JOYEUX NOËL
MERRY CHRISTMAS
លោកអ៊ំទាំងពីរមានចិត្តរំភើបណាស់ដែលបានទទួលប័ណ្ណជូនពរក្នុងឱកាស
បុណ្យណូអែលនិងឆ្នាំថ្មីសាកល។
សូមអរគុណក្មួយជំនោរជាពន្លឹកដែលបានរចនាប័ណ្ណដ៏ល្អ
រំលេចដោយលក្ខណៈខ្មែរយើងនេះ។
សូមព្រះប្រទានដល់ក្មួយនូវពរដ៏ប្រសើរគ្រប់យ៉ាងនៅក្នុងលោក។
ជាពិសេសសូមឲ្យមន្តប៉ាការបស់ក្មួយនិងគ្រប់អ្វីៗដែលក្មួយ
មានទេពកោសល្បស្រាប់កាន់តែ
ពណ្ណរាយលេចត្រដែតឥតស្រកស្រុត។
អរគុណផងដែរនិងសូមរក្សាទុក
ក្នុងដួងចិត្តជានិច្ចនូវសេចក្តីស្រឡាញ់របស់ក្មួយ។
ក្មួយក៏បានទទួលទំហ៊ំនៃសេចក្តីស្រឡាញ់ពីលោកអ៊ំទាំងពីរដូចគ្នាដែរ៕
លោកលោកអ៊ំទាំងពីរក្មួយ
អរគុណលោកក្មួយ ហេងសុភាណាស់ដែលបាននឹកឃើញខ្ញុំ។
ខ្ញុំបានផ្ញើប័ណ្ណជូនពរអេឡិចត្រូនិកតាមអ៊ីមែលជូនលោកក្មួយហើយ៕
បានផ្សាយក្នុង ព្រឹត្តិការណ៍ជីវិតខ្ញុំ១ជ្រុង, សួស្តីណូអែល
ដោយប៉ិច សង្វាវ៉ាន
ក្នុងពេលដែលប្រទេសជាច្រើននៅក្នុងពិភពលោកបានប្រារព្ឋបុណ្យណូអែលយ៉ាងអធិក
អធម៌ នៅប្រទេសបារាំងឯណោះ បងប្អូនខ្មែរជាច្រើន ទាំងអ្នកកាន់និងអ្នកមិនកាន់គ្រីស្ទ
សាសនាក៏បាននាំគ្នារៀបចំបុណ្យណូអែលក្នុងគ្រួសារយ៉ាងសប្បាយរីករាយណាស់ដែរ។
នៅឯប្រទេសកម្ពុជាឯណេះវិញ ក្នុងឆ្នាំនេះ ដើម្បីអបអរសាទរបុណ្យណូអែល គេសង្កេតឃើញ
នៅតាមហាង និង ភោជនីយដ្ឋាននានាក៏ដូចជានៅតាមសណ្ឋាគារធំៗដែរ មានការតុបតែង
ដើមសាប៉ាំង(sapin)យ៉ាងល្អៗរំលេចទៅដោយខ្សែរំយោល(Guirlande)ពណ៌ផ្សេងៗភ្លឺផ្លេក
លំអដោយអំពូលកែវស្រួយ (Boules en verre)ជាច្រើនពណ៌ និងខ្សែភ្លើងចម្រុះពណ៌ចាំង
រស្មីភ្លឺភ្លឹបភ្លែតៗគួរឲ្យចង់គយគន់ពន់ពេកក្រៃមិនខុសពីអារ្យប្រទេសនានាដែលកាន់គ្រីស្ទ
សាសនាឡើយ។
«ព្រះវិហារជីវិតថ្មីភ្នំពេញ(១)» ដែលជាព្រះវិហារខ្មែរដ៏ធំមួយក្នុងរាជធានីភ្នំពេញបានប្រារព្ឋ
ពិធីបុណ្យណូអែលឆ្នាំ២០១០យ៉ាងឱឡារិកនៅថ្ងៃ២៥ធ្នូនិងថ្ងៃ២៦ធ្នូ។
កម្មវិធីពិសេសនៅថ្ងៃនោះមានជាអាទិ៍៖ ការអធិស្ឋានសុំព្រះពរ ការសូត្រខរគម្ពីរ
ទីបន្ទាល់ ការសម្តែងព្រះបន្ទូលដោយលោកគ្រូគង្វាលតាំង វ៉េកហួង
ចម្រៀងកាយវិការសម្តែងដោយក្រុមកុមារាកុមារីមណ្ឌលជីវិតថ្មី ចម្រៀងកាយវិការ
សម្តែងដោយក្រុមយុវជនយុវនារី ក្រុមបញ្ញវន្ត និងក្រុមបុរសស្ត្រី ចម្រៀងពិសេស
ចម្រៀងសរសើរដំកើងព្រះ
ព្រមទាំងមានការបញ្ចាំងភាពយន្តនិយាយភាសាខ្មែរស្តីពី«ជីវប្រវត្តិព្រះយេស៊ូគ្រីស្ទ»។
គ្រប់ឆាកទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងល្អប្រណិតទៅតាមអត្ថន័យចម្រៀងនិមួយៗ
