Category Archives: អ្នកនិពន្ធ​​ និង កវី​នៅសហរដ្ឋអាមេរិក

វាសនា​អ្ន​កជញ្ជក់​ឈាម ដោយ កវី យិន ​លួត

ដោយ​ខ្ញុំ​យល់ឃើញថា វណ្ណកម្ម​របស់ លោក យិន លួត មាន​ប្រយោជន៍​ និង​មាន​តម្លៃ​ក្នុង​ការកសាង​គ្រឺះ​នៃ​អក្សរសិល្ប៍​ទំនើប ពិសេស​គឺ«​កំណាព្យ​បែប​ទំនើប»តែម្តង ខ្ញុំ​សូមអនុញ្ញាត​​ស្រង់​ស្នាដៃ​របស់​លោក យិន លួត  ខ្លះៗ មក​ចុះ​ផ្សាយ​នៅ​ក្នុង​ប្លក់​ខ្ញុំ​នេះ។ ខ្ញុំ​បាន​​បញ្ជាក់​ពី​ប្រភពនៃ​ការ​ដកស្រង់ស្នាដៃ ចំពោះ​​រាល់​សម្រងស់​នីមួយៗ ដើម្បី​ជាគោរព​សិទ្ធិ​អ្នកនិពន្ធម្យ៉ាង​ផង និង​ម្យ៉ាងទៀត ដើម្បី​ឲ្យ​អ្នក​អាន​ងាយ​ស្រួល​ទៅ​រក​វណ្ណកម្ម​របស់​លោក យិន លួត ទៅរក​​អាន​​។

images

មូស​តូច​ដែល​ជញ្ជក់​ឈាមគេ

មិន​ដូច​គ្នា​ទេ​តាម​សំណាង

មូសខ្លះ​យកយប់​ជា​សំអាង

មូសខ្លះ​អាង​យ៉ាង​ចេញពេល​ថ្ងៃ។

ជញ្ជក់​ឈាមគេ​កណ្តាល​មុខ

ម្ចាស់​ឈាម​មិន​ទុក​ត្រូវ​បាតដៃ

មូស​ខ្លះ​គេច​ផុត​ការ​ប្រល័យ

ឆ្ងាយ​ដៃ​ផុត​ភ្នែក​ផុត​រំខាន។

ប្រឹង​បឺត​រហូត​ដល់​ប៉ោង​ពោះ

នឹងហោះ​នឹង​ហើរ​ទៀត​មិន​បាន

បឺត​ឈាម​គេ​ច្រើន​ហួស​ប្រមាណ

ហើរ​ទៀត​មិន​បាន​ប្រាណ​នៅ​ដី។

ជួន​ហើរ​ប៉ប្រះ​លើកម្រាល

ជួន​កាល​គេ​ឃើញ​មិន​ប្រណី

យក​ជើង​ជាន់​ឈ្លី​ឱ្យ​ក្សិណ​ក្ស័យ

ឱ្យ​អស់​និស្ស័យ​ពី​ផែន​ដី៕

ទំព័រ​ទី១៦ សៀវភៅ កំណាព្យ ជីវិត​លោកកីយ៍

ប្រវតិ្ត​រូប​សង្ខេប

លោក​ យិន លួត កើត​នៅ​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៥១ នៅ​សំរោង​ចុង​កាល់ សៀមរាប​ ឧត្តរ​មាន​ជ័យ ជា​កូន​លោក យិន ឡែក និង​ នាង ភុំ ឌុំ។ លោក​បាន​ទទួល​បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ ពីសកល​វិទ្យា​ល័យ ស៊ី​អាតិល វ៉ាស៊ីន​តោន សហរដ្ឋ​អាមេរិក និង ​បាន​ទទួល​មធ្យម​សិក្សាប័ត្រ​ផ្នែក​អក្សរសាស្រ្ត​ នៅ​ភ្នំពេញ កម្ពុជា។ លោក​ធ្លាប់​បាន​ទទួល​រង្វាន់​ ពីបណ្ណាល័យជាតិ​ផ្នែក​កំណាព្យ​ នៅសហរដ្ឋ​អាមេរិក។

ស្នាដៃ​ដែល​បាន​បោះ​ពុម្ព

-កំណាព្យ ដែន​ដីទឹកភ្នែក

-កំណាព្យ ស្រណោះ

-រឿង ពពករសាត់

-រឿង មរតកដួង​ចិត្ត

-រឿង ភ្លៀង​រលឹម

ស្នាដៃ​ដែលមិន​ទាន់​​បាន​បោះ​ពុម្ព

-រឿង អធិរាជសំឡេង​មាស

រូបភាព

អក្សរសាស្ត្រខ្មែរ​ដោយ​លោក​សំ វិជ្ជា

Aksor Sastr khmer (by Sam Vichea)

កំប្លែង៖ព្រះអង្គទតមើលមិនស្គាល់ ដោយ​សុ ភក្តី

shy3

រក្សាសិទ្ធិគ្រប់យ៉ាង

មានស្រ្តីវ័យកណ្ដាលម្នាក់កើតជម្ងឺខ្យល់គ (Hearth attack) យ៉ាងធ្ងន់ធ្ងរហើយត្រូវ

បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីឲ្យគ្រូពេទ្យធ្វើការវះកាត់។ នៅលើតុវះកាត់ស្រ្តី

នោះសន្លប់អត់ដឹងខ្លួន  គឺបានសេចក្ដីថាជិតស្លាប់ (near death experience)។

ពេលជិតស្លាប់ហ្នឹង គាត់ក៏បានជួបព្រះអង្គ។ពេលជួបជាមួយព្រះ នាងក៏ចាប់សួរ

ព្រះអង្គថា :

ស្រ្តី : តើជីវិតខ្ញុំម្ចាស់ត្រូវអស់ពេលហ្នឹងឬ​ ?

