Category Archives: ​បទយកការណ៍

យុវអ្នកនិពន្ធខ្មែរពីរនាក់ជាប់ពានរង្វាន់

«អ្នកនិពន្ធវ័យក្មេងអាស៊ានឆ្នាំ២០១៥»

12391105_995615017152004_53301983169953577_n

ខ្ញុំ​រំភើបចិត្តជា​ខ្លាំង​ពេលដឹង​ថា កូន​ប្រុស​ធម៌​ពីរ​នាក់របស់​ខ្ញុំ​នៅប្រទេស​​កម្ពុជា បា​នជាប់​ពាន​​រង្វាន់​អ្នកនិពន្ធ​វ័យ​ក្មេង​អាស៊ាន​ឆ្នាំ​២០១៥ នា​ពេល​ថ្មីៗនេះ​ គឺ​ដើម​សប្តាហ៍​នេះ នៅ​ប្រទេស​​ថៃ។

12341055_995614840485355_1113365503336158595_n

គណៈកម្មាធិការ​អ្នកនិពន្ធ​អាស៊ាន The S.E.A. WRITE COMMITTEE ​នៅ​ក្រុងបាងកក រៀបចំ​ពានរង្វាន់ THE ASEAN YOUNG WRITER AWARDS 2015​​ នេះ ​ដោយមាន​ការ​ចូលរួមប្រកួត​ពី​អ្នកនិពន្ធ​វ័យ​​ក្មេង ​ទាំង​១០ប្រទេសរបស់​ ASEAN។ ក្នុង​ការ​ប្រកួត​ស្នាដៃ​កម្រិត​​តំបន់​​លើក​​នេះ គឺ​សមាគម​ PEN CAMBODIA ជា​អ្នកជួយ​​​សម្រប​​សម្រួល​បញ្ចូន​​ស្នាដៃ​​ពី​កម្ពុជា​​ ក្នុង​នោះ មាន​ពីរ​ស្នាដៃ គឺ រឿងខ្លី «ខ្ញុំ​រៀនត្រួតថ្នាក់» របស់ ហេង ឧត្តម និង​រឿង «អាណាចក្រ​ចង្រិត» របស់ ម៉ា ច័ន្ទបញ្ញា។

សូម​បញ្ជាក់ថា ប្រទេស​សមាជិក​អាស៊ាននីមួយ​ៗបាន​ជាប់​ស្នាដៃ​ចំនួន​ពីរនាក់ គឺ​ផ្នែក​ភាសា​ជាតិម្នាក់ និង​ភាសា​អង់គ្លេស​ម្នាក់។ ប៉ុន្តែ​ជាការ​កត់​កម្គាល់​ ស្នាដៃ​ពី​ប្រទេស​ឡាវ និង​ឥណ្ឌូនេស៊ី ​ជាប់​តែ​ម្នាក់ៗប៉ុណ្ណោះ គឺផ្នែក​ភាសា​ជាតិរបស់​គេ​។​

 12373156_995614990485340_5431068548068790414_n

12347701_995614657152040_1365180226567945119_n

រឿងខ្លី «ខ្ញុំ​រៀនត្រួតថ្នាក់»របស់ ហេង ឧត្តម បាន​ជាប់​ជ័យលាភី​លេខ​២ ឆ្នាំ​២០១១ ហើយ​ត្រូ​វ​​បកប្រែជាភាសា​អង់គ្លេស ​និង​បោះពុម្ព​​​ផ្សាយ​នៅ​ឆ្នាំ​២០១៣​ ដោយសមូហកម្ម​អក្សរ​សិល្ប៍​​​នូហាច។ ស្នាដៃនេះ​ត្រូវ​​បោះ​ពុម្ព​លើក​ទី​២ ក្នុង​សៀវភៅ«គ្រប់​យ៉ាង​ដើម្បី​អ្នក​ណា​?​» ​ក្នុង​​ឆ្នាំ​២០១៤​។ ក្រោយ​មកទៀត រឿង«​ខ្ញុំ​រៀនត្រួតថ្នាក់» នាំឲ្យ ហេង ឧត្តម បាន​ជាប់​​ជ័យលាភីអ្នកនិពន្ធ​វ័យ​ក្មេង​អាស៊ាន​ឆ្នាំ​២០១៥នេះ​។ ​

