (១៩៦៦)

–  ព្រះប្រជាកុមារ (១៩៦៧)

– សន្ធិប្រកាស​ (១៩៦៨)

-​ រស់ដោយសប្យាយ (១៩៦៨)

– ​កុលាបបូគោ (១៩៦៩)​  ព្រះអង្គ និង ព្រះរាជអគ្គមហេសីព្រះសម្តែង

-​ វាសនាអកុសល (១៩៦៩)

– MY VILLAGE OF DUSK (1992)

– UN CRESUS SAUVETEUR DE FEMMES PAUVERS (1993)

– UN PEASANT MAN AND WOMAN IN DISTRESS (1994)

– FATALITE (1994)

– REVOIR ANGKOR ET MOURIR (1994)

– ទុក្ខភ័យកែមនិងនិត (១៩៩៤)

– AN AMBITION REDUCED TO ASHES  (1995)

– BUDDHA DHAMMA SANGHA THE ONLY HEAVEN (1995)

– HEIR OF  A DEFEATED SECESSIONIST (1995)

– THE LAST DAY OF COLONEL SAVATH (1996)

– AN APOSTLE of non violence (1997-1996)

– LE CID KHMER ​ ឡឺស៊ីដខ្មែរ (មករា ២០០៥)

ភាពយន្ត«LE CID KHMER» ដែលខ្ញុំបានទទួល
(រូបថត៖ប៉ិច សង្វាវ៉ាន)

ព្រះរាជសកម្មភាពសម្តេចឪផ្នែកសិល្បៈទី១ ៖ តូរ្យតន្ត្រី

បទភ្លេង និង ទំនុកច្រៀងដែលជាព្រះរាជនិពន្ធរបស់សម្តេចឪមានដូចខាងក្រោមនេះ៖

ព្រះរាជអំណោយសម្តេចឪចំពោះខ្ញុំ (PHOTO:PECH SANGWAWANN)

ព្រះរាជអំណោយសម្តេចឪចំពោះខ្ញុំ
(PHOTO:PECH SANGWAWANN)

-​​ មូនីកា​

– ​កុលាបភ្នំពេញ

– ព្រៃប្រសិទ្ធិ

– កែវស្នេហា

– ​សែនស្រឡាញ់

– ទីកែប

– បួងសួងក្នុងពេលរាត្រី

– ចូលឆ្នាំថ្មី

-​ សែនស្តាយ

-​ ដំអូញ

– ភ្នំពេញ

– ភ្នំគូលែន

– ​ស្នេហា

– ​ស្នេហាពុំមានសង្ឃឹម

– ជំនោរវិច្ឆិកា

– អប្សារា

– គោថាវរី

– កម្មបងពុំបានដូចចិន្តា

– ​រាត្រីដែលបានជួបភ័ក្ត្រ

– បុប្ផាវៀងច័ន្ទ

– ផ្កាយស្នេហា

-​​ សក្រវាទិ៍

– ROYAL SINGING ALBUM ” ក ” (មករា​-មីនា-មេសា ២០០៣)

– ROYAL SINGING ALBUM ” ខ ” (មេសា-កក្កដា-២០០៣)

ROYAL SINGING “ALBUM A et ALBUM B”
ដែលសម្តេចឪ និង សម្តេចម៉ែបានប្រទានឲ្យខ្ញុំ
(PHOTO ​៖ PECH SANGWAWANN)

 

(រូបថត៖ហេង ឧត្តម)

ប្រផ្នូលចម្លែក ដោយ ប៉ិច​ សង្វាវ៉ាន

ក្នុងសប្តាហ៍កន្លងទៅនេះ ក្រោយពីបានសរសេរអត្ថបទដ៏សោកសៅមួយស្តីពីភាព

ខ្លោចផ្សានៃគ្រួសារខ្ញុំក្នុងពេលភៀសខ្លួនក្នុងប្រទេសលាវ ស្រាប់តែខ្ញុំនឹកភ្នកចង់

វាយ«ព្រះរាជជីវប្រវត្តិសង្ខេបនៃព្រះករុណា ព្រះបាទសម្តេច នរោត្តម​ សីហនុ»

