Category Archives: ព្រះវិហារផ្សាយដំណឹងល្អ

«ចម្រៀងប៉ុន្មានបទ»ដោយ​បណ្ឌិតស៊ាង យ៊ីវ

និពន្ធដោយ​លោកបណ្ឌិត​​ ស៊ាង​ ហួត

ច្រៀងដោយ​លោកមុត​ ចំណាន

 ​រៀបចំសម្រួលបទភ្លេង​និង​ដឹកនំាក្រុមតន្ត្រី​ដោយ​លោក​ប៊ុន សម្បត្តិ

១. ចម្រៀងប៉ុន្មានបទ ទើបគ្រប់គ្រាន់ល្មម ច្រៀងថ្វាយព្រះពរ
ឲ្យសមនឹងភាព ឧត្តម ល្អរុងរឿង វិសុទ្ធវិសាល ខ្ពស់ថ្លៃថ្លា លើសអ្វីទាំងអស់។
២. កវីប៉ុន្មាននាក់ ទើបគ្រប់គ្រាន់ល្មម និពន្ធកំណាព្យ
ឲ្យសមនឹងភាព ឧត្តម ល្អរុងរឿង វិសុទ្ធវិសាល ខ្ពស់ថ្លៃថ្លា អស់កល្បជានិច្ច។
៣. កិន្នរប៉ុន្មានតួ ទើបគ្រប់គ្រាន់ល្មម រាំថ្វាយព្រះពរ
ឲ្យសមនឹងភាព ឧត្តម ល្អរុងរឿង វិសុទ្ធវិសាល ខ្ពស់ថ្លៃថ្លា លើសអ្វីទាំងអស់។
៤. អណ្តាតប៉ុន្មាន ទើបគ្រប់គ្រាន់ល្មម ច្រៀងថ្វាយអំណរ
ឲ្យសមនឹងភាព ឧត្តម ល្អរុងរឿង វិសុទ្ធវិសាល ខ្ពស់ថ្លៃថ្លា អស់កល្បជានិច្ច។
៥. ជាតិសាសន៍ប៉ុន្មានអម្បូរ ទើបគ្រប់គ្រាន់ល្មម ច្រៀងថ្វាយអំណរ
ឲ្យសមនឹងភាព ឧត្តម ល្អរុងរឿង វិសុទ្ធវិសាល ខ្ពស់ថ្លៃថ្លា លើសអ្វីទាំងអស់។
៦. គ្រីស្តជនប៉ុន្មាននាក់ ទើបគ្រប់គ្រាន់ល្មម ផ្សាយដំណឹងល្អ
ឲ្យសមនឹងភាព ឧត្តម ល្អរុងរឿង វិសុទ្ធវិសាល ខ្ពស់ថ្លៃថ្លា អស់កល្បជានិច្ច៕

បទលេខ៤ ក្នុងថាសចម្រៀង ភ្នំពេញម៉ាយដាលីង Vol .2 ឆ្នាំ២០១០ ផលិតកម្ម វាលព្រះពរ
http://www.blessingfield.org/
Tel: 302 798 9317
 Address e-mail: BFProduction@ blessingfield.org
The Blessing Field Foundation
P.O. Box 1306
Jonesboro, GA 30237
Physical Location: 4747 Donnan Road, Macon, Georgia 31217

បណ្ឌិត ស៊ាង យ៊ីវ លោកស្រី វិជ្ជីឡាជាភរិយានិង ជោណាថោន យ៊ីវ

រូបថតណូអែលឆ្នាំ២០១១នៅដ្រង់ស៊ី

ព្រះវិហ៊ារខ្មែរផ្សាយដំណឹងល្អដ្រង់ស៊ី

ក្នុងប្រទេសបារាំងបានរៀបចំបុណ្យណូអែលឆ្នាំ២០១១នៅថ្ងៃអាទិត្យទី១៨ធ្នូ២០១១។

  ថ្ងៃបុណ្យណូអែលពិតប្រាកដនឹងចូលមកដល់នៅថ្ងៃ២៥ធ្នូ។

ពីឆ្វេងទៅស្តាំ៖លោកគ្រូគង្វាលចូលនិវត្តិន៍ អ៊ិន សុភាព និង លោក ដានីញ៉ែល អ្នកបកប្រែ

លោកគ្រូគង្វាលចូលនិវត្តិន៍ អ៊ិន សុភាព លោក ហេង ហ្វង់ស្វ័រ និងលោក ដានីញ៉ែលអ្នកបកប្រែ ពីភាសាខ្មែរទៅភាសាបារាំង

