Category Archives: ភាពយន្ត

កិច្ចការវិទ្យុផ្នែកវប្បធម៌ខ្មែរ ៖ ខ្ញុំ និង តារាអម្ពរទេវី

ឆ្នាំខ្ញុំជួបសម្ភាសន៍អម្ពរទេវីលើកដំបូងនៅក្រុងស៊្សែរស្សីប្រទេសបារាំងក្នុងឆ្នាំ...

ឆ្នាំដែលខ្ញុំបានជួបសម្ភាសន៍តារា អម្ពរទេវីលើកដំបូង(រូបថត៖ប៉ិច សង្វាវ៉ាន)

ឆ្នាំដែលខ្ញុំបានជួបសម្ភាសន៍

តារា«អម្ពរទេវី»លើកដំបូង

នៅក្រុងស៊្សែរស្សីប្រទេសបារាំង

ក្នុងឆ្នាំ…

កំពុងសម្ភាសន៍តារាអម្ពរទេវី និង ព្រហ្ម ស៊ីវុទ្ធី (រូបថត៖ប៉ិច សង្វាវ៉ាន)

ខ្ញុំកំពុងសម្ភាសន៍តារា អម្ពរទេវី និង អ្នកចម្រៀង ព្រហ្ម ស៊ីវុទ្ធី
(រូបថត៖ប៉ិច សង្វាវ៉ាន)

រូបថតអនុស្សាវរីយ៍ដំបូងជាមួយតារាអម្ពរទេវី (រូបថត៖ប៉ិច សង្វាវ៉ាន)

រូបថតអនុស្សាវរីយ៍ដំបូងជាមួយតារា អម្ពរទេវី
(រូបថត៖ប៉ិច សង្វាវ៉ាន)

 ខ្ញុំ អម្ពរទេវី និងស្វាមីខ្ញុំ ប៉ិច ឈុន (រូបថត៖ប៉ិច​ សង្វាវ៉ាន)


ខ្ញុំ អម្ពរទេវី ស្វាមីខ្ញុំ
ប៉ិច ឈុន និង អ្នកស្រី វ៉ាន់នី (រូបខាងឆ្វេង) ជាម្ចាស់ផ្ទះដែលទទួល
អម្ពរទេវី និង ព្រហ្ម ស៊ី​វុទ្ធីឲ្យស្នាក់នៅ (រូបថត៖ប៉ិច​ សង្វាវ៉ាន)

ប៉ុន្មានឆ្នាំក្រោយមក

ជួបសម្ភាសន៍តារាអម្ពរទេវីជាថ្មី

ក្នុងស្ទុយឌីយោនៃវិទ្យុ បារាំងអន្តរជាតិRFIនៅ មុនពេលសម្ភាសន៍អម្ពរទេវីកាលពីឆ្នាំ (រូបថត៖ប៉ិច សង្វាវ៉ាន)

ក្នុងស្ទុយឌីយោនៃវិទ្យុ
បារាំងអន្តរជាតិRFIនៅ
មុនពេលសម្ភាសន៍អម្ពរទេវីកាលពីឆ្នាំ
(រូបថត៖ប៉ិច សង្វាវ៉ាន)

រូបថតខាងក្រោម៖

ក្នុងការិយាល័យនិពន្ធខ្មែរ នៃវិទ្យុបារាំងអន្តរជាតិ

ក្រោយពេលសម្ភាសន៍តារាអម្ពរទេវី

(រូបថត៖ប៉ិច​ សង្វាវ៉ាន)

 

ុំុំុំុំុំុំុំ ៊៊៊៊៊៊៊៊៊៊៊៊៊៊ ៊៊៊៊៊៊៊៊៊៊៊៊៊៊ (រូបថត៖ប៉ិច​ សង្វាវ៉ាន)

អនុស្សាវរីយ៍ក្នុងរាត្រីមួយ

អម្ពរទេវី

មានឱកាសមកបរិភោគអាហារ
ជាមួយខ្ញុំនិងស្វាមីខ្ញុំនៅផ្ទះយើងក្នុងប្រទេសបារាំង។
ឆ្នាំខ្ញុំជួបសម្ភាសន៍អម្ពរទេវីលើកដំបូងនៅក្រុងស៊្សែរស្សីប្រទេសបារាំងក្នុងឆ្នាំ...មមមមមមមម មមមមមមមមមមមមម

អម្ពរទេវីក្នុងផ្ទះខ្ញុំនៅប្រទេសបារាំង

ភាពយន្តវិដេអូ៖មនុស្សស្មោះមិនអស់សង្ឃឹម

  ​និពន្ធ ដឹកនាំ និង ផលិតដោយ ម៉ា​ ច័ន្ទបញ្ញា

នេះជាស្នាដៃដំបូងរបស់ម៉ា ច័ន្ទបញ្ញា​ ប៉ុន្តែ

ជាការសម្តែងលើកទីពីររបស់គេ

បន្ទាប់ពីរឿង

«បេះដូងស្រស់ស្អាត»