ត្រៀមទុក។​ ខ្ញុំមានអារម្មណ៍ចម្លែកថា  នឹងទទួលដំណឹងមិនល្អពីព្រះអង្គនៅថ្ងៃណា

មួយខាងមុខ។ មិនដឹងយ៉ាងដូចម្តេចមួយរយៈចុងក្រោយនេះ ខ្ញុំតែងនិយាយជាមួយ

ស្វាមីខ្ញុំថា«ព្រះអង្គមានព្រះជន្មវែងណាស់ទោះបីជាព្រះអង្គមានព្រះរោគាប្រចាំព្រះ

អង្គកាយក្តី»។   ម្យាងទៀតខ្ ញុំគិតទុកថា​ នឹងសរសេរថ្វាយព្រះពរព្រះអង្គ   ក្នុងថ្ងៃ

ចម្រើនព្រះជន្មគម្រប់៩០ព្រះវស្សានៅថ្ងៃទី ៣១ខែ តុលា ខាងមុខនេះ ព្រោះខ្ញុំខាន

សរសេរថ្វាយព្រះពរព្រះអង្គជាយូរឆ្នាំមកហើយ។

ទន្ទឹមពេលនេះ ខ្ញុំក៏ចង់សរសេរទៅអតីតសហការីខ្ញុំ គួច គន្ឋារ៉ា ដែរ តែខ្ញុំគ្មានកម្លាំង

សោះ ក្រោយពីខ្ញុំបានសរសេររឿងពិតនៃជិវិតគ្រួសារខ្ញុំមួយចំណុច «ខ្លោចផ្សានៅថ្ងៃ

៧ តុលា១៩៧៥» ទាំងទឹកភ្នែករហាម។ទឹកភ្នែកខ្ញុំចាប់ហូរខ្លាំងជាថ្មីគួបផ្សំនឹងការរវល់

មមាញឹកក្នុងគ្រួសារស្ទើរតែដកដង្ហើមមិនដល់គ្នា  ខ្ញុំគ្មានកម្លាំងកាយ  និង  កម្លាំងចិត្ត

សោះ។  ខ្ញុំក៏មិនបានបំពេញបំណងទាំងពីរនេះទេ។ ស្រាប់តែព្រឹកថ្ងៃចន្ទ១៦តុលានេះ

នៅពេលដែលខ្ញុំកំពុងតែរៀបចំចំអិនម្ហូបអាហារថ្ងៃត្រង់  ទូរស័ព្ទផ្ទះខ្ញុំរោទិ៍ច្រើនដង។ 