ក្រុមស្ត្រីច្រៀងបទ<អរព្រះគុណព្រះសង្គ្រោះ>ដែលមានទំនុកដូចខាងក្រោមនេះ។

១​- អរគុណព្រះអង្គជារាជបុត្រ ជាព្រះរាជបុត្រ ​ស៊ូលះចោលផុតចាកសួគ៌ា

យកភាពជាមនុស្សនាលោកា ប្រសូតហើយណាក្នុងក្រោលសត្វ។

២ – យប់ទ្រង់ប្រសូតនោះអស្ចារ្យ  នោះក៏អស្ចារ្យ  អស់ពួកទេវតាហោះច្រវាត់

ប្រាប់ពួកឃ្វាលចៀមឲ្យដើរស្កាត់ ទៅគាល់អង្គក្សត្រដ៏ឧត្តម។

៣ – នៅបេថ្លេហឹមផ្ទុំក្នុងស្នូក ​ផ្ទុំនៅក្នុងស្នូក ព្រះដ៏ប្រោសលោកគង់សុខុម

មានពួកហោរាថ្វាយបង្គំ លើកហត្ថប្រណម្យថ្វាយភស្តុភា។

៤ – យើងខ្ញុំសូមអរព្រះគុណធ្ងន់ ​អរព្រះគុណធ្ងន់  គុណធំលើសលន់ទ្រង់មេត្តា

គុណទ្រង់ប្រោសលោះដោះលោកា ជួយជនគ្រប់គ្នាឲ្យរួចទោស។

៥ – ទ្រង់ស៊ូលះចោលសិរីល្អ ចោលសិរីល្អ ចោលឋានបវរយាងមកប្រោស

ប្រសូត្រជាមនុស្សភាពមានទោស ដោយចង់សង្គ្រោះយើងរាល់គ្នា។

៦ –  កូនសូមអរគុណព្រះបិតា​ គុណព្រះបិតា​ ប្រទានបុត្រាទ្រង់មិនរា

ដោយសារស្រឡាញ់យើងរាល់គ្នា លើកចិត្តគ្រាំគ្រានៃបាបជន។

៧ – ព្រះគ្រីស្តកើតក្រោមក្រិត្យវិន័យ  ក្រោមក្រិត្យវិន័យ ​ប្រសូតដើម្បីផ្តល់ព្រះគុណ

បំផ្លា្កញក្តីស្លាប់ដោយអត់ធន់  ស៊ូយកព្រះជន្មបង់សងថ្លៃ។

៨ – ចូរយើងច្រៀងថ្លែងអរព្រះគុណ ថ្លែងអរព្រះគុណ  ទ្រង់លោះបាបធ្ងន់ពន់ពេកក្រៃ

ក្តីសុខដល់មនុស្សក្នុងលោកិយ អំណរខ្លាំងក្រៃនៅឋានខ្ពស់។

ក្រុមកុមារកុមារីច្រៀងសរសើរព្រះអង្គ

ល្ខោនតុក្កតា<le bon chemin៖មាគ៌ាល្អ>រៀបចំនិងដឹកនាំយ៉ាងចំណានដោយ សូឡង់

អ្នកកាន់តួអង្គតុក្កតានិងអ្នកបញ្ចូលសម្លេងតុក្កតាក្មុងរឿង <le bon chemin៖មាគ៌ាល្អ>

ទស្សនីយភាពនេះចង់បង្ហាញថា មាគ៌ាល្អ ជាអំណោយដ៏ប្រសើរ​ថ្លៃថ្លាបំផុតដែលព្រះប្រទានឲ្យពិភពលោកទាំងមូល។

ស្វាមីខ្ញុំ*ខ្ញុំ និង ឡាំគៀងខាហួង ហៅ ថាវរី អ្នកដែលបានស្ម័គ្រចិត្តជាមួយខ្ញុំបម្រើការងារនៅវិទ្យុអាស៊ីនាទីក្រុងប៉ារីសអស់រយៈពេលជាច្រើនឆ្នាំ