ព្រះអង្គ : អត់ទេ នាងត្រូវរស់បាន ​៤៣ឆ្នាំ ២ខែ ៤ថ្ងៃ ទៀត។ ​ក្រោយពីការវះកាត់

រួចហើយ នាងក៏បានជាសះស្បើយឡើងវិញ។ ប៉ុន្តែ ដោយសារឮព្រះមានបន្ទូល

ប្រាប់ថា ​ត្រូវរស់បាន​៤៣​ឆ្នាំទៀត នាងយើងក៏មានគំនិតថ្មីថាបើត្រូវរស់បានរហូត

ដល់៤៣ឆ្នាំទៀត  នាងគួរតែធ្វើខ្លួនឲ្យស្អាត ។ គិតឃើញហើយ ស្ត្រីយើងក៏ទៅគ្លី

និក clinic កែសម្ភស្ស ឲ្យគេបូមខ្លាញ់(liposuction) ចេញ។

បន្ទាប់មក នាងក៏ទៅឲ្យគេធ្វើមុខ ( facelift ) ។  បន្ទាប់មកទៀត  គាត់ក៏ឲ្យគេដេរ

ពោះ  ( Tummy tuck ) ។ ​ ថ្ងៃមួយ  គាត់ដើរឆ្លងផ្លូវ ស្រាប់តែត្រូវឡានពេទ្យ

Ambulance បុកគាត់ស្លាប់ ​។  ក្រោយពីស្លាប់ គាត់ក៏បានជួបព្រះម្ដងទៀត ។

ឆ្ងល់យ៉ាងខ្លាំងគាត់ក៏ចាប់សួរព្រះ​​:

ស្រី្ត : ព្រះអង្គមានបន្ទូលប្រាប់ខ្ញុំថា ខ្ញុំត្រូវរស់បាន ៤៣ ឆ្នាំទៀត ចុះហេតុអ្វីក៏ខ្ញុំ

ឆាប់ស្លាប់ម៉្លេះ?។  ហេតុអ្វី បានជាព្រះអង្គមិនជួយរុញខ្ញុំម្ចាស់ឲ្យផុតពីផ្លូវឡាន 

Ambulance?
ព្រះអង្គ : ​អើ ពីព្រោះឯងទៅកែមុខ កែខ្លួន កែក្បាលពោះអស់ទៅ យើងមើល

ឯងលែងស្គាល់៕

១៤​កុម្ភៈ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ​ដោយប៉ិច ​សង្វាវ៉ាន​

 

កំណត់ការិយាល័និពន្ធ​(ក.ក.ន.) 

 មុននឹងផ្សាយអត្ថបទស្តីពី  «ថ្ងៃ១៤​កុម្ភៈ» ខ្ញុំសូមជម្រាបមិត្តអ្នកអានជាទីមេត្រី

ទាំងអស់ថា ខ្ញុំសម្រេចសរសេរពាក្យ«VALENTIN​​» ជាភាសាខ្មែរតាមសូរស័ព្ទ

បារាំងថា​«វ៉ាឡង់តាំង»វិញ។ខ្ ញុំមិនសរសេរថា «ប៉ាលិនថាញ» តាមបែបសូរ

ស័ព្ទអង់គ្លេសដូចប្រិយមិត្តធ្លាប់ឮក្នុងប្រទេសកម្ពុជាយើងទេ។

image001 2 roses magnifiques brillantes 

 

នៅប្រទេសខ្មែរយើង គេហៅ ថ្ងៃ១៤​កុម្ភៈថា «ថ្ងៃបុណ្យនៃក្តីស្រឡាញ់»ដែលភាសា

អង់គ្លេសហៅថា«VALENTINE’S DAY» ចំណែកឯនៅប្រទេសបារាំង គេហៅថ្ងៃ

នេះថា « LA SAINT VALENTIN » ។

ក្នុងបុរាណកាល គេចាត់ទុក LA SAINT VALENTIN ជាបុណ្យគ្រឹស្តសាសនាដ៏

មានចំណាស់មួយ។ គេកំណត់យក«ថ្ងៃ១៤កុម្ភៈ»ជាថ្ងៃសម្រាប់ឧទ្ទិសដល់បុព្វជិត

«វ៉ាឡង់តាំង» VALENTIN។   ប៉ុន្តែ ខ្សែជីវិតរបស់សង្ឃអង្គនេះហាក់ដូចជាមាន

 អាថ៌កំបាំងណាស់។ ក្រោយមក  បុព្វជិតគ្រិស្តសាសនាVALENTINនេះត្រូវបាន

គេចាត់ទុកជាសន្តបុគ្កល ​LE SAINT។​

                       

ទាក់ទងថ្ងៃ «១៤ កម្ភៈ» នេះ មានរឿងដំណាលថា​ កាលពីច្រើនសតវត្សរ៍កន្លងទៅ

ក្នុងចក្រភពរ៉ូមមានស្តេចមួយអង្គព្រះនាមក្លូតទីពីរ CLAUDE II។ នៅពេលកំពុង

ពង្រឹងអំណាចឥទ្ធិពល ​អធិរាជ «ក្លូតទីពីរ» បានចេញរាជក្រឹត្យហាមយុវជនគ្រិស្ត

សាសនាមិនឲ្យរៀបអពាហ៍ពិពាហ៍ ព្រោះព្រះអង្គឆ្វេងយល់ថា អ្នកមានគ្រួសារមិន

ងាយដាច់ចិត្តចាកចោលគ្រួសារទៅបម្រើកងទ័ព ឬ មិនអាចក្លាយទៅជាយោធាដ៏

មានប្រសិទ្ធភាពឡើយ។   យុវជនណាម្នាក់ហ៊ានរៀបអពាហ៍ពិពាហ៍ យុវជននោះ

ត្រូវគេចាត់ទុកថា ប្រព្រឹត្តខុសច្បាប់។   យល់ថា រាជក្រឹត្យនេះអយុតិ្តធម៌    បុព្វជិត

«វ៉ាឡង់តាំង»នៅតែបន្តប្រារព្ធពិធីមង្គលការដោយលាក់កំបាំង។ ប៉ុន្តែ រាល់សកម្ម

ភាពរបស់បុព្វជិត« វ៉ាឡង់តាំង»​ត្រូវបានអាជ្ញាធររកឃើញ។​ អធិរាជ​«ក្លូតទី២»បាន

បញ្ជាឲ្យចាប់សង្ឃនេះយកទៅដាក់ពន្ធនាគារ​ហើយ​  ប្រហារជីវិតនៅថ្ងៃ១៤កុម្ភៈ

គ្រិស្តករាជ ២៧០។ ​បុព្វជិត «វ៉ាឡង់តាំង» បានទទួលអនិច្ចធម៌ ក្នុងនាមជាអ្នកការ

ពារសេចក្តីស្នេហា និង ការពារអពាហ៍ពិពាហ៍របស់អ្នកកាន់គ្រិស្តសាសនា។ គេបាន

ចាត់ទុកថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យមួយ មិនមែនដោយសារប្រវត្តិផ្ទាល់របស់សង្ឃ « វ៉ា

ឡង់តាំង»នេះទេ ​តែថ្ងៃ «១៤កុម្ភៈ» នេះជួនចំថ្ងៃដែលធម្មជាតិ និង បុប្ផជាតិចាប់ផ្តើម

លូតលាស់និងចាប់រីកជាថ្មីក្រោយពីបានក្រៀមរញមស្លឹកជ្រុះសល់តែដើម និង មែក

ក្រោមការគម្រាមនៃធាតុអាកាសដ៍ត្រជាក់ និង ព្រិលក្នុងរដូវរងា។ ការផ្តើមលូតលាស់

ជាថ្មីនៃធម្មជាតិនេះក៏ជាសញ្ញាឲ្យដឹងដែរថា  និទាឃៈរដូវខិតជិតចូលមកដល់ហើយ។

​ មិនត្រឹមតែប៉ុណ្ណោះទេ ថ្ងៃ១៤កុម្ភៈក៏ជាថ្ងៃដែលចាប់ផ្តើមស្នេហារបស់បក្សាបក្សីកៀង

គូដែរ។

 

យោងតាមការស្រាវជ្រាវរបស់លោកសុ ភក្តី មានរឿងដំណាលថា​​បុព្វជិតវ៉ាឡង់តាំង

បានទទួលអនិច្ចធម៌  ដោយបានជួយជម្លៀសពួកអ្នកកាន់សាសនាគ្រិស្តដែលត្រូវពួក

រ៉ូម៉ាំងធ្វើទុក្ខទារុណកម្មឲ្យបានចេញពីពន្ធនាគារ។

មានរឿងដំណាលមួយទៀតថា​​ «វ៉ាឡង់តាំងVALENTINE  ជាបុគ្គលទី១ដែលបាន

ផ្ញើប័ណ្ណVALENTINE GREETING CARD ផ្ទាល់។​ នៅពេលជាប់ក្នុងមន្ទីរឃុំឃាំង​

VALENTINបានចាប់ចិត្តប្រតិព័ទ្ធទៅលើបុត្រីរបស់ឆ្មាំគុក​ដោយសារនាងនេះបាន

ចេញចូលទៅសួរសុខទុក្ខ «វ៉ាឡង់តាំង»ក្នុងពន្ធនាគារ។​ មុនពេល VALENTINចូល

មរណភាព វ៉ាឡង់តាំង VALENTIN  បានសរសេរអក្ខរាទៅនាង  ដោយបានចារជា

និច្ចថា​ ពី «វ៉ាឡង់តាំងVALENTIN» ( From VALENTINE)។ ពាក្យ VALENTINE

នេះត្រូវបានគេយកមកប្រើរហូតដល់សព្វថ្ងៃនេះ។ ទោះបីជាប្រវត្តិពិតរបស់ វ៉ាឡង់

តាំងមានភាពស្រពិចស្រពិល​មិនច្បាស់លាស់ក៏ដោយ ​ក៏ប៉ុន្តែ សារលិខិតរបស់«វ៉ា

ឡង់តាំង»  មានលក្ខណៈគួរឲ្យអាណិតអាសូរ   និង  មានវិរៈភាព  ជាពិសេសមាន

លក្ខណៈមនោសញ្ចេតនា។          ​ដោយសារហេតុនេះហើយ បានជាមកដល់យុគ

កណ្តាល  ​VALENTIN  នៅតែជា  SAINT  ឬ សន្តបុគ្គល  មួយអង្គដែលមានប្រជា

ប្រិយភាពជាងគេនៅប្រទេសអង់គ្លេស និង ​ប្រទេសបារាំង។                                                    


សួរថា  តើនៅប្រទេសបារាំង គេចាត់ទុក «ថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យ»ឬទេ? ខ្ញុំបាន

សរសេរអារម្ភកថា  «ក្នុងសៀវភៅប្រលោមលោកដែលមានចំណងជើង​«ស្តាយ»

របស់លោក ខូ ​តារាឫទ្ធ ថា    មិនមែនបុណ្យ   ពីព្រោះខ្ញុំមិនដែលឃើញគេប្រារព្ធ​

«សាំង វ៉ាឡង់តាំង»  ដូចជាបុណ្យគ្រិស្តសាសនាមួយចំនួននោះទេ។ លើសពីនេះ

ទៀត ខ្លួនខ្ញុំដែលរស់នៅក្នុងប្រទេសបារាំងជាង៣៦ឆ្នាំ ខ្ញុំមិនធ្លាប់ឃើញនៅថ្ងៃ១៤

កុម្ភៈ ​ ជនជាតិបារាំងនាំគ្នាប្រារព្ធបុណ្យ«សាំងវ៉ាឡង់តាំង»នេះម្តងណាឡើយ  ក្រៅ

ពីឃើញគេយកថ្ងៃនេះរាល់ឆ្នាំជាប្រយោជន៍ពាណិជ្ជកម្មផ្សាយលក់វត្ថុអនុស្សាវរីយ៍ដ៏

គួរឲ្យទាក់ទាញផ្សេងៗដូចជាផ្ការចនាបែបផ្សេងៗ  រូបបេះដូង…។ល។សម្រាប់អ្នកខ្លះ

ដែលត្រូវការទិញជូនគ្នាដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ ឬក៏សម្តែងទឹកចិត្ត​ស្នេហា

 តែបើមិនគេធ្វើអំណោយទេក៏មិនមែនជាករណីចាំបាច់ខានមិនបាន និង  គ្មានការឆ្គាំ

ឆ្គងដែរក្នុងថ្ងៃ១៤កុម្ភៈនេះ។     មិនត្រឹមតែប៉ុណ្ណោះទេ​ ក្នុងរយៈកាលជាងបីទសវត្សរ៍

នៃការរស់នៅរបស់ខ្ញុំនិងក្រុមគ្រួសារក្នុងប្រទេសបារាំងនេះ ខ្ញុំមិនដែលឃើញសភាព

គគ្រឹកគគ្រេងនៃយុវជន យុវតីសាសន៍គេ និងសាសន៍យើងនាំគ្នាប្រព្រឹត្តដូចយុវជន

និងយុវតីខ្មែរយើងមួយចំនួននៅប្រទេសកម្ពុជាដែលនាំគ្នាចេញដើរជាមួយគ្នាពាស

ពេញដងវិថីធំៗនៅក្រុងភ្នំពេញ ក្នុង ថ្ងៃ១៤កុម្ភៈឆ្នាំ២០១១កន្លងទៅដែលខ្ញុំបានប្រទះ

ឃើញផ្ទាល់ភ្នែកម្តងណាឡើយ។ ការភ្លើតភ្លើន ការស្រើបស្រាលប្រាសចាកសីលធម៌

ខុសគន្លងប្រពៃណីខ្មែរ ភ្លេចគិតដល់កិត្តិយសគ្រួសារ និងកិត្តិយសនារីក្រមុំខ្មែរ ហើយ

នាំគ្នាប្រព្រឹត្តជ្រុលហួសពីសេចក្តីដើមនៃការរំលឹកអំពីបុព្វជិត «វ៉ាឡង់តាំង»  នៅអឺរ៉ុប

ដែលជាប្រភពនៃ LA SAINT VALENTIN ឬ VALENTINE’S DAY ១៤ កុម្ភៈ ជាការ

ស្តាយជាទីបំផុត។ បាតុភាពចម្លែកនៅថ្ងៃ១៤កុម្ភៈ ដែលហូរចូលប៉ុន្មានឆ្នាំចុងក្រោយ

នេះតាមរយៈខ្សែភាពយន្ត និង ចម្រៀងនៃប្រទេសជិតខាង មិនមែនត្រឹមតែបណ្តាល

មាតាបិតា  អាណាព្យាបាល និង អ្នកប្រកាន់ខ្ជាប់ប្រពៃណីជាតិកើតទុក្ខព្រួយបារម្ភទេ

សូម្បីតែមជ្ឈដ្ឋានគ្រិស្តបរិស័ទ  ក្នុងប្រទេសកម្ពុជាក៏សម្តែងក្តីព្រួយបារម្ភខ្លាំងណាស់

ដែរ។

ខ្ញុំពេញចិត្តនិងចាំពាក្យមួយឃ្លារបស់អ្នកនិពន្ធ វង់ ផឿងហើយតែងទុកជាគតិដ៏ប្រពៃ

ជានិច្ចក្នុងជីវិតថា​ « ប្រាក់ឈ្នះល្បែងតែងចាយវាយខ្ជះខ្ជាយ   ស្រីដែលចែចង់បាន

ងាយជាស្រីគ្មានតម្លៃ»

ថ្មីៗនេះ ក្រោយពីបានអានរឿង «នាងស្រីមតី» និពន្ធដោយលោក ណុច​ សកុណា

នុតរ៍  ខ្ញុំស្រឡាញ់ឃ្លាមួយដែលក្នុងវគ្គ«បណ្តូលស្នហ៍» ទំព័រ​៣៦ដែលមានសេចក្តី

ថា «បើគ្រាន់តែថែរក្សាខ្លួនឲ្យមានភាពបរិសុទ្ធក្នុងជិវិតពុំបាន តើទទួលកិច្ចការធំ

ម្តេចនឹងកើត? នារីត្រូវស្វែងយល់ថា  យើងមិនមែនស្រីចិត្តងាយដែលសម្រាប់ពួក

ប្រុសៗកំហូចកន្លងខ្លួន ឃើញកេរ្ត៍ ទោះបីយើងធ្លាប់ឭប្រុសៗជាមាសទឹកដប់   តែ

ធីតាខ្មែរត្រូវធ្វើខ្លួនយ៉ាងគត់មត់ជាសិរីក្នុងគ្រួសារ…      គឺរតនៈរង្សីឯណោះវិញទេ

ដែលលើកតម្លៃមាស»។

នៅត្រង់វគ្គ«សម្តីសកេរ៍្» ទំព័រ៦៩​ លោក ណុច សកុណានុតរ៍បានក៏បានលើកឡើង

ដែរថា៖ ​«ពួកបុរសដែលខំរៀនសង្វាតរកកិត្តិយសតម្លៃថ្លៃថ្នូរ គេតែងតែស្វែងរក

ប្រពន្ធកបលក្ខណ៍ហើយមានមោទនភាពបំផុតក្នុងរឿងជីវិតគ្រួសារ។  អូនត្រូវចាំ

ថា   ​គ្រាប់ពេជ្រដ៏ល្អវិញទេលើកតម្លៃសំបកចិញ្ជៀនឲ្យកាន់តែប្រសើរឡើងហើយ

ភរិយាគាប់ ពិតជាជង្រុកនៃសិរីសួស្តី ភោគៈ តេជៈ សម្រាប់ស្វាមី​…គ្មានអ្វីដែលគួរ

ឲ្យខ្លាច ជាងឭពាក្យក្មេងពាលហៅបងថាជាអាមោឃស៊ីដែលគេនោះទេណ៎ាអូន!។

នារីខ្មែរទាំងឡាយ ចុះបើនៅមានបុរសខ្មែរដែលមានសន្តានចិត្តដូចទស្សនៈអ្នកនិពន្ធ

ទាំងពីររូបនេះ​ ហើយបុរសនោះពិតជាស្រឡាញ់នាងចង់បាននាងជាឧត្តមភរិយាពេញ

ច្បាប់ លុះដល់ក្រោយអាពាហ៏ពិពាហ៍ស្រាប់តែគេដឹងថា   នាងជាស្រីរហើរហាយ  តើ

ឧត្តមស្វាមីនាង គេនឹងមានប្រតិកម្មយ៉ាងដូចម្តេចដែរចំពោះរូបនាងនៅពេលនោះ?។

តើនាងបានគិតទេថា បុរសដែលបានលួងលោម និងបានខ្លួនប្រាណនាងហើយ គេ

នៅតែស្រឡាញ់នាង ​ ចង់ចូលស្តីដណ្តឹងនាងរៀបការ   ក្រាបក្បាលដល់កន្ទេលនៅ

ចំពោះមុខមេបានិងចាស់ទុំបាចផ្កាស្លាឲ្យពរជ័យឫទេ???  បើនាងសំអាងទៅលើវេជ្ជ

សាស្រ្តបច្ចុប្បន្នដេរភ្ជិតឲ្យដូចដើមនោះ​ តើនាងមិនចេះខ្មាសអៀនវេជ្ជបណ្ឌិតទេឬអ្វី? 

លោក​ ណុច  ​សកុណានុតរ៍ បានសរសេរដែរថា « ប្រពៃណីខ្មែរយើងខុសពីលោក

ខាងលិច ក្រមុំពួកគេប្តូរប្រុសដូចប្តូរសម្លៀកបំពាក់។ សាសន៍ទាំងនោះទុកការរួម

ភេទដូចចានបាយ   ស៊ីហើយលាង    គ្មានភាពជាក់លាក់    តែចំពោះកូនក្រមុំខ្មែរ

ចាស់ៗតែងអប់រំប្រដែប្រដៅឲ្យរក្សាខ្លួនដូចសំពត់ក្នុងផ្នត់ រហូតប្រៀបធៀបមាន

កូនស្រីដូចមានពាងប្រហុកខុលលើផ្ទះ  ឯពាក្យមនុស្សមាត់វែងខ្លីឭឆ្ងាយណាស់

 DSC03984

បើលោកអ្នកនាងកញ្ញាចង់អានអត្ថបទផ្សេងទៀតដែលទាក់ទងនឹង

ថ្ងៃ១៤​កុម្ភៈសូមអានរឿង «បុប្ផា១៤កុម្ភៈ» និពន្ធដោយ ហេង ឧត្តម

រឿង« រាត្រីនៅវៀងច័ន្ទ» និង រឿង «ទិវាដួងចិត្ត» ដោយ ឡឹក ជំនោរ

ព្រមទាំងអត្ថបទខ្លះទៀតដែលទាក់ទង ថ្ងៃ១៤កុម្ភៈ    នៅក្នុងគេហ

ទំព័ររបស់ខ្ញុំនេះដោយរាវរក ឆ្នាំ២០១១ និងឆ្នាំ២០១២ ត្រង់ថ្ងៃ១៤កុម្ភៈ ។  ប្រិយមិត្ត

អាចស្តាប់ក្នុងបណ្ណសារផ្នែក«នាទីអក្សរសិល្ប៍ខ្មែរ»  របស់ខ្ញុំតាមរយៈ «វិទ្យុបារាំង

អន្តរជាតិ RFI »   ឬ សូមជាវរឿង«ស្តាយ»និពន្ធដោយលោក ខូ ​តារាឫទ្ធ   និងរឿង

 ​​«កាដូថ្ងៃនៃក្តីស្រឡាញ់» ដែលជាកម្រងរឿងស្នេហាខ្លីៗ   និពន្ធដោយ  សួង ម៉ាក់

ឡឹក ជំនោរ ហេង ឧត្តម។ យុវអ្នកនិពន្ធទាំងបីរូបនេះបានបញ្ចេញមនោសញ្ចេតនា

និងទស្សនៈយល់ឃើញរៀងៗខ្លួន  អំពីរឿងរ៉ាវដែលកើតឡើងក្នុងថ្ងៃ«១៤កុម្ភៈ»

ចម្រៀង ៖ ញញឹមបាយ័ន បទភ្លេង ទំនុកច្រៀង និងច្រៀងដោយអ្នកស្រី ឌី​ សាខន

រក្សាសិទ្ធិគ្រប់យ៉ាង

១ – ​ បាយ័នប្រាសាទល្អស្អាតគួរគន់

 ភក្ត្រញញឹមស្រទន់គន់យូរៗកាន់តែស្រស់

មរតកខ្មែរស្នាដៃបុព្វបុរស

នាសម័យមួយនោះខ្មែរសែនរុងរឿងអស្ចារ្យ។

 

២ – ខ្មែរឆ្លាក់សិលាចារភក្រ្តញញឹម

ដាប់ថ្មដាក់ចិត្តសង្ឃឹមផ្សាយចិត្តប្រណីមេត្តា

ទិសទាំងបួនមើលឃើញញញឹមដូចគ្នា

ញញឹមជាតិខេមរា​ ចិន្តាស្ម័គ្រស្មោះគ្មានហ្មង។

បន្ទរ ៖ បាយ័នជម្រកព្រលឹងសិល្បៈ​សាសនា

វិចិត្រចម្លាក់គូរឆ្លាក់សែនសមកន្លង

ទំនៀមប្រពៃណីគង់វង់វប្បធម៌អក្សរសាស្រ្តយើង

យើងគួរខំប្រឹងរក្សា។

៣- បាយ័នអង្គរចម្លាក់ថ្មជាតិ

ពួនក្នុងព្រៃសែនស្ងាត់សព្វសត្វជុំជាបរិវារ

ហនុមាននាគគ្រុឌសូមជួយការពារឆោមឆើត

នាងអប្សារាជាតិខ្មែរគង់វង់ទៅអើយ៕

ចម្រៀង​ញញឹមបាយ័នជាចម្រៀងដែលខ្ញុំស្រឡាញ់បំផុត។ សូមឲ្យចម្រៀងដែលជាស្នាដៃដ៍ឆ្នើមរបស់អ្នកស្រី ឌីសាខននេះនៅសហរដ្ឋអាមេរិក ជ្រួតជ្រាបពេញដួងចិត្ត និងស្មារតីកូនខ្មែរគ្រប់រូបគ្រប់ទិសទី។

ទង់ជាតិខ្មែរនៅអ.ស.ប. ដោយ កែវ សុវណ្ណារិទ្ធិ

ទង់ជាតិខ្មែរ(ចងបញ្ជ្រាស់កំពូលប្រាសាទដាំក្បាលចុះ)នៅអសប ថ្ងៃ២ កក្កដា ២០១២

05 July 2012
កែវ សុវណ្ណារិទ្ធិ
The Phnom Penh Post


គោរពជូនលោកការីនិពន្ធ

ខ្ញុំបានបង្ខំចិត្ត សរសេរលិខិតនេះ ដោយសារតែមិនអាចអត់ទ្រាំបាន ក្នុងនាមជាសាក្សីម្នាក់ ដែលឃើញទង់ជាតិប្រទេសកម្ពុជា ដែលរហូតមកដល់ត្រឹមម៉ោងដែលខ្ញុំកំពុងសរសេរនេះ ត្រូវបានគេដាក់កំពូលប្រាសាទ ដាំក្បាលចុះក្រោម (បញ្ច្រាស)នៅការិយាល័យកណ្តាលអង្គការសហប្រជាជាតិ ក្នុងបុរីញូយ៉ក សហរដ្ឋអាមេរិក។

មិនថាមូលហេតុដែលនាំឲ្យមានកំហុសពិធីការអចេតនា ឬចេតនា ដោយសារតែភាពព្រងើយកន្តើយ របស់បុគ្គលិក អង្គការសហប្រជាជាតិ ឬការធ្វេសប្រហែស ពីភាគីរដ្ឋាភិបាលកម្ពុជានោះទេ ចំពោះខ្ញុំ ព្រមទាំងពលរដ្ឋខ្មែរទាំងអស់ អំពើបែបនេះ គឺជាការរុកកួន និងជារឿងដ៏អាមាស់ជាទីបំផុត ខណៈដែលមានតែទង់ជាតិកម្ពុជាតែមួយគត់ ដែលត្រូវបានគេបង្ហូតបញ្ច្រាសដូច្នេះ។

ដូច្នេះហើយ យើងមិនអាចទទួលយក និងបណ្តែតបណ្ដោយឲ្យធ្វើដូច្នោះបានទេ ព្រោះទង់ជាតិ គឺជាបញ្ហាស្លាប់រស់ សម្រាប់ជាតិសាសន៍មួយ នៅលើឆាកអន្តរជាតិ ព្រោះវាបង្ហាញពីមុខមាត់ កេរតំណែលវប្បធម៌ អត្តសញ្ញាណ មោទនភាព ស្នេហាជាតិ ជាតិនិយម ឯកភាពជាតិ និងព្រលឹងជាតិជាដើម។ល។ ជាពិសេស ខណៈដែលកម្ពុជា កំពុងធ្វើជាប្រធានសមាគមអាស៊ានផងទៀតនោះ។

តើនេះ មិនបង្ហាញពីការមិនគោរពប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជាទាំងមូល ឬក៏វាជាការប្រមាថដល់ប្រទេសកម្ពុជា? ឬក៏ជាការចង់ប្រកាសថា កម្ពុជា គឺជាជាតិមួយ កំពុងមានទុក្ខ ឬភាពអាសន្ន ដែលត្រូវការជំនួយអន្តរជាតិជាបន្ទាន់? តើក្រុមមន្ត្រីឯកអគ្គរាជទូតកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ធ្លាប់ដែលកត់សម្គាល់ពីរឿងនេះទេ? ជាការពិត គេបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការពន្យល់ឲ្យបានសមរម្យនិងច្បាស់លាស់ពីរឿងនោះ។

ទោះបីជាទង់ជាតិកម្ពុជា ត្រូវចារឹកទុក នៅក្នុងរដ្ឋធម្មនុញ្ញក៏ដោយ ក៏គេកត់សម្គាល់ថា មិនសូវមានការចាប់អារម្មណ៍ច្រើនទេ ចំពោះការប្រើប្រាស់ទង់ជាតិ ទាំងក្នុងនិងក្រៅប្រទេស ខណៈប្រទេសកម្ពុជា មិនទាន់មានលេខកូដទង់ជាតិ ឬពិធីការទង់ជាតិនៅឡើយនោះ ខុសពីអាមេរិក និងប្រទេសផ្សេងៗទៀត។ ប្រទេសកម្ពុជាមិនដែលសង្កេតមើល នៅថ្ងៃទិវាទង់ជាតិ ដែលជាទិវាជាតិតែមួយគត់នោះទេ។ លើសពីនេះទៀត បញ្ហាក្នុងការរៀបចំទង់ជាតិ ឲ្យបានសមរម្យ នៅតែជាការឈឺក្បាលមួយ សម្រាប់រដ្ឋាភិបាលកម្ពុជានៅឡើយ។ តែគេមិនសូវឃើញគេចាត់វិធានការ ឲ្យបានយ៉ាងសកម្មនោះទេ។

ដល់ពេលសម្រាប់រដ្ឋាភិបាលយើង ចាប់ផ្ដើមគិតគូរ ពីបញ្ហានេះ ឲ្យបានម៉ឺងម៉ាត់ហើយ បើសិនជាគេ ពិតជាចង់លើកមុខមាត់កម្ពុជាជាអន្តរជាតិ និងមិនចង់ឲ្យមានការអាម៉ាស់កើតឡើង ជាដដែលៗបែបនេះ ដែលអាចបង្ហាញពីភាពកម្សោយរបស់ខ្លួនទេនោះ។ នៅពេលគេនិយាយជាទូទៅថា៖ «យើងបង្កើតទង់ជាតិ យើងរស់នៅក្រោមទង់ជាតិ និងយើងស្លាប់ក្រោមទង់ជាតិ» ឬថា៖«អ្នកស្នេហាជាតិយកទង់ជាតិរំខ្លួន ដើម្បីការពារវា» នោះ តើគំនិតទាំងនេះ រដ្ឋាភិបាល និងពលរដ្ឋកម្ពុជាអនុវត្ត និងជ្រោងឡើងបានប៉ុណ្ណាហើយ?

ដោយ កែវ សុវណ្ណារិទ្ធិ ពីបុរីញូវយ៉ក

កកន៖ អរគុណលោក សាគូ សាមុតដែលបានផ្ញើអត្ថបទខាងលើ

និង អនុញ្ញាតឲ្យខ្ញុំផ្សាយអត្តបទនេះ។

ខ្ញុំជាសួនផ្កា ដោយ អ្នកស្រី អៀង ម៉ាឡា

សូមចុចមើល

GardenF

កំណាព្យ ៖ ខ្លឹមសារជីវិត ដោយ អ្នកស្រី អៀង​ម៉ាឡា

ដើម្បីអាន សូមចុចលើខ្សែឃ្លាខាងក្រោម។

Meaning for life ខ្លឹមសារជីវិត

​កំប្លែង៖សុំព្រះឲ្យរស់បានយូរ ដោយ ​សុ ​ភក្តី

ក្រោយពីបង្កើតផែនដីបានហើយ  ព្រះអាទិទេពក៏បង្កើតសត្វមួយ ហើយឲ្យឈ្មោះថា សត្វលា(donkey )។ បន្ទាប់មកទ្រង់ក៏មានបន្ទូលទៅសត្វលាថា “ឯងជាសត្វដែលត្រូវធ្វើការហត់ គឺចាប់តាំងពីថ្ងៃរះដល់ថ្ងៃលិច។ ឯងគ្មានបញ្ញាអ្វីទេ ។ឯងជាសត្វស៊ីស្មៅ ។ យើងកំរិតឲ្យឯងរស់ដល់អាយុ៥០ឆ្នាំ”។  ឮព្រះមានបន្ទូលអ៊ីចឹង  សត្វលាក៏ឆ្លើយតបទៅព្រះវិញថា៖ ” ដូចជាអយុត្តិធម៌ណាស់  ធ្វើការស្ទើរស្លាប់  ស៊ីតែស្មៅហើយរស់ដល់៥០ឆ្នាំទៀតគឺយូរណាស់  សុំតែ២០ឆ្នាំបានហើយ”។ ព្រះក៏យល់ព្រម។
បន្ទាប់មកព្រះក៏បង្កើតសត្វមួយទៀតម្ដងនេះគឺ ឆ្កែ ។  បង្កើតបានហើយ ព្រះក៏ប្រាប់ទៅឆ្កែថា ” ជីវិតរបស់ឯង គឺថែទាំផ្ទះឲ្យមនុស្ស  និងមានភក្ដីភាពចំពោះគេ។ ឯងបរិភោគតែសំណល់ពីមនុស្ស។  យើងឲ្យេឯងរស់ដល់អាយុ២៥ឆ្នាំ ។ឮព្រះមានបន្ទូលហើយ  ឆ្កែក៏ឆ្លើយឡើងថា ” រស់ដូចខ្ញុំគេ  ហើយដល់២៥ឆ្នាំទៀត គឺដូចជាយូរណាស់ សុំតែអាយុ១០ឆ្នាំគឺគ្រប់គ្រាន់ហើយ ។ ព្រះក៏យល់ព្រម។
បន្ទាប់ពីបង្កើតឆ្កែបានហើយ  ព្រះក៏បង្កើតស្វា ( monkey )។  ទ្រង់ក៏និយាយទៅកាន់ស្វាថា “ឯងគឺជាសត្វរប៉ិលរប៉ូច ឯងនឹងលោតពីមែកឈើ១ទៅមែកឈើ១វាល់ៗល្ងាច។  យើងឲ្យឯងរស់បាន២០ឆ្នាំ”។  ស្វាថា “២០ឆ្នាំយូរណាស់  សុំតែ១០ឆ្នាំបានហើយ”។ ព្រះក៏យល់ព្រម។
ទីបំផុតព្រះបង្កើតមនុស្ស   ហើយទ្រង់មានបន្ទូលទៅកាន់មនុស្សថា ” ឯងជាcreature ដែលមានបញ្ញាជាងគេនៅលើលោក។ ឯងនឹងគ្រប់គ្រងភពផែនដីនេះ។ យើងឲ្យឯងរស់បាន២០ឆ្នាំ”។  ឮព្រះឲ្យរស់បានតែ២០ឆ្នាំ  មនុស្សក៏ឆ្លើយទៅព្រះវិញថា  “២០ឆ្នាំតិចណាស់ ពីព្រោះត្រូវការអាយុវែងដើម្បីគ្រប់គ្រងផែនដី។  ដូច្នេះ ទូលបង្គំសុំ  ៣០ឆ្នាំដែលសត្វលាគែមិនចង់បាន។ សុំ១៥ឆ្នាំដែលឆ្កែគេមិនត្រូវការ  និងសុំ១០ឆ្នាំដែលស្វាមិនចង់បាន។  ព្រះក៏យល់ព្រម។ តាំងពីពេលនោះមក  មនុស្សក៏រស់បាន២០ឆ្នាំ។  បន្ទាប់មកគេក៏មានប្រពន្ធកូន ហើយត្រូវរស់៣០ឆ្នាំជាសត្វលា ដើម្បីធ្វើការយ៉ាងលំបាកវេទនាដើម្បីចឹញ្ចឹមកូនប្រពន្ធ រហូតដល់កូនធំៗបែកផ្ទះបែកសំបែង។  បន្ទាប់មកក៏ត្រូវរស់១៥ឆ្នាំទៀតជាឆ្កែ  គឺថែទាំផ្ទះ  បរិភោគតាមតែភរិយាធ្វើឲ្យ  រហូតដល់ពេលចូលនិវត្តន៏ ។ ទីបំផុត ត្រូវរស់ជាស្វា១០ឆ្នាំទៀត  គឺជាពេលទៅលេងកូន  ពីផ្ទះ១ទៅផ្ទះ១ នឹងធ្វើមុខក្រម៉ិចក្រម៉ើមដាក់ចៅៗដើម្បីឲ្យពូកគេសើចលេងសប្បាយ៕

អ្នកបើក Taxi យល់ខុស……ដោយ សុ ភក្តី

រក្សាសិទ្ធិ
 
ខ្ជិលញ៉ាំបាយផ្ទះ  ប្ដីប្រពន្ធមួយគូនេះគិតគ្នាទៅ

ញ៉ាំបាយក្រៅ( go out for dinner ) ។ គេទាំង

ពីរក៏ចាប់តែងខ្លួនរួចហើយ ភរិយាក៏ទៅបិទភ្លើង

នៅផ្ទះបាយ។  បុរសជាប្ដីយកទឹកនិងចំណីមក

ដាក់ឲ្យសត្វសេក១គូស៊ី។ បន្ទាប់មកគាត់ក៏យក

ឆ្មាទៅដាក់ខាងក្រៅផ្ទះ។ រួចរាល់ហើយ គេក៏ទូរ

សព្ទហៅឡាន Taxi  ឲ្យមកទទួល។  ១៥នាទី

ក្រោយមក  Taxi  ក៏មកដល់  ។  គ្រាន់តែបើក

ទ្វារផ្ទះដើម្បីទៅជិះ Taxi  ស្រាប់តែឆ្មា ស្ទុះចូល

មកខាងក្នុងផ្ទះបណ្ដោយ។ ប្រពន្ធក៏ទៅអង្គុយ

ក្នុងឡានទៅ។   ចំណែកបុរសជាប្ដីក៏ស្ទុះទៅ

តាមចាប់ឆ្មាជាបន្ទាន់  ពីព្រោះឆ្មាហ្នឹងចង់ស៊ី

សត្វសេកដែលគេចិញ្ចឹម។ ដោយសារមិនចង់

ឲ្យអ្នកបើកតាក់ស៊ីដឹងថា គ្មានអ្នកណានៅផ្ទះ 

នាងជាប្រពន្ធធ្វើជានិយាយជាមួយអ្នកបើក

តាក់ស៊ីថា៖  “ចាំមួយភ្លែតណា  ពីព្រោះប្ដីខ្ញុំ

គាត់ត្រូវទៅប្រាប់ម្ដាយគាត់ដែលសំរាន្តនៅ

ជាន់ខាងលើ”។

 ប្រហែល១០នាទីក្រោយមក បុរសជាប្ដីក៏

ចេញពីផ្ទះមកដល់ឡាន  ហើយក៏ចាប់

និយាយថា   ”  រំបល់យរ  ឯងទៅដល់ ស្រាប់

តែទៅពួននៅក្រោមគ្រែធ្វើមិនដឹង ហៅយ៉ាង

ម៉េចក៏មិនចេញ  ទាល់តែយកឈើចាក់គូទ

បានចេញ ឥឡូវបងយកវាទៅដាក់ក្រៅផ្ទះ

បាត់ហើយ ” ។
 
ចំណែកអ្នកបើក Taxi  គ្រាន់តែឮភ្លាម មិន

ហ៊ានថាអ្វីទេគ្រាន់តែនឹកក្នុងចិត្តថា៖ ” យី!

ស្អីក៏សាហាវម៉្លេះ  ហ៊ាននិយាយរបៀបហ្នឹង

ជាមួយម្ដាយរបស់ខ្លួនឯង”៕