ខ្ញុំមើលលេខ  តែមិនស្គាល់លេខរបស់នរណាឡើយ ។  ណាមួយខ្ញុំកម្រលើកទូរស័ព្ទ

ណាស់  ព្រោះតែខ្ញុំមានបញ្ហាឈឺចាប់ក្នុងត្រចៀកឆ្វេង​និងអស់កម្លាំងណាស់ក្រោយពី

និយាយទូរសព្ទរួច។ ប៉ុន្តែ ទូរសព្ទលេខដដែលនេះរោទិ៍ម្តងជាពីរដងទៀត ។ ខ្ញុំគិតថា

ប្រហែលជានរណាម្នាក់មានការអីសំខាន់ឬបន្ទាន់មិនខាន។គិតដូច្នេះហើយខ្ញុំក៏លើក

ទូរស័ព្ទឆ្លើយ។ សម្លេងបុរសម្នាក់ដែលខ្ញុំហាក់ដូចជាមិនស្គាល់។ម្ចាស់សម្លេងបញ្ជាក់

ថា ខ្ញុំ«គួច គន្ធារ៉ា»។  ខ្ញុំនិយាយលេងជាមួយគន្ធារ៉ាថា«អាយុវែងមែនគន្ធារ៉ា កំពុងតែ

នឹកដើម» ហើយក៏ប្រាប់អំពីបំណងខ្ញុំ   ដែលចង់ហៅទៅគន្ធារ៉ាសួររឿងមួយ   តែត្រូវ

គន្ធារ៉ៀបរាប់ថាគេមានការបន្ទាន់ត្រូវរៀបចំកម្មវិធីផ្សាយពិសេសថ្ងៃនេះ ព្រោះសម្តេច

ឪទ្រង់សុគត។  ពុទ្ធោ! ដំណឹងនេះបណ្តាលឲ្យខ្ញុំរំជួលចិត្តរន្ធត់ជាពន់ពេក។ ប្រហែល

ជាប្រផ្នូលរឿងនេះទេដឹង?បានជាក្នុងសប្តាហ៍កន្លងទៅ ខ្ញុំបិទភ្នែកទទួលទានដំណេក

មិនលក់សោះរហូតដល់ម៉ោងបីបួនភ្លឺប៉ុន្មានរាត្រីជាប់គ្នា។   ខ្ញុំមិនទាន់រកពេលទំនេរ

ដើម្បីសរសេរព្រះរាជជីវប្រវត្តិសម្តេចឪផង  ​ស្រាប់តែខ្ញុំបានទទួលដំណឹងដ៏សោក

សៅនេះទៅហើយ ។ គន្ធារ៉ាបានស្នើរសុំឲ្យខ្ញុំជួយផ្ញើចម្រៀងព្រះអង្គដើម្បីដាក់អម

ក្នុងការផ្សាយពិសេសថ្ងៃនេះ។

ទាំងចិត្តេជ្រួលច្របល់ ខ្ញុំប្រាប់ឲ្យគន្ធារ៉ាបិទទូរសព្ទសិនដើម្បីទុកពេលឲ្យខ្ញុំរកស៊ីឌី