ណូឡង់ វណ្ណា ពាក់វ៉ែនតា(អតីតអ្នកយកការណ៍វិទ្យុបារាំងអន្តរជាតិRFI)

ណូអែល​ឆ្នាំ២០១០នៅ​ភ្នំពេញ ដោយ​ប៉ិច សង្វាវ៉ាន

ព្រះ​វិហារ​ជីវិត​ថ្មី​ភ្នំពេញ​ប្រារព្ឋ​បុណ្យ​ណូ​អែល

ដោយ​ប៉ិច​ សង្វាវ៉ាន


ក្នុង​ពេល​ដែល​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​បាន​ប្រារព្ឋ​បុណ្យ​ណូអែល​យ៉ាងអធិក

អធម៌  នៅ​ប្រទេស​បារាំងឯណោះ បង​ប្អូន​ខ្មែរ​ជា​ច្រើន​ ទាំង​អ្នក​កាន់​និង​អ្នក​មិនកាន់​គ្រីស្ទ

សាសនាក៏​បាន​នាំ​គ្នា​រៀប​ចំ​បុណ្យ​ណូអែល​ក្នុង​គ្រួសារយ៉ាង​សប្បាយរីករាយ​ណាស់​ដែរ​។

នៅឯប្រទេសកម្ពុជាឯណេះវិញ ក្នុងឆ្នាំ​នេះ ​ ដើម្បី​អប​អរ​សាទរ​បុណ្យ​ណូអែល​ គេ​សង្កេតឃើញ

នៅ​តាម​ហាង និង ​ភោជនីយដ្ឋាន​នានា​ក៏​ដូច​ជា​នៅ​តាមសណ្ឋាគារ​ធំ​ៗ​ដែរ​ មាន​ការ​តុប​តែង

ដើម​សាប៉ាំង(sapin)​យ៉ាង​ល្អ​ៗ​​រំលេច​ទៅដោយ​ខ្សែ​រំយោល(Guirlande)​ពណ៌​ផ្សេងៗភ្លឺផ្លេក

លំអ​ដោយ​​អំពូលកែវស្រួយ (Boules en verre)ជាច្រើនពណ៌ ​​និង​ខ្សែភ្លើងចម្រុះ​ពណ៌​ចាំង

រស្មី​ភ្លឺ​ភ្លឹបភ្លែត​ៗ​គួរ​ឲ្យ​ចង់គយ​គន់​ពន់ពេក​ក្រៃមិន​ខុស​ពី​អារ្យប្រទេសនានា​ដែល​កាន់​គ្រីស្ទ

សាសនា​ឡើយ​។


«ព្រះ​វិហារ​ជីវិត​ថ្មី​ភ្នំពេញ​(១)» ដែល​ជា​ព្រះ​វិហារ​ខ្មែរ​ដ៏​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញបាន​ប្រារព្ឋ

ពិធីបុណ្យ​ណូអែលឆ្នាំ២០១០​យ៉ាង​ឱឡារិក​នៅ​ថ្ងៃ​២៥​ធ្នូ​និង​ថ្ងៃ​២៦​ធ្នូ​។

កម្ម​វិធី​ពិសេសនៅថ្ងៃនោះ​មាន​ជា​អាទិ៍៖ ការ​អធិស្ឋាន​សុំ​ព្រះពរ  ការ​សូត្រ​ខរ​គម្ពីរ

ទី​បន្ទាល់ ការ​សម្តែង​ព្រះ​បន្ទូល​ដោយ​លោក​គ្រូ​គង្វាល​តាំង ​វ៉េក​ហួង

ចម្រៀងកាយវិការសម្តែង​ដោយក្រុម​កុមារាកុមារីមណ្ឌលជីវិត​ថ្មី ចម្រៀង​កាយ​វិការ

សម្តែង​ដោយ​ក្រុមយុវជនយុវនារី ក្រុម​បញ្ញវន្ត និងក្រុមបុរស​ស្ត្រី ចម្រៀង​ពិសេស

ចម្រៀង​សរសើរ​ដំកើង​ព្រះ

ចម្រៀងពិសេស​សម្តែងដោយក្រុមស្ត្រី​និង​បុរស  (រូបថត​ប៉ិច សង្វាវ៉ាន)

ព្រម​ទាំង​មាន​ការ​បញ្ចាំង​ភាព​យន្ត​​​និយាយភាសា​ខ្មែរស្តី​ពី​«ជីវប្រវត្តិព្រះ​យេស៊ូ​គ្រីស្ទ​»​។