 11143204_519418218232368_2809119402783079179_n

ខ្ញុំ​បាន​ដឹង​ថា​ ហេង ឧត្តម ​ផ្តើមតែងនិពន្ធ តាំងពីឆ្នាំ២០០៩ រហូតមកដល់​ចុង​​ឆ្នាំ២០១៥នេះ បាន​​ជាង​៣០ចំណង​ជើង​។ ឧត្ដម កើត​​ឆ្នាំ​១៩៩២ នៅ​ខេត្ត​កំពង់​ចាម និង​ធំ​ដឹង​ក្តី​នៅ​ខេត្ត​សៀម​​រាប​​។ ក្នុង​កុមារ​ភាព​និង​វ័យ​ជំទង់​ ​ឧត្តម ​រស់​នៅ​ឆ្ងាយពីភាព​កក់ក្តៅ​របស់​​​ឪពុក​ម្តាយ​បង្កើត​ ហើយ​គេ​​ធ្លាប់​បាន​​​រស់នៅក្នុង​​មណ្ឌល​កុមារកំព្រា​​​ ជិត​៧ឆ្នាំ​។ ហេតុនេះហើយ ទើប​គេ​បាន​សុំ​ខ្ញុំ​ជាមាតា​ធម៌។​ ដោយសារ​មនោសញ្ចេតអាណិត​អាសូរ និងមាន​និស្ស័យ​ក្នុង​វិស័យ​តែងនិពន្ធដូចគ្នា​ ខ្ញុំ​និង​ស្វាមី​រីករាយ​នឹង​ធ្វើ​ជា​ម្លប់​របស់​កូន​ឧត្តម​។​

12359870_519736658200524_1085811802528249564_n

12359984_10205467856760429_2343577704290407862_n

សព្វថ្ងៃ ឧត្តម ជានិស្សិតផ្នែកនីតិសាស្ត្រ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ​បារាំង​ នៅ​សាកល​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ​និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ ក្នុង​​រាជធានី​ភ្នំពេញ​ ហើយ​ក៏​កំពុង​ធ្វើការ​ជា​អ្នកសារព័ត៌មានឯករាជ្យ Freelancer ឲ្យ​​វិទ្យុ​បារាំង​អន្តរជាតិ​ RFI khmer ផង​​ដែរ​។

12341319_994954160551423_6628445919988255913_n

12310592_1083180638381318_3008854914425478447_n

ចំណែក ​កូនធម៌ ម៉ា ច័ន្ទបញ្ញា កើត​នៅ​ភ្នំពេញ ហើយ​​​ចាប់​ផ្តើម​តែង​និពន្ធ និង​រៀន​វិជ្ជា​និពន្ធន៍​​នេះ នៅសមាគម​អ្នកនិពន្ធខ្មែរ ដំណាល​នឹង​កូន​ឧត្តម​ដែរ។ បញ្ញា មាន​ទេព​កោសល្យ​​សិល្បៈ​ច្រើ​នយ៉ាងណាស់ ដែលគួរ​ឲ្យ​កោត​សរសើរ។ គេ​ចេះ​តែង​និពន្ធ បទភ្លេង ទំនុក​ច្រៀង រឿង​ខ្លី កំណាព្យ ចេះរាំ ចេះ​ច្រៀង… សព្វបែប​យ៉ាង។​ បញ្ញា​ បាន​ទទួល​ពាន​រង្វាន់​​ក្នុង​ស្រុក​ខាង​តែងនិពន្ធ និងជ័យលាភី​​ចម្រៀងថ្នាក់​ជាតិ​​ ព្រមទាំង​បាន​ឡើង​ឆាក​ជា​ច្រើន​មក​ហើយទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ស្រុក​។ ស្នាដៃរបស់​ ម៉ា ច័ន្ទបញ្ញា គឺរឿង «អាណាចក្រ​ចង្រិត» ដែល​ឈ្នះ​ពានរង្វាន់ពី​សមាគម PEN Cambodia រួច​ម្តង​ហើយ​នា​ពេល​​កន្លងទៅ និង​បាន​ទទួល​រង្វាន់​«អ្នកនិពន្ធវ័យក្មេង​អាស៊ានឆ្នាំ​២០១៥» នេះទៀត។​