ចម្រៀងដែលជាស្នាព្រះហស្ថសម្តេចឪ។ លុះរកបានហើយគន្ធារ៉ាមិនទាន់ហៅមក

ខ្ញុំម្តងទៀតនៅឡើយ។  ខ្ញុំអន្ទះសាគិតតែពីអង្គុយហៅទូរស័ព្ទទៅការិយាល័យនិពន្ធ

ខ្មែរ តែហៅមិនចូលសោះ។ មិនអស់ចិត្ត ខ្ញុំបើកសៀវភៅលេខទូរសព្ទ រកលេខ​សៀក

សារិនតែរកមិនឃើញ។ រកលេខ ​នុយ ប៊ែរណាដែត មិនឃើញ រកលេខ អៀង សុខ

មិញក៏រកមិនឃើញ។ ក្នុងពេលស្លន់របៀបនេះ ខ្ញុំខំរកនឹកឈ្មោះសេង ឌីណាដើម្បី

រកលេខទូរសព្ទក៏នឹកឈ្មោះគេមិនឃើញដែរ។  នៅតែមិនអស់ចិត្ត  ខ្ញុំក៏ហៅទៅវិទ្យុ

ម្តងជាពីរដងទៀត។ ទម្រាំខាងស្តង់ដារឌីស្តបញ្ជូនឲ្យខ្ញុំៗច្រាសច្រាលអន្ទះសានៅ

មិនសុខតែម្នាក់ឯង។

លុះបានជួបគន្ធារ៉ាតាមទូរសព្ទជាថ្មី ខ្ញុំចាក់ចម្រៀងឲ្យគន្ធារ៉ាស្តាប់គុណភាព

សូរស័ព្ទសិន ដើម្បីឲ្យ«អ្នកថតសម្លេងនៅកាបេ»​ ថតចម្រៀងយកផ្ទាល់ពីផ្ទះ

ខ្ញុំតែម្តង។  បន្តិចក្រោយមក គន្ធារ៉ាសួរចង់បានសម្លេងសម្តេចឪច្រៀងព្រះ

អង្គឯង។ ខ្ញុំក៏រកបានថាសវីដេអូ ដែលក្នុងនោះ ព្រះអង្គបានប្រទានឲ្យខ្ញុំកាលពី

ឆ្នាំមុន។   ខ្ញុំបានប្រាប់គន្ធារ៉ាថា  ខ្ញុំបានស្តាប់ដើម្បីជ្រើសរើសចម្រៀងដែលសម្តេច

ឪលោកច្រៀងរួចហើយ។ គន្ធារ៉ាថានឹងហៅ «កាបេ»ឲ្យថតតែចាំបាត់ ចាំបាត់ គេ

មិនហៅមកខ្ញុំសោះ។  មើលទៅម៉ោងផ្សាយកាន់តែជិតដល់ណាស់ទៅហើយ។

 ខ្ញុំកាន់ច្រាសច្រាលនៅមិនសុខសោះ    ហើយគិតតែអង្គុយហៅទូរសព្ទទៅវិទ្យុមិន

ហ៊ានបរិភោគបាយរហូតដល់ម៉ោងពីររសៀល។ ចំណែកឯទូរទស្សន៍​ និង ម៉ាស៊ីន

ចាក់វីដេអូ ត្រូវបានបើកទុកត្រៀមចាំ កាលណាវិទ្យុហៅមកទើបចាប់ដំណើរការ

ភ្លាមកុំឲ្យខាតពេល។​ ទោះបីជាខ្ញុំចូលនិវត្តន៍ជាង២ឆ្នាំទៅហើយក្តីតែខ្ញុំរីករាយនិង

នៅមានមនសិការជានិច្ច ក្នុងការជួយធ្វើអន្តរាគមន៍ទៅតាមលទ្ធភាព ដូចជាថ្ងៃ

នេះ។

ខ្ញុំបានស្តាប់ការផ្សាយពិសេសនៃវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃចន្ទ ១៦តុលា ដែល

ផ្សាយដោយគួច គន្ធារ៉ានិង បានស្តាប់ចម្រៀងពីរបទដែល សេងឌីណាបានដាក់អម

ព្រះរាជជីវប្រវត្តិសម្តេចឪទាំងរំជួលចិត្តក្រៃលែង ។ ស្តាប់ចប់ ខ្ញុំមានអារម្មណ៍ស្តាយ

ដែលវិទ្យុគ្មានពេលហៅមកខ្ញុំដើម្បីចម្លងព្រះសូរសៀងសម្តេច​ឪ។

ទាក់ទងសម្តេចឪ​ ប្រផ្នូលលើកនេះជាប្រផ្នូលលើកទីពីររបស់ខ្ញុំ។ ក្នុងឆ្នាំ១៩៧០

ព្រះឆាយាលក្ខណ៍សម្តេចឪដែលព្យួរក្នុងផ្ទះខ្ញុំជាយូរមកហើយ ស្រាប់តែធ្លាក់ជ្រុះ

ខ្ពោកលើកម្រាលឥដ្ឋបែកកញ្ចក់ខ្ទេច​ ដោយគ្មាននរណាប៉ះ ឬគ្មានខ្យល់បក់ត្រូវ។

 តាំងពីថ្ងៃនោះ ខ្ញុំមានអារម្មណ៍មិនល្អសោះ។​ ខ្ញុំចេះតែគិតខ្លាចមានបញ្ហាអាក្រក់

ប៉ះពាល់ព្រះអង្គ។ មួយខែក្រោយមក​ ស្រាប់តែមានរដ្ឋប្រហារយោធាលោក លន់

ណុលទម្លាក់ព្រះអង្គពីព្រះដំណែងប្រមុខរដ្ឋ៕


មរណៈទុក្ខជាតិ ៖ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ សោយទិវង្គត

ព្រះមហាវិរៈបុរសជាតិ ព្រះបាទ នរោត្តម សីហនុ (៣១ តុលា​ ១៩២២ – ១៥ តុលា ២០១២)