ដែលបានផ្សាយក្នុងគេហទំព័រដដែលនេះ

កាលពីថ្ងៃ២៨ មីនា ២០១៣កន្លងទៅ៕

សូមអញ្ជើញទស្សនា ដោយចុចលើខ្សែដំណខាងក្រោម។

http://youtu.be/ymjWtoWgyYA

ភាពយន្តខ្មែរ៖«ទុក្ខភ័យកែម និង និត» ព្រះរាជនិពន្ធដោយព្រះបាទនរោត្តម សីហនុ

ភាពយន្តខ្មែរ រឿងបញ្ចពណ៌ទេវី សម្តែងដោយគង់ សំអឿន វិជ្ជរាដានី

ភាពយន្តខ្មែរ៖សន្ធិប្រកាស ព្រះរាជនិពន្ធដោយ ព្រះមហាវិរៈក្សត្រនរោត្តម សីហនុ

ភាពយន្តវីដេអូ៖ បេះដូងស្រស់ស្អាត

គឺជាខ្សែភាពយន្តវីដេអូដ៏ល្អរបស់

ផលិតករ  ឆយ

ដឹកនាំដោយលោក ភិជិត ឫទ្ធា និង លោក ឆយ

ដឹកនាំថតដោយ លោក អ៊ុច មករា។

ជាខ្សែភាពយន្តខ្នាតខ្លីមួយគួរឲ្យសរសើរ

និង

គួរឲ្យចាប់អារម្មណ៍ជាពន់ពេក។

ខ្សែភាពយន្តនេះសម្តែងដោយយុវជនដ៏សង្ហា

ភក្ត្រាញញឹម

ម៉ា ច័ន្ទបញ្ញា

រួមជាមួយកញ្ញាដ៏ស្រស់សោភា

លី លីនណា

តារាថ្មីទាំងពីររូបនេះប្រើកាយវិការ

មនុស្សគរថ្លង់នៅព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមអញ្ជើញប្រិយមិត្តទស្សនាដោយរីករាយ។

ដំណឹងមរណភាព ៖ លោកអ៊ីវ៉ុង ហែម

លោក អ៊ីវ៉ុងហែម ផល្លា បុគ្គលិក​មជ្ឈមណ្ឌល

ព័ត៌មាន​ស្រ្តីកម្ពុជា ជា​កូនរបស់លោក អ៊ីវ៉ុង ហែម

និង​ក្រុម​គ្រួសារព្រមទាំងមជ្ឈដ្ឋានវប្បធម៌ខ្មែរ

មាន​ទុក្ខ​ជា​ទម្ងន់ ដោយការបាត់

បង់ ​លោកអ៊ីវ៉ុង ហែមដែលជា​ផលិតករភាពយន្ត

ដ៏ល្បីមួយរូបនាទសវត្សរ៍ឆ្នាំ១៩៦០។

លោកអ៊ីវ៉ុង ហែម បានទទួលមរណៈភាព

នៅវេលាម៉ោង​៦ព្រឹកនេះដោយជរាភាពនិងរោគាពាធ។

សព​លោក អ៊ីវ៉ុង​ ហែម ​តម្កល់​នៅ​វត្តទួល​ទំពូង។

ពិធីបូជាសពនឹងប្រព្រឹត្តទៅនៅ​​វេលាម៉ោង ៨ព្រឹក​ ថ្ងៃ​ច័ន្ទ។

សូមសប្បុរសជន និង អ្នកនិយមស្នាដៃផលិតរបស់

លោកទាំងអស់នៅគ្រប់ទិសទី

ចូលរួមរំលែកមរណទុក្ខ តាមការគួរ។

ព័ត៌មានបន្ថែម សូមទាក់ទងលោក អ៊ីវ៉ុង ហែមផល្លា

ដែល​ត្រូវជាកូនប្រុសរបស់លោកអ៊ីវ៉ុង ហែម

តាមលេខទូរសព្ទ ០១២ ៤៨២ ៥២២ ។

 

(ដកស្រង់និងកែសម្រួលពីសេចក្តីប្រកាសក្នុង​ហ្វែសបុក​របស់ ពៅ សុខ)

សូមអានបន្ថែម៖

 http://news.sabay.com.kh/articles/284070

​ប្រលោមលោក និង ភាពយន្តរឿង ជើងមេឃថ្មី និពន្ធដោយ ប៉ិច​ សង្វាវ៉ាន ដឹកនាំដោយ ផលិតករ ឡុង តារា

ក្របប្រលោមលោក ចេញផ្សាយនៅប្រទេសបារាំង ឆ្នាំ១៩៨៩ (រូបថត ៖ ប៉ិច សង្វាវ៉ាន)