12371034_1094625947222556_2147369588296447347_o

គួរ​ឲ្យ​ស្តាយ ដែល​ បញ្ញា ពុំ​បាន​មា​នវត្តមាន​នៅ​ឱកាស​ទទួល​ពាន​រង្វាន់​នៅ​រាជធានីបាង កក​​នោះ​ទេ ពី​ព្រោះ​គេត្រូវ​ទៅ​សម្តែងសិល្បៈ​ ​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ដើម្បី​តំណាង​​ឲ្យ​មាតុភូមិ​កម្ពុជា​ ក្នុង​ថ្ងៃជាមួយ​គ្នា​នេះ​ដែរ។​

 12370773_1071376019574261_7079228717038989779_o

ខ្ញុំ​រីករាយ​សប្បាយ​ចិត្ត ពេល​ឃើញ​កូន​ធម៌​ទាំង​ឡាយ​របស់​ខ្ញុំ​ មាន​ស្នាដៃ​ក្នុង​វិស័យ​តែង​និពន្ធ និង​ផ្តើម​មាន​ការ​ទទួល​ស្គាល់​។​ ពួក​គេ​ទាំង​នោះ​ មាន​ តួយ៉ាង៖

993445_218978318226183_1979154186_n

កូន​ កៅ សីហា មាន​ស្នាដៃ​ច្រើន​ទាំង​រឿង​ខ្លី ប្រលោមលោក និង​ការ​ដឹកនាំ​សម្តែង​នៅផលិត​កម្ម​ល្បីក្នុងប្រទេស​ផង ព្រមទាំង​បាន​ត្រូវ​សមាគមអ្នកនិពន្ធ​​នៅ​ស្រុក​បារាំង អញ្ជើញមកថ្លែងពី​វណ្ណកម្ម​របស់​ខ្លួន នៅ​ប្រទេស​បារាំង​។

10563225_738838792850029_6088685100574694526_n

កូន ណេង កន្និដ្ឋា មាន​ស្នាដៃ​រឿង​ខ្លី និង​មាន​សញ្ចេតនា​ច្រើន​ក្នុង​ផ្នែក​តែងនិពន្ធ ហើយ​ដោយសារតែ​ស្នាដៃ​រឿង​ខ្លី​របស់​នាង ទើប​បាន​ត្រូវ​សមាគម​នៅ​ស្រុក​បារាំង អញ្ជើញ​មក​សាធារណៈរដ្ឋ​បារាំង ដើម្បី​និយាយ​ពីស្នាដៃ​របស់​ខ្លួន​ផង (ជាមួយ​ កៅ សីហា ដែរ)។​

11196244_10153382414948816_6549963029679023187_n

កូន​ សុខ ចាន់ផល ដែល​ទើប​ទទួល​ពានរង្វាន់ THE S.E.A WRITE​ឆ្នាំ​ទៅ​ថ្មីៗនេះ និងជាអ្នកនិពន្ធ​ល្បី​មួយ​រូបនៅ​ក្នុងស្រុក ខាង​ទំនុក​ច្រៀង។