៣១ តុលា​ ១៩២២ – ១៥ តុលា ២០១២

ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ 

សោយទិវង្គត ក្នុងព្រះជន្មាយុ ៨៩វស្សាកាល

ពីថ្ងៃ ១៥ តុលា ២០១២ ដោយព្រះរោគាពាធិ

នៅក្នុងមន្ទីរពេទ្យក្រុងប៉េកាំងប្រទេសចិន​។

សូមអញ្ជើញចុចលើខ្សែដំណខាងក្រោមដើម្បី

ស្តាប់ការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិRFI៖

ការ​ផ្សាយ​​ប្រចំា​​ថ្ងៃ​ចន្ទ ទី១៥ តុលា ឆ្នាំ​​២០១២​​ (៦០នាទី)

ខ្ញុំ ប៉ិច សង្វាវ៉ាន និង ស្វាមី ប៉ិច ឈុនមានចិត្តរន្ធត់ក្រៀមក្រំ និង សោកស្តាយជាពន្លឹក

ក្នុងការបាត់បង់ព្រះមហាវិរៈបុរសជាតិនៃសតវត្សន៍ទី២០។ ព្រះអង្គជាព្រះបិតាឯករាជ

ជាតិ ព្រះបិតាស្ថាបនាជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះ

បិតាកីឡាជាតិ ព្រះបិតាអក្សរសាស្ត្រ សិល្បៈ វប្បធម៌ជាតិខ្មែរដ៏ឆ្នើម។ ព្រះអង្គជាប់ព្រះ

ទ័យស្រឡាញ់វប្បធម៌ដែលជាព្រលឹងជាតិណាស់។ ព្រះអង្គបានរំលែកពេលវេលាក្នុង

ពេលសម្រាកពីការដឹកនាំជាតិមកនិពន្ធបទភ្លេង និង ទំនុកច្រៀង ព្រមទាំងនិពន្ធសេ

ណារិយោមួយចំនួន​ ហើយបានសម្រេចរូបរាងជាខ្សែភាពយន្តខ្មែរ។​ មិនតែប៉ុណ្ណោះ

ព្រះអង្គបាននិពន្ធសៀវភៅជាភាសាបារាំងមួយចំនួនដូចជា៖

– LA MONARCHIE KHMERE

L’Action de S.M. NORODOM SIHANOUK pour l’indépendance du Cambodge

1941-1955. Préface de S.E. Samdach PEN NOUTH, Recueil des articles parus

dans l’hebdomadaire  “Réalités Cambodgiennes” du 13 Septembre 1958 au 3

Janvier 1959.

– LA CALICE JUSQU’A LA LIE (1970-1075)

– L’INDOCHINE VUE DE PEKIN (1972)

– LA C.I.A. CONTRE LE CAMBODGE (1973)

-CHRONIQUE DE GUERRE… ET D’ESPOIR (1979)

– SOUVENIRS DOUX ET AMERS (1981)

– PRISONNIERS DES KHMERS ROUGES (1986)

– CHARISMA AND LEADERSHIP (1990)

The human Side of great leaders of the Twentieth Century

by Prince NORODOM SIHANOUK with BERNARD KRISHER

ខ្ញុំម្ចាស់ និងស្វាមី សូមចូលរួមរំលែកព្រះមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ

សម្តេចម៉ែជាព្រះរាជអគ្គមហេសី​ ​និង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

​ព្រមទាំងបងប្អូនរួមជាតិទាំងអស់។

សូមព្រះវិញ្ញាណក្ខ័ន្តសម្តេចឪ យាងទៅសោយសុខក្នុងសុគតិភព៕