និងស្ថិតក្រោមការតុបតែងកាយដោយសម្លៀកបំពាក់ប្រពៃណីខ្មែរនិងសម្លៀកបំពាក់
សម័យទំនើបយ៉ាងថ្លៃថ្នូរគួរឲ្យសរសើរ និងគួរឲ្យមានមោទនៈភាព។
ពីធីករពីររូបដែលមានសំនៀងនិងវោហាពីរោះបានចេញមកបង្ហាញឆាកនិមួយៗឥតទាស់
ត្រចៀកឡើយ។ ទាំងអស់នេះគឺពិតជាទេពកោសល្លដែលព្រះបានប្រទានឲ្យពួកគេ។
ចម្រៀងពិសេសដោយក្រុមស្ត្រីនិងបុរស (រូបថត៖ប៉ិច សង្វាវ៉ាន)
ពីឆ្វេងទៅស្តាំ៖ ខ្ញុំនិងស្វាមីខ្ញុំឯ.ឧ. ប៉ិច ឈុន – ឯ.ឧ. អ៊ុង ទី - លោកគ្រូគង្វាល តាំង វេក ហួង និងអ្នកគ្រូជាភរិយានៃព្រះវិហារជីវិតថ្មីភ្នំពេញ (រូបថត៖ប៉ិច សង្វាវ៉ាន)
ក្នុងកម្មវិធីពេលរាត្រីក៏ដូចជាកម្មវិធីពេលព្រឹកដែរ ពិធីករដែលសម្បូណ៍សំនួនវោហា
ប្រចាំព្រះវិហារជីវិតថ្មីភ្នំពេញបានធ្វើអត្ថាធិប្បាយយ៉ាងពីរោះក្បោះក្បាយបង្កបរិយាកាស
ឲ្យកាន់តែមានសភាពរស់រវើកដែលញ៉ាំងឲ្យអ្នកចូលរួមចំនួនប្រហែលជា
១ពាន់ឬជាងមួយពាន់នាក់បានសោមនស្សរីករាយត្រជាក់ចិត្តត្រជាក់អារម្មណ៍
និងមានអំណរក្រៃលែង។
គ្រីស្ទសាសនិកជនទាំងឡាយមិនអាចបំភ្លេចបានឡើយនូវបរិយាកាសដ៏ពិសេស
ដែលមានលក្ខណៈជាគ្រួសារតែមួយនៅក្នុងឱកាសបុណ្យណូអែល…
បុណ្យណូអែលដែលជាបុណ្យខួបកំណើតនៃព្រះយេស៊ូគ្រីស្ត
អាគារលេខ៤ ផ្លូវ៩៥ ក្រុមទី១០ សង្កាត់បឹងកេងកង ២
ខ័ណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខ : ០២៣ ២១០ ៣៥៤
ទូរស័ព្ទទំនាក់ទំនង :០១២ ៨០០ ៧៦៦ – ០១២ ៣៣១៩៨១
បានផ្សាយក្នុង បទយកការណ៍, ព្រះវិហារផ្សាយដំណឹងល្អ, សួស្តីណូអែល
សូមអញ្ជើញប្រិយមិត្តទស្សនាdiaporamaទិដ្ឋភាពណូអែលតាមដំណខាងក្រោមនេះ
http://dl.free.fr/iAQos7MFO (“MERRY_CHRISTMAS.pps”) [carte en français]
ដំណខាងលើជាភាសាបារាំង
ដំណខាងក្រោមជាភាសាអង់គ្លេស
http://dl.free.fr/muqC2dJPK (“MERRY_CHRISTMAS_gb.pps”) (carte en anglais)
សូមអញ្ជើញចូលក្នុងដំណខាងក្រោមនេះដើម្បីទស្សនានិងច្រៀង«បទSilent Night»
<Silent Night >Karaoke from http://www.Activity Village.co.uk
បានផ្សាយក្នុង សួស្តីណូអែល
ទំនុកច្រៀងនិពន្ឋដោយ ដួង ចរិយា
សម្រួលបទភ្លេងដោយ ថន អេងលី
ច្រៀងដោយ វៀងច័ន្ទ
«ឱ!ដួងពន្លឺ»ដកស្រង់ចេញពីVCD Karaoke Vol.O1 ផលិតកម្មសំនៀងភក្តី
អាចរកជាវបាននៅ
បណ្ណាគារគ្រួសារ Family Bookstore
#1 Nehru (St 215) Sangkat Psar Dépo 3 , Phnom Penh CAMBODIA
Tel 023 883 071
Email : fbs@camnet.com.kh
បានផ្សាយក្នុង ព្រឹត្តិការណ៍ជីវិតខ្ញុំ១ជ្រុង, សួស្តីណូអែល