Category Archives: កំណាព្យ​

ខួបកំណើតធីតា​៧០វស្សា

ពីលោក កែវ ឈុន ប្រទេស​ស្វីស

ខ្ញុំសូម​អរគុណ​យ៉ាងអនេក​ចំពោះលោក កែវ ឈុន ពីប្រទេស​ស្វីស ដែលបានតែងកាព្យនិង​​រចនា​ប័ណ្ណ​ជូន​ពរ​ខ្ញុំ ទុកកាដូជាពិសេស​​។

ទន្ទឹម​នេះ ខ្ញុំ​សូម​ថ្លែងអំណរ​គុណយ៉ាង​ច្រើន ​ចំពោះ​ កវីបណ្ឌិត​ យឹម កិច្ចសែ ពី​អាល្លឺម៉ង ដែលបាន​តែង​កំណាព្យ​  ហើយលោក សំ វិជ្ជា ពី​សហរដ្ឋអាមេរិក ដែល​​រៀបចំច្នៃជា​ប័ណ្ណ យ៉ាងស្រស់​​ស្អាត ​សម្រាប់​ជូន​ពរ​ខួប​កំណើត​៧០ឆ្នាំ​របស់​ខ្ញុំ។

ខ្ញុំ​ពិត​រំភើបខ្លាំង​ណាស់​ចំពោះ​ប័ណ្ណជូន​ពរ​ទាំងនេះ ហើយនិងនឹក​​ស្ងើច​សរសើរ​ចំពោះ​ទឹក​ចិត្ត​របស់លោក​ទាំងអស់គ្នា។

អរគុណចំពោះ​​កូន​ធម៌​ទាំងអស់នៅ​ភ្នំពេញ ដែល​ជា​អ្នកនិពន្ធ​វ័យ​ក្មេង​  (មិន​មែន​តែ​ ឧត្តម ​ម្នាក់ទេ) នៅមាន​មិត្ត​ភក្តិសម្លាញ់​ និង​ប្អូនៗក្មួយៗជា​ច្រើន​នាក់​ទៀត​ ដែល​បាន​ចូលរួម​ចំណែក​និង​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បីរៀបចំ​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​អក្សរសិល្ប៍​សន្តិភាព២០១៧។

ទឹក​ចិត្ត​និង​ការ​ខំ​ប្រឹង​ខ្នះខ្នែង​របស់​អ្នក​ទាំងអស់​គ្នា គឺ​ពិត​ជា​ពិសេសណាស់ ​សម្រាប់​ជា​អំណោយ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ ក្នុង​ឱកាស​ខួប​កំណើត​របស់​ខ្ញុំ។

សូមព្រះ​អង្គ​ប្រទាន​ពរ​ជូនគ្រប់​គ្នា នូវ​សុខភាពល្អ និង​កាន់តែ​ជោគជ័យ​ក្នុង​ជីវិត​និងគ្រប់​ភារៈកិច្ច។

ដោយ យឹម កិច្ចសែ

ដោយ យឹម កិច្ចសែ

ខាង​ក្រោម​នេះ ជា​សារ​របស់​ក្មួយ ប្រណីត ដែល​បាន​សរសរ​ផ្ញើ​តាម​ ហ្វែសបុក​ពី​មាតុភូមិ។

«ក្នុងឱកាសកំណើតរបស់អ្នកមីង ក្មួយ និងភរិយា សូមអនុញ្ញាតគោរពជូនពរអ្នកមីង ព្រមទាំងក្រុមគ្រួសារ សូមអ្នកមីងទទួលបាន សុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះនូវពរជ័យទាំងឡាយដែលមាននៅលើលោក៕

ឆ្លៀតក្នុងឱកាសនេះដែរខ្ញុំ នៅតែនិយាយពាក្យដដែលៗថា «អរគុណអ្នកមីង» ដែលបានអនុញ្ញាតឲ្យខ្ញុំបានស្គាល់ទឹកអឺរ៉ុប ស្គាល់ពិភពខាងក្រៅ និងទទួលបានបទពិសោធជាច្រើន។