គ្រប់ឆាកទាំងអស់ត្រូវបានរៀបចំឡើងយ៉ាង​ល្អ​ប្រណិតទៅ​តាមអត្ថន័យចម្រៀងនិមួយៗ

និងស្ថិតក្រោមការតុបតែងកាយដោយសម្លៀក​បំពាក់ប្រពៃណីខ្មែរ​និង​សម្លៀកបំពាក់

សម័យទំនើបយ៉ាង​ថ្លៃ​ថ្នូរគួរឲ្យសរសើរ និងគួរឲ្យ​មានមោទនៈភាព។

ពី​ធីករពីររូបដែលមានសំនៀងនិងវោហាពីរោះបានចេញ​មកបង្ហាញឆាក​និមួយៗឥតទាស់

ត្រចៀកឡើយ។​ ទាំងអស់​នេះ​គឺពិតជា​ទេពកោសល្លដែល​ព្រះ​បាន​ប្រទានឲ្យ​ពួកគេ។

លោក​គ្រូ តាំង ​វេក​ហួង​​សម្តែង​ព្រះ​បន្ទូល (រូបថត៖​ប៉ិច សង្វាវ៉ាន)

ចម្រៀងកាយវិការដោយ​ក្រុមកុមារាកុមារី (រូបថត៖​ប៉ិច សង្វាវ៉ាន)

ចម្រៀងសរសើរដំកើងព្រះដោយ​ក្រុមយុវជនយុវនារី (រូបថត៖​ប៉ិច សង្វាវ៉ាន)

ចម្រៀងពិសេស​ដោយ​ក្រុមស្ត្រីនិង​បុរស ចម្រៀងពិសេស​ដោយ​ក្រុមស្ត្រីនិង​បុរស (រូបថត​៖ប៉ិច សង្វាវ៉ាន)

ពីឆ្វេងទៅស្តាំ៖ ខ្ញុំនិងស្វាមីខ្ញុំឯ.ឧ. ​ប៉ិច ឈុន – ឯ.ឧ. អ៊ុង ទី -​​ លោកគ្រូគង្វាល តាំង វេក ហួង​ និង​អ្នកគ្រូជាភរិយានៃព្រះវិហារជីវិតថ្មីភ្នំពេញ (រូបថត៖​ប៉ិច សង្វាវ៉ាន)

ក្នុង​កម្មវិធី​ពេលរាត្រីក៏​ដូច​ជា​កម្មវិធី​ពេលព្រឹកដែរ ពិធីករដែលសម្បូណ៍សំនួនវោហា

ប្រចាំព្រះវិហារជីវិតថ្មីភ្នំពេញបាន​ធ្វើអត្ថាធិប្បាយយ៉ាងពីរោះក្បោះក្បាយបង្កបរិយាកាស

ឲ្យកាន់តែមានសភាពរស់រវើកដែលញ៉ាំងឲ្យអ្នកចូលរួមចំនួនប្រហែលជា

១ពាន់ឬជាងមួយពាន់នាក់បានសោមនស្សរីករាយត្រជាក់ចិត្តត្រជាក់អារម្មណ៍

និងមានអំណរក្រៃលែង។

គ្រីស្ទសាសនិកជនទាំងឡាយមិនអាច​បំភ្លេច​បានឡើយនូវ​បរិយាកាសដ៏ពិសេស

ដែលមានលក្ខណៈជាគ្រួសារតែមួយនៅក្នុងឱកាសបុណ្យណូអែល…

បុណ្យណូអែលដែលជាបុណ្យខួបកំណើតនៃព្រះយេស៊ូគ្រីស្ត

(១):ព្រះវិហារជីវិតថ្មីភ្នំពេញ

អាគារលេខ​៤​ ផ្លូវ​៩៥​ ក្រុមទី១០​ សង្កាត់បឹងកេងកង​ ២

ខ័ណ្ឌចំការមន​ រាជធានី​ភ្នំពេញ

ទូរស័ព្ទលេខ : ​០២៣​ ២១០ ​៣៥៤

ទូរស័ព្ទទំនាក់ទំនង​​​ :០១២ ​៨០០ ៧៦៦​ – ០១២ ​៣៣១​៩៨១