បណ្ណសារប្លក

រូបភាព

ថ្ងៃណាជួងវ៉ៃ និពន្ធដោយកវី យឹម កិច្ចសែ

រូបភាព

ពរជ័យវិច្ឆិកា ដោយ​ កវី យឹម កិច្ចសែ

កាលពី១៥ឆ្នាំមុន មានសាច់មានឈាម មានទម្ងន់៤២គីឡូកន្លះហើយនៅធ្វើការផង។ បើកឡានទៅដាក់GARE ហើយជិះរទេះភ្លើងRER C។ ដល់ពេលចូលនិវត្តិន៍ មានពេលគ្រប់គ្រាន់តែកិច្ចការក្នុងផ្ទះធ្វើមិនអស់មិនហើយ។ នេះជាម្ចាស់ខ្លួនឯង បម្រើខ្លួនឯង។ យូរៗ ត្អូញឱ្យលោកប្តីស្តាប់ម្តង ថា នេះជាម្ចាស់ខ្លួនឯង ប្រសិនជាអ្នកបម្រើគេវិញ​ច្បាស់ជាសុំលាឈប់ហើយ។ សព្វថ្ងៃនេះ គ្មានពេលសម្រាក ណាចង់មើលនិងសរសេរសៀវភៅ ។ ឱ ខ្លួនខ្ញុំអើយ! ហត់នឿយជាងតួអង្គនាងសូភាពក្នុងរឿង«ជើងមេឃថ្មី»ដែល​ខ្ញុំបាននិពន្ធទៅទៀត។ សព្វថ្ងៃនេះ ខ្ញុំគ្មានពេលសម្រាកឱ្យសមជាមនុស្សចាស់ទេ។ ណាចង់អាននិងសរសេរសៀវភៅ។ ណាហ្វេសប៊ុក។ ណាចង់អាននិងឆ្លើយឆ្លងសារញាតិមិត្ត។ មិនដែលគិតសោះថាក្នុងជីវិតនេះ ខ្ញុំរវល់អីក៏រវល់ម្ល៉េះព្រះអើយ! នឿយអីក៏នឿយម៉្លេះ! សឹងតែមិនហ៊ានឆ្លុះកញ្ចក់ទៅហើយ។ឱ ! ជរាភាព ណ្ហើយចុះ សុំតែសុខភាពនិងកម្លាំងពលំដើម្បីសរសេរសៀវភៅដែលខ្ញុំប៉ងសរសេរតាំងពីឆ្នាំ២០១០។

វិច្ឆិកា២០១៩ មកដល់ហើយ! ខ្ញុំមិនត្រូវការអ្វីទៀតទេក្នុងជាតិនេះ ក្រៅពីចង់ទុកស្នាដៃជូនអនុជនជំនាន់ក្រោយបំណាច់កើតមកព្រះចារឱ្យខ្ញុំស្រឡាញ់អក្សរសាស្ត្រអក្សរសិល្ប៍ជាតិ៕


រូបភាព

អក្សរសាស្ត្រខ្មែរចែងចាំងនៅ​ក្រៅស្រុក ដោយ យឹម កិច្ចសែ

រូបភាព

អ្នកគ្រូបណ្តូលចិត្ត​ ដោយ យឹម​ កិច្ចសែ

រូបភាព

ទាសាអតីតកាល ដោយ យឹម កិច្ចសែ

រូបភាព

អង្គរវត្ត​ទេវដ្ឋាន ដោយកវីបណ្ឌិត យឹម កិច្ចសែ

រូបភាព

ទូន្មាន​ចិត្ត ដោយ យឹម កិច្ចសែ ស្រង់ពី «យុវវ័យមាយា»

រូបភាព

អក្សរសាស្ត្រខ្មែរ​ដោយ​លោក​សំ វិជ្ជា

Aksor Sastr khmer (by Sam Vichea)

រូបភាព

២៤វិច្ឆិកា ប័ណ្ណថ្ងៃខួបកំណើត៦៨ឆ្នាំ

 

  • ឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរខ្ញុំមានកិត្តិយសដែលបានទទួលជាប័ណ្ណជូន
  • ពរក្នុងថ្ងៃខួបកំណើត៦៨ឆ្នាំដ៏ល្អដែលរចនាដោយបណ្ឌិត យឹម កិច្ចសែ
  • លោកជាមិត្តរួមប៉ាកាជាទីគោរពដ៏ខ្ពង់ខ្ពស់មួយរូបនៅប្រទេសអាល្លឺម៉ង់
  • មិត្តដ៏ល្អរបស់ខ្ញុំនេះមិនដែលភ្លេចថ្ងៃសំខាន់នៃជិវិតខ្ញុំទេ។

ទឹកចិត្តនិងកាយវិការដ៏ប្រពៃនេះបណ្តាលឱ្យខ្ញុំរំភើបនិងមានចិត្តសោមស្ស

ក្រៃលែង រំភើបនឹងការផ្តល់តម្លៃខ្ពស់ដែលធ្វើឱ្យខ្ញុំរលីងរលោងទឹកភ្នែកនិង

ប្រឹងរស់ដើម្បីអាចសរសេរអ្វីៗដែលខ្ញុំចង់សរសេរ។  អរគុណបណ្ឌិត យឹម

កិច្ចសែនិងលោក សំ វិជ្ជាដែលបានសម្រឹតសម្រាំងប័ណ្ណដ៏ល្អជាទីពេញចិត្ត

នេះ។​

ខ្ញុំនិងរក្សាទុកប័ណ្ណនេះជាមរតកមិត្តភាពដ៏មានតម្លៃមួយប្រចាំជីវិតក្នុងនាម

ជាអ្នកស្រឡាញ់អក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរមួយរូបនៅក្រៅប្រទេស៕

Sangwawann Bauk Sorng Aksor Sell

រូបភាព

លោកជំទាវមីស្សែល អូបាម៉ា ​MICHELLE OBAMA(1) និងកម្មវិធីឱ្យកូនរៀន និពន្ធដោយលោក យឹម ​កិច្ចសែ

Michelle

កកន៖

(1) ឧត្តមភរិយារបស់លោកបារ៉ាក់ អូបាម៉ា​ BARACK OBAMAប្រធានាធិបតីបច្ចុប្បន្ននៃសហរដ្ឋអាមេរិក៕