អំពីក្មួយ
ព្រឿង ប្រណីត និងភរិយា»

ខ្ញុំ និងកវី ព្រឿង ប្រណីត នៅ​ស្ថានីយ​វិទ្យុ​បារាំង ក្រុង​ប៉ារីស

ជាបន្ត​នេះ គឺ​សារ​ខ្លីៗ ដែល​អ្នក​ស្រឡាញ់​រាប់​អាន​ខ្ញុំ ជូន​ពរ​ដល់ខ្ញុំ៖

ធម្មធរ ឃឹម ច័ន្ទសុអហំ ៖ ជូនពរ និងរីករាយថ្ងៃកណើតរបស់អ្នកមីង។ សូមអ្នកមីង និងក្រុមគ្រួសារប្រកបដោយសិរីសួស្ដី ជ័យមង្គលគ្រប់ប្រការ។

កវី Luoth Yin ៖ Happy Birthday–Best wihes!!!

ប្អូន អ៊ូច ភីរម្យ ៖ អបអរសាទរ ខួបកំណេីត អ្នកបងធំ🙏

ប្អូនសេដ្ឋារិន៖ HAPPY BIRTHDAY DEAREST NEAK BANG

Vuon Soviry ៖ សូមជូនពរអ្នកបងស្រីពីចម្ងាយ សូមមានសុខភាពល្អ និង ប្រកបដោយសុភមង្គល ។

Soeun Virginia ៖ Mak Om je vous souhaite un joyeux anniversaire.

Vireakphal Sokhom រីករាយថ្ងៃកំណើតអ្នកបងស្រី ខ្ញុំនិងក្រុមគ្រួសារសូមជូនពរអ្នកបង ព្រមទាំងក្រុមគ្រួសារ មានជោគជ័យ សិរីសួស្តី សុភមង្គល និងជ័យជំនះគ្រប់ភារកិច្ច និងបំណងប្រាថ្នា។

ប័ណ្ណជូនពររបស់ លោក សំ វិជ្ជា ពី​សហរដ្ឋ​អាមេរិក

Huot Iv HAPPY BIRTHDAY

. សូមជូនពរជ័យ សិរីមង្គល
ទាំងទេពកោសល្យ តម្កល់កេរ្តិ៍ឈ្មោះ
Sangwawann Pech ពាក្យពេចន៍ពីរោះ
ស្របសព្វសម្រស់ យសចិត្តមេត្តា ។
. បណ្តុះបណ្តាល សព្វកាលស្មារតី
និពន្ធកវី ប្រុសស្រីខេមរា
អក្សរសិល្ស៍ជាតិ វាតវង្សដោយសារ
មេត្រីលៃច្បារ ចារចិត្តមិត្រផង ។
. ស្នាមញញឹមស្រស់ ពង្រស់សង្ឃឹម
កម្លាចិញ្ចឹម មិនត្រឹមគ្រួគ្រង
ចរិតស្និទ្ធស្នេហ៍ ជីពថែបំព្រង
ខិតខំចម្លង រាល់ដងដល់ទី ។
. ជាស្ត្រីខ្មែរ ស្និទ្ធស្នេហ៍ថែល្អ
ខេមរៈវប្បធម៌ បង្កសិរី
សូមមានសុខភាព ជ្រាបរៀបសព្វវ័យ
ប្រាជ្ញាស្មារតី ប្រិមប្រិយសម្ផស្ស ៕
ដោយគោរព និងមេត្រីភាពដ៏ខ្ពងខ្ពស់ពីខ្ញុំ កវី អ៉ីវហួត

កូន សីហា និង ខ្ញុំ កាលពី​ សីហា មក​ជំនុំ​អ្នកនិពន្ធ នៅ​ស្រុក​បារាំង

កូន សីហា និង ខ្ញុំ កាលពី​ សីហា មក​ជំនុំ​អ្នកនិពន្ធ នៅ​ស្រុក​បារាំង

«ក្នុងឱកាសកំណើតរបស់អ្នកម៉ាក់ កូនសូមអនុញ្ញាតគោរពជូនពរអ្នកម៉ាក់ រួមទាំងក្រុមគ្រួសារ សូមអ្នកម៉ាក់ទទួលបាន សុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះនូវពរជ័យទាំងឡាយដែលមាននៅលើលោក។ ព្រះនឹងតាមថែរក្សាអ្នកម៉ាក់ ពិសេសសូមអ្នកឆាប់សម្រេចកិច្ចការនូវការដាក់ប្រកួតស្នាដៃដល់ប្អូនៗជំនាន់ក្រោយ ហើយកាន់តែពិសេសទៀតនោះ សូមឲ្យអ្នកម៉ាក់មានកម្លាំងបរិបូរណ៍ដើម្បីបញ្ចប់ការសរសេរសៀវភៅរបស់អ្នកម៉ាក់។ អំពីកូន កៅ សីហា ភ្នំពេញ»

«ជម្រាបសួរអ្នកម៉ាក់លោកប៉ា
កូនសូមជូនពរម៉ាក់​ និងលោកប៉ា ព្រមទាំងចៅ មានសេចក្តីសុុខសប្បាយ។
មួយរយៈនេះកូនរវល់ក្រោកពីកៅអីមិនរួចទេ ក្នុងកិច្ចការអក្សរសិល្ប៍ និងកិច្ចការរកទទួលទាន។
សូមអភ័យទោសឱ្យកូនផងដែលយឺតយ៉ាវមិនសូវបានសរសេរទៅអ្នកម៉ាក់។
នេះជាកាដជូនពររបស់កូន!!!

ឡឹក ជំនោរ (ប៉ាកកាខ្មែរ)»

នៅមាន​អ្នក​ដទៃ​ផ្សេងទៀត ដែល​ខ្ញុំ​ពុំ​អាច​យក​មក​ផ្សាយ​បាន​អស់នៅគ្រានេះ។ អរគុណ​ច្រើន។

Advertisements

កំណាព្យលោកអ៊ីវ ហួតសម្រាប់ខួបកំណើតខ្ញុំគម្រប់៦៩ឆ្នាំ

Madame la Présidente PECH Sangwawann
ប្រធានសមាគមអ្នកនិពន្ធខ្មែរប្រចាំប្រទេសបារាំង..! (ពាក្យ៨)
. PECH Sangwavann(១) សន្តានចិត្តល្អ
ពីរោះស្មោះសរ បង្កបង្កើន
បណ្តុះបណ្តាល រាល់ថ្នាលចម្រើន
និពន្ធកើតកើន.. ច្រើន..នៅបារាំង(២) ។
. អក្សរសិល្ប៍ខ្មែរ ថែបានខ្ជាប់ខ្ជួន
ស្នេហ៍ចំមាំមួន ស្ងួនគុណភាពខ្លាំង
សីលធម៌ពិគ្រោះ រួសរាយសម្រាំង
សំណេរចែងចាំង ឃើញទាំងក្មេងចាស់ ។
R. ឥន្ទ្រៈទេវី នារីបញ្ញា
ឋិតជិតចិន្តា រចនាត្រចះ
អក្សរខេមរា ចារអក្សរសាស្ត្រ
កេរ្តិ៍ឈ្មោះផងរះ ជះពេញនគរ ។
៣. ជាអ្នកនិពន្ធ មានមន្តសម្តី
អាន..បានច្រើនក្រៃ លៃច្នៃបន្ត
«ពាក្យខ្មែរ»រស់រាន វិញ្ញាណកំដរ
បារមី«អង្គរ» សាទរ«កោសល្យ» ៕
(១) លោកស្រី
(២) ស្រុកបារាំង
កវី អ៉ីវហួត អនុប្រធានសមាគម
អ្នកនិពន្ធខ្មែរប្រចាំប្រទេសបារាំង
ថ្ងៃអាទិត្យទី ២៧ វិច្ឆិកា ២០១៦

ក.ក.ន.

ខ្ញុំមានចិត្តរំភើបក្រៃលែងនិងសូមថ្លែង

អំណរគុណដ៏ជ្រាលជ្រៅចំពោះលោក

អនុប្រធាន អ៊ីវ ហួត ដែលបានតែងកាព្យដ៏

 ពិរោះនេះផ្តល់កិត្តិយសពិសេសក្នុងថ្ងៃខួប

កំណើត៦៩ឆ្នាំរបស់ខ្ញុំ។ ខ្ញុំសូមថ្លែងអំណរ

គុណដ៏ជ្រាលជ្រៅចំពោះលោកអនុប្រធាន

អ៊ីវ ហួត។  នេះពិតជារង្វាន់១ដ៏ធំនិងមាន

តម្លៃបំផុតលើកទឹកចិត្តខ្ញុំឱ្យខិតខំបន្តការ

និពន្ធសៀវភៅថ្មីៗក្នុងពេលឆាប់ៗខាង

មុខនេះ។

ខ្ញុំសង្ឃឹមថា សុខភាពនិងពេលវេលានិង

ផ្តល់អំណោយផលល្អដល់ខ្ញុំមិនខានឡើយ៕

 

 

 

សិរីមង្គលនាសាយ័ណ្ឌ៦៩ – កវី យឹម កិច្ចសែ

ខ្ញុំមានកិត្តិយសជាលើកទី២ ដែលបានទទួលកំណាព្យដ៏មានតម្លៃ និពន្ធដោយ កវីបណ្ឌិត យឹម កិច្ចសែ និងបានរចនាក្នុងប័ណ្ណដ៏វិចិត្រនេះ ដោយលោក សំ វិជ្ជា។

ខ្ញុំសូមថ្លែងអំណរគុណជាយ៉ាងច្រើនចំពោះបណ្ឌិត យឹម កិច្ចសែ និងលោកសំ វិជ្ជា ដែលបានយចិត្តទុកដាក់លើសកម្មភាពរបស់ខ្ញុំក្នុងវិស័យវប្បធម៌ជាតិយើង។ នេះជាការលើកទឹកចិត្តខ្ញុំុមួួយដ៏មានតម្លៃឥតកាត់ថ្លៃបានឡើយ។

អរគុណលោកទាំងពីរ ដែលតែងតែគិត និងនឹករលឹកដល់រូបខ្ញុំ ! ទោះបីយើងរស់នៅប្រទេសបីដាច់ឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ទំនោរនៃការស្រឡាញ់អក្សរសាស្ត្រ អក្សរសិល្ប៍ជាតិ នៅតែថ្ពក់ចិត្តយើង ឲ្យស្វែងរកគ្នា និងធ្វើការតាមលទ្ធភាពសមត្ថភាព ដើម្បីថ្នាល់តែងនិពន្ធរបស់ជាតិខ្មែរដែរ។

psw69

រូបភាព

អក្សរសាស្ត្រខ្មែរ​ដោយ​លោក​សំ វិជ្ជា

Aksor Sastr khmer (by Sam Vichea)

កូលាបប៉ៃលិន និពន្ធដោយ លោកយឹង ​ស្រស់

និពន្ធដោយ​យឹង​ស្រស់

និពន្ធដោយ​យឹង​ស្រស់កូលាបប៉ៃលិន

រូបភាព

លោកជំទាវមីស្សែល អូបាម៉ា ​MICHELLE OBAMA(1) និងកម្មវិធីឱ្យកូនរៀន និពន្ធដោយលោក យឹម ​កិច្ចសែ

Michelle

កកន៖

(1) ឧត្តមភរិយារបស់លោកបារ៉ាក់ អូបាម៉ា​ BARACK OBAMAប្រធានាធិបតីបច្ចុប្បន្ននៃសហរដ្ឋអាមេរិក៕

រូបភាព

៨មិនាទិវាស្រ្តី​ និពន្ធដោយលោក យឹម កិច្ចសែ

Frauentag Yim Guechse