ជីវប្រវត្តិពិស្តារ​របស់​ខ្ញុំ

DSC03984

ជម្រាបសួរប្រិយមិត្តអ្នកអានជាទីមេត្រី

ដោយយល់ឃើញថាជីវប្រវត្តិរបស់ខ្ញុំ

ដែលបានផ្សាយក្នុងសៀវភៅនិងទស្សនាវដ្តីមួយចំនួននៅខ្វះចន្លោះច្រើន

និង ដើម្បីឆ្លើយតបទៅមិត្តអ្នកអានប្រលោមលោករបស់ខ្ញុំ   

ជាពិសេសអ្នកសិក្សាស្រាវជ្រាវអក្សរសិល្បិ៍ខ្មែរដែលបានស្នើសុំជីវប្រវត្តិ

របស់ខ្ញុំនោះ ទើបខ្ញុំសម្រេចចិត្តសរសេរជីវប្រវត្តិយ៉ាងពិស្តារជូនដោយរីករាយ។

dsc_1097-pech-sangwawann1

ជីវប្រវត្តិពិស្តាររបស់ខ្ញុំ ប៉ិច សង្វាវ៉ាន

នាមដើម ព្រហ្ម សង្វាវ៉ាន

ខ្ញុំចាប់កំណើតថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៤៧ សង្កាត់លេខ៤ ក្រុងភ្នំពេញ

ក្នុងគ្រួសារមួយដែលប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីខ្មែរ។

ខ្ញុំជាបុត្រីច្បងរបស់លោកចៅ យ៊ី ស៊ុម ចាងហ្វាងសាលាឧទ្ធរណ៍ក្រុងភ្នំពេញ

(សព្វថ្ងៃនេះ គេហៅថាប្រធានទៅវិញ)  និងលោកស្រី ឌីវណ្ណ ដឺឡូប៉េស៍មេផ្ទះ។

papi-mamie_150941

(រូបខាងលើ៖ អ្នកមានគុណក្នុងសម្លៀកបំពាក់បុរាណ

នៅពេលចូលរួមក្នុងពិធីតាំងតុក្នុងព្រះបរមរាជវាំងនាទសវត្សរ៍៦០)

ខ្ញុំមានបងប្អូនទាំងអស់ចំនួន១២នាក់ គឺប្អូនស្រី៧នាក់ និងប្អូនប្រុស៤នាក់ដែល

មាននាមដូចតទៅនេះ ៖

– ព្រហ្ម សង្វាវ៉ាន (ខ្ញុំ) ។

– ព្រហ្ម វ៉ាន់មុនី (ស្រី)។

– ព្រហ្ម សិទ្ឋត្រា (ប្រុស) ត្រឡប់ទៅរស់នៅក្នុងប្រទេសកម្ពុជាវិញ ហើយបច្ចុប្បន្ន

នេះមានថានៈជារដ្ឋលេខាធិការ( Sécrétaire d’Etat)នៃក្រសួងយុត្តិធម៌ក្រុងភ្នំពេញ។

– ព្រហ្ម សេរីគិត (ស្រី) នៅប្រទេសបារាំង

– ព្រហ្ម វេតថូរីយ៉ា (ស្រី) បាត់បង់េជីវិតនៅមឿងភីនប្រទេសលាវខែតុលាឆ្នាំ១៩៧៦

សូមអានរឿង«ខ្លោចផ្សានៅមឿងភីន»ក្នុងគេហទំព័រនេះ។

– ព្រហ្ម វិជ្ជីឡា (ស្រី) នៅសហរដ្ឋអាមេរិក។

– ព្រហ្ម រិទ្ឋី (ប្រុស) ស្លាប់ដោយរោគាពាធិនៅប្រទេសបារាំងខែសីហា ឆ្នាំ២០១០។

– ព្រហ្ម កេណ្ឌី (ប្រុស) នៅប្រទេសបារាំង។

– ព្រហ្ម ដាវុធ (ប្រុស) នៅសហរដ្ឋអាមេរិក។

– ព្រហ្ម លាភបុណ្ណា (ស្រី) នៅប្រទេសបារាំង។

– ព្រហ្ម សិទ្ឋី (ស្រី) នៅប្រទេសបារាំង។

– ព្រហ្ម សូភី (ស្រី) នៅប្រទេសបារាំង។

ថតឆ្នាំ១៩៧៤ក្នុងភូមិគ្រឹះយើងនៅភូមិបឹងកេងកង សង្កាត់លេខ៦ក្រុងភ្នំពេញ

ថតឆ្នាំ១៩៧២ ក្នុងភូមិគ្រឹះយើងនៅភូមិបឹងកេងកង សង្កាត់លេខ៦ក្រុងភ្នំពេញ

ការសិក្សា

ផ្នែកបឋមសិក្សា  ៖ ខ្ញុំរៀននៅសាលាបុទុមរាជា ក្រុងភ្នំពេញ។ សាលានេះ

ទទួលយកតែសិស្សស្រី។

ផ្នែកមធ្យមសិក្សា

ក្រោយពីប្រឡងធ្លាក់ចូលថ្នាក់ទី៦ទំនើបជាតិនៅ«អនុវិទ្យាល័យព្រះនរោត្តម»

លោកប៉ាបានចុះឈ្មោះខ្ញុំឲ្យចូលរៀនក្នុងវិទ្យាល័យឯកជន «ព្រះខ័ន»នៅភូមិ

បឹងកេងកង ក្បែរវត្តលង្កា មិនឆ្ងាយពីផ្ទះ។  ឆ្នាំបន្ទាប់ ខ្ញុំប្រឡងចូលថ្នាក់

«ទី៦ទំនើបជាតិ»  នៃអនុវិទ្យាល័យព្រះនរោត្តមជាថ្មី តែធ្លាក់ម្តងទៀត  ប៉ុន្តែ

បានពិន្ទុជាប់ចូលរៀនក្នុង«អនុវិទ្យាល័យសង្គមរាស្រ្តនិយម»នៅឯទួលគោក។

នេះជាលើកដំបូង ដែលខ្ញុំចាប់ផ្តើមសិក្សាជាមួយសិស្សប្រុសៗ។  ចាប់ពីថ្នាក់

«ទី៥ទំនើបជាតិ ដល់ថ្នាក់ទី២»ទំនើបជាតិ ខ្ញុំបានផ្លាស់មករៀននៅ«វិទ្យាល័យ

ព្រះយុគន្ធរ» ដែលស្ថិតនៅជិតផ្ទះ។

លុះដល់ឡើងថ្នាក់ «ទី១ទំនើប» និង «ថ្នាក់ទីបញ្ចប់» (ផ្នែកវិទ្យាសាស្ត្រ

ពិសោធន៍)  ខ្ញុំបានផ្លាស់មករៀននៅ «វិទ្យាល័យ ព្រះស៊ីសុវត្តិ» វិញ។    ការ

ផ្លាស់ប្តូរវិទ្យាល័យញឹកញាប់តាមបំណងលោកប៉ា បណ្តាលឲ្យការសិក្សាចុះ

ខ្សោយក្រឺតៗចាប់ពីថ្នាក់ទី១ទំនើបជាតិ។ នៅឆ្នាំ១៩៧០ ខ្ញុំបានជាប់មធ្យម

សិក្សាប័ត្រភាគទី២ ( Baccalauréat 2ème partie)  ដែលក្នុងជំនាន់នោះ គេ

និយមហៅថា បាក់ឌុប ។

ផ្នែកឧត្តមសិក្សា ៖

ខ្ញុំបានសិក្សានៅ «មហាវិទ្យាល័យនិតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច» FFACULTE

DE DROIT ET DES SCIENCES ECONOMIQUES។ ក្នុងឆ្នាំនៅដែរ ខ្ញុំក៏បានចូលរៀន

នៅ  «មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ» FACULTE DES LETTRES

ET DES SCIENCES HUMAINES និង «មហាវិទ្យាល័យគរុកោសល្យ» FACULTE

DE  PEDAGOGIEដែរ។

ខ្ញុំស្រឡាញ់ អក្សរសាស្ត្រខ្មែរតាំងពីនៅវ័យក្មេងម៉្លេះ។  ខ្ញុំតែងតែគិត និង

ស្រមៃចង់ក្លាយទៅជាអ្នកនិពន្ធនារីមួយរូបនៃប្រទេសកម្ពុជា ហើយក៏រមែង

តែងតែចិញ្ចឹមចិត្តប៉ងប្រាថ្នាជានិច្ចចង់ចូលជាសមាជិកានៃ «សមាគមអ្នក

និពន្ឋខ្មែរ»។

ចាប់តាំងពីមានវ័យ៨ឆ្នាំម្ល៉េះ ខ្ញុំចូលចិត្តអានសៀវភៅខ្មែរ និង សៀវភៅបារាំង

ណាស់ ។ លុះដល់ចម្រើនវ័យបាន១៣ឆ្នាំ ចំណង់ចំណូលចិត្តក្នុងការអានសៀវ

ភៅកាន់តែមានសន្ទុះខ្លាំងឡើងៗ។  ខ្ញុំនិយមអានសៀវភៅសិក្សា ទាំងភាសាខ្មែរ 

ទាំងភាសាបារាំងហើយក៏ចូលចិត្តអានសៀវភៅប្រលោមលោកខ្មែរផ្នែកមនោ

សញ្ចេតនានិងប្រលោមលោកផ្នែកជីវិតសោកសៅដែរ។

អាយុ ១៦ឆ្នាំ ខ្ញុំចាប់ផ្តើមសរសេររឿងខ្លីៗ ដោយសារមូលហេតុអាក់អន់ចិត្តនឹង

មិត្តនារីខ្ញុំ ពីរបីនាក់ដែលនាំគ្នាមករំខានខ្ញុំដល់ផ្ទះ មុនថ្ងៃខ្ញុំប្រឡងមធ្យមសិក្សា

ប័ត្រភាគទី១ ឬ បាក់អង( BACCALAUREAT 1ère partie)មួយថ្ងៃ ពីព្រោះពួក

គេមិនប្រឡងផ្លោះយកមធ្យមសិក្សាប័ត្រភាគទី១ដូចខ្ញុំទេ។ពេលនោះ ទោះបីជា

ខ្ញុំបានប្រាប់ពួកថា   ខ្ញុំត្រូវប្រឡងនៅថ្ងៃស្អែក តែពួកគេមិនចេញពីផ្ទះខ្ញុំឡើយ។

គេនៅរំខានពេលវេលាខ្ញុំហើយបបួលខ្ញុំឱ្យរៀនរាំបារាំងដែលខ្ញុំមិនចូលចិត្តទាល់

តែសោះ ។  អំពើមិនល្អនេះបណ្តាលឲ្យខ្ញុំមានការអាក់អន់ស្រពន់ចិត្តជាពន់ពេក។ 

ការអន់ចិត្តនេះបានជំរុញឱ្យខ្ញុំចាប់ដងប៉ាកកាបង្ហូរទឹកខ្មៅជម្រុះភាពសៅហ្មងតាម

រយៈការសរសេររឿងខ្លីៗហើយផ្ញើទៅជូនលោក ម៉ៅ ប៊ុនថនដែលជាអ្នកនិពន្ឋនិង

ជាអ្នកចាត់ចែងរៀបចំ«នាទីភាគនិទានរឿងប្រលោមលោក»នៃវិទ្យុជាតិភ្នំពេញ។

  លោកម៉ៅ ប៊ុនថន ដែលជាអ្នកនិពន្ឋរឿងអប់រំក៏បានយកជ្រើសរើសយកសាច់

រឿងខ្លីៗរបស់ខ្ញុំ ទៅបញ្ចូលក្នុងរឿងប្រលោមលោករបស់លោក  ហើយ ផ្សាយតាម

រលកអាកាសវិទ្យុជាតិ ។ ប៉ុន្តែ លោកពុំបានបញ្ចេញនាមប៉ាកកា ឬរហស្សនាមរបស់

ខ្ញុំ «ព្រហ្ម សុទ្ធធីតា»ម្តងណាឡើយ។ទោះជាយ៉ាងនេះក្តីក៏ខ្ញុំមានចិត្តរំភើបរីករាយ

ណាស់ទៅហើយ។ ខ្ញុំមានមោទនភាពយ៉ាងក្រៃលែងក្នុងពេលនោះ។  ម៉្លោះហើយ

ទឹកចិត្តស្នេហាអក្សរសាស្រ្តនិងបំណងចង់សាងឈ្មោះជាអ្នកនិពន្ឋ ដែលបានចាក់

ឬសដុះកប់យ៉ាងមាំក្នុងជម្រៅដួងចិត្តក៏បានចាប់ប៉ិចពន្លកក្នុងបេះដូងក្រពុំចាប់តាំង

ពីពេលនោះមក។

191357

ថតនៅហាង Bonheurឆ្នាំ១៩៦៤ ភ្នំពេញ អាយុ១៧ឆ្នាំ

ថតនៅហាង Bonheur
ឆ្នាំ១៩៦៤ ភ្នំពេញ អាយុ១៧ឆ្នាំ

ឆ្នាំ១៩៦៨   មិនអាចទប់សន្ទុះចិត្តដែលចង់ក្លាយជាអ្នកនិពន្ធតទៅទៀត ខ្ញុំក៏

បានសាកល្បងនិពន្ធរឿងទី១ដែលដាក់ចំណងជើងថា «នេះឬចិត្តប្រុស?»

តាមសំណូមពរមិត្តនារីបីនាក់ដែលមានវិបត្តិផ្ទាល់ខ្លួន។ ខ្ញុំបានប្រើនាមប៉ាក

កា«ព្រហ្ម សុទ្ធធីតា»។ រឿងនេះត្រូវបានអ្នកនិពន្ធ «ជូ ថានី» ដែលជានាយក

សារព័ត៌មាន «កោះសន្តិភាព» យកទៅចុះផ្សាយក្នុងកាសែតនេះ។ បន្ទាប់ពី

រឿងនេះផ្សាយក្នុងកាសែតចប់ លោក ម៉ៅ ប៊ុនថនបានសុំអនុញ្ញាតយក

ទៅរៀបចំជាភាគៗផ្សាយក្នុងនាទីភាគនិទានរឿងប្រលោមលោកតាមរលក

ធាតុអាកាសនៃវិទ្យុជាតិភ្នំពេញចាប់ពីថ្ងៃ៥កក្កដារហូតដល់ខែកញ្ញាឆ្នាំ១៩៦៨

ទើបចប់បរិបូណ៌។ ខ្ញុំសូមបញ្ជាក់ដែរថារឿង «នេះឬចិត្តប្រុស?» មានដាក់អម

ចម្រៀងមួយបទដែលលោកម៉ា ឡៅ បាននិពន្ឋបទភ្លេងនិងទំនុកច្រៀង។

បទ«នេះឬចិត្តប្រុស?»នេះច្រៀងដោយអ្នកស្រី សូ សាវឿន។ ខ្ញុំពុំដែលគិត

ស្មានទាល់តែសោះថារឿង «នេះឬចិត្តប្រុស?»  ត្រូវបានទទួលសំបុត្រលើក

ទឹកចិត្ត និងសរសើរដ៏ច្រើនដល់ម្លឹង ពីមជ្ឃដ្ឋានអ្នកស្តាប់ទូទាំងព្រះរាជាណា

ចក្រកម្ពុជា។ ប៉ុន្តែ ក្នុងចំណោមលិខិតសរសើរទាំងអស់នោះ ខ្ញុំក៏បានទទួល

លិខិតរិះគន់មួយច្បាប់ដែរពីយុវជនម្នាក់ឈ្មោះ «ឃ្នុះ ទាំ» សិស្ស«វិទ្យាល័យ

ព្រះសុរាម្រិត» ក្នុងខេត្តកំពង់ឆ្នាំង។

ឆ្នាំ១៩៦៨ អាយុ ២១ ឆ្នាំ រក្សាសិទ្ធិ

ឆ្នាំ១៩៦៨ អាយុ ២១ ឆ្នាំ
រក្សាសិទ្ធិ

មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៦៩ ក្នុងពេលវិស្សមកាល ខ្ញុំបាននិពន្ធរឿង

«ថ្ងៃ៤កក្កដា» ដោយប្រើរហស្សនាម«ព្រហ្ម សុទ្ធធីតា»ជាថ្មី។ រឿងនេះត្រូវ

បានចុះផ្សាយក្នុងសារព័ត៌មាន «ដំណឹងចុងក្រោយ» របស់លោក ជុំ កែម។

  ខ្ញុំមិនហ៊ានប្រើនាមពិតទេ ព្រោះនៅជំនាន់នោះ  គេពុំទាន់ផ្តល់តម្លៃឲ្យអ្នក

និពន្ធនារីនៅឡើយ ។ ម៉្យាងទៀត ខ្ញុំក៏ពុំចង់ឲ្យលោកប៉ាជ្រាប ខ្លាចលោក

ប្រកាន់ខឹង ពីព្រោះលោកមិនចូលចិត្តឲ្យខ្ញុំធ្វើអ្វីក្រៅពីខិតខំសិក្សាឲ្យបានជោគ

ជ័យនិងបានសញ្ញាប័ត្រខ្ពង់ខ្ពស់នោះឡើយ។

ក្រោយពីបានជាប់មធ្យមសិក្សាប័ត្រភាគទី២ (បាក់ឌុប) (BACCALAUREAT

2ème PARTIE)នៅឆ្នាំ១៩៧០ ខ្ញុំបានផ្អាកការនិពន្ធសិន ព្រោះខ្ញុំជាប់បន្តការ

សិក្សាផ្នែក «វិទ្យាសាស្ត្រសេដ្ឋកិច្ច» ក្នុង «មហាវិទ្យាល័យនីតិសាស្ត្រ និង

វិទ្យាសាស្ត្រសេដ្ឋកិច្ច» (Faculté de Droit et des Sciences économiques)។

ទន្ទឹមនោះ   ខ្ញុំក៏បានឆ្លៀតទៅសិក្សាផ្នែក «អក្សរសិល្ប៍ខ្មែរ» ក្នុង «មហាវិទ្យា

ល័យ អក្សរសាស្ត្រ និងមនុស្សសាស្ត្រ»ដែរ (Faculté des Lettres et des

Sciences Humaines)  ក្នុងអំឡុងឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣។ ក្រោយពីបាន