69433_116952868365311_8193808_n

 កូន ឡឹក ជំនោរ បាននិពន្ធរឿងខ្លីល្អៗជាច្រើន។ រឿង«ជាងធ្វើកង់» បានជាប់ជ័យលាភីចំណាត់ថ្នាក់លេខ២ ឆ្នាំ២០១១ នៃសមាគមអក្សរសិល្ប៍ នូ ហាច និងសមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំ ប្រទេសបារាំង។

191357 

ខ្ញុំ​ភើប​ត្រេក​អរ​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​កូន​ៗ​ធម៌​ទាំង​អស់​នេះ​កំពុង​តែលេច​ត្រដែតក្នុងវិស័យអក្សរសាស្ត្រអក្សរសិល្ប៍ ក្នុងមាតុប្រទេសនិងប្រទេសជិតខាង៕

អំពីលោកប៉ិច ឈុនស្វាមីរបស់ខ្ញុំ ដែលជាបទសម្ភាសន៍៍របស់លោកកៅ សីហា

បទសម្ភាសន៍របស់លោក កៅ សីហាកាលពីខែកញ្ញាឆ្នាំ២០១១ អំពីលោកប៉ិច ឈុនស្វាមីរបស់ខ្ញុំ

បទសម្ភាសន៍របស់លោក កៅ សីហាអំពីស្វាមីខ្ញុំដែលបានផ្សាយក្នុងទស្សនាវដ្តី ឡេហ្សោមស្ស៍LES HOMMESកាលពីខែកញ្ញាឆ្នាំ២០១១នៅរាជធានីភ្នំពេញ 

 

យូ បូ៖ អ្នកនិពន្ធ គឺជាអ្នកស្រឡាញ់មនុស្ស កសាងមនុស្ស និងសង្គមជាតិ – RFI Khmer

191357នេះ​ជា​ឧទាហរណ៍​មួយ

​នៃ

​ជីវិត​អ្នកនិពន្ធ​ខ្មែរ។

ខ្ញុំ​ធ្លាប់​បាន​ស្គាល់​និង​បាន​អានស្នាដៃ​លោក យូ បូ​ ខ្លះ​ដែរ។ ខ្ញុំ​នឹក​សរសើរ​ទឹក​ចិត្ត​លោក​ដែល​បាន​ជួយ​ស្រោច​ស្រង់​អក្សរសាស្ត្រ​អក្សរ​សិល្ប៍​ខ្មែរ​ឡើងវិញ​បន្ទាប់ពី​របប​វាល​ពិឃាត​ខ្មែរ​ក្រហម ដោយ​លោក​បាន​ផ្តួច​ផ្តើម​បង្កើត​សមាគម​អ្នកនិពន្ធ​ខ្មែរ​ឡើង​វិញ និង​បាន​សរសេរ​ស្នាដៃ​ជា​ច្រើន​ផ្សេង​ទៀត​​។

ខ្ញុំ​សូម​លើក​យក​បទយកការណ៍​បែប​ប្រវត្តិ​ជីវិត​ (profil – portrait) នេះ​មក​ផ្សាយ​ឡើងវិញ។ កិច្ច​ការ​នេះ​ជា​របស់ ហេង ឧត្តម ដែល​ វិទ្យុ​បារាំង​អន្តរជាតិ ផ្សាយ​កាល​ពី​ថ្ងៃទី​១៧ មករា ២០១៥ កន្លង​ទៅ។

 you-bo

លោក​ យូ បូ គឺ​ជា​អ្នកនិពន្ធ​ជើង​ចាស់​មួយ​រូប និង​ជា​​អ្នក​ដែល​​បាន​បង្កើត«​សមាគមអ្នក​និពន្ធ​ខ្មែរ​»​ឡើង​វិញ ក្រោយ​ពី​​របបខ្មែរ​ក្រហម។ មាន​អ្នកនិពន្ធ កវី និង​អ្នកកាសែត​​ជំនាន់​ក្រោយ​​ជា​ច្រើននាក់​ដែលបាន​ទទួល​ការ​អប់រំ​បណ្តុះបណ្តាល​ពីសមាគម​អ្នកនិពន្ធ​ខ្មែរ។ នៅ​ក្នុង​ជីវិត​ជា​អ្នកសរសេរ​​ លោក យូ បូ តែ​ង​ប្រាប់​កូន​សិស្ស​របស់​លោក​​ថា   ត្រូវ​ឈរ​លើ​ស្មារតី​ស្រឡាញ់​មនុស្ស​ជាតិ​   ហើយ​ត្រូវ​សរសេរ​ដើម្បី​កសាង​ម​នុស្ស កសាង​គ្រួសារ​ និង​កសាង​សង្គម​ជាតិ​។ យ៉ាងណា​ក៏ដោយ​ នៅ​ក្នុង​អាជីព​ជា​​អ្នកនិពន្ធ​និងអ្នក​កាសែតជា​ច្រើន​ជំនាន់​ លោកគ្រូ​តែង​តែ​រម្លឹក​ដល់​កូន​សិស្សដែល​​រៀន​កាសែត​និងរៀន​​តែងនិពន្ធ​ជំនាន់ក្រោយ​ជានិច្ច​ថា ធ្វើ​ជា​អ្នកនិពន្ធ​ និង​អ្នកសែតដែល​ឯករាជ្យ​​ត្រូវ​ត្រៀម​ខ្លួន​និង​ដឹង​ខ្លួន​ជា​មុន​នូវ​បីចំណុច គឺ ​ស្លាប់ ជាប់​គុក និង​រត់​ចោល​ស្រុក។

សូម​ស្តាប់​បទ​យក​ការណ៍​របស់ ហេង ឧត្តម ដែល​ វិទ្យុ​បារាំង​អន្តរជាតិ ផ្សាយ​កាល​ពី​ថ្ងៃទី​១៧ មករា ២០១៥ ដូច​តទៅ៖ http://mfi.re/listen/5ueyue5o5h42u2h/Oudom-feature-khmer_writer-You_Bo-17-01-2014.mp3

បទសម្ភាសន៍ជាមួយលោកស្រី អេលីហ្សាបែត ស្តីពី «វិស័យទេសចរណ៍កម្ពុជាដើរខុសផ្លូវ»

ខាងក្រោមនេះ ជាបទសម្ភាសន៍ដ៏ពិសេសជាមួយលោកស្រី អេលីហ្សាបែត ដែលជាប្រវត្តិវិទូមួយរូប។ លោក

ស្រីធ្លាប់បានរស់នៅប្រទេសកម្ពុជា ហើយបានសរសេរសៀវភៅទាក់ទងនឹងវិស័យទេសចរណ៍នៅកម្ពុជា។បទ

សម្ភាសន៍នេះបានរៀបចំនិងបានផ្សាយក្នុង«វិទ្យុអាស៊ីសេរី RFA»នៅសហរដ្ឋអាមេរិក៕

សូមស្តាប់ និង សូមពិចារណា៕

 សូមចុចលើខ្សែដំណខាងក្រោម។
ខែ្មរ សុវណ្ណភូមិ : លោកស្រី អេលីហ្សាបែត «វិស័យទេសចរណ៍កម្ពុជាដើរខុសផ្លូវ».

វីដេអូ ៖ បទយកការណ៍អំពីដើមត្នោត ដោយ ​ហេង ឧត្តម

វាលព្រះពរ​ ក្នុងរដ្ឋជ័រជា សហរដ្ឋអាមេរិក ដោយបណ្ឌិត ស៊ាងយីវ

ប្រវត្តិនៃវាលព្រះពរ

វាលព្រះពរជាដីមួយដុំទំហំសាមសិបហិតតារ នៅស្រុកមៃកិន រដ្ឋជ័រជា ដែលលោកបណ្ឌិតស៊ាង យ៊ីវ​

និងភរិយា បានថ្វាយដល់ព្រះជាម្ចាស់ គឺដល់ប្រិយសម្ព័ន្ធបាព្វទីស្ទខ្មែរ នៅស.រ.អា កាលពីវិស្សមកាល

គ.ស. ២០០៥ សំរាប់ធ្វើជាមជ្ឈ​មណ្ឌលប្រជុំផង និងជាសារមន្ទីរផងនៅក្នុងអនាគតកាល។ គោល​

បំណងរបស់លោកបណ្ឌិតនិងគ្រួសារ គឺចង់ទុកដីជាកេរមរតកដល់កូនចៅជំនាន់ក្រោយ ជាពិសេស

​ពូជអំបូរខ្មែរ ឲ្យបានប្រើ​ប្រាស់ទីកន្លែងនេះផង និងដឹងឮនិងចងចាំពីប្រវត្តិបិតាមាតាជីដូនជីតារបស់

ខ្លួន​ផង​ គឺជាពិសេសពីប្រវ័ត្ត ដែលព្រះជាម្ចាស់បានទុកជីវិតគេមិនឲ្យវិនាសនៅក្នុងវាលពិឃាដ តែឲ្យ

បាន​រួច​ខ្លួន ជាពិសេសគឺបានទទួលសេចក្តីសង្គ្រោះនៅក្នុងព្រះអម្ចាស់ព្រះយេស៊ូគ្រីស្ទ ដោយសារ

ព្រះ​លោហិតដ៏ថ្លៃថ្លារបស់ព្រះអង្គដែលបានខ្ចាយនៅលើឈើឆ្កាង។ ដូច្នេះហើយ បានជាវាលព្រះពរ

​មានបវចនបទថា៖ពីវាលពិឃាដ … ទៅ«វាលព្រះពរ»។​ ឯព្រះពរនេះ គឺមិនមែនគ្រាន់តែមានន័យថា

​បានរួច​ពីស្លាប់ បានមករស់នៅសុខស្រួលក្នុងដែនដីសេរីសុខសាន្តសព្វថ្ងៃនេះទេ គឺមានន័យពេញ

លេញថា ពួកគេនឹងបានទៅបរលោកសុខសាន្ត គឺឋានសួគ៌បរមសុខ ជាទីដែលព្រះយេស៊ូទ្រង់គង់

នៅ និងរង់ចាំទទួលកូនគ្រប់រូបរបស់ព្រះ​អង្គ។

ការសាងសង់ដើម្បីធ្វើជាមណ្ឌលប្រជុំ បានចាប់ផ្តើមកាលពីឆ្នាំ២០០៧ ឯទុនចំណាយសំរាប់ការកាប់​

ឆ្ការ​ឆាយសំអាតពង្រាបដី​និងស្ថាបនាសាងសង់នោះ  គឺមកពីប្រាក់ដង្វាយ ដែលអ្នកគ្រីស្ទានទាំង

ឡាយ​បានស្ម័គ្រចិត្តដាក់បន្តៗមក។ ម្យ៉ាងទៀត អ្នកដែលដាក់ដង្វាយជាប្រាក់នោះ ក៏ស្ម័គ្រចិត្ត

ចំណាយពេលវេលាជាច្រើន  កម្លាំងញើស  បច្ចេកទេសសាងសង់ ចំណេះផ្សេងៗ គំនិតប្រាជ្ញា និង

ទេពកោសល្យ ដាក់បញ្ចូលគ្នាក្នុងគំរោងការណ៍នេះ ជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ។ ទោះបី

ប្រាក់ចំណាយ និងតម្លៃដីបូកសារុបទៅមានត្រឹមតែប្រមាណ២៥ហ្មឺនដុល្លារ តែដោយសារការសាង

សង់​ដែលស្ទើរតែធ្វើឡើង​ដោយកម្លាំងញើសអ្នក​ស្ម័គ្រចិត្តសឹងតែ១០០% មជ្ឈមណ្ឌលនេះមានតម្លៃ

ខ្ទង់មួយលានដុល្លារហើយ។

អង្គការវាលព្រះពរគ្រប់គ្រងដោយគណកម្មការដឹកនាំមួយ​ដែលមានសមាជិក៥រូប ដែលមានលោក

​បណ្ឌិតស៊ាង យីវជាប្រធាន។ អង្គការនេះមានសមាជិកជាខ្មែរផង និងជាជនជាតិផ្សេងទៀតផង ទាំង​

អស់ប្រមាណជាងមួយពាន់នាក់។​ សមាជិកមួយចំនួន​ គឺប្រមាណ ៣០០នាក់ តែងតែធ្វើដំណើរមក

រួមប្រជុំ​មហា​សន្និបាតជាទៀង​ទាត់រៀងរាល់ឆ្នាំ។ លើសពីនេះ សមាជិកក្រុមជំនុំដែលនៅរដ្ឋជ័រជា

ឬនៅជិតរដ្ឋ​ជ័រជា ​តែងតែមកជួបជុំគ្នា ពេលមានសិក្ខាសាលា ឬការហ្វឹកហ្វឺនផ្សេងៗ ឬការសាង

សង់តូចធំ​នៅវាលព្រះពរជាញឹកញាប់។

នៅបច្ចុប្បន្ននេះ វាលព្រះពរបានក្លាយទៅជាដែនដីមួយ ​ដែលខ្មែរជាច្រើនរួបមានអារម្មណ៍រាប់ថាជា​

ចំណិត​ស្រុកភូមិតូចមួយរបស់ខ្លួន ដែលរំលឹកឲ្យឃើញមាតុ​ភូមិ ពេលណាដែលជួបជុំគ្នារបរិភោគ​

ម្ហូបខ្មែរ ​​ផ្អក​ប្រហុកទឹកគ្រឿងកកូរប្រហើរ បេះផ្លែទន្លាប់នៅចំការ ជជែកគ្នាលេងដោយភាសាជាតិ​

លេងល្បែង​ប្រជាប្រិយ​សប្បាយក្អាកក្អាយជាមួយគ្នានៅទីវាលខាងក្រៅ ឬក៏រំលឹករំលែករឿងដើម​

រឿងកំប្លែង រឿង​កំសត់ស្រក់ហៀរហូរទឹកភ្នែក នៅអែបព្រៃព្រឹក្សា ក្រោមពន្លឺច័ន្ទ្រា ពេលយប់

អាធ្រាត្រ។​

ប៉ុន្តែ យើងដឹងដោយជាក់ថា យើងច្បាស់ជានឹងមិនបែកគ្នាទៀតទេ ទោះបីបែកគ្នា ក៍លាគ្នាតែមួយ

រយៈពេលប៉ុណ្ណោះ រួចហើយយើងនឹងជួបគ្នាវិញជាប្រាកដ នៅក្នុងនគរសុខសាន្ត រុងរឿងពិសិដ្ឋដែល

គ្មាន​ទុក្ខ ​គ្មានទឹកភ្នែក គ្មានរោគាឈឺថ្កាត់ ​នៃ​ព្រះអាទិករ​ព្រះ​អម្ចាស់យេស៊ូគ្រីស្ទ៕

សូមអញ្ជើញទស្សនាវីដេអូ«អភិវឌ្ឍន៍នៃវាលព្រះពរ  DEVELOPMENT OF BLESSING FIELD»

ដោយចុចលើខ្សែដំណខាងក្រោម៕

http://www.youtube.com/watch?v=nd6AQJyC2_c

BLESSING FIELD FOUNDATION

P.O BOX 1306

JONESBORO , CA 237

U.S.A.

GOD BLESS

សូមព្រះអង្គប្រទានពរ

croix  clignotant

លោកស៊ីន ច័ន្ទឆាយ៉ា បុត្រលោកស៊ីន ស៊ី សាមុត