គ្មានគ្រួសារ គ្មានមិត្តភក្តិ គ្មានបង្អែកនៅក្នុងលោកដ៏ធំធេងអយុត្តិធម៌នេះ នាងសូភាព

ត្រូវតែខំបង្អោនខ្លួនគោរពតាមបញ្ជាដ៏តឹងរ៉ឹងរបស់លោកស្រីផានី ញ៉ាំងឲ្យសង្វាក់ជីវិត

ឯកោរបស់នាងជួបប្រទះតែការលំបាកយ៉ាងក្រៃលែង។

បើទោះបីជាមានបុរសម្នាក់ឈ្មោះ «ជំនោរ» ដែលជាជនកំព្រាដូចនាងដែរ ខំតាម

ស្រឡាញ់ និងតាមស្តីដណ្តឹងនាងយ៉ាងណាក្តី ក៏លោកស្រីផានីនារីដែលមានចិត្តមារ

ធ្លាប់តែកេងប្រវ័ញ្ញលើជីវិតអភ័ព្វរបស់នាងនោះបានប្រើគ្រប់ស្នៀតមធ្យោបាយ កម្ចាត់

កម្ចាយសេចក្តីសេ្នហានេះឲ្យប្រេះឆា លុះត្រាតែបានឈ្នះទៅតាមឧបាយកលដ៏ខ្មៅ

ងងឹតរបស់ខ្លួន។

ចុះបើដល់ម្លឹងទៅហើយ តើនាងសូភាពស៊ូទ្រាំរស់នៅក្នុងជីវិតគ្រោតគ្រាតគ្មានច្រក

ចេញ គ្មានន័យនេះតទៅទៀតឬទេ? ខំគេចពីជង់ ចូលទ្រុងអន្ទាក់ គេចពីឧបសគ្គមក

ជួបឧបសគ្គ…  តើការស្រេកឃ្លានចង់ស្គាល់សេរីភាពរបស់នារីខ្មែរម្នាក់ ដូចយ៉ាងនាង

សូភាពដែលធ្លាប់តែស្គាល់ និង ទទួលការអប់រំតាមលក្ខណៈប្រពៃណីខ្មែរ និងជានារី

អវិជ្ជាឆោតល្ងង់ស្លូតត្រង់នោះ អាចឲ្យនាងរកឃើញដំណោះស្រាយថ្មីណាមួយដែល

ប្រសើរ សម្រាប់ប្រឈមមុខតទល់ នឹងជីវភាពថ្មីនៅលើទឹកដីប្រទេសបារាំងដែរឬទេ?

តើព្រហ្មលិខិតបានអូសទាញនិងជំរុញនាងឲ្យខំតស៊ូក្រោមផ្ទៃមេឃថ្មីឆ្ពោះទៅរកជើង

មេឃថ្មី ដែលពោរពេញដោយសុភមង្គលដូចជាការស្រមៃចង់បានរបស់នាងដែរឬទេ?

នេះជាខ្សែជីវិត របស់នារីខ្មែរភៀសខ្លួនមួយរូប នៅលើទឹកដីថ្មី ក្រោមមេឃថ្មី ។

២៣ឆ្នាំ ក្រោយពីរឿងនេះបានផ្សាយ

ខ្ញុំមានចិត្តរីករាយជូនបទយកការណ៍រូបថត។

ព្រហ្ម ដួង អារមនី ជាអតីតបវរកញ្ញានៃសារព៏ត៌មាន<នគរធំ>ដែលផ្សាយនៅសរអា ។ នាងជា តារាឯកនៃខ្សែភាពយន្តរឿង <ជើងមេឃថ្មី> ដែលថតនៅប្រទេសបារាំងឆ្នាំ១៩៨៩ (រូបថត ៖ ប៉ិច សង្វាវ៉ាន)

ឆាកផ្សេងៗក្នុងខ្សែភាពយន្តរឿង <ជើងមេឃថ្មី>របស់ផលិតករ ឡុង តារា

ជីវ័ន សម្តែងដោយលោក ប៉ិច ឈុន * នាងសុភាព សម្តែងដោយ ដួង អារមនី (រុបថត៖ ប៉ិច សង្វាវ៉ាន)

សិសិររដូវកន្លងផុតទៅហើយ និទាឃៈរដូវក៏មកដល់។ ដួងចិត្តដ៏ក្រៀមក្រោះស្វិត

ស្រពោន… ជីវិតដែលធ្លាប់តែអណ្តែតត្រសែតគ្មានគោលដៅ អ្វីៗដែលខ្មៅងងឹត

ដិតដាមជាប់ក្នុងបេះដូងកំព្រារបស់សូភាពក៏ប្រែក្លាយទៅជាពណ៌ស៊ីជម្ពូ រីកស្រស់

ថ្លាបីដូចជាស្លឹករុក្ខជាតិនានាដែលខំលូតលាស់បញ្ចេញត្រួយខ្ចីល្វក់ ឬបីដូចជា

បុប្ផាគ្រប់បែបដែល កំពុងរីកបញ្ចេញលម្អបង្អួតគ្នាពេញសួនច្បារ និងនៅក្នុងស្មៅ

ភ្នំនានាទាំងឡាយដែរ។

លោកជីវ័នបាននាំនាងសូភាពនិងរតនៈទៅដើរកម្សាន្តនៅលើភ្នំមួយដែលមាន

រុក្ខជាតិធំៗចោលម្លប់ត្រឈឹងត្រឈៃ។

ជីវិតទាំងបីដកដង្ហើមស្រូបយកខ្យល់ល្អបរិសុទ្ធដាក់ពេញសួត។ ទឹកមុខនាងសូភាព

ស្រស់ថ្លាខុសពីធម្មតា។ សប្បាយរីករាយជាងគេបង្អស់ដោយសារតែនាងទើបនឹង

រកបង្អែកជីវិតបាន។ នាងនឹកឃើញ«បទបូរីជូឡុង»ដែលច្រៀងដោយនាង ហួយ

មាស ត្រង់ឃ្លាទីពីរ ដែលមានសេចក្តីថា «ស្នេហ៍វ័យចំណាស់ចេះថ្នាក់ថ្នមចិត្ត

ជួបម្ចាស់ជីវិតអាណិតដល់ខ្ញុំ ក្រោមផ្ទៃមេឃា នាពេលស្រទុំម្លប់ឈើធំៗ ស្លុតស្លុង

កាមា»  ហើយនាងក៏ច្រៀងលេងរហ៊ឺមៗយ៉ាងសប្បាយរកអ្វីប្រដូចមិនបាន ប្រៀប

បីដូចជាកំពុងតែស្ថិតក្នុងសុបិននៅសួគ៌ាល័យ។

រតនៈរត់ទៅលេងឆ្ងាយពីបិតានាងសូភាព ដូចជាទុកឱកាសនេះឲ្យអ្នកទាំងពីរឲ្យឱប

រឹតប្រកៀកប្រកើយគ្នាទៅតាមចំណង់តណ្ហានៃសត្វលោក។ សេចក្តីស្នេហានា

កណ្តាលធម្មជាតិដ៏ស្រស់បំព្រង់នេះញ៉ាំងឲ្យចិត្តលោកជីវ័ន និងនាងសូភាពភ្លើត

ភ្លើនឥតព្រំដែន។ លោកគេងកើយភ្លៅនាង ស្តាប់នាងនិយាយរៀបរាប់ពីខ្សែជីវិត

ផ្សងព្រេងរបស់នាងឲ្យស្តាប់។ លោកទាញដៃសង្សារមកដាក់លើទ្រូង ហើយ

អង្អែលថើៗដោយក្តីស្រឡាញ់ និងក្តីករុណាឥតព្រំដែន។

រតនៈបេះបានផ្កាព្រៃមួយបាច់ធំ ហើយរត់មករកជីវិតទាំងពីរដោយអំណរ។ គេស្ទុះ

ងើបឡើងអង្គុយទន្ទឹមគ្នាទាំងទឹកមុខញញឹមពព្រាយ។

-ប៉ា! ម៉ាក់! នេះផ្កាដែលរតនៈបេះពីក្នុងស្មៅមកជូន។

-និយាយរួច រតនៈហុចផ្កាទៅ។ លោកជីវ័នលូកដៃស្តាំ នាងសូភាពលូកដៃឆ្វេងទៅ

ទទួលបាច់ផ្កាព្រមគ្នា ធ្វើឲ្យរតនៈសប្បាយរីករាយលោតទះដៃប្រាវៗ រួចអង្គុយ

ចុះឱបអ្នកទាំងពីរទាំងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។ យល់ចិត្តបិតារបស់គេៗក៏រត់

ទៅលេងឆ្ងាយពីទីនោះទៀតទៅ។

សូភាពសែនរំភើបជាពន្លឹក កាលបើបានឮរតនៈហៅនាងថា «ម៉ាក់!»។ នាងក៏សួរ

លោកជីវ័នដោយងឿងឆ្ងល់។

-បងបង្គាប់រតនៈឲ្យហៅខ្ញុំថា «ម៉ាក់»មែនទេ?

-ទេ! បងមិនបានបង្គាប់វាទេ។ រតនៈស្រឡាញ់ចូលចិត្តអូនតាំងពីឃើញអូន ប្រហែល

មកពីសេចក្តីស្រឡាញ់នេះហើយដែលបណ្តាលឲ្យវាហៅអូនថា«ម៉ាក់»ដោយ

ចិត្តវាណ៎ា។ កូននេះចេះណាស់! និស្ស័យជាមួយរតនៈនេះហើយដែលបានផ្សារ

ភ្ជាប់វាសនាអូន និងបងណ៎ា។

-ឱ! សូភាពមាសបងអើយ! បងអរគុណវាសនាណាស់ដែលនាំឲ្យយើងបានជួបគ្នា។

-បងសម្លាញ់! គឺអូនទេដែលត្រូវអរគុណព្រហ្មលិខិតដែលបានកម្រិតវាសនាអូនឲ្យ

មកជួបបង ហើយបានរូបបងអាណិតដល់ជីវិតឥតខ្លឹមសាររបស់អូននោះណ៎ា…

-ម្ចាស់ចិត្តបងអើយ!

-បងជីវ័នម្ចាស់ចិត្តអូនអើយ! សូមបងអាណិតអូនឲ្យច្រើន ហើយសូមបងជួយ

បណ្តុះបណ្តាល រូបអូនឲ្យបានក្លាយជាមនុស្សគ្រាន់បើម្នាក់នឹងគេផងណ៎ាបង។

-កុំព្រួយឲ្យសោះអូនសម្លាញ់! បងនឹងខិតខំយ៉ាងណាឲ្យសូភាពរបស់បងក្លាយ

ជាស្ត្រីខ្មែរម្នាក់ដ៏មានខ្លឹមសារក្នុងសង្គម…

-អរគុណបងណាស់! អូនស្តាយណាស់ ព្រោះតែឪពុកម្តាយអូនក្រីក្របានជាអូន

មិនបានរៀនសូត្រនឹងគេ។ អូនល្ងង់ណាស់បង។ អូនឥតចេះអ្វីទេ។

-មិនទាន់ហួសពេលទេអូន។ កាលណាបើយើងមានបំណងអ្វីមួយច្បាស់លាស់

យើងនឹងបានសម្រេចជាមិនខានដូចសុភាសិតបារាំងមួយបានចែងថា៖ បើយើងចង់

គឺយើងអាចធ្វើបាន

-អូនគ្មានប្រាថ្នាអ្វីក្រៅពីចង់ចេះអាន ចង់ចេះសរសេរអក្សរជាតិយើងឲ្យបានឆ្អិន

ឲ្យសក្តិសមជាកូនខ្មែរម្នាក់ កុំឲ្យគេដៀលថា អូនជាខ្មែរមិនចេះអក្សរសាស្ត្រឯង។

-ប្រសើរណាស់អូន គួរណាស់តែយើងនាំគ្នាលើកស្ទួយភាសាជាតិយើង ដោយខិត

ខំសម្រួចរៀងរាល់ថ្ងៃ។ ភាសាដែលយើងទាំងអស់គ្នាចេះស្រាប់ពីកំណើតមក មិន

គួរយើងនាំគ្នាលប់បំបាត់ចោល ហើយបំភ្លេចនោះទេ។ យើងត្រូវតែដឹងថាភាសា

រលត់ ជាតិរលាយ។ បើសិនជាខ្មែរនាំគ្នាព្រងើយកន្តើយប្រមាថមាក់ងាយភាសាជាតិ

យើង តើបរទេសឯណា គេមកជួយឈឺឆ្អាលជំនួសយើងនោះណ៎ាអូន!

-ច៎ាះបង!

-រឿងនេះបងបានគិតជាយូរមកហើយ។ មុនជួបអូន រតនៈរបស់បងមិនសូវចូលចិត្ត

និយាយភាសាខ្មែរទេ។ នេះមកពីបងបានដាក់រតនៈឲ្យស្រីបារាំងបីបាច់រក្សា។ ដល់

ត្រឡប់មកផ្ទះវិញ វាមិនព្រមនិយាយខ្មែរទាល់តែសោះ។ បងក៏ចេះតែបណ្តោយតាម

កូនទៅ។ សំណាងល្អ បានជួបអូន ស្រាប់តែរតនៈចូលចិត្តនិយាយភាសាយើងវិញ។

-រតនៈនិយាយខ្មែរជាមួយអូនតាំងពីជួបអូនថ្ងៃដំបូងម្ល៉េះ!

-នេះជាការចម្លែកមួយចំពោះរូបវាណ៎ាអូន! បងគិតថា…

-គិតយ៉ាងម៉េចដែរបង?

-បងគិតថា នាំអូន និងរតនៈទៅចុះឈ្មោះរៀនអក្សរខ្មែរ។

-អូហ៍! មែនឬបង? នៅឯណា?

-មានសមាគមខ្មែរមួយបង្រៀនអក្សរខ្មែរឥតយកកម្រៃអីទេ។ ទីនោះនៅមិនឆ្ងាយពី

ផ្ទះយើងប៉ុន្មានឡើយ។ គេបង្រៀនតែថ្ងៃអាទិត្យ។ អូនព្រមទៅរៀនទេ?

-ច៎ាះ អូនព្រម… អូនព្រមដោយរីករាយណ៎ាបង! អូននឹងខិតខំព្យាយាមរៀនឲ្យឆាប់

ចេះ យ៉ាងហោចណាស់គ្រាន់នឹងអាចមើលសៀវភៅប្រលោមលោកខ្មែរយើងខ្លះ។

បងមានសៀវភៅខ្មែរច្រើនណាស់។ តើបងបានសៀវភៅទាំងនោះពីណា?

-បងបានទិញនៅបារីស។ បងឮថានៅសហរដ្ឋអាមេរិក និងនៅប្រទេសយើង គេ

បោះពុម្ពផ្សាយប្រលោមលោក និងសៀវភៅផ្សេងៗជាភាសាជាតិយើងច្រើនណាស់។

បងសង្ឃឹមថា ពីថ្ងៃនេះទៅអក្សរសាស្ត្រយើងនឹងងើបលូតលាស់បន្តិចម្តងៗឡើងវិញ

មិនខាន។

នាងសុភាព និង លោកជីវ័ន ក្នុងឈុតមួយនៃខ្សែភាពយន្តរឿង ជើងមេឃថ្មី (រូបថត៖ ប៉ិច សង្វាវ៉ាន)

អត្ថបទស្រង់ចេញពីប្រលោមលោកដែលទាក់ទងនឹងឈុតខាងលើនេះ៖

-អូនគ្មានរឿងអ្វីទេ ក្រៅពីចង់ដឹងថា បងស្រឡាញ់អូនឬទេ?

-ពុទ្ធោអើយ! ម៉េចអូនសួរបងអីចឹង? នរណានិយាយដើមបងឬ? (សួររួច គេ

ក៏ថើបកេសាស្រីថើៗ)។

សូភាពខំញញឹម ហើយតបវិញ៖

-បងរអៀសខ្លួនឬ? ហ្នឹងច្បាស់ជាមាននាយ មានអាយឯណាទៀតហើយ?

ជីវ័នប្រវាឱបស្រីយ៉ាងណែន ហើយបង្ហូរវាចាស្មោះអស់ពីដួងចិត្ត។

-ច្រើនឆ្នាំកន្លងមកហើយ បងមិនដែលមានចិត្តប៉ងប្រាថ្នានារីណាម្នាក់សោះ។

ទើបតែពេលថ្មីៗនេះ បេះដូងបងរំភើបញាប់ញ័រស្រឡាញ់ពេញចិត្តអូនភាពរបស់

បងអស់ពីថ្លើមប្រមាត់។ ប៉ុន្តែ បង…

និយាយមកដល់ត្រឹមនេះ លោកជីវ័នហាក់ដូចជានឹកឃើញរឿងអ្វីមួយដែលញ៉ាំង

ឲ្យដួងចិត្តស្រយុត ហើយតានតឹងមួយរំពេច។ លោកងាកមើលឆ្វេងស្តាំ រួចក៏ស្រដី

សួរនាងសុភាព។

-រតនៈទៅណាហើយអូន?

-រតនៈចូលគេងហើយបង។

-គួរឲ្យអាណិតរតនៈណាស់ វាសនាវាពុំដឹងជាត្រូវប្រែទៅជាយ៉ាងណាទេ បើអត់ពី

បងទៅ?

-បងចង់ទៅណាចោលអូន និងរតនៈឬ?

-បើបងនៅរស់ បងសូមស្បថសច្ចាថា បងមិនទៅណាចោលអូនទេ។  ភាព! អូន

ស្រឡាញ់រតនៈទេអូន?

-យី! ម៉េចក៏បងសួរអូនអីចឹង? កូនរបស់បង ក៏ដូចជាកូនរបស់អូនដែរ។ តើអូនមាន

អាកប្បកិរិយាណាមួយដែលបង្ហាញថា អូនមិនស្រឡាញ់រតនៈ?

-ទេអត់ទេ! បងសួរ មកពីបងគិតច្រើនពេក!…

ដើម្បីកុំឲ្យស្រីស្នេហ៍កើតក្តីសង្ស័យ ជីវ័នក៏បន្លប់និយាយរឿងផ្សេងៗ។ ភ្លាមនោះ

ជីវ័នចាប់ក្អកស្ទើរតែស្ទះដង្ហើម។ សូភាពភ័យណាស់ ខំរឹតទ្រូងប្រុសកល្យាណទាំង

ក្តីស្រឡាញ់ លាយនឹងក្តីករុណាឥតព្រំដែន។

រូបថត៖ ប៉ិច សង្វាវ៉ាន

+        +

   +


យើងទុកឲ្យនាងសូភាពកើតទុក្ខខ្លោចផ្សាម្នាក់ឯងមួយរយៈសិនចុះ។ យើងក្រឡេក

ទៅមើលជំនោរម្តង។

 រំលងមកជាងមួយឆ្នាំហើយ គឺតាំងពីសូភាពរត់ចេញពីស្ត្រាស់បួរ យុវកំលោះនេះ

មិនទាន់ដាច់ចិត្តរកភរិយានៅឡើយ។

ថ្ងៃនេះ គេត្រេកអរខ្លាំងណាស់ ក្រោយពីបានទទួលដំណឹងពីឪពុកមាគេថា សូភាព

រស់នៅGolbey អេពីណាល់។ បន្ទាប់ពីបានអាស័យដ្ឋានរបស់នាងសូភាពភ្លាម គេក៏

រូតរះទៅរកនាងដល់ទីលំនៅឯអេពីណាល់ និងនាំដំណឹងល្អមួយទៅប្រាប់សូភាព

ផងដែរ។  សូភាពអង្គុយស្តាប់ជំនោររៀបរាប់យ៉ាងយកចិត្តទុកដាក់។

-ភាព! ដូចខ្ញុំបានស្មានពីមុនមែន ថាភាពគ្មានឈឺអីទេ។ ពាក្យថា ភាពកើតជំងឺ

«មហារីក»នោះ ជាពាក្យប្រឌិតរបស់លោកស្រីផានីតែប៉ុណ្ណោះ។ ខ្ញុំអរណាស់

ដឹងថាភាពនៅទីនេះ។ លោកមាខ្ញុំក៏អរណាស់ដែរ។ គាត់បានតឿនខ្ញុំឲ្យមករកភាព

ភ្លាម។ មិនតែប៉ុណ្ណោះ គាត់ចង់ឲ្យយើងទាំងពីររៀបការផង។ ចំពោះខ្ញុំ ចិត្តខ្ញុំគ្មានប្រែ

ប្រួលបន្តិចសោះ សូមភាពជឿចិត្តខ្ញុំចុះ។

សូភាពហៅជំនោរថា «ពូៗ» ដដែល។ នាងក៏ថ្លែងទាំងសោកស្តាយប្រាប់អ្នកកំលោះ

វិញ។

-សូមពូបំភ្លេចខ្ញុំចុះ។ ខ្ញុំមិនមែននៅក្រមុំដូចពីមុនទេ។ ខ្ញុំជាស្រីមេម៉ាយ មានទាំងកូន

ទៀតផង មិនសក្តិសមនឹងរូបពូដែលនៅកំលោះនោះទេ។ គួរណាស់តែ ពូរកនារីក្រមុំ

វ័យក្មេងខ្ចី ទើបសក្តិសមនឹងពូណ៎ា ពូជំនោរ។

-ទោះក្រមុំ ឬមេម៉ាយ ខ្ញុំនៅតែស្រឡាញ់ភាពគ្មានប្រែប្រួល។ ស្នេហាពិតពុំគិតឋានៈ

វណ្ណៈ ឬគិតដល់វ័យខុសគ្នាទេ។ សូមភាពកុំប្រកាន់ចិត្តរឹងរូសពេក អាណិតខ្ញុំផង។

-ខ្ញុំអាណិតពូជំនោរណាស់។ ធ្វើម៉េចទៅ បើជាតិនេះបានជាហួសទៅហើយ ចាំជាតិ

ក្រោយចុះពូជំនោរ សូមពូកុំអាក់អន់ចិត្តនឹងខ្ញុំអី។ អភ័យទោសឲ្យខ្ញុំផងណ៎ាពូណ៎ា។

-ហ៊ឺ! គួរភាពផ្តល់សេចក្តីសង្ឃឹមឲ្យខ្ញុំខ្លះផង។ មិនគួរ ចិត្តភាពដាច់ដល់ម្លឹងសោះ។

ណ្ហើយចុះ សូមភាពនៅឲ្យបានសុខណ៎ា។ ខ្ញុំសូមលាភាពសិនហើយ…

សូភាពតាមមើលដំណើររបស់ជំនោរទាំងឱរាតានតឹងស្ទើរតែប្រេះធ្លាយ។ បានសេចក្តី

ថា នាងអាណិតជំនោរខ្លោចចិត្ត ដែលខំតស៊ូស្រឡាញ់នាងទេ។ ប៉ុន្តែ នាងបានតាំងចិត្ត

ថា នាងមិនយកប្តីទៀតទេ ទើបនាងត្រូវតែឆ្លើយទៅជំនោរវិញយ៉ាងនេះ…។ នាងនឹក

ថា គ្មានបុរសណាម្នាក់អាចជំនួសរូបបងជីវ័នរបស់នាងបានឡើយ។ ក្រៅពីជីវ័នដែល

ចេះស្រឡាញ់ថ្នាក់ថ្នមចិត្តនាង ចេះយោគយល់ ចេះបំពេញចិត្តនាង ហើយ និងចេះ

តម្កើងនាងនោះ នាងគ្មានទំនុកចិត្តលើបុរសណាទាំងអស់ ទោះជាជំនោរក៏ដោយ។

នាងតែងតែធ្លាប់ឮគេនិយាយច្រើនណាស់អំពីរឿងប្រុសធ្វើឫកធំ។ ប្រុសដែលមិន

ចោលរបៀបជិះជាន់ភរិយាទុកដូចជាទាសី។ ប្រុសខិលខូចដើរចោលផ្ទះសម្បែង

មានស្រីញីតាមទំនើងចិត្តល្មោភស្នេហ៍ ឬក៏ធ្វើបាបប្រពន្ធ ហៅមិត្តភក្តិមកជប់លៀង

ឲ្យប្រពន្ធដុតដៃដុតជើងបម្រើភ្ញៀវមិនឈប់ឈរ… ទើបសូភាពសូមស្មារលា បញ្ចប់

រឿងស្នេហាតែត្រឹមហ្នឹងចុះ។

ជំនោរទៅរកនាងសុភាពដល់ផ្ទះ(ជំនោរ សម្តែងដោយ លោក សុខ កុសល)  (សុភាព សម្តែងដោយ ដួង អារមនី) (រុបថត៖ ប៉ិច សង្វាវ៉ាន)

+        +

   +

ខ្សែភាពយន្ត ជើងមេឃថ្មី បានបញ្ចាំងលើកដំបូងបង្អស់

នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ១៩៨៩

ក្នុងសាល ឡាក្លេហ្វ ក្រុងប៉ារីស សង្កាត់ទី៥។

ខាងក្រោមនេះជាទិដ្ឋភាពក្នុងថ្ងៃបញ្ចាំង។

ទិដ្ឋភាពនៅក្នុងសាលបញ្ចាំងរឿងជើងមេឃថ្មីលើកដំំបូងបង្អស់ (រុបថត ប៉ិចសង្វាវ៉ាន)

អ្នកស្រី វិរៈតារា អតីតតារាភាពយន្តខ្មែពាក់អាវពណ៌ផ្កាម់ោងដប់ (រូបថត ប៉ិច សង្វាវ៉ាន)

ការបង្ហាញតួសំខាន់ៗនៃភាពយន្តរឿង

ជើងមេឃថ្មី

                             

                               សមាសភាពនៃអ្នកសម្តែងតួក្នុងរឿង<ជើងមេឃថ្មី >           

                              *  លោក ឈរ ហ៊រ ឃៀង សម្តែងតួ ស្វាមីអ្នកស្រីផានី

                              *  អ្នកស្រី (ភ្លេចឈ្មោះ)           សម្តែងតួ អ្នកស្រី ផានី

                              *  លោក ម៉ម ណារុំ               សម្តែងតួ ឪពុកមាជំនោរ

                              *  លោក សុខ កុសល                        សម្តែងតួ ជំនោរ

                              * លោក ប៉ិច ឈុន                                សម្តែងតួ ជីវ័ន

                              * កុមារី ណារា ម៉ារីណា                       សម្តែងតួ រតនា 

                              * ព្រហ្ម ដួងអារមនី                    សម្តែងតួ នាងសុភាព

សូមបញ្ជាក់ថា រឿងជើងមេឃថ្មីបានបញ្ចាំងម្តង

ទៀតជាលើកទី២នៅថ្ងៃសៅរ៍ ២៦មករា ១៩៩១

នៅក្រុងវិឡឺប៉ាំងជាយក្រុងប៉ារីស។ ទស្សនិកជន

ខ្មែរបានអញ្ជើញមកទស្សនាកុះករពេញសាល

ពីព្រោះ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ

បំផ្លិចបំផ្លាញវប្បធម៌ នេះជាលើកទីមួយដែល

សហគមន៍ខ្មែរក្នុងប្រទេសបារាំងបានទស្សនា

ខ្សែភាពយន្តខ្មែរដែលថតលើកទីមួយនៅអ៊ឺរ៉ុប

ដែលមានខ្នាត ១៦មីល្លីម៉ែត្រ បញ្ចាំងលើផ្ទាំង

សំពត់សរ។


ក្រោយមកទៀត ក្នុងខែកក្កដា ឆ្នាំ២០០៧ នៅ

ភ្នំពេញ រឿង ជើងមេឃថ្មី ត្រូវបានសហព័ន្ធ

អភិវឌ្ឍន៍សៀវភៅនៅកម្ពុជាជ្រើសរើសយកទៅ

ផ្សាយក្នុងកម្មវិធីសៀវភៅល្អៗតាមទូរទស្សន៍ជាតិ

កម្ពុជា (ទ.ទ.ក.) ដោយមានរូបខ្ញុំចូលរួមធ្វើ

អន្តរាគមន៍ តាមសេចក្តីអញ្ជើញរបស់លោកស្រី

អ្នកនិពន្ធប៉ាល់ វណ្ណារីរក្ស ដើម្បីឆ្លើយសំណួរដេញ

ដោលរបស់និស្សិតមួយក្រុម។

ភ្នំពេញ កក្កដា ២០០៧ (រូបថត ប៉ិចសង្វាវ៉ាន) ៖ លោក ជា សំណាង ជាពិធីករ ក្នុងកម្មវិធីសៀវភៅល្អៗ និង ខ្ញុំ ក្នុងស្ទុយឌីយោទូរទស្សន៍ជាតិកម្ពុជាដែលរៀបចំដោយសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជា (រូបថត៖ប៉ិច សង្វាវ៉ាន)

ភ្នំពេញកក្កដា២០០៧៖ ខ្ញុំជាមួយក្រុមការងារនៃសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជានិងនិស្សិតក្នុងកម្មវិធីសៀវភៅល្អៗ (រូបថត ប៉ិច សង្វាវ៉ាន)

ភ្នំពេញ កក្កដា ២០០៧ ក្នុងស្ទុយឌីយោទូរទស្សន៍ជាតិកម្ពុជា៖ក្រុមការងារនៃសហគមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជានិងខ្ញុំ ក្នុងកម្មវិធីសៀវភៅល្អៗ (រូបថត ប៉ិចសង្វាវ៉ាន)


វីដេអូលោកហ៊ុយ សាន់​និងលោកគង្គ ប៊ុនឈឿន

សូមអញ្ជើញទស្សនាកំសាន្ត

វីដេអូលោកហ៊ុយ សាន់ (តារាភាពយន្ត)

និង

លោកគង្គ ប៊ុនឈឿន(កវីដងស្ទឹងសង្កែ)

ដែលជាកវីនិពន្ធបទភ្លេងនិងទំនុកច្រៀងដ៏ល្បី