ប្រឡងជាប់ចូល«មហាវិទ្យាល័យគរុកោសល្យ»  ( Faculté de Pédagogie)

ខ្ញុំបានបោះបង់ចោលការសិក្សានៅមហាវិទ្យាល័យ នីតិសាស្ត្រ និងមហាវិទ្យា

សាស្ត្រសេដ្ឋកិច្ច ដែលខ្ញុំមិនស្រឡាញ់ចូលចិត្តទាល់តែសោះហើយចេះតែខំ

ទ្រាំទៅរៀនដើម្បីបំពេញចិត្តលោកប៉ារបស់ខ្ញុំតែប៉ុណ្ណោះ។  ព្រោះហេតុនេះ

ហើយបានជាការសិក្សារបស់ខ្ញុំមិនបានជោគជ័យដូចក្តីបំណងរបស់លោកប៉ា

ឡើយ។  នៅទីបំផុត ទើបខ្ញុំបានសម្រេចចិត្តទៅសិក្សាក្នុង «មហាវិទ្យាល័យគរុ

កោសល្យ»  ដើម្បីឈោងចាប់យកមុខងារសាស្ត្រាចារ្យភាសារខ្មែរស្របតាម

ចំណង់ចំណូលចិត្ត  និងឧបនិស្ស័យរបស់ខ្ញុំវិញ។ ប៉ុន្តែ ខ្ញុំនៅតែបន្តការសិក្សា

ក្នុងមហាវិទ្យាល័យអក្សរសាស្ត្រ និង មនុស្សសាស្ត្រដដែលមិនមិនបោះបង់ចោល

ឡើយ។ ការស្រមៃនិងក្តីប្រាថ្នារបស់ខ្ញុំដែលចង់ក្លាយជាសមាជិកាមួយរូបនៃ

«សមាគមអ្នកនិពន្ធខ្មែរ»ក៏បានសម្រេចដូចបំណងនៅ«ថ្ងៃទី១៩ ខែតុលា ឆ្នាំ

១៩៧៣»។ ខ្ញុំបានចូលជាសមាជិកា«សមាគមអ្នកនិពន្ធខ្មែរ»លេខ«១៩៣»។ 

នៅលើប័ណ្ណសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ ខ្ញុំបានពាក់ឈ្មោះស្វាមីថា«លោកស្រី

ប៉ិចឈុន»ទៅតាមទន្លាប់ខ្មែរយើងសម្រាប់ស្ត្រីដែលរៀបការ ។ នៅប្រទេសយើងមិន

ដូចនៅប្រទេសបារាំងទេ។ នៅស្រុកបារំាងស្ត្រីដែលរៀបការតាមច្បាប់ហើយត្រូវតែ

ប្រើ ឬពាក់នាមត្រកូលរបស់ស្វាមីហើយភ្ជាប់់ជាមួយនឹងគោត្តនាមរបស់ខ្លួនដូចឈ្មោះ

ដែលខ្ញុំប្រើសព្វថ្ងៃនេះថា «ប៉ិចសង្វាវ៉ាន» មិនមែនប្រើនាមត្រកូល«ព្រហ្ម»ទៀតទេ

ស្ថានភាពគ្រួសារ

ខ្ញុំបានរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧២ នៅទីក្រុងភ្នំពេញ

ជាមួយលោក ប៉ិច ឈុន បញ្ញវន្តខ្មែរមួយរូប។ ស្វាមីខ្ញុំបានទទួល«បរិញ្ញាប័ត្រ

ផ្នែកពាណិជ្ជកម្មអន្តរជាតិ»នៃ«មហាវិទ្យាល័យពាណិជ្ជសាស្រ្ត» នាទីក្រុង

ភ្នំពេញក្នុងឆ្នាំ១៩៧១ និងជាអតីតនិស្សិតឆ្នាំទី៣នៃ«មហាវិទ្យាល័យនិតិសា

ស្រ្ត» ក្រុងភ្នំពេញ។ នៅមុនប្រទេសយើងធ្លាក់ក្នុងកណ្តាប់ដៃកុម្មុយនីស្តខ្មែរ 

  ស្វាមីខ្ញុំមានមុខងារជានាយក (Chef de service) ផ្នែកការនាំចូលនៃក្រុមហ៊ុន

ឯកជន«សែលកម្ពុជា» (SOCIETE SHELL DU CAMBODGE)។

ពិធីសូត្រមន្ត ៖ រូបថត ប៉ិច សង្វាវ៉ាន រក្សាសិទ្ធិ

ពិធីសូត្រមន្តដៃ ៖ រូបថត ប៉ិច សង្វាវ៉ាន (រក្សាសិទ្ធិ)

 

 ជាមួយលោកប៉ាអ្នកម្តាយ រូបថត៖ប៉ិច សង្វាវ៉ាន រក្សាសិទ្ធិ

នៅភោជនីយដ្ឋាន ព្រះចន្ទពេញវង់ ក្រុងភ្នំពេញ៖ រូបថត ប៉ិច សង្វាវ៉ាន (រក្សាសិទ្ធិ)

ថ្ងៃសៅរ៍ទី១មករាឆ្នាំ១៩៧២ ក្នុងពេលទទួលភ្ញៀវនៅភោជនីយដ្ឋាន «ព្រះច័ន្ទពេញវង់» ក្រុងភ្នំពេញ កម្ពុជា រូបថត ប៉ិច សង្វាវ៉ាន (រក្សាសិទ្ធិ)

 

នៅប្រទេសបារាំង ស្វាមីខ្ញុំបានទទួលបរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម

នៅវិជ្ជាស្ថានពាណិជ្ជកម្ម និង ចែកចាយចំណីអាហារ( IPCAD) ហើយក៏បាន

ទទួលបរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកវិស្វកម្មអភិវឌ្ឍន៍នៃ «វិជ្ជាស្ថានពហុបច្ចេក

សំាងល្វី»នៅស៊ែរហ្ស៊ីប្រទេសបារាំង (INSTITUT  de la POLYTECHNIQUE 

de SAINT LOUIS à CERGY en FRANCE)។ ស្វាមីខ្ញុំប្រកបការងារជាប្រធាន

គណនេយ្យគឺជាការងារដែលគាត់មិនស្រឡាញ់ចូលចិត្តទេ។ បន្ថែមលើការងារ

ចិញ្ចឹមជីវិត ស្វាមីខ្ញុំបានបម្រើការងារជាអ្នកសារព័ត៌មានសរសេរអត្ថបទផ្នែក

សេដ្ឋកិច្ចអន្តរជាតិ (Chronique économique) ក្នុងវិទ្យុបារាំងអន្តរជាតិRFI

រយៈពេល២ឆ្នាំ៩ខែ គឺចាប់ពីថ្ងៃ០១ ខែមករាឆ្នាំ២០០០រហូតដល់ថ្ងៃ២៨ ខែតុលា

ឆ្នាំ២០០៣។ នាទីនេះផ្សាយតែម្តងប៉ុណ្ណោះក្នុង១សប្តាហ៍គឺរៀងរាល់ថ្ងៃសុក្រ។

 ក្រោយមកក៏បានលាឈប់ ព្រោះចាប់ពីខែសីហា ឆ្នាំ២០០៤  ស្វាមីខ្ញុំបានទៅបម្រើ

ការងារនៅប្រទេសកម្ពុជាដោយមានតួនាទីជា«សមាជិកនៃក្រុមសង្កេតការណ៍

សេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ (កសសសវ) ដែលមានថានៈស្មើរដ្ឋលេខាធិការ។

លុះដល់ខែមិថុនាឆ្នាំ២០០៩   ស្វាមីខ្ញុំបានឡើងតួនាទីជា «អនុប្រធាននៃក្រុមប្រឹក្សា

សេដ្ឋកិច្ចសង្គមកិច្ច និង វប្បធម៌ នៅទីស្តីការគណៈរដ្ឋមន្រ្តី ( VICE PRESIDENT of

ECONOMIC SOCIAL and CULTURAL COUNCIL <ECOSOCC>  ដែលមាន

ឋានៈស្មើរដ្ឋមន្រ្តី) គឺមានតួនាទីដឹកនាំអង្គប្រជុំ។

ក៏ប៉ុន្តែ  ដោយមកពីមូលហេតុសុខភាពមិនសូវល្អ វ័យក៏ចេះតែឈានទៅមុខហើយ

ម្យ៉ាងទៀត ក៏ចង់ទុកឱកាសសម្រាកឱ្យគ្រប់គ្រាន់ដើម្បីកេងជីវិត ស្វាមីខ្ញុំក៏បានសុំ

លាលែងចេញពីមុខដំណែងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១១ដើម្បីវិលត្រឡប់មករស់

នៅជួបជុំគ្រួសារក្នុងប្រទេសបារាំងវិញ។

យើងខ្ញុំទាំងពីរមានបុត្រីបុត្រាចំនួនបួននាក់ គឺ កូនស្រីម្នាក់ និង កូនប្រុស៣នាក់

ព្រមទាំងចៅទាំងអស់៥នាក់ គឺចៅប្រុស៣នាក់ និងចៅស្រី២នាក់។ ចៅប្រុសច្បង

របស់យើងត្រូវប្រឡងBACCALAUREATនៅឆ្នាំ២០១៦ហើយ។ យើងក៏មានកូនធម៌

ចំនួន៩នាក់ដែរ គឺកូនធម៌ស្រី៤នាក់ និងកូនធម៌ប្រុស៥នាក់ ។ កូនធម៌៨នាក់រស់នៅក្នុង

ប្រទេសខ្មែរ និងម្នាក់រស់នៅក្នុងប្រទេសបារាំង។

ថតនៅក្រុងសាន់ន័រSannois នៅ២២ មករា ១៩៧៧ គឺមកដល់ប្រទេសបារាំង២០ថ្ងៃ

(ថតក្នុងផ្ទះយើងនៅសាន់ណ័រ

ប្រទេសបារាំងឆ្នាំ១៩៨៦)

– កូនស្រីច្បង ប៉ិច សង្វានីដា កើត នៅថ្ងៃ ៧ វិច្ឆិកា ១៩៧២នៅសង្កាត់លេខ

៤ក្រុងភ្នំពេញ។ សង្វានីដាមាន«អនុបណ្ឌិតផ្នែកអក្សរសិល្ប៍អង់គ្លេសទំនើប

MASTER DE LA LITTERATURE ANGLAIS MODERNE»និងបានទទួល

«សញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម MASTER OF BUSINESS

ADMINISTRATION»នៅ ឆ្នាំ២០០០ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ នាង

ជាអតីតសាស្រ្តាចារ្យ ផ្នែកភាសាអង់គ្លេសនៅមហាវិទ្យាល័យបញ្ញាសាស្ត្រ ក្រុង

ភ្នំពេញ រយៈពេល៣ឆ្នាំ គឺក្រោយពីនាងនិងស្វាមីព្រមទាំងប្អូនប្រុស២នាក់បាន

ទៅទស្សនាប្រទេសកម្ពុជា ឆ្នាំ២០០៦ក្នុងការរង់ចាំច្បាប់អនុញ្ញាតិចេញទៅ

ប្រទេសកាណាដាក្នុងទ្វីអាមេរិកខាងជើង។ បន្ទាប់ពីបានរស់នៅក្នុងប្រទេស

កម្ពុជាមួយរយៈកាលនេះ កូនស្រីខ្ញុំ និងស្វាមីរបស់នាងក៏បានចេញទៅកសាង

ជីវភាពថ្មីក្នុងប្រទេស កាណាដា កាលពីខែឧសភាឆ្នាំ២០១០។ សព្វថ្ងៃនេះ  យើង

នៅសល់តែកូនប្រុស២នាក់ប៉ុណ្ណោះដែលរស់នៅក្នុងប្រទេសបារាំងគឺ ៖

ប៉ិច បញ្ញា ហ្សេរ៉ាល់ កើតនៅ ថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៧៣ ក្នុងសង្កាត់លេខ៤

ក្រុងភ្នំពេញ។  គេមានសញ្ញាប័ត្រ«បណ្ឌិតវិស្វករ ផ្នែកអាកាសចរណ៍ស៊ីវិល

និងអវកាស  ចេញពីសាលាជាតិអាកាសចរណ៍ស៊ីវិលនៃក្រុងទូលូស្ស៍ ប្រទេស

បារាំង DOCTEUR DE L’ECOLE NATIONALE SUPERIEURE DE

L’AERONAUTIQUE ET DE L’ESPACE» DE L’ECOLE DOCTORALE

INFORMATIQUE ET TELECOMMUNICATIONS à TOULOUSE en

FRANCE  (Spécialité : Télécommunications spatiales)

ភរិយារបស់បញ្ញាមាននាមថា អឿងសុខ ហ្គេច។  នាងមានសញាប័ត្រ

«អនុបណ្ឌិតផ្នែកច្បាប់សាធារណៈ»ចេញពី«សាកលវិទ្យាល័យស៊រប៊ន»

UNIVERSITE SORBONNES រដ្ឋធានីប៉ារីស។  គេទាំងពីរមានបុត្របុត្រីចំនួន

៤នាក់គឺ ប្រុស២នាក់និងស្រី២នាក់។

ប៉ិច ហ្វ្រេដេរិក វ៉ាំងសង់  កើតថ្ងៃទី២២ ខែមករា ឆ្នាំ១៩៧៧ ក្នុងទីក្រុងអាក

ហ្សង់ទើយ(Argenteuil) ប្រទេសបារាំង។ កូនទី៣នេះជាប់សញ្ញាប័ត្រវិស្វករ

ផ្នែកអាកាសកោសល្យសាស្ត្រ (INGENIEUR en GENIES CLIMATIQUES)

ប៉ិច វិរៈសិទ្ឋ វិចទ័រ កើត ថ្ងៃ១០ ខែមិថុនា ១៩៨៥ នៅទីក្រុងសាន់ន័រ ប្រទេស

បារាំង។ កូនប្រុសពៅនេះជាប់«បរិញ្ញាប័ត្រសិល្បៈភាពយន្ត និង ជាវិស្វករ

ផ្នែកព័ត៌មានវិទ្យា»នៅប្រទេសបារាំង។ សព្វថ្ងៃនេះ កូនពៅបានបែកចេញទៅ

រស់នៅក្នុងប្រទេសកាណាដា តាំងពីថ្ងៃ៣ ខែមីនា ឆ្នាំ២០១១។

BTS0057

 ខ្ញុំមិនដែលបានគិតសូម្បីម្តងណាសោះឡើយថា ខ្លួនខ្ញុំនិងគ្រួសារទាំងមូល

ត្រូវនិរាសពីទឹកដីកម្ពុជាមាតុប្រទេស ទោះបីជាប្រទេសជាតិធ្លាក់ក្នុងភ្លើង

សង្គា្រមវឹកវរយ៉ាងណាក៏ដោយ។ នៅទីបំផុត ព្រឹត្តិការណ៍បដិវត្តន៍របស់ខ្មែរ

ក្រហមដ៏ខ្មៅងងឹតនៅថ្ងៃ១៧ ខែមេសា  ឆ្នាំ១៩៧៥បានបញ្ចប់ក្តីស្រមៃរបស់

ខ្ញុំទាំងអស់គ្មានសល់អ្វីបន្តិចសោះឡើយ។ សំណៅរឿងប្រលោមលោកទាំង

អស់របស់ខ្ញុំក៏ត្រូវបានវិនាសបាត់អស់គ្មានសល់ដែរ។ សៀវភៅរូបថតនៃកុមារ

ភាព យុវភាព អពាហ៍ពីពាហ៍ពណ៌ខ្មៅសរ៣០០សន្លឹកនិងហ្វីលកុនទំហំ១៦មីល្លី

ម៉ែត្រដែលថតដោយអ្នកថតរូបវិជ្ជាជីវ:នៃក្រសួងឃោសនាការឬពត៌មានដែល

អំណោយអនុស្សាវរីយ៍ចំណងដៃរបស់លោកម៉ៅ ប៊ុនថនបងធម៌របស់ខ្ញុំព្រមទាំង

រូបថតពណ៌ចំនួន១០០សន្លឹកទៀតដែលថតដោយលោកហុងនៃផលិតកម្មសុរិយា

ភាពយន្ត ក៏ដូចជាឯសារសៀវភៅល្អពេញទូដាក់សៀវភៅកញ្ចក់២ក៏ត្រូវទុកចោល

ដូចជាទ្រព្យសម្បិត្តផ្សេងៗក្នុងភូមិគ្រឹះមាតាបិតាខ្ញុំរហូតនៅថ្ងៃ១៧ ខែមេសា ឆ្នាំ

១៩៧៥ដែលជាថ្ងៃប្រវត្តិសាស្ត្រដ៏សោកសៅរបស់ជាតិយើងហើយត្រូវពួកនេះ

បណ្តេញឱ្យចុះចេញពីផ្ទះនៅថ្ងៃ១៨មេសាបានត្រឹមតែសម្លៀកបំពាក់មួយបង្វិចម្នាក់

ថ្នាំពេទ្យសំខាន់ៗនិងស្បៀងអាហារចានឆ្នាំងស្លាបព្រាសមនិងកំសៀវ និងសញ្ញាប័ត្រ

តែប៉ុណ្ណោះ។ កាលណោះ ខ្ញុំនិងស្វាមីទើបតែមានបុត្រីបុត្រាពីរនាក់តូចៗគឺសង្វានីដា

ហៅស្រីគុជ និង សង្វាមុនីរក្សហៅប្រុសធំដែលត្រូវលោកប៉ាខ្ញុំប្តូរឈ្មោះថាបញ្ញានៅ

ប្រទេសបារាំង។ ហ៊ឺ  អ្នកមានគុណរបស់ខ្ញុំនិងកូនចៅទាំងអស់បានចុះចោលផ្ទះវីឡា

«លេខ៣៩ វិថីសម្តេចល្វីឯម សង្កាត់លេខ៤ ភូមិបឹងកេងកង ក្រុងភ្នំពេញ»ទាំងក្រៀម

ក្រំអាឡោះអាល័យជាទីបំផុត។

ក្នុងរបបកុម្មុយនីស្តខ្មែរផ្តាច់ការនេះ ក្រុមគ្រួសារខ្ញុំផ្ទាល់ និង មាតាបិតាប្អូនៗទាំងអស់

បានទ្រាំរស់នៅយ៉ាងលំបាក និងអត់ឃ្លាន គ្មានសេរីភាពបានតែ៣ខែប៉ុណ្ណោះក៏សម្រេច

ចិត្តរត់ភៀសខ្លួនតាមការដឹកនាំដ៏ឈ្លៀសវៃរបស់លោកប៉ាគេចចេញពីរបបខ្មែរក្រហមដ៏

សាហាវយង់ឃ្នងនេះ ។

យើងបានភៀសខ្លួនឆ្លងកាត់តាមប្រទេសវៀតណាម និងប្រទេសលាវអស់រយៈពេល

ជាងមួយឆ្នាំ (សូមចាំអានសៀវភៅនេះដែលខ្ញុំមិនទាន់សម្រេចដាក់ចំណងជើងនៅ

ឡើយ ) ។ ព្រះលោកបានជួយឱ្យើងបានចេញផុតមកដល់ប្រទេសបារាំងនៅថ្ងៃ

«ទី២ ខែមករា ឆ្នាំ១៩៧៧»ដោយសុវត្ថិភាព និងខ្លាចផ្សាដោយបានបន្សល់ទុក

សពប្អូនស្រីឈ្មោះ  ព្រហ្ម វេតថូរីយ៉ា ដែលបានបាត់បង់ជីវិតដោយជំងឺគ្រុនចាញ់

ក្នុងមន្ទីរពេទ្យបដិវត្តន៍នៅមឿងភីនប្រទេសលាវ។ សពនាងត្រូវបានយកទៅកប់

ក្នុងព្រៃឫស្សីមួយយ៉ាងអណោចអធម៌នៅ«មឿងភីន» ប្រទេសលាវ។

ការស្តាយស្រណោះប្អូនស្រីកម្សត់បានជំរុញឲ្យខ្ញុំសរសេររឿងខ្លីមួយ«ខ្លោច

ផ្សានៅមឿងភីន» ឬ «អស្តង្គត» និង «ថ្ងៃ ៧តុលា១៩៧៥» ដែលបានផ្សាយ

ក្នុងគេហទំព័រនេះដែរ។

ការរស់នៅក្នុងប្រទេសបារាំងរយៈពេលបួនឆ្នាំដំបូង ខ្ញុំតែងតែបង្ហូរទឹកភ្នែកជា

រឿយៗកាលណាខ្ញុំស្តាប់ចម្រៀងខ្មែរម្តងៗ  ពីព្រោះខ្ញុំនឹកស្រណោះខ្លួន នឹកស្តាយ

ប្រទេសយើង និងស្តាយជីវភាពក្សេមក្សាន្តរុងរឿងក្នុងអតីតកាល។  ជ្រកកោនលើ

ទឹកដីបារាំងតាំងពីមានឈ្មោះជាជនភៀសខ្លួនរហូតដល់បានសញ្ជាតិបារំាង  ខ្ញុំមិន

ដែលភ្លេចអត្តសញ្ញាណជាខ្មែរឡើយ។  ការស្រឡាញ់វប្បធម៌ខ្មែរនៅតែដក់ជាប់ក្នុង

ដួងចិត្តខ្ញុំឥតរសាយឡើយ ជាពិសេសអក្សរសាស្រ្តអក្សរសិល្ប៍ខ្មែរដែលជាវប្បធម៌

ជាតិយើងដែលខ្ញុំសែនស្រឡាញ់ដ៏លើសលប់នៅក្នុងជាតិនេះ។

នៅក្រុងស្ត្រាស់បួរ (Strasbourg)  តំបន់ខ្ញុំ(BAS RHIN) និង គ្រួសារទាំងមូល

រស់នៅយ៉ាងសុខសាន្ត មានការងាររៀងខ្លួន។  នៅទីនោះ យើងបានជួបស្គាល់

បញ្ញាវន្តខ្មែរពីរបីនាក់ដែលជាមិត្តភក្តិរបស់ប្អូនប្រុសខ្ញុំ ឯកឧត្តម ព្រហ្ម សិទ្ធត្រា

បច្ចុប្បន្នជារដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ក្រុងភ្នំពេញ។ ដោយការនឹករឮក

ស្រុកទេសខ្លាំងពេក ខ្ញុំនិងបញ្ញាវន្តខ្មែរទាំងប៉ុន្មាននាក់នោះបានមូលមតិពួតដៃ

គ្នាជាឯកច្ឆន្ទបង្កើតសមាគមមួយដាក់ឈ្មោះហៅថា«សមាគមអ្នកស្នេហា

អរិយធម៌ខ្មែរ»។  ក្រោយពីការងារដ៏នឿយហត់  ខ្ញុំបានចំណាយពេលរាល់

ថ្ងៃអាទិត្យបង្ហាត់របាំខ្មែរដល់យុវនារីភៀសខ្លួនខ្មែរដើម្បីរៀបចំរាត្រីសិល្បៈ  និង

បុណ្យចូលឆ្នាំខ្មែរក្នុងគោលដៅបង្ហាញឲ្យជនជាតិបារាំងនៅក្រុងស្រ្តាស់បួរ

ដើម្បីបង្ហាញឲ្យជនជាតិបារាំងនៅទីនោះស្គាល់វប្បធម៌ដ៏ផូរផង់របស់ខ្មែរយើង។

បន្ទាប់ពីបានរៀបចំជីវភាពរស់នៅក្នុងប្រទេសបារាំងបានស្រួលបួលខ្លះហើយ

ខ្ញុំបានចាប់ដងប៉ាកកាជាថ្មីសរសេររឿងខ្លីៗចុះផ្សាយក្នុងព្រឹត្តិប័ត្រខ្មែរមួយចំនួន

ដូចជា៖

– ព្រឹត្តិប័ត្ររបស់«សមាគមអ្នកស្នេហាអរិយធម៌ខ្មែរ»នៅទីក្រុងស្ត្រាស់បួរ។

– ព្រឹត្តិប័ត្រ«កូនខ្មែរ»នៃ «មជ្ឈមណ្ឌលឯកសារស្រាវជ្រាវវប្បធម៌ខ្មែរ»ហៅ

កាត់ថា «CEDORECK»នៅទីក្រុងប៉ារីស ដែលមានលោកនុត ណារ៉ាងជា

ប្រធាន។

– ព្រឹត្តិប័ត្រ «ខ្មែរសាមគ្គី» នៅទីក្រុងឡុងដ៍្រ ប្រទេសអង់គ្លេស។

– ទស្សនាវដ្តី«អរិយធម៌ខ្មែរ»នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

– សារព័ត៌មាន «នគរធំ» នៅសហរដ្ឋអាមេរិក។

រស់នៅក្រុងស្ត្រាស់បួរបាន៨ឆ្នាំ ខ្ញុំនិងក្រុមគ្រួសារទាំងអស់បានចាកចេញ

ពីក្រុងនេះនៅឆ្នាំ១៩៨៥ ហើយបានមករស់នៅក្រុងសាន់ន័រ (SANNOIS)

តំបន់៩៥ (DEPARTEMENT 95) ជាយក្រុងប៉ែកខាងជើងរដ្ឋធានីប៉ារីស។

ក្នុងពេលពរពោះទម្ងន់កូនទី៤   ខ្ញុំបានសរសេររឿងប្រលោមលោកខ្នាតវែង

មួយដាក់ចំណងជើងថា«ជើងមេឃថ្មី» ដើម្បីចុះផ្សាយបន្តិចម្តងៗ ក្នុង

«»សារព័ត៌មាននគរធំ»នៅសហរដ្ឋអាមេរិក។ លើសពីនេះ  នៅឆ្នាំ១៩៨៩

 ខ្ញុំនិងស្វាមីបានស្ម័គ្រចិត្តចូលធ្វើការបម្រើ«វិទ្យុអាស៊ីសំឡេងខ្មែរ» ដែល

ជាវិទ្យុសហគមន៍មួយនៅទីក្រុងប៉ារីស ក្នុងសង្កាត់ទី១២ រាល់រាត្រីព្រហស្បតិ៍

ដោយឥតកម្រៃអស់រយៈពេលជិតបួនឆ្នាំ។  នេះជាឱកាសល្អមួយអនុញ្ញាតឲ្យ

ខ្ញុំបាននិពន្ធរឿង

ថ្មី និងលើកយករឿងចាស់ៗមួយចំនួនមករៀបចំល្ខោននិយាយផ្សាយភាគៗ

ក្នុងវិទ្យុអាស៊ី និង ក៏ជាឱកាសមួយទៀតដែលអាចឲ្យបានខ្ញុំបញ្ចេញទេពកោ

សល្យប្រើសំឡេង និង សំដែងរឿងប្រលោមលោកជាមួយស្វាមីខ្ញុំ។ ចាប់តាំង

ពីពេលនោះមក យើងទាំងពីរនាក់ក៏មានឈ្មោះបោះសម្លេងនិងបានទទួល

ការគាំទ្រពីសំណាក់សហគមន៍ខ្មែរនៅប៉ារីស និង ជាយក្រុងប៉ារីស ប្រទេស

បារាំង។

មិនត្រឹមតែប៉ុណ្ណោះ ដោយសារការជាប់ចិត្តស្រឡាញ់ និងអាឡោះអាល័យ

សមាគមអ្នកនិពន្ធខ្មែរពេក និងដើម្បីបំផុសបំផុលលើកស្ទួយអក្សរសាស្រ្តខ្មែរ

ហើយក៏ដើម្បីសម្រួលការបោះពុម្ពសៀវភៅរបស់ខ្ញុំ  ទើបនៅថ្ងៃ២កក្កដា១៩៨៩

ខ្ញុំបានសម្រេចចិត្តបង្កើត  «សមាគមអ្នកនិពន្ធខ្មែរនៅបរទេស» ASSOCIATION

des ECRIVAINSKHMERS à L’ETRANGER (AEKE) ដោយប្រើឡូហ្គូឬរូប

សញ្ញាចាស់នៃសមាគមអ្នកនិពន្ធខ្មែរពីដើម គ្រាន់តែប្តូរជារាងមូលប៉ុណ្ណោះ មិន

មែនរាងបួនជ្រុងទ្រវែងដូចពីមុនទេ។ ខ្ញុំជាប្រធានស្ថាបនិកនៃសមាគមនេះរហូតមក។

«សមាគមអ្នកនិពន្ធខ្មែរនៅបរទេសបានរៀបចំការប្រកួតប្រជែងពាន«រង្វាន់

អក្សរសិល្ប៍សន្តិភាព» លើកទី១នៅឆ្នាំ១៩៩៧ និង លើកទី២ ក្នុងឆ្នាំ២០០០

ដោយមានបេក្ខជនក្នុងប្រទេសបារាំង និងប្រទេសកម្ពុជាចូលរួមផងដែរ។

ក្រោយពីវិទ្យុអាស៊ីសំឡេងខ្មែរបិទការផ្សាយបានជាងកន្លះឆ្នាំ «វិទ្យុបារាំង

អន្តរជាតិRFI ( RADIO FRANCE INTERNATIONALE)ក៏បានបង្កើត

ការផ្សាយភាសាបរទេសចំនួនពីរបន្ថែមទៀតគឺ ភាសាខ្មែរ និង ភាសាលាវ។

ខ្ញុំបានប្រឡងជាប់ចូលធ្វើការបម្រើវិទ្យុបារាំងអន្តរជាតិRFIនេះនៅថ្ងៃ«១មីនា

១៩៩៣» ដោយមានមុខងារជាអ្នកសារព័ត៌មាន(JOURNALISTE)។ កាលពី

ដំបូងក្រៅពីការសរសេរ និង អានព័ត៌មានផ្សាយតាមវិទ្យុបារាំងអន្តរជាតិនេះ

ខ្ញុំក៏បានកាន់នាទីអក្សរសិល្ប៍ខ្មែរ  នាទីជួបជាមួយសិល្បករខ្មែរក្នុងប្រទេស

បារាំង និងក្នុងប្រទេសខ្មែររាល់ថ្ងៃអាទិត្យដែរ  ហើយក៏បានបង្កើតនាទីសុខា

ភិបាលដែលខ្ញុំស្រឡាញ់ចូលចិត្ត។  ក្នុងការបម្រើការងារជាអ្នកសារព័ត៌មាន

វិទ្យុបារាំងអន្តរជាតិដ៏ជាទីស្រឡាញ់ំពេញចិត្តនេះអស់រយៈពេល១៨ឆ្នាំ គឺចាប់ពី

ដើមខែមីនា១៩៩៣ដល់ខែមីនាឆ្នាំ២០១០។ ខ្ញុំបានបញ្ចប់ការងារជានាយិកា

និពន្ធ(CHEF EDITION 2) ដោយបានស្ម័គ្រចិត្តសុំចូលនិវត្តន៍នៅដើមខែឧសភា

ឆ្នាំ២០១០ មុនគម្រប់អាយុ៦៥ឆ្នាំ។

រយៈពេល១៨ឆ្នាំក្នុងការបំពេញការងារដ៏ថ្លៃថ្នូរ និងជាទីមោទនៈនេះ ខ្ញុំបាន

បម្រើការងារដ៏ជាទីស្រឡាញ់អស់ពីកម្លំាងកាយ និងកម្លំាងចិត្ត ដើម្បីតបស្នង

មិត្តអ្នកស្តាប់គ្រប់ទិសទីទាំងអស់ដែលមានភក្តីភាព និង គាំទ្រខ្ញុំ ។

ក្នុងស្តុយឌីយោRFI ក្រោយពេលខ្ញុំសម្ភាសន៍សិល្បករមកពីកម្ពុជា។ (រូបថត៖សុខាណារិទ្)

ស្តុយឌីយោRFI ក្រោយពេលខ្ញុំសម្ភាសន៍ 

ក្នុងការផ្សាយចុងក្រោយបង្អស់នៅថ្ងៃ៣១ធ្នូ២០០៩ នៅចុងបញ្ចប់កម្មវិធីខ្ញុំ

បានថ្លែងសារខ្លីមួយលាប្រីយមិត្តអ្នកស្តាប់ទាំងអាឡោះអាល័យបំផុតដើម្បី

ចូលនិវត្តន៍។

ស្នាដៃអក្សរសិល្បិ៍របស់ខ្ញុំ

១ – នេះឬចិត្តប្រុស? (១៩៦៨)

២ – ថ្ងៃ៤កក្កដា (១៩៦៩)

៣  -ខ្លោចផ្សានៅមឿងភីនឬអស្តង្គត (១៩៨១)

៤ – ស្តាយពាក្សមួយម៉ាត់ (១៩៨១)

៥ – ពេលដែលកន្លងទៅ (១៩៨១)

៦ – វាសនាអភ័ព្វ (១៩៨៣)

៧ – មានសង្ឃឹមឬគ្មានសង្ឃឹម? (១៩៨៣)

៨ – ព្រោះរឿងអ្វី? (១៩៨៣)

៩ – ថ្ងៃណា?ថ្ងៃណា? (១៩៨៣)

១០ – កម្មករសេរី (១៩៨៣)

១១ – ខ្យល់សមុទ្រ (១៩៨៤)

១២ – ម្តាយក្មេកទំនើប (១៩៨៤)

១៣ – ព្រោះតែអ្នក (១៩៨៤)

១៤ – បាច់ផ្កា (១៩៨៥)

១៥ – ស្រមោលស្នេហ៍ (១៩៨៥)

១៦ – ជើងមេឃថ្មី (១៩៨៥)

១៧ – លិខិតអាថ៌កំបាំង (ល្ខោននិយាយផ្សាយក្នុងវិទ្យុអាស៊ីនៅបារីសឆ្នាំ១៩៨៩)

១៨ – ស្រមៃបន្ទាប់ពីស្រមៃ (ល្ខោននិយាយផ្សាយក្នុងវិទ្យុអាស៊ីនៅបារីសឆ្នាំ១៩៩០)

១៩ – រូបឥតព្រលឹង (ល្ខោននិយាយផ្សាយក្នុងវិទ្យុអាស៊ីនៅបារីសឆ្នាំ១៩៩១) ដែល

ខ្ញុំនិងស្វាមីខ្ញុំប៉ិច ឈុន ព្រមទាំងសហការីថាវរី ឈ្មោះពិតឡាំគៀងខាហួងនិងលោក

រស់សាលីបានសម្តែងតួ។ ខ្ញុំជាអ្នកចាត់ចែងរៀបចំបច្ចេកទេសសូរស័ព្ទតន្ត្រីនិងសូរស័ព្ទ

ផ្សេងៗតាមទេពកោសល្យលាក់ទុក(don caché)ដែលមិននឹកថាអាចធ្វើបានដោយសារ

តែបានស្តាប់ភាគនិទានរឿងប្រលោមលោករបស់លោកម៉ៅ ប៊ុនថន និងធ្លាប់ស្តាប់ល្ខោន

ជាតិនៃសាកលវិទ្យាល័យវិចិត្រសិល្ប:ដែលខ្ញុំចូលចិត្តតែប៉ុណ្ណោះ។

វណ្ណកម្មរបស់ខ្ញុំដែលបានចេញផ្សាយហើយ

១  –  ជើងមេឃថ្មី

horizon-1-ps1 (2)ផ្សាយចេញពីសមាគមអ្នកនិពន្ធខ្មែរនៅបរទេស

លើកទី១នៅឆ្នាំ១៩៨៥

លើកទី២ឆ្នាំ១៩៩០

ជើងមេឃថ្មី ត្រូវបានលោក ឡេវ ឡុង ហៅ ឡុងដារា យកមកថតខ្សែភាព

យន្តទំហ៊ំ១៦មីល្លីម៉ែត្រ សម្រាប់បញ្ចាំងលើផ្ទាំងសំពត់សនៅប្រទេសបារាំង។

គេអាចចាត់ទុកជាខ្សែភាពយន្តខ្មែរទី១ ដែលផលិតក្នុងប្រទេសបារាំង។

២ – ស្រមោលស្នេហ៍

ផ្សាយចេញពីសមាគមអ្នកនិពន្ឋខ្មែរនៅបរទេសឆ្នាំ១៩៨៥

ombre-damour-page-1ps1

៣ – ម្តាយក្មេកទំនើប

ជាកម្រងរឿងខ្លីចេញផ្សាយពីសមាគមអ្នកនិពន្ធខ្មែរនៅបរទេសឆ្នាំ២០០៤

MDAY KHMEK TOMNEUB COUV  P 1

៤ – ពេលដែលកន្លងទៅ

ផ្សាយក្នុងសៀវភៅ «ស្នេហាខ្ញុំ»

ផលិតដោយសមាគមអក្សរសិល្ប៍កម្ពុជាស៊ុយអែត

MY LOVE 0001

ស្នាដៃដែលគ្រោងនឹងចេញផ្សាយ

– «ខ្ញុំជាស្រី» ជាកម្រងជីវប្រវត្តិ និងសារណាជីវិតផ្ទាល់របស់ខ្ញុំពីស្រុកខ្មែរឆ្លង

កាត់តាមប្រទេសវៀតណាម លាវរហូតមកUNESCOដល់ប្រទេសបារាំង។

– «នារីមុខពីរ»

– «ស្តាយពាក្សមួយម៉ាត់»

– «មានសង្ឃឹម ឬ គ្មានសង្ឃឹម»

– «វាសនាអភ័ព្វ»

– «លិខិតអាថ៌កំបាំង»

-«បញ្ចពិធធីតា»។ល។

សកម្មភាពខ្ញុំក្នុងពិធីផ្សេងៗក្នុងប្រទេសបារាំងនិងប្រទេសកម្ពុជា

ពិធីរំលឹកឯករាជ្យជាតិលើកទី៥០នៅយូណេស្កូនាទីក្រុងប៉ារីស

ខ្ញុំបានចូលរួមក្នុងពិធីរំលឹកខួបឯករាជ្យជាតិលើកទី៥០នៅឆ្នាំ២០០៣ដែលបាន

ប្រព្រឹត្តទៅនៅយូណេស្កូUNESCOទីក្រុងប៉ារីសប្រទេសបារាំងក្រោមព្រះរាជអធិបតី

ភាពដ៏ខ្ពង់ខ្ពស់នៃព្រះមហាក្សត្រ នរោត្តម សីហមុនី កាលព្រះអង្គគង់នៅជាព្រះអគ្គ

រាជទូតប្រចាំយូណេស្កូនាទីក្រុងប៉ារីសប្រទេសបារាំង។ 

– ខ្ញុំបានចូលរួមជាមេប្រយោគក្នុងពិធីជ្រើសរើសបវរកញ្ញាខ្មែរប្រចាំប្រទេសបារាំង

ជាច្រើនដង។151321

– ជាមេប្រយោគក្នុងរាត្រីប្រឡងចម្រៀងខ្មែរក្នុងប្រទេសបារាំង។

រូបថតប្រឡងចម្រៀង

– ជាពិធីការិនីច្រើនដងក្នុងពិធីជ្រើសរើសបវរកញ្ញាខ្មែរប្រចាំប្រទេសបារាំង។

145917

-ជាមេប្រយោគក្នុងការប្រកួតប្រជែង រឿងខ្លី និង រឿងប្រលោមលោកក្នុង

មហោស្រពខ្មែរឆ្នាំ១៩៨៧ ដែលរៀបចំដោយ«មូលនិធិកម្ពុជា» ក្រោមការ

ចាត់ចែងដោយលោក កុល ផេងនៅក្រុងឡុង ប៊ិច រដ្ឋកាលីហ្វ័រនី នៃសហរដ្ឋ

អាមេរិក។

– ចូលរួមជាមេប្រយោគ និងជាវាគ្មិនក្នុងសិក្ខាសាលាដែលរៀបចំដោយ

សមាគមអក្សរសិល្ប៍ នូហាច  និង សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំ

ប្រទេសបារាំងពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០១១។

IMG_9091

តាមរយៈប្រព័ន្ធឃោសនានៅក្នុងប្រទេសកម្ពុជានិងនៅក្នុង
ប្រទេសបារាំង

– ខ្ញុំបានចូលរួមក្នុងកម្មវិធីអក្សរសិល្ប៍តុមូលនៃវិទ្យុ«ស្ត្រីខ្មែរ»តាមសេចក្តី

អញ្ជើញរបស់លោកខូតារាឬទ្ឋិ អតីតប្រធានសមាគមអក្សរសិល្ប៍នូហាច។

– ជាភ្ញៀវក្នុងកម្មវិធីបទសម្ភាសន៍មួយរៀបចំដោយ លោកដន ស៊ីប៉ូ នៃវិទ្យុ

សម្លេងសហរដ្ឋអាមេរិក«RADIO VOICE OF AMERICA ហៅកាត់ថាVOA»

ឆ្នាំ ២០០៤។

– ចូលរួមធ្វើអន្តរាគមន៍­ ក្នុង«កម្មវិធីសៀវភៅល្អៗ» ក្នុងនាមជាអ្នកនិពន្ធរឿង

«ជើងមេឃថ្មី»។ កម្មវិធីនេះរៀបចំដោយអ្នកនិពន្ធ ប៉ាល់ វណ្ណារីរក្ស នៃសហ

គមន៍អភិវឌ្ឍន៍សៀវភៅនៅកម្ពុជា ក្នុង«ទូរទស្សន៍ជាតិកម្ពុជា(ទទក TVK) »

 កាលពីខែកក្កដា ឆ្នាំ២០០៧ភ្នំពេញ (រូបថតខាងក្រោម)

លោក ជា សំណាង ជាពិធីករ និង ខ្ញុំក្នុងស្ទុយឌីយោទូរទស្សន៍ជាតិកម្ពុជា

លោក ជា សំណាង ជាពិធីករ និង ខ្ញុំក្នុងស្ទុយឌីយោទ.ទ.ក.កម្ពុជា

ក្រុមការងារ និង ខ្ញុំក្នុងស្ទុយឌីយោទូរទស្សន៍ជាតិកម្ពុជាខែកក្កដា២០០៧ បបបបបបបបប

ក្រុមការងារនិងខ្ញុំថតក្នុង «ទទក»ខែកក្កដា២០០៧

កក្កដា២០០៧ ក្នុងទ.ទ.ក.ក្នុងកម្មវិធីសៀវភៅល្អៗ។ខ្ញុំជាមួយនឹងក្រុមនិស្សិត  (រូបថត ប៉ិច សង្វាវ៉ាន)

កក្កដា២០០៧ ក្នុងទ.ទ.ក.ក្នុងកម្មវិធីសៀវភៅល្អៗ។ខ្ញុំជាមួយនឹងក្រុមនិស្សិត (រូបថត ប៉ិច សង្វាវ៉ាន)

– ជាភ្ញៀវក្នុងកម្មវិធី «ថ្ងៃថ្មី»នៅឆ្នាំ ២០០៧ និង ២០០៨ក្នុងទូរទស្សន៍ខ្មែរ

«ស៊ីធីអិន CTN» នៅភ្នំពេញ។

70 responses to “ជីវប្រវត្តិពិស្តារ​របស់​ខ្ញុំ

  1. ញ៉ុមសូមសរសើរនូវជីវប្រវត្តិដ៏មានតំលៃរបស់លោកយាយណាស់ !

  2. សួ​ស្ដី​អ៊ំ​ស្រី! សូម​ចូល​លេង​នៅ​ទី​នេះ​ផង ឃើញ​ថា​មាន​សៀវ​ភៅ​
    អាន​ច្រើន​ណាស់ ខ្ញុំ​ក៏​ចូល​ចិត្ត​អាន​ដែរ។ ឃើញ​អ្នក​អ៊ំ​ស្រី​ឆ្លង​កាត់
    ​នូវ​រឿង​រ៉ាវ​ច្រើន​ណាស់ ហើយខ្ញុំ​​ក៏​សូម​កោត​សរសើរ​អ៊ំ​ស្រី​ដែរដែល
    ​បន្ត​ស្នា​ដៃ​របស់​អ៊ំ​ក្នុង​ការនិពន្ធ​រឿង។

    • សួស្តីក្មួយទាំងពីរ
      សូមអញ្ជើញចូលលេងដោយសេរី​និងដោយរីករាយចុះក្មួយទាំងពីរ។
      នៅទីនេះមានសៀវភៅល្អៗពីរោះៗជាច្រើនដែលតែងដោយក្រុមយុវ
      អ្នកនិពន្ឋខ្មែរយើងនៅកម្ពុជា។ ​អ៊ុំសូមសរសើរក្មួយដែលចូលចិត្តការ
      អាន។

      អរគុណក្មួយដែរដែលបានសរសើរអ៊ុំ។​ ការពុះពាររបស់អ៊ុំនេះគឺដើម្បី
      បុព្វហេតុអក្សរសាស្រ្តជាតិអក្សរសិល្ប៍ជាតិយើង។ អ៊ំគិតថា ​បើយើង
      ដែលជាអ្នកស្រឡាញ់អក្សរសាស្រ្តនិងការនិពន្ធមិនខំប្រឹងជួយខ្លួនឯង
      ទេ តើ​នរណាគេនឹកនានិងគិតគូរជំនួសយើងទៅ?។

  3. ជាបឋមខ្ញុំសូមគោរព និង កោតសរសើរដល់ស្នាដៃដ៏​ពិសេសនានាដែល
    ​អ្នក​គ្រូ(ខ្ញុំ​គិត​ថាខ្ញុំ​ហៅ​ចឹងទៅ​ចុះ)បានប្រឹងប្រែងចំណាយទាំងកម្លាំងកាយ
    កម្លាំងចិត្តសំរិតសំរាំង​បង្កើតឡើងក្នុងគោលបំណងចូលរួមថែរក្សារអក្សរ
    សិល្ប៍ជាតិ។ ពិត​ជា​គួរឱ្យ​កោតសរសើរមែនទែន សូម្បី​តែខ្ញុំ​បាន​ពាំនាំ
    ដំណឹងអំពីវត្តមាន​របស់​អ្នក​គ្រូ​ទៅ​ប្រាប់​យាយ​ខ្ញុំ គាត់​ក៏​ភ្ញាក់ផ្អើល ព្រម
    ​ទាំង​លាន់​មាត់​ថា​«គាត់​តែង​តែ​កោតសរសើរ​នូវ​ស្នាដៃ​អ្នក​គ្រូ​ផង​ដែរ» ។

    សូមសំដែងនូវសេចក្តី គោរព ស្រឡាញ់ និង​រាប់អាន។

    ក្មេងស្រែ

    • អរគុណនិងរំភើបចិត្តណាស់ក្រោយពីបានអានមតិរបស់ក្មួយ។​
      មតិដ៏ស្មោះសរបស់ក្មួយនាំមកនូវសេចក្តីសង្ឃឹម​និងការលើកទឹក
      ចិត្តខ្ញុំ។ ​អរគុណផងដែរដែលបានចូលអានគេហទំព័ររបស់ខ្ញុំ។

      សូមក្មួួយកុះភ្លេចនាំអំណរគុណពីខ្ញុំទៅជម្រាបលោកយាយរបស់
      ក្មួយផង។ ប្រហែលជាលោកយាយរបស់ក្មួយមានវ័យស្រករខ្ញុំ
      ហើយបានជា​ស្គាល់ស្នាដៃរបស់ខ្ញុំដែរ។

      សូមក្មួយនិងលោកយាយរបស់ក្មួយទទួលការរាប់អានដ៏ស្មោះសរ
      អំពីខ្ញុំ។

  4. ពិតជាកំពូលអ្នកនិព្វន្ធមែន គ្រាន់តែជីវប្រវត្តិ ក្រោយពេលមើលចប់
    ហាក់ដូចជាអានសៀវភៅរឿងមួយក្បាលអញ្ចឹង។

    សូមអនុញ្ញាតរាប់អានផង អ៊ុំស្រី

    • ខ្ញុំមិនមែនជាកំពូលអ្នកនិពន្ឋអីទេ។ ខ្ញុំសរសេរជីវប្រវត្តិវែងដើម្បីទុកជូន
      អនុជនស្រករក្រោយដឹងនិងស្គាល់វិថីជិវិតខ្ញុំនៅពេលដែលខ្ញុំនៅមាន
      ជីវិតនៅឡើយ បន្ទាប់ពីបានអានជីវប្រវត្តិរបស់ខ្ញុំដែលគេបានផ្សាយ
      ហើយខុសនិងខ្វះចន្លោះជាច្រើនដែលគួរឲ្យស្តាយជាពន់ពេក។
      ខ្ញុំទទួលការសុំរាប់អានពីក្មួយដោយរីករាយជានិច្ច ព្រោះយើងជាគ្រួសារ
      តែមួយក្នុងផ្នែកអក្សរសាស្ត្រនិងវើដប្រេសស្រាប់ទៅហើយ។

  5. កូនខ្មែរជំនាន់ក្រោយសូមទទួលចង់ចាំនូវកត្តិនាមដ៏នាមតំលៃរបស់
    អ្នកស្រីខ្លាំងណាស់ ខ្ញុំ​ក៏​ជា​ក្មេង​ដែល​មាន​​ចំ​ណាប់​អា​រម្មណ៍​ចូល​ចិត្ត
    ​ខ្លាំង​ណាស់​ដែរ​ចំ​ពោះ​វិ​ស័យ​តែង​និ​ពន្ធ​នេះ​ ខ្ញុំ​បាន​ឭ​បង​ៗរបស់​ខ្ញុំ​
    និ​យាយ​មិន​ដាច់​ពី​មាត់​ពី​ឈ្មោះ​ដ៏​ល្បី​សុះ​សាយ​របស់​អ្នក​ស្រី​ហើយ
    ​ក៏​​ប៉ងចង់​បាន​ដូច​ជា​អ្នក​ស្រី​ចឹង​ដែរ​ហិហិ​ តែ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ?​
    ជំ​រាប​សួរ​ណា​……..ខ្ញុំ​អត់​ដឹង​ថា​ត្រូវ​ហៅ​ថា​ម៉េច​ទេ​សុំ​អ​ភ័យ
    ​ទោស​ផង​បាទ​ ហិហិ​ ។ ខ្ញុំ​​រីក​រាយ​ណាស់​ដែល​បាន​ដឹង​ថា​អ្នក​ស្រី
    ​បាន​បង្កើត​ប្លក់​វើត​ប្រេស​នេះ​ដែរ។​ ខ្ញុំ​នឹង​អាច​និ​យាយ​​ជា​មួយ​នឹង​អ្នក
    ​ស្រី​តាម​រយះ​នេះ​បាន​ ពី​ទឹក​ចិត្ត​ស្រឡាញ់​របស់​កូន​ខ្មែរ​ចំពោះអ្នក​ស្រី​
    នឹង​ការ​តែង​និ​ពន្ធ​នេះ​ផង​បាទ​ 🙂

    • ច៎ាស ខ្ញុំនិងស្វាមីរបស់ខ្ញុំសូមអរគុណ​ និងស្វាគមន៍ទទួលជានិច្ចនូវការ
      រាប់អានរបស់លោកជានិច្ចនិងជនទាំងឡាយណាដែលមានសុជីវធម៌។
      បើខ្ញុំមានពេល ខ្ញុំឆ្លើយតបជានិច្ចទោះជាយូរឬឆាប់ក្តី។

  6. ម៉ាក់អ៊ំពិតជាវីរះនារីមែន សូមស្ងើចសសើរ ខ្ញុំក្មេងជំនាន់ក្រោយដែល
    កើតក្រោយរបបប៉ុលពត៕

    សូមគោរព នឹងជូនពរ សូមឱ្យសំរេចគ្រប់ភារកិច្ច​

    • អរគុណណាស់ តែម៉ាក់អ៊ំមិនទាន់ហ៊ានគិតនិងលើកខ្លួនដល់កម្រិត
      ហ្នឹងនៅឡើយទេណ៎ា។ ក្មួយជាយុវជនជំនាន់ក្រោយមែន តែក្មួយ
      មានឱកាសច្រើនណាស់សម្រាប់បណ្តុះខ្លួនឲ្យក្លាយជាមនុស្សមាន
      ប្រយោជន៍ និងខំសន្សំកេរ្តិ៍ឈ្មោះសម្រាប់ជាតិយើង​ដោយចេះច្បិច
      យកគំរូបុគ្គលណាម្នាក់ដែលក្មួយយល់ថាប្រសើរសម្រាប់ក្មួយ។

  7. ជំរាបសួរអ្នកមីង !

    ប្រហែលជាខ្ញុំយឺតជាងគេហើយដែលបានចូលមកមើលប្លុករបស់
    អ្នកមីង។ ខ្ញុំកោតសរសើរជាពន់ពេកនូវជីវប្រវត្តិរបស់អ្នកមីងបន្ទាប់
    ពីបានអានចប់។ ខ្ញុំមិននឹកស្មានថាខ្មែរយើងនៅមានធនធានមនុស្ស
    ដ៏អស្ចារ្យ សំបូរបែបយ៉ាងនេះសោះបន្ទាប់ពីរបបសាធារណរដ្ឋដួល
    រលំមក ជាពិសេសក្នុងនាមជាស្រី្តខ្មែរម្នាក់។ តាស៊ីក្លូខ្ញុំគិតថា
    រូបថតរបស់អ្នកមីងៗទាញខ្លាំងពេក​រហូតដល់រូបខ្លះមើលមិនច្បាស់
    (សុំទោសដែលតាស៊ីក្លូខ្ញុំនិយាយការពិត)។​ ខ្ញុំសូមសរសេរដល់អ្នក
    មីងដែលចេះថែរក្សារូបថតចាស់ៗពីសង្គមទុកបានរហូតមកដល់សព្វ
    ថ្ងៃនេះ (កំរមានអ្នកទុកបានណាស់ព្រោះត្រូវបាត់បង់នៅក្នុងរបបពេជ្ឃ
    ឃាតអាវខ្មៅ)។ តាស៊ីក្លូបានឃើញរូបថតរបស់អ្នកមីងថតជាមួយព្រះ
    ករុណាព្រះចៅក្រុងកម្ពុជារបស់យើងនៅប្រទេសបារាំង។
    រូបថតនឹងទីតាំងនោះ ធ្វើឲ្យតាស៊ីក្លូនឹកឃើញពេលវេលានឹងបទពិសោធន៏
    ធ្វើការជាមួយអង្គការសហប្រជាជាតិ។

    តាស៊ីក្លូសូមគោរពជំរាបលាអ្នកមីងសិនហើយ។ សូមអរគុណអ្នកមីង
    ដែលបានដាក់តំណភ្ជាប់ប្លុកតាស៊ីក្លូនៅក្នុងប្លុករបស់អ្នកមីង។

    • ជំរាបសួរក្មួយ

      អរគុណក្មួយណាស់ដែលបាន​ចូលមកមើលប្លុករបស់ខ្ញុំនិង​បានសរសើរ
      ព្រមទាំង​បាន​រិះគន់អំពីរូបថតអ្នកមីងឥតលាក់លៀម។​

      រូបថតដែលថតនៅក្នំពេញក្នុងស្ទុយឌីយោឆ្នាំ២០០៨​និង​២០០៩នោះ​
      ខ្ញុំគ្រាន់តែយកវាមកដាក់ផ្សាយបញ្ចូលតែម្តង​ មិនបានទាញយ៉ាងម៉េច
      ដូចក្មួយសរសេរនោះទេ។ ​ខ្ញុំមិនបាននិងមិនចេះបច្ចេកទេសទាញឬ
      កែរូបថត១សន្លឹកណាឡើយ។ តើរូបណាខ្លះដែលមិនច្បាស់សូមជួយ
      ប្រាប់ខ្ញុំផងព្រោះ​ខ្ញុំមើលក្នុង​ប្លកខ្ញុំៗឃើញច្បាស់ទាំងអស់​។​​ ខ្ញុំស្តាយ
      បើសិនជាខ្វះសុក្រិតភាពនៅត្រង់កន្លែងណាមួយដោយអចេតនា​ ឬ
      មួយក្មួួយចង់និយាយពីបច្ចេកទេសទំនើបកែរូបថតដែលហាងថតរូបនៅ
      ភ្នំពេញគេអនុវត្តិ។ ខ្ញុំបានទៅចាំយករូបថតឈរមើលជាងកំពុងតែធ្វើ
      កិច្ចការនេះ។ គេបានអូសតាមបច្ចេកទេសPhotoshopលើផ្ទៃរូបថតខ្ញុំ
      ប្រៀបដូចជាយកឆ្នាំងអ៊ុតមកអ៊ុតឱ្យល្អជាងសភាដើម។ ខ្ញុំបានប្រាប់
      គេថាកុំឱ្យគេកែខុសសភាពដើមពេក​តែគេឆ្លើយថា គេមិនសូវកែរូបថត
      ខ្ញុុំទេ ព្រោះមិនពិបានកែដូចអ្នកដែលមានសាច់។

      តាមពិត ខ្ញុំចូលចិត្តថតរូបណាស់កាលនៅយុវវ័យ។ ប៉ុន្តែ រូបថតរបស់ខ្ញុំ
      ទាំងអស់ទុកក្នុងវីឡាយើងលេខ៣៩វិថីសម្តេចល្វីឯម ភូមិបឹងកេងកង
      ក្រុងភ្នំពេញក្នុងពេលដែលទ័ពខ្មែរក្រហមបណ្តេញយើងចេញពីផ្ទះ។ ខ្ញុំ
      បានយកតែរូបអត្តសញ្ញាណប័ណ្ណពីរបីសន្លឹកប៉ុណ្ណោះគឺប្រហែលតែមួយ
      ភាគរយប៉ុណ្ណោះ​គួរឱ្យស្តាយខ្លាំងណាស់។

      ឆ្លៀតពេលនេះ ខ្ញុំសូមអំពាវនាវក្រុមគ្រួសារមីងលក់គ្រាប់ល្ពៅ​និងក្រលីង
      ឈូកដែលបានចូលទៅនៅក្នុងផ្ទះយើងបន្ទប់ខាងកើត បើសិនជានៅមាន
      សល់រុូបថតម្ចាស់ផ្ទះនេះមេត្តាផ្តល់មកយើងខ្ញុំវិញផង។ សូមទាក់ទងតាម
      នេះចុះ។ អរគុណ៕

    • ជំរាបសួរក្មួយ

      អរគុណក្មួយណាស់ដែលបាន​ចូលមកមើលប្លុករបស់ខ្ញុំនិង​បានសរសើរព្រមទាំង​បាន​រិះគន់
      និយាយការពិតអំពីរូបថត។​

      រូបថតដែលថតនៅក្នំពេញក្នុងស្ទុយឌីយោឆ្នាំ២០០៨​និង​២០០៩នោះ​ខ្ញុំគ្រាន់តែយកវាមកដាក់
      បញ្ចូលតែម្តង​ មិនបាន«ទាញ»យ៉ាងម៉េចដូចក្មួយសរសេរនោះទេ។​ ខ្ញុំមិនបាន និងមិនចេះបច្ចេកទេស
      ទាញឬកែរូបថត១សន្លឹកណាឡើយ។ តើរូបណាខ្លះដែលមិនច្បាស់សូមជួយប្រាប់ខ្ញុំផង ព្រោះ​
      ខ្ញុំមើលក្នុង​ប្លកខ្ញុំៗឃើញច្បាស់ទាំងអស់​។​​ ខ្ញុំស្តាយបើសិនជាខ្វះសុក្រិតភាពនៅត្រង់កន្លែងណាមួយ
      ដោយអចេតនា។

      រូបថតដែលនៅសេសសល់ខ្លះនោះ​មានតែមួយភាគរយប៉ុណ្ណោះហើយវាក៏មិនសូវល្អដែរ។

  8. ជំរាបសួរអ្នកមីង!
    ខ្ញុំស្ទើរតែមិនជឿថាបានជួបអ្នកមីងនៅទីនេះសោះ។ ខ្ញុំជាអ្នកស្រឡាញ់
    អក្សរសាស្រ្ត​ខ្មែរម្នាក់និងចូលចិត្តអានប្រលោមលោក​និង​រឿងនិទានខ្លាំង
    ណាស់​ហើយខ្ញុំតែងតែ​មហាចូលចិត្តស្តាប់ការផ្សាយវិទ្យុបារាំងអន្តរជាតិ
    ពិសេសនាទីអក្សរ​សិល្ប៍ខ្មែរតែម្តង ហើយខ្ញុំចូលចិត្តសម្លេងដ៏ស្រួយស្រេះ
    របស់អ្នកមីងដែលធ្វើអត្ថាធិប្បាយពន្យល់ដ៏សែនក្បោះក្បាយ។

    ខ្ញុំរំភើបមែនទែនដែលបានស្គាល់អ្នកមីងមិននឹកស្មានថាអ្នកមីងមានមុខមាត់
    ស្អាតហើយមានគ្រួសារដ៏មានសុភមង្គលអញ្ចឹងសោះ។ សង្ឃឹមមានពេលខ្ញុំ
    នឹងឆ្លៀតអានស្នាដៃរបស់អ្នកមីងឱ្យអស់។

    បានមើលប្រវត្តិរបស់អ្នកមីង ទើបខ្ញុំដឹងថាអ្នកមីងស្រឡាញ់អក្សរសាស្រ្ត
    វប្បធម៌ខ្មែរអស្ចារ្យណាស់។
    សូមសសើរដោយអស់ពីចិត្ត…។
    វណ្ណដា!

    • ជំរាបសួរក្មួយវណ្ណដា

      អរគុណច្រើន ចំពោះការសសើរអស់ពីចិត្តនិងគ្រប់ពាក្យពេចន៍របស់ក្មួយ។ ​ខ្ញុំក៏រំភើបដែរដែលបានស្គាល់
      អ្នកស្រឡាញ់អក្សរសាស្រ្ត​ខ្មែរម្នាក់និងអ្នកចូលចិត្តអានប្រលោមលោក រឿងនិទាន ​និងជាអ្នកចូល
      ចិត្តស្តាប់នាទីអក្សរ​សិល្ប៍ខ្មែរនៃវិទ្យុបារាំងអន្តរជាតិ ។
      ខ្ញុំជឿជាក់ថា អ្នកដែលមានចិត្តនិងឧត្តមគតិដូចគ្នា គង់តែមានថ្ងៃណាមួយជួបប្រទះគ្នាដោយចៃដន្យ
      មិនខានឡើយដូចក្មួយនិងខ្ញុំព្រមទាំងអ្នកដែលបានចូលអានក្នុងប្លក់ខ្ញុំ។

  9. សូមជម្រាបសួរលោកជំទាវ

    លោកជំទាវជាទីគោរព! នៅថ្ងៃនេះ ប្អូនពិតជាមានអារម្មណ៍រំភើប
    ណាស់ដែលបានប្រទះឃើញនូវអត្ថបទនាននៅលើគេហទំព័រនានា
    ទំព័រទស្សនាវដ្តី និងកាសែតដែលបានចុះផ្សាយពីប្រវត្តិរូបសង្ខេប
    និងស្នាដៃឆ្នើម ជាពិសេសជីវិតជោគជ័យក្នុងវិស័យអក្សរសាស្ត្រខ្មែរ។
    មកដល់ត្រង់ចំណុចនេះ ប្អូនសូមណែនាំខ្លួនបន្តិចសិន ខ្ញុំឈ្មោះ ហេង
    សុភា ជាសាស្ត្រាចារ្យមហាវិទ្យាល័យពាណិជ្ជកម្ម និងជានាយកគ្រប់
    គ្រងទូទៅ ទស្សនាវដ្តី វិធីសាស្ត្រជោគជ័យ។

    លោកជំទាវជាទីគោរព! ក្រុមអ្នកនិពន្ធ ជាពិសេសគឺរូបខ្ញុំបាទ ពិតជា
    មានបំណងចង់ស្នើរសុំពេលវេលាដ៏មានតម្លៃរបស់លោកជំទាវដោយសូម
    មេត្តាផ្តល់ឱកាសជួបផ្តល់បទសម្ភាសន៍ដើម្បីយកមកចុះផ្សាយនៅលើទំព័រ
    ទស្សនាវដ្តី«វិធីសាស្ត្រជោគជ័យ»ដែលនឹងចេញផ្សាយលេខទី៣ នៅថ្ងៃទី១
    ខែ ឧសភា ខាងមុខនេះ។

    ទស្សនាវដ្ដី «វីធីសាស្រ្តជោគជ័យ» ជាទស្សនាវដ្ដីបណ្ដាញផ្តល់ចំណេះដឹង
    បទពិសោធន៍ ក៏ដូចជាគន្លឹះស្វែងយល់ពីអាថ៌កំបាំង វិធីសាស្រ្ត និងយុទ្ធ
    សាស្រ្តដែលដឹកនាំមនុស្សយើងឆ្ពោះទៅកាន់ភាពជោគជ័យទាំងនៅក្នុង
    ការងារ ការប្រកបអាជីវកម្ម គ្រួសារ ស្នេហា ទំនាក់ទំនង ថវិកា នយោ
    បាយ ការសិក្សា វិទ្យាសាស្រ្ត បច្ចេកវិទ្យា សិល្បៈកម្សាន្ត និងដឹកនាំ
    បុគ្គលិកកម្មករ និយោជិក ដែលកិច្ចការ និងរឿងរ៉ាវទាំងអស់នោះ នឹង
    ត្រូវបានលើកមកលាតត្រដាងបង្ហាញណែនាំពីបទពិសោធន៍ ដោយការ
    ធ្វើសម្ភាសជាមួយសិស្ស-និស្សិតឆ្នើម ធុរៈជនដែលទទួលបានជោគជ័យ
    សិល្បៈករដ៏ល្បីល្បាញ ព្រមទាំងប្រវត្តិរបស់អ្នកជោគជ័យជាច្រើនទាំង
    នៅក្នុងប្រទេស ក៏ដូចជានៅលើសកលលោកមកចុះផ្សាយដើម្បីប្រិយ
    មិត្តអ្នកអានគ្រប់ស្រទាប់សម្រាប់ទុកជាឯកសារដ៏មានតម្លៃ ជាគំនិត
    និងចំណេះដឹងផ្សេងៗ ក្នុងគោលបំណងដើម្បីប្រតិបត្តិខ្លួនទៅកាន់វិថី
    ជោគជ័យដូចអ្នកទាំងនោះដែរ។
    ដោយរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការអាន
    ទស្សនាវដ្ដី «វិធីសាស្រ្តជោគជ័យ» នឹងព្យាយាមប្រឹងប្រែងដោយធ្វើយ៉ាង
    ណាឲ្យបទពិសោធន៍នៃភាពជោគជ័យជាច្រើនត្រូវបានចែករំលែកទៅដល់
    មិត្តអ្នកអានទាំងអស់។ មិនតែប៉ុណ្ណោះ «ទស្សនាវដ្ដី វិធីសាស្រ្តជោគជ័យ»
    មានគោលដៅច្បាស់លាស់ ដោយចេញផ្សាយទៀងទាត់ជារៀងរាល់ចុង
    ខែនីមួយៗ ក្នុងបរិមាណបោះពុម្ពប្រមាណ ១0,000 ច្បាប់ក្នុងមួយលើកៗ។
    សម្រាប់ឆ្នាំ 2011នេះ ទស្សនាវដ្តី «វិធីសាស្រ្តជោគជ័យ»នឹងចែកចាយទូ
    ទាំង រាជធានី ខេត្ត ក្រុង។ ទស្សនាវដ្ដី «វិធីសាស្រ្តជោគជ័យ» ប្តេជ្ញាចិត្ត
    ធ្វើសកម្មភាពជំរុញឲ្យមនុស្សមិនតិចជាង១លាននាក់ជាអ្នកអានទស្សនាវដ្ដី
    នេះ។

    ប្រសិនបើមិនយល់ទាស់ទេ តើខ្ញុំអាចសូមស្គាល់លេខទូរស័ព្ទ អាសយដ្ឋាន
    អ៊ីមែល ឬឈ្មោះនៅ ក្នុងកម្មវិធី Skype របស់លោកជំទាវបានទេ?

    —————————————————–
    អនុបណ្ឌិត ហេង សុភា
    នាយកគ្រប់គ្រងទូទៅ, ទស្សនាវដ្តី វិធីសាស្ត្រជោគជ័យ
    អាសយដ្ឋានៈ 174, ផ្លូវ 440 កែង 167 សង្កាត់ទួលទំពូង ២ ខណ្ឌចំការមន
    ទូរស័ព្ទៈ 016 777 992 / 017 735 753
    អ៊ីមែលៈ hengsophea@gmail.com
    Skype: PHEAVISAL

  10. ជំរាបសួរអ្នកមីង !
    សុំទោសខ្ញុំយឺតជាងគេហើយដែលបានចូលមកមើលប្លុករបស់អ្នកមីង ហើយក៏យឺតជាងគេដែលបានចូល
    មកប្លក់​វើត​ប្រេស​នេះ។ ខ្ញុំរំភើបចិត្តណាស់ដែលបានស្គាល់អ្នកមីង ដែលជាអ្នកស្រលាញ់អក្សរសាស្រ្ត
    វប្បធម៌ខ្មែរ ។ ខ្ញុំជាអ្នកស្រឡាញ់អក្សរសាស្រ្ត​ខ្មែរម្នាក់ដែរ និងចូលចិត្តអានប្រលោមលោក​ខ្លាំងណាស់ ។
    ខ្ញុំសូមសំដែងនូវសេចក្តី គោរព ស្រលាញ់ និង​រាប់អានដ៏ស្មោះសចំពោះអ្នកមីង ។

    • ជំរាបសួរក្មួយ
      អរគុណជាពន្លឹកដែលបានចូលមកមើលប្លុករបស់ខ្ញុំ។
      សូមស្វាគមន៍ជានិច្ចចំពោះអ្នកមុនក៏ដូចជាអ្នកក្រោយ។
      ខ្ញុំក៏រំភើបណាស់ដែរដែលបានទទួលក្មួយដែលជាអ្នកអានថ្មីម្នាក់ទៀត។
      ជាពិសេសបានដឹងថាក្មួយជាអ្នកចូលចិត្តអានប្រលោមលោកម្នាក់ដែរ។
      នៅទីនេះ ខ្ញុំនឹងសម្រាំងជ្រើសរើសប្រលោមលោកដែលខ្ញុំពេញចិត្តជូនក្មួយនិង
      ប្រិយមិត្តទាំងអស់អានកែកំសាន្តទៅតាមពេលវេលាដែលអនុញ្ញាតិឲ្យខ្ញុំ។
      សូមក្មួយទទួលការស្រឡាញ់​រាប់អានដ៏ស្មោះសពីអ្នកមីង

  11. ជំរាបសួរអ្នកមីង !
    ក្មួយសូមអរគុណជាពន្លឹក ចំពោះទឹកចិត្តអ្នកមីង ។
    សូមជូនពរអ្នកមីងនិងគ្រួសារមានសុខភាពល្អ សូមអោយសំរេចគ្រប់ភារកិច្ច​ ។
    ក្មួយសូមគោរពជំរាបលាអ្នកមីងសិនហើយ ។

  12. ជីវប្រវត្តិរបស់…តើខ្ញុំគួរហៅដូចម្ដេច(លោកយាយ,អុំស្រី)
    ជិវប្រវត្តិនោះពិតជាពូកែណាស់។

    • ចំពោះការហៅខ្ញុំនោះ ហៅយ៉ាងម៉េចក៏បានដែរឲ្យតែសមស្រប
      ទៅតាមសុជីវធម៌ដ៏ថ្លៃថ្នូររបស់ខ្មែរយើងនិងការនិយមទៅតាម
      ទម្លាប់របៀបរស់នៅរបស់គ្រួសារនីមួយៗ។

      ខ្ញុំក៏សូមឆ្លៀតឱកាសនេះ ជម្រាប«រាជវង្សរូបវិទ្យា»និងប្រិយមិត្តអ្នក
      អានទាំងអស់ដែលជាភ្ញៀវប្លក់ខ្ញុំដែរថាដោយខ្ញុំជាមនុស្សវ័យចំណាស់
      ទៅហើយ អ្នកអានគ្រប់រូបនេះអាចហៅខ្ញុំថាដូច្នេះបាន៖​

      – «លោកយាយឬ យាយ» បើសិនជាមានអាយុស្រប៉ាលចៅ
      បង្កើតរបស់ខ្ញុំដែលមានអាយុ​១៣ឆ្នាំ។

      – «លោកអ៊ំ​ ឬ អ៊ំស្រី»ក៏បាន បើសិនជាមាតាបិតារបស់លោកអ្នកនាង
      មានវ័យតិចជាង៦៤ឆ្នាំនៅឆ្នាំ២០១០នេះ។

      – «អ្នកមីង​ ឬ មីង»បើសិនជាមាតាបិតារបស់លោកអ្នកនាងមានវ័យ
      ច្រើនជាង៦៤ឆ្នាំនៅឆ្នាំ២០១០នេះ។

      – «អ្នកបងឬបង»​បើសិនជាមានវ័យពី៥០ឆ្នាំដល់៦៣ឆ្នាំនៅឆ្នាំ២០១០នេះ។

      សូមអរគុណ«រាជវង្សរូបវិទ្យា»ដែលបានយល់ថាខ្ញុំពូកែ។​ តាមពិតទៅ
      ខ្ញុំំមិនដែលយល់ថា ខ្លួនពូកែអីទេ​គ្រាន់តែដឹងថា បានធ្វើកិច្ចការអ្វី
      ដែលខ្ញុំស្រឡាញ់និងចូលចិត្តដើម្បីបម្រើឧត្តមគតិខ្លួន​ឯងផងនិង​ប្រយោជន៍
      សង្គមតែប៉ុណ្ណោះផង កុំឲ្យស្តាយក្រោយ។​

      អនុគ្រោះម្ចាស់ប្លុកផងចំពោះចម្លើយយឺតយ៉ាវនេះ ព្រោះរវល់ពេកនិង….។

  13. នូវពេលដែលខ្ញុំបានអានជីវប្រវតិ្តរបស់លោកស្រីគីពិតជា​អស្ចារ្យណាស់ខ្ញុំសូមសរសោះអ្នកស្រីដែលបានជួយ​ចូលរួមចំែនកក្នុងការកសាងប្រទេសជាតិតាមរយោះកាលើកស្ទួយអក្សរសាស្រជាតិធ្វើឲពួកខ្ញុំមានកំលាំងចិត្តលក្នុងការសរសេរ

    • ចាស អរគុណលោកណាស់ដែលបានលើកទឹកចិត្តខ្ញុំ។​ខ្ញុំពិតជារីករាយកាលបើបានដឹងថា
      សកម្មភាពខ្ញុំក្នុងវិស័យអក្សរសាស្ត្រអាចជាកម្លាំងមួយជួយ
      ក្មួយៗឲ្យមានកម្លាំងចិត្តក្នុងការសរសេរ។​

  14. ជាដំបូង ខ្ញុំគួរហៅយ៉ាងម៉េចអីចេះ? ព្រោះបើតាមឋាន: និងកិត្តិយសក្នុងសង្គម ខ្ញុំត្រូវតែហៅថា
    លោកជំទាវ បានសក្តិសម… តែសូមលោកជំទាវមេត្តាអធ្យាស្រ័យ សូមមេត្តាអនុញ្ញាតឲ្យ
    ខ្ញុំបាទហៅថា អ្នកមីងចុះទើបមានភាពស្និទ្ធស្នាលជាង ឬមិនសូវញញើតញញើមខ្លាចខុស…។

    មិននឹកស្មានថា ខ្ញុំមានសំណាងបានអានប្រវត្តិដ៏ពិស្តាររបស់អ្នកមីងនៅទីនេះសោះ
    ព្រោះខ្ញុំធ្លាប់បានស្តាប់សំលេងដ៏ស្រទន់របស់អ្នកមីង តែតាមវិទ្យុបារាំង RFI
    ដែលផ្សាយផ្ទាល់ពីទីក្រុងប៉ារីស ប្រទេសបារាំងតែប៉ុណ្ណោះ។ និយាយតាមត្រង់ចុះ
    ខ្ញុំសូមកោតសរសើរស្មារតី និងឆន្ទ:ស្រឡាញ់សិល្ប:តែងនិពន្ធរបស់អ្នកមីងណាស់
    ហើយទីបំផុត អ្នកមីងបានសំរេចនូវក្តីសុបិនរបស់អ្នកមីងពិតមែន។

    សង្ឃឹមថា យុវវ័យខ្មែរជំនាន់ក្រោយដែលចង់ក្លាយជាអ្នកនិពន្ធ និងពោរពេញដោយបទពិសោធន៍
    ដូចអ្នកមីង គឺប្រាកដជានឹងដើរតាមគន្លង និងឆន្ទ:ឧស្សាហ៍ព្យាយាមដូចអ្នកមីងជាមិនខាន។

    សូមអ្នកមីងទទួលនូវការគោរពរបស់ខ្ញុំពីចំងាយ និងសូមជូនពរអ្នកមីង ព្រមទាំងក្រុមគ្រួសារឲ្យ
    ជួបតែនឹងសេចក្តីសុខ និងអាយុវែង។
    ពីខ្ញុំស្រុកស្រែ។

    • សូមអរគុណក្មួយដែលបានចូលអានជីវប្រវត្តិរបស់ខ្ញុំនិងបានសរសើរសកម្មភាពបន្តិច
      បន្តួចដែលខ្ញុំបានធ្វើកន្លងមក។​ លើសពីនេះ ខ្ញុំរំំភើបណាស់ដែលបានដឹងថា ក្មួយជាអ្នកស្តាប់វិទ្យុ
      បារាំងអន្តរជាតិRFI ម្នាក់ដែរ។
      ខ្ញុំក៏អរគុណផងក៏ក្មួយដែរដែលបានជូនពរឲ្យខ្ញុំមានអាយុវែង គ្រាន់នឹងខ្ញុំមានឱកាសសរសេរ
      សៀវភៅជីវប្រវត្តិរបស់ខ្ញុំដែលខ្ញុំប៉ងសរសេរជាយូរមកហើយ។​
      ខ្ញុំចូលចិត្តឲ្យក្មួយហៅខ្ញុំថាអ្នកមីង ឬលោកអ៊ំ អ៊ីចឹង សមរម្យណាស់ហើយ។

  15. នាងខ្ញុំរីករាយ និងមានមោទនភាពរាល់ទឹកចិត្តស្នេហាជាតិខ្មែររបស់លោកជំទាវតាមរយៈ ជីវប្រវត្តិនិងស្នាដៃទាំងអស់ខាងលើពិតមែន !

    • ចាស ក្មួយស្រីសុជាតា សូមអរគុណជាពន្លឹកដែលក្មួយសុជាតាបានវាយតម្លៃនេះ។
      គួរឲ្យកក់ក្តៅចិត្តម៉្លេះទេកាលបើបានដឹងថា កិច្ចការបន្តិចបន្តួចដែលខ្ញុំបានបំពេញ
      កន្លងមកនិងកំពុងតែបន្តសន្សឹមៗទៅតាមពេលវេលានិងកម្លាំងទន់ខ្សោយបាន
      ជាទីគាប់ចិត្តអ្នកដែលយល់តម្លៃដូចជារូបក្មួយនេះ។
      សុំចិត្តក្មួយចុះ ហៅខ្ញុំថាលោកអ៊ំ ក៏ខ្ញុំពេញចិត្តណាស់ហើយណា។ ថានៈនេះមិន
      សំខាន់ចំពោះខ្ញុំទេតាំងពីយុវវ័យមក។

  16. ពិតជាពិស្តារមែនប្រវត្តិរូបអ៊ុំស្រី។ អ៊ុំស្រីជាអ្នកនិពន្ទដ៏ល្អឯកក្នុងដួងចិត្តខ្ញុំ។

    • ចាស អ៊ំពិតជារំភើបនិងមានសំណាងណាស់ដែលអ៊ំបានក្លាយដូចពាក្យដែលក្មួយបានសរសេរ។
      អរគុណដែលបានចូលអាននិងសូមស្វាគមន៍ជានិច្ច។ អ៊ំក៏ស្តាយផងដែរដែលពុំទាន់មានពេលនឹង
      សរសេរពីអ្វីៗដែលចង់សរសេរ។

  17. នៅពេលដែលខ្ញុំខ្ញុំបាអានជីវប្រវត្តិរបស់ អ៊ំស្រី រួចមកខ្ញុំពិតជាមានការគោរព និង កោតស្ញប់ស្ញែងយ៉ាងខ្លាំងនូវការប្រឹងប្រែង
    និង ការស្រលាញ់ការងារតែងនិពន្ធរបស់អ៊ំស្រី។​ រាល់លើកឲ្យតែខ្ញុំបានស្គាល់ប្រវត្តិអ្នកនិពន្ឋណាម្នាក់គឺ ខ្ញុំសប្បាយចិត្តខ្លាំង
    ណាស់។ ត្រឹមតែការអានសោះ ហាក់ដូចជាធ្វើឲ្យខ្ញុំ មានអារម្មណ៍ថា បានស្និទ្ធស្នាលជាមួយអ្នកនិពន្ឋទាំងនោះ ហើយ
    អារម្មណ៍នៅពេលនេះក៏ដូចគ្នា តាមរយការចែករំលែកនូ បទពិសោធន៍ដ៏មានតម្លៃសម្រាប់យុវជន ដែលមានសេចក្តីប្រាថ្នា
    ចង់ក្លាយជាអ្នកនិពន្ឋម្នាក់ដែរ ដូចជារូបខ្ញុំ។ ជាចុងក្រោយ ខ្ញុំសូមជូនពឲ្យអ៊ុំស្រី ជួបប្រទះ តែនឹងសេចក្តីសុខ និង ទទួល
    បាននូវជោគជ័យក្នុងជិវិត សុភមង្គលក្នុងក្រុមគ្រួសារ។

    • ក្មួយRoth ប៉ុន្មានថ្ងៃកន្លងមក ខ្ញុំរវល់ពេកនិងចង់សម្រាកខ្លះផងកុំឲ្យឈឺ មិនអាចតបឆ្លើយសំបុត្រក្មួយ
      ដូចចិត្ត។

      ខ្ញុំអរគុណក្មួយណាស់ដែលយល់ដល់ការខំប្រឹងប្រែងរបស់ខ្ញុំក្នុងវិស័យដែលខ្ញុំស្រឡាញ់នេះ។ ​ជាការពិត
      ក្នុងរយ់ៈពេលជាងសាមសឹបឆ្នាំក្នុងប្រទេសបារាំង ខ្ញុំបានពុះពារទៅតាមពេលវេលាដែលអនុញ្ញាតដើម្បី
      កិច្ចការទាំងនេះ។ ​ទោះជាយ៉ាងនេះក្តី​​ ខ្ញុំតែងតែគិតនិងតូចចិត្តថា ខ្លួនខ្ញុំហាក់ពុំទាន់បានធ្វើអ្វីជាដុំកំភួន
      នៅឡើយទេ។ វ័យក៏ចេះតែរំកិលទៅមុខយ៉ាងលឿន​ហើយចេះតែបារម្ភខ្លាចថាខ្លួនប្រហែលជាបំពេញ
      កិច្ចការដែលប៉ងទាំងប៉ុន្មាននេះមិនទាន់ទេ។​​ ខ្ញុំបានចំណាយពេលសម្រាប់ប្លុកនេះច្រើនពេក គឺច្រើន
      ជាងពេលដែលខ្ញុំនៅធ្វើការទៅទៀត។
      ក្នុងនេះដែលជាប្លកផ្ទាល់របស់ខ្ញុំពិតមែន តែខ្ញុំមិនទាន់បានសរសេរអ្វីដែលខ្ញុំចង់សរសេរនៅឡើយទេ។នេះ
      ព្រោះតែខ្ញុំមិនអាចព្រងើយកន្តើយនិងអត្ថបទល្អៗដែលខ្ញុំបានអានិងពេញចិត្ត គឺមិនខុសពីរយៈកាលដែល
      ខ្ញុំនៅធ្វើការបម្រើការងារជាអ្នកសារព័ត៌មានក្នុងវិទ្យុនោះទេ។

      និយាយពីអារម្មណ៍របស់ក្មួយដែលបានសរសេរក្នុងមតិក្មួយនោះ ខ្ញុំជឿ ព្រោះកាលខ្ញុំនៅនិយាយវិទ្យុបារាំង
      អន្តរជាតិ ខ្ញុំតែងតែមានអារម្មណ៍ថាខ្ញុំបានចូលទៅក្នុងផ្ទះអ្នកស្តាប់ជាពិសេសអ្នកដែលចូលចិត្តស្តាប់ខ្ញុំរាល់
      ពេលដែលខ្ញុំផ្សាយ។ ខ្ញុំមិនស្គាល់មុខនិងមិនស្គាល់នាមគេគ្រប់គ្នាមែន តែហាក់ដូចជាមានចរន្តពិសេសមួយ
      គឺចរន្តលោហិតជាខ្មែរដែលហូរត្របាញ់រកគ្នា។

      អរគុណក្មួយដែលបានជូនពរដ៏ប្រសើរទាំងនេះ។ ខ្ញុំជូនពរក្មួយវិញដែរ សូមឲ្យបំណងដែលចង់ក្លាយជាអ្នកនិពន្ធ
      បានសម្រេចនិងជោគជ័យដូចក្តីប្រាថ្នា។ ខ្ញុំតែងតែសប្យាយចិត្តណាស់ កាលណាបានដឹងថា មានគេចង់ក្លាយជា
      អ្នកនិពន្ធដូចខ្ញុំដែរ។​

  18. សូមជំរាបសួរ លោកអ៊ុំស្រី !លោកអ៊ុំស្រីសុខសប្បាយជាទេ? ខ្ញុំបាទឈ្មោះ ទី សារឿន
    ( បងប្រុសរបស់ខ្ញុំឈ្មោះ ទី សារ៉ាន់ដែលធ្លាប់ជាអ្នកបើកឡានជូនលោកអ៊ុំប្រុសកាលពីមុន )។
    បងប្រុសខ្ញុំក៏បានផ្តាំឲ្យសួរសុខទុក្ខរបស់អ៊ុំប្រុសអ៊ុំស្រី និងបងប្រុសបងស្រីទាំងអស់ផងដែរ។

    ខ្ញុំពិតជាភ្ញាក់ផ្អើល និងរំភើបចិត្តណាស់ នៅពេលដែលបានឃើញជីវប្រវត្តិរបស់លោកអ៊ុំស្រី
    នៅក្នុងគេហទំព័រតាម Internetនិងបានស្គាល់គេហទំព័ររបស់អ៊ុំស្រីថែមទៀត។
    ខ្ញុំពិតជាមិននឹកស្មានថា អ៊ុំស្រីមានជីវប្រវត្តិដ៏គួរឲ្យស្ញប់ស្ញែងយ៉ាងនេះទេ ព្រោះខ្ញុំធ្លាប់បាន
    ជួបលោកអ៊ុំស្រី ប៉ុន្តែខ្ញុំគ្រាន់តែបានដឹង និងធ្លាប់បានឮឈ្មោះរបស់លោកអ៊ុំស្រីនៅក្នុងកម្មវិធី
    ព័ត៏មានរបស់វិទ្យុRFIតែប៉ុណ្ណោះ។

    ខ្ញុំសូមគោរពលោកអ៊ុំស្រីពីចម្ងាយ ចំពោះចំណេះដឹងដ៏ខ្ពង់ខ្ពស់ និងទឹកចិត្តស្រលាញ់
    អក្សរសាស្ត្រខ្មែរ ព្រមទាំងខិតខំជួយពង្រឹងនិងពង្រីកអក្សរសាស្រ្តខ្មែរឲ្យកាន់តែប្រសើរ
    ដែលវាជាចំណេះដ៏មានតម្លៃសម្រាប់អ្នកសិក្សា និងផ្តល់គំនិតអប់រំយ៉ាងជ្រាលជ្រៅ
    សម្រាប់យុវជនខ្មែរគ្រប់រូប។ ខ្ញុំក៏សូមកោតសរសើរចំពោះការតស៊ូក្នុងជីវិត និងស្នាដៃ
    ដ៏មានតម្លៃរបស់លោកអ៊ុំស្រីតាំងពីកុមារភាព រហូតមកដល់បច្ចុប្បន្ន។

    ជាចុងក្រោយ ខ្ញុំសូមជូនពរឲ្យលោកអ៊ុំប្រុសលោកអ៊ុំស្រី និងបងប្រុសបងស្រីមាសុខភាពល្អ
    ហើយខ្ញុំសង្ឃឹមថា លោកអ៊ុំស្រីនឹងបន្តស្នាដៃដ៏មានតម្លៃបន្ថែមទៀត សម្រាប់ជាប្រយោជន៏
    ដល់កូនខ្មែរជំនាន់ក្រោយ ព្រមទាំងទទួលការគោរព និងទទួលស្គាល់នូវស្នាដៃទាំងអស់
    ពីបណ្តាប្រជាពលរដ្ឋខ្មែរគ្រប់រូប។

    • ក្មួយ ទី ​សារឿន លោកអ៊ំំំំក៏មិននឹកស្មានថាបានជួបក្មួយដែលត្រូវជាប្អូនរបស់សារ៉ាន់អតីតសូហ្វ័រ
      របស់លោកអ៊ំប្រុសនៅក្នុងប្លក់របស់លោកអ៊ំដែរ។ លោកអ៊ំទាំងពីរនៅតែរក្សាអនុស្សាវរីយ៍ក្នុងរយៈ
      ពេលដែលបងប្រុសក្មួយធ្វើការឲ្យយើងជានិច្ច។ ​សារ៉ាន់ជាមនុស្សស្មោះត្រង់ដែលយើងធ្លាប់ទុក
      ចិត្ត។

      និយាយពីការនិពន្ធ លោកអ៊ំនៅតែចង់បន្តស្នាដៃនិពន្ធជានិច្ច។​ សព្វថ្ងៃនេះ​ តាំងពីមានប្លក់មក
      រវ់ល់រកពេលទំនេរមិនបានសោះ។ ​កិច្ចការមើលឃើញតែបន្តិចទេ ប៉ុន្តែស្មានមិនដល់ថាត្រូវ
      ចំណាយពេលច្រើនដល់ម្ល៉ឹង។ នេះមានអត្ថបទជំនួយផង បើសិនជាត្រូវសរសេរខ្លួនឯងសព្វគ្រប់
      ម្លេះសមទំលាក់ប្លក់នេះចោលហើយ គ្មានកម្លាំងនិងពេលតស៊ូទេ។

      ខ្ញុំបានឲ្យប្រលាមលោកដែលជាស្នាដៃខ្ញុំមួយទៅសារ៉ាន់ដែរដើម្បីទុកឲ្យសារ៉ាន់អានពេលចាំលោកអ៊ំ
      ប្រុសនៅទីស្តីការគណៈរដ្ឋមន្ត្រី។ តើក្មួយបានអានឬទេ? ​​លោកអ៊ំគិតថា នឹងយករឿងខ្លះមក
      ផ្សាយក្នុងប្លក់ដែរ ទម្រាំមានពេលសរសេររឿងថ្មី។​

      លោកអ៊ំប្រុសសួរថា តើក្មួយរៀនដល់ណាហើយ? សូមឲ្យការសិក្សារបស់ក្មួយបាទទួលជោគជ័យដូច
      សេចក្តីប្រាថ្នា​ហើយសូមឲ្យក្រុមគ្រួសារក្មួយមានសេចក្តីសុខនិងសេចក្តីចម្រើនជានិច្ច។

      លោកអ៊ំស្រី

  19. ជម្រាបសួរអ្នកមីង!

    តើអ្នកមីងនិងក្រុមគ្រួសារសុខសប្បាយឬទេ? កូននឹកអ្នកមីងណាស់!
    យូរពេលកន្លងហើយ ដែលកូនបានបាត់ពីទីនេះ ព្រោះតែពេលវេលា
    របស់កូនមិនអំណោយផលសោះ។ ប្លក់របស់កូនចាស់ ក៏កាន់តែមាន
    ប្រធានបទរប៉ាត់រប៉ាយរញ៉េរញ៉ៃ មើលមិនគួរឲ្យចង់ចូលទៅទៀត
    ឯអ៊ីមែល ក៏បើកតែពេលណា គេផ្ញើកិច្ចការមកឲ្យប៉ុណ្ណោះ។

    ពេលកូនទទួលមែលអ្នកមីង កូនរីករាយណាស់ កូនព្យាយាមរកពេល
    ទាល់តែអាចផ្ញើត្រឡប់រកអ្នកមីងទាល់តែបាន ប៉ុន្តែកូនពុំបានទទួល
    សារត្រឡប់ពីអ្នកម៉ាក់សោះ។ កូនក្រែងខ្លាច អ្នកមីង ឈឺ ហើយក៏កូន
    ក្រែងខ្លាច អ្នកមីងខឹងកូន ឬអន់ចិត្តនឹងកូន ទើបបានជាមិនឃើញសារ
    ត្រឡប់វិញ។ ចិត្តកូននៅពុំស្ងប់ទេ ប៉ុន្តែកូនព្យាយាមទ្រាំ ព្រោះកូន នឹង
    រៀបចំពេលវេលា សមស្របណាមួយនឹង ចូលមកលេងប្លក់អ្នកម៉ាក់។
    ពេលនេះ កូនអាចធ្វើបានតិចៗហើយ។ ហើយកូនក៏រៀបចំ ប្លក់ថ្មីដែល
    មានប្រធានបទមូលពីខ្លួនកូនដែរ។

    សង្ឃឹមថាការដែលកូនគិតថា អ្នកមីងខឹងកូន ឬអន់ចិត្តកូន បានត្រឹមជា
    ក្ដីស្រម៉ៃប៉ុណ្ណោះចុះ។

    ពេលនេះកូនបានសម្រេចកិច្ចការជាច្រើនគួរសមហើយ ហើយចំណាត់
    ថ្នាក់នៃការប្រឡង តន្ត្រីនេះក៏បានប្រកាសជាផ្លូវការហើយ។កូនសូម
    ទោសដែលនាំដំណឹងនេះជម្រាបអ្នកមីងយឺតយាវ ត្បិតអី ក្រោយការ
    ប្រកាសលទ្ធផល ការងារសាលា ជាន់កកូនទៅទៀត។ ចំណែកឯដំណឹង
    នោះ គឺថា កូនបានជាប់ត្រឹមតែចំណាត់ថ្នាក់លេខ២ទូទាំងប្រទេសទេ
    អាចនិយាយបានថា គេចាប់ទទួលស្គាល់ថាកូន ជាអ្នកនិពន្ធបណ្ដើរៗ
    តិចៗហើយ។

    នៅតែនឹកអ្នកមីង លោកពូ នឹកវាចា នឹកម្ហូបអ៊ឺរ៉ុបឆ្ងាញ់ពិសា នឹក
    បរិយាកាសក្នុងផ្ទះដ៏ទំលំទូលាយ ធ្លាប់ណាត់គ្នា។ នឹកសព្វបែបយ៉ាង
    រាល់អតីតកាល ទោះជាមិនអាចត្រឡប់ ហៅមិនឮ តែកូននៅចងចាំ
    គ្មានដែលភ្លេចមួយគ្រាទេ។

    ទោះជាយ៉ាងណាក៏ដោយ កូននៅតែស្រឡាញ់អ្នកមីង លោកពូ និង
    ក្រុមគ្រួសារជានិច្ច។

    សូមអរគុណ
    ដោយក្ដីគោរពស្រឡាញ់អស់ពីចិត្តស្មោះ
    កូនប្រុស បញ្ញា

    • ព្រះអើយ ​ស្មានតែកម្លោះជប៉ុនមកពីណា មិនដឹងថា “បញ្ញា”សោះ។​ អ្នកមីងបានអាន
      សំបុត្របញ្ញាយូរថ្ងៃហើយ ​តែរវល់ពេកនិងមិនសូវស្រួលខ្លួនផង ព្រោះវ័យកាន់តែជ្រេបាន
      មិនបានតបឆ្លើយហើយបានត្រឹមតែអាន។ ​ម្យ៉ាងទៀត សុខភាពក៏មិនអំណោយផល
      គ្រប់ពេលទេណា។​ ប៉ុន្តែ​ ចិត្តនឹកក្មួយជានិច្ច និងនឹកអ្នកទាំងអស់គ្នាដែលអ្នកមីងបានជួប
      នឹងស្គាល់មុខក្នុងរយៈពេលដែលអ្នកមីងទៅនៅបឹងកេងកង ក្រុងភ្នំពេញ។ គឺបានត្រឹម
      តែនឹក តែរកពេលសរសេរមិនបានព្រោះមានទារកមួយឈ្មោះប្លក់។ ​ប្លក់នេះទាមទារ
      ពេលច្រើនណាស់។ ​ប៉ុណ្ណឹងហើយនៅធ្វើមិនបានល្អដូចចិត្តផង ព្រោះតែមិនទាន់ប្រសប់
      ដូចគេ។

      ឱ! បញ្ញាអើយបញ្ញា! នរណាអាចខឹងនិងបញ្ញាកើត? បើមុខញញឹមពព្រាយនិងមានឬក
      ពារសុភាពគួរឲ្យស្រឡាញ់ចូលចិត្តយ៉ាងនេះ។ តាមពិត អ្នកមីងមិនដែលបានអន់ចិត្តនឹង
      ក្មួយសូម្បីតែម្តងទេ កុំថាឡើយដល់ទៅខឹង ព្រោះក្មួយមិនដែលបានធ្វើអ្វីឬក៏បានប្រើពាក្យ
      ពេចន៍ណាមួយឆ្គងត្រចៀកអ្នកមីងម្តងណាទេ។ ឧបមា ថាអន់ចិត្ត មុខជាសរសេរប្រាប់ឲ្យ
      ដឹងហើយព្រោះមិនចង់ឲ្យក្មួយខុសឆ្គងតទៅទៀត។ រីឯការបាត់ដំណឹងជាការធម្មតា អ្នកមីង
      យល់ណាស់ថាក្មួយច្បាស់ជារវល់ដូចអ្នកមីងដែរ។ ជាតិជាមនុស្សរវល់តែងតែគិតនិងយល់ចិត្ត
      ថាប្រហែលដូចខ្លួនដែរ។

      ពាក្យថា”​កូន”ដែលបញ្ញាបានប្រើក្នុងមតិលើកនេះបានញ៉ាំងឲ្យម៉ាក់មានអារម្មណ៍ជាមាតា
      ម្នាក់របស់បញ្ញា។ អ្នកម៉ាក់រំភើបណាស់នឹងពាក្យនេះ។ បញ្ញាមានឈ្មោះដូចកូនទីពីររបស់
      អ្នកម៉ាក់និងលោកប៉ាដេរ។ ​និយាយពីជោគជ័យក្នុងការប្រឡងតន្ត្រីថ្នាក់ជាតិនោះ អ្នក
      ម៉ាក់បានដឹងពីឧត្តមហើយតែមិនទាន់បានសរសេរទៅសរសើរលើកទឹកចិត្តកូននោះឡើយ។
      មិនតែប៉ុណ្ណោះ រូបភាពនិងសូរស័ព្ទសម្លេងទាំងអស់ដែលកូនបានផ្ញើមក អ្នកម៉ាកតែងតែ
      ឆ្លៀតស្តាប់ភ្លាម កម្រខកខានណាស់។​ គ្រាន់តែមិនបានឆ្លើយតបឲ្យកូនបានដឹង។
      ចំពោះផ្នែកតន្តី្រនិងការតែងនិពន្ធទាំងអស់ដែលកូនស្រឡាញ់ចូលចិត្តនិងមានជំនក់ចិត្តខ្លាំង
      កូនកុំចោលការសិក្សាឲ្យសោះណាកូន។ ម៉ាក់ចង់ឃើញកូនបានទទួលជោគជ័យទាំងព្រម
      បើសិនជាអាច។​ ប៉ុន្តែ​កូនតោងតែគិតដល់សុខភាពឲ្យមែនទែន។ ​គ្នានសុខភាពល្អ​កូនមិន
      អាចធ្វើអ្វីទៅមុខវែងឆ្ងាយទេ។ ការធ្វើការហួសនាំឲ្យបាក់កម្លាំងកាយនឹងកម្លាំងប្រាជ្ញា។

      ពីម៉ាក់សង្វាវ៉ាននិងលោកប៉ាដែលស្រឡាញ់កូនដូចកូនស្រឡាញ់យើងដែរ។

  20. សូមថ្លែងអំណរគុណចំពោះទេពកោសល្យ និង​ស្នាដៃរបស់មីងក្នុងការចែក
    រំលែកនូវបទពិសោធន៍ ចំណេះដឹង ក៏ដូចជាវីវប្រវត្តិពីសម័យមុនដល់ខ្ញុំនិង
    អ្នកផ្សេងៗទៀត។ សូមអ្នកមីងបានបន្តការជួយជ្រោមជ្រែងខាងផ្នែក
    វប្បធម៌អក្សរសាស្រ្តខ្មែរទៀតនិងបន្តភាពជោគជ័យក្នុងជីវិតទៅមុខទៀត។

    • ខ្ញុំនឹងបន្តការជួយជ្រោមជ្រែងខាងផ្នែកវប្បធម៌អក្សរសាស្រ្តខ្មែរយើង
      ទៅតាមពេលវេលាដែលអនុញ្ញាតនិងទៅលទ្ធភាពមិនបោះបង់ចោល
      ទេ ដរាបដល់ថ្ងៃដែលវ័យ សុខភាពនិងកម្លំាងខ្ញុំពុំអាចបន្តទៅមុខរួច។

      សព្វថ្ងៃនេះ ខ្ញុំចង់សរសេរច្រើនណាស់តែខ្ញុំមិនសូវមានពេល ម៉្លោះ
      ហើយបានត្រឹមតែផ្សាយអត្ថបទចាស់ៗរបស់ខ្ញុំដែលមានស្រាប់តែ
      ប៉ុណ្ណោះ​ តែខ្ញុំក៏សប្បាយចិត្តដែរដែលបានផ្សាយអត្ថបទយុវកវីនិពន្ធ
      ដូចកាលខ្ញុំនៅបម្រើវិទ្យុបារាំងអន្តរជាតិមិនទាន់ចូលនិវត្តន៍។

      អរគុណក្មួយដែលបានចូលអានក្នុងទីនេះ៕

  21. តាមរយៈប្រវត្តិរបស់អ្នកមីង ពិតជាគួរឲ្យសរសើរ មិន​សរសើរមិនបាន

  22. អរគុណណាស់លោកក្មួយដែលបានទទួលស្គាល់សកម្មភាពខ្ញុំក្នុងវិស័យ
    អក្សរសាស្ត្រវប្បធម៌ជាតិយើង។ ខ្ញុំគិតថានៅមិនទាន់បានបំពេញសកម្មភាពនិងបំណងខ្ញុំអស់នៅឡើយ។
    វ័យក៏កាន់តែទៅមុខ​ ចិត្តចង់សរសេរសៀវភៅជីវប្រវត្តិខ្ខ្លួន​ឯងផងនិងចង់ធ្វើ
    ប្លក់ផង តែខ្ញុំគ្មានពេលគ្រប់គ្រាន់សោះ។
    គ្មាន

  23. ជំរាបសួរអ៊ុំស្រី ជាទីគោរព

    ខ្ញុំបាទឈ្មោះ ណុច កាណែល បច្ចុប្បន្ន នៅទំនេរ មិនទាន់មានការងារធ្វើទេ ។ ខ្ញុំបានអានពីជីវប្រ​វត្តិរបស់អ៊ុំយ៉ាងជក់ចិត្តបំផុត ។ អ្វីដែលគួរអោយកោតសរសើរនោះ គឺ អ៊ុំស្រី បានសម្រេចនូវបំ​ណងដែលចង់ក្លាយជាអ្នកនិពន្ធម្នាក់​ តាំងតែពីកុមារភាពមកម្ល៉េះ ។ ទាំងនេះជាជោគជ័យដ៏ត្រចះ​ត្រចង់មួយ ក្នុងឆាកជីវិតរបស់អ៊ុំស្រី ។ រួមជាមួយនិង ភព្វសំណាងធំ ដែល អ៊ុំស្រីបានភៀស​ខ្លួនគេច​ផុត​ពីរបបខ្មៅងងឹតគ្មាន​ព្រំដែន ហើយទទួលបានសិទ្ធសេរីភាព ពេញលេញក្នុង​ការកសាងជីវិត​សារជាថ្មីម្តងទៀត ។ ខ្ញុំបាទ ពេញចិត្តនិងការខំប្រឹងប្រែង និពន្ធរឿងរបស់ អ៊ុំស្រីណាស់ ។ ខ្ញុំមានសំណូមពរ ដ៏ធំមួយ គឺសូម អោយ អ៊ុំស្រី សរសេរ អត្ថបទ មួយ ដែលទាក់ ទង ទៅនឹង ជីវិតពិតរបស់មនុស្សលោក ខ្ញុំពិតជាមានការងឿឆ្ងល់ពី បពា្ហជីវិតនេះណាស់។
    ​​
    ១ តើមនុស្សម្នាក់ហេតុអ្វី ក៏មានវាសនាខុសគ្នា?

    ២ ខ្ញុំតែងតែឆ្ងល់ហើយសួរខ្លួនឯងថា ខ្ញុំជានរណា? មកពីណា? ហេតុអ្វីបានជាកើតមកក្នុង​ពេលនេះ? នឹងមានអារម្មណ៍ថា ខ្លួនឯង ហាក់ដូចជាមានគេកំពុងសាកល្បងចិត្តខ្ញុំ កំពុងតែអង្គុយ មើលរូបខ្ញុំដែលកំពុង តែរស់នៅ និងប្រព្រឹត្តអំពើផ្សេងៗ។ និង អារម្មណ៍ចំលែកមួយ ទៀតគឺ ខ្ញុំមានអារម្មណ៍ថា ខ្ញុំហាក់ដូចជាត្រូវបានគេចាត់អោយខ្ញុំមករៀនរស់ក្នុង លោកនេះ ដោយ ទទួលយករសជាតិ ជីវិត ទាំងសេចក្តី សប្បាយ និង​ ការឈឺចាប់ ។ ទាំងនេះជាអារម្មណ៍ដែលខ្ញុំមានតាំង​ពីតូចមកម្ល៉េះ ។ ឥលូវនេះខ្ញុំមានអាយុ ២៨​ ឆ្នាំហើយ ។
    ខ្ញុំព្យាយាមស្តាប់ ធម៌ និង មើលសៀវភៅជាច្រើនទាក់ទងនិងជីវិត តែហាក់ដូចជាមិនទាន់ ច្បាស់លាស់ ប្រហែលមកពី ភាពល្ងង់ខ្លៅ ដែលកំពុងដក់ជាប់ ក្នុងខ្លួនខ្ញុំហើយ ។

    ៣ តើអ្វីទៅជាជីវិតពិត ?

    ៤ ខ្ញុំជាមនុស្សដែល បំណងប្រាថ្នាធំ តែមិនទាន់មានការអនុវត្ត

    ខ្ញុំសង្ឃឹមថា អ៊ុំស្រី នឹងឆ្លើយតប ហើយស្រាយបំភ្លឺ ដល់ខ្ញុំបាទដែលជាជនល្ងង់ខ្លៅ ដោយអនុគ្រោះផង។

    ខ្ញុំបាទសូមគោរពជូនពរ ដល់អ៊ុំស្រី និងក្រុមគ្រួសារជួបប្រទះតែសេចក្តី សុខ សុភមង្គល​គ្រប់ពេលវេលា ។

    ដោយក្តីគោរពស្រលាញ់ពីខ្ញុំបាទ

    ណុច កាណែល

    • ជម្រាបសួរក្មួយ ណុច កាណែលជាទីរាប់អាន

      ស្តាយដែលមិនអាចឆ្លៀតពេលឆ្លើយតបក្មួយឲ្យរហ័សទាន់ចិត្ត ព្រោះខ្ញុំរវល់
      ពេក​ដូចក្មួយបានឃើញស្រាប់ហើយ គ្មានអត្ថបទថ្មីក្នុងប្លក់ទេ។

      ខ្ញុំបានអានសំបុត្រក្មួយជាច្រើនដងយ៉ាងយកចិត្តទុកដាក់។ អានសំបុត្រក្មួយ
      ដែលប្រកបដោយសុជីវធម៌ ធ្វើឲ្យខ្ញុំមានអារម្មណ៍សរសើរមាតាបិតាក្មួយ។
      ពេលអានយល់ពីអារម្មណ៍ក្មួយ ខ្ញុំយល់ថាក្មួយជាមនុស្សគិតច្រើនពេក ដូច
      ជាខ្ញុំដែរ។​ ជួនកាល ខ្ញុំយល់ថាការគិតរបស់ខ្ញុំនោះ​គ្មានបានប្រយោជន៍អ្វីសោះ។
      ព្រោះរឿងខ្លះដែលត្រូវកើតឡើងតែងតែកើតមានចៀសមិនផុតទេ។ ខ្ញុំមិនដឹង
      ត្រូវឆ្លើយតបក្មួយរបៀបណាទេ ក្រៅពីជូនយោបល់ក្មួយឲ្យរកសៀវភៅទស្សន
      វិជ្ជាអំពីជីវិតដែលសរសេរដោយទស្សនវិទូល្បីៗអានបន្ថែមទៀតក្រែងរកចម្លើយ
      សមស្របណាមួយ។

      ក្មួយឆ្ងល់ថា តើមនុស្សម្នាក់ហេតុអ្វី ក៏មានវាសនាខុសគ្នា?
      ​ចម្លើយពីរឿងនេះ ប្រហែលជាក្មួយធ្លាប់ឮដូចខ្ញុំដែរ ថា​គេធ្វើបុណ្យដល់ជាតិ
      មុន។ តាមពិតទៅ តើនរណាម្នាក់ដឹងថា​ ពីជាតិមុន ខ្លួនជាអ្វី? ជាមនុស្ស
      ឬ ជាសត្វ​? គ្មានអ្វីអះអាងបញ្ជាក់ទេ។ និយាយដល់នេះ ខ្ញុំនឹកឃើញសៀវ
      ភៅបារាំងមួយដែលប្អូនថ្លៃបានឲ្យខ្ញុំខ្ចីអានជាងដប់ឆ្នាំមុន គេសរសេរ
      ពីមនុស្សដែលស្លាប់ទៅ និងវត្តមានព្រលឹងអ្នកដែលយើងស្រឡាញ់ស្តែង
      ឲ្យឃើញតាមរូបភាពផ្សេងៗ។ សៀវភៅនេះក៏សរសេរដែរថា អ្នកដែល
      ចូលចិត្តជិះយន្តហោះ មកពីជាតិមុនខ្លួនជាសត្វបក្សាបក្សីដែលធ្លាប់ហោះ
      ហើរលើអាកាស ហើយថា ក្នុងបច្ចុប្បន្នជាតិនេះ បើយើងខ្លាចស្លាប់នឹង
      លង់ទឹកព្រោះពីជាតិមុនខ្លួនបានស្លាប់់ដោយការលង់ទឹក។ ខ្ញុំគ្រាន់តែលើក
      ឡើងមកដំណាលប្រាប់ក្មួយ​មិនឆ្លើយចំសំណួរដែលក្មួយចង់ដឹងទេ។

      ខ្ញុំសូមជូនយោបល់មួយទៀត សូមក្មួយសាកសួរលោកគឹម ចាន់ណា ក្រែង
      លោកអាចជួយផ្តល់យោបល់ក្មួយបាន​ព្រោះលោកបានអានសៀវភៅច្រើន
      នឹងសរសេរច្រើនពីទស្សនវិទូនានាក្នុងលោក។

      ខ្ញុំមិនទាន់ហ៊ានតាំងខ្ញុំជាអ្នកសរសេរពីបញ្ហាជីវិតមនុស្សទេ ​ក្រែងតែព្រះ
      ប្រទានពរ។ ខ្ញុំសូមផ្តាំក្មួយ បើក្មួយមានបំណងធ្វើអ្វីដែលប្រសើរចំពោះ
      ខ្លួនឯង និងមនុស្សជាតិ ព្រមទាំងសង្គម សូមក្មួយបំពេញចុះកុំឲ្យពេលវេលា
      កន្លងទៅឥតប្រយោជន៍។ ក្មយដឹងទេ កាលនៅយុវវ័យ ខ្ញុំប៉ងជាអ្នកនិពន្ធ
      និងចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ ជាអ្នកនិយាយវិទ្យុ ខ្ញុំប្រឹងដើរឆ្ពោះ
      ទៅរកគោលដៅទាល់តែសម្រេចទោះជាត្រូវប្រើពេលយូរក្តី។

      អរគុណក្មួយដែលជក់អានជីវប្រវត្តិរបស់ខ្ញុំ។ សូមរង់ចាំអានសៀរភៅជីវប្រវត្តិ
      របស់ខ្ញុំដែលប្រុងសរសេរ៣ក្បាលក្នុងអនាគតដ៏ខ្លីខាងមុខ។

      សូមក្មួយបានសម្រេចបំណង និង មានជោគជ័យក្នុងជីវិត។

      ពីអ៊ុំ

      • ជំរាបសួរអ៊ុំស្រីជាទិគោរព

        ខ្ញុំសែនសប្បាយចិត្តឥតឧបមា ដែលបានទទួលនូវចម្លើយតបរបស់អ៊ុំស្រីដោយក្តីពេញចិត្ត។

        ខ្ញុំបានព្យាយាមអានសារតបរបស់អ៊ុំម្តងហើយម្តងទៀត ទើបសម្រេចចិត្តសរសេរតប ទៅអ៊ុំ

        ស្រីជាលើកទីពីរដោយពុំរុញរាឡើយ ។ ខ្ញុំសង្ឃឹមថាអ៊ុំ និងរីករាយអានសារតបរបស់ខ្ញុំ

        ជាមិនខាន ។

        ថ្វីត្បិតតែអ៊ុំ មិនបានឆ្លើយតបនូវសំណួរដ៏ស្មុគស្មាញរបស់ក្មួយដោយពេញលេញក៏ដោយ

        តែអ៊ុំបានផ្តល់ជាយោបល់ល្អៗ ជាច្រើនដល់ក្មួយ។ ទាំងនេះក៏ជាមាគ៌ាសម្រាប់នាំក្មួយអោយ

        យល់ពីជីវិតពិត និងអាថ៌កំបាំងក្នុងចិត្តដែលចេះដែលងឿយឆ្ងល់តែម្នាក់ឯង និងមិនហ៊ានសួរ

        នរណាក្រែងល តែគេថា ក្មួយជាមនុស្សឆ្កួត ឬរោគចិត្ត តែមិនពិតទេ ពីព្រោះសំណួរទាំងនេះ

        បានកើតមានតាំងតែពីក្មួយ​នៅក្មេងមកម្ល៉េះ ។ ខ្ញុំតែងតែព្យាយាម​ ស្រាវជ្រាវណាស់ដែរ តាម

        អ៊ិនធឺណែត និងមើលសៀវធម៌ តែនូវមិនទាន់ពេញបំណងដែលប៉ងចង់ដឹងនោះ ។ ទាំងនេះ

        ប្រហែលមកពីក្មួយជាមនុស្សគិតច្រើនមែនហើយ ! ក្មួយសូមអភ័យទោស ដែលហ៊ាន សួរដល់

        អ៊ុំស្រីនូវសំណួរទាំងនេះ នោះក៏ដោយសារតែ ក្មួយមិនដឹងថា ត្រូវសួរនរណា ហើយរៀបចំ

        សំណួរយ៉ាងម៉េចអោយសមរម្យដើម្បីសួរ តែដោយសារតែក្មួយបានអានពី ប្រវត្តិរូបសង្ខេប និង

        ចម្លើយតបរបស់អ៊ុំស្រីរួចហើយ ធ្វើអោយក្មួយយល់ថា អ៊ុំស្រី និងមានចិត្តសណ្តោន មិនប្រកាន់

        ទោស ដល់ក្មួយដែលហ៊ាន សួរសំណួរទាំងនោះ ។ ទោះយ៉ាងណា ខ្ញុំបានទទួលនូវចម្លើយតប

        របស់អ៊ុំ ដែលសម្តែងនូវក្តីអាណិតស្រលាញ់ និងកម្លាំង​ចិត្ត​ ដ៏ស្មោះសរ ជំរុញអោយខ្ញុំត្រូវចេះ

        រៀនគិត រៀនរស់នៅ រៀនទំនាក់ទំនងក្នុងសង្គម ធ្វើការងារដែលគួរធ្វើកុំអោយខ្ជះខ្ជាយពេល

        វេលា​ ។ មែនហើយ អ៊ុំស្រី និយាយអោយត្រង់ទៅ ក្មួយមិនទាន់មានការងារធ្វើជិត ៦ ខែហើយ

        ដោយមូលហេតុច្រើនយ៉ាងដែលធ្វើអោយក្មួយ ចេះតែពន្យាពេល នេះវាជាគ្រោះអាសន្តធំ

        សម្រាប់ក្មួយដែលមានអាយុ ២៨ ឆ្នាំ​ ។

        ក្មួយមិនដឹងថាតើ ក្មួយហ៊ានសួរអ្នកនិពន្ធ លោក គឹម ចាន់ណា ឬក៏អត់ទេ តែក្មួយក៏ធ្លាប់បាន

        អានសៀវភៅរបស់គាត់មួយចំនួនផងដែរ។

        ក្មួយរីករាយនិងរង់ចាំអានសៀវភៅ របស់អ៊ុំស្រីដោយសប្បាយចិត្ត ។ សូមអ៊ុំស្រីសរសេរអោយ

        បានវែងវែង ពីព្រោះថា មានពេលខ្លះខ្ញុំ កំពុងតែជក់ចិត្ត ស្រាប់តែចប់ទៅបាត់ ធ្វើអោយខ្ញុំមាន​

        អារម្មណ៍អាលោះអាល័យ ។

        ក្មួយសូមអរគុណ អ៊ុំដែលបានសរសើរក្មួយ និង លោកពុក អ្នកម្តាយខ្ញុំ និងសូមអរគុណ

        ជាថ្មីម្តងទៀត ចំពោះចម្លើយតបរបស់អ៊ុំស្រី ព្រមជាមួយការចំណាយពេលវេលាដ៏មាន

        តម្លៃរបស់ អ៊ុំស្រីក្នុងការសរសេរឆ្លើយតប មកខ្ញុំបាទ ដោយក្តីរីករាយ ។

        ក្មួយសូមធ្វើការបួងសួង សូមអោយអ៊ុំស្រី និងក្រុម​គ្រួ​សារជួបតែសុភមង្គល

        និងសុខភាពមាំមួន គ្រប់ពេលវេលា។

        ដោយសេចក្តីគោរពពីខ្ញុំបាទ

        ណុច កាណែល

  24. ជំរាបសួរអ្នកមីង! សៀវភៅប្រលោមលោករបស់អ្នកមីងល្អ ឫខ្ញុំសុំសៀវភៅប្រលោមលោក
    អ្នកមីងអានបានដែរ ឫទេ ?

  25. ខ្ញុំសូមអ្នកមីងសរសេរសៀវភៅប្រលោមលោកបែបព្រះពុទ្ធសាសនាឱ្យបានច្រើន
    ដើម្បីឱ្យកូនខ្មែរទាំងអស់យល់ច្បាស់ពីតម្លៃនៃព្រះពុទ្ធសាសនា។

  26. នៅពេល ដែលអាត្មាបានអានជីវប្រវត្តិរបស់ ញោមស្រី រួចមក
    អាត្មាពិតជាមានមោទនភាពចំពោះញោមស្រី និងកោតស្ញប់ស្ញែង
    យ៉ាងខ្លាំងនូវការប្រឹងប្រែងយ៉ាងពេញទំហឹងរបស់ញោមស្រី។
    អាត្មាចង់ក្លាយជាអ្នកនិពន្ធដូចញោមស្រីដែរ។

    • ខ្ញុំករុណាសូមថ្លែងអំណរគុណចំពោះព្រះអង្គ ដែលបានអានជីវប្រវត្តិ
      ខ្ញុំករុណានិងសរសើរខ្ញុំករុណា។មកពីការស្រឡាញ់អក្សរសាស្ត្រជាតិ
      យើងនោះហើយ បានជាខ្ញុំករុណាខំពុះពារមិននឿយណាយទៅតាម
      លទ្ឋភាព និង ពេលវេលាតាំងពីពេលនោះរហូតដល់សព្វថ្ងៃ។
      ខ្ញុំករុណាជឿជាក់ថា មជ្ឈដ្ឋានអក្សរសាស្ត្រជាតិស្វាគមន៍ស្នាដៃព្រះ
      អង្គជានិច្ច។

  27. ខែមេសា 30.2014ម៉ោង11:37PM យប់

  28. ខ្ញុំមានសេចក្ដីរំភើបណាស់បន្ទាប់ពីបានអានជីវប្រវត្តិរបស់អ្នកតាំងពីដើមដល់ចប់។ ចុះទំរាំុសៀវភៅរឿងដែលអ្នកសរសេរទៀត តើវាគួរអោយដិតអារម្មណ៍ប៉ុនណាទៅ?​

    • លោកអ៊ុំអរគុណច្រើនដែលដឹងថាក្មួយអានជីវប្រវត្តិនិងបានសរសេរសារទៀតផង។
      តែលោកអ៊ំមានសំណូមពរមួយ«តើក្មួួយអាចប្តូរពាក្យហៅរបស់ក្មួយចំពោះខ្ញុំ
      ពីពាក្យ«អ្នក» ដែលពាក្យបារាំងថា​«Vous» ឬពាក្យអង់គ្លេសថា«You»បានទេ?

      ខ្ញុំមិនដឹងថា សៀវភៅដែលខ្ញុំសរសេរយ៉ាងណាទេ?បើក្មួយចង់ដឹង សូមចូលអាន
      ក្នុងរឿងខ្លី ឬ អក្សរសិល្ប៍ក្នុងគេហទំព័រនេះ។ ក៏រឿងខ្លីៗទាំងនេះក៏បានចេញផ្សាយ
      ជាសៀវភៅដែរ។ ខ្ញុំបានដាក់លក់សៀវភៅកុបពីមួយចំនួននៅបណ្ណាល័យអន្តរជាតិ
      នៅភ្នំពេញដែរ ព្រោះខ្ញុំមិនចង់បោះពុម្ពឡើងវិញទេ ត្បិតបានចេញផ្សាយជាច្រើនមក
      ហើយដែរ៕

  29. ហេតុអ្វីទៅបានជាអូនភ្ញាក់ថានារីម្នាក់ហ្នឹង(អូនសំដៅមកបងមែនទេ?) ជាតួអង្គនៃប្រលោមលោកជាភាសាខ្មែររបស់អូនសេដ្ឋារិននោះ។
    Chanphâl est actuellent au Japon.C’est dommage que tu n’es pas à Tokyo.

  30. ឱ៊ ព្រះអើយ​! បើនារីម្នាក់នេះជាតួអង្គប្រលោម
    លោកជាភាសាខ្មែររបស់លោកស្រីអូន នារីនោះហើយប្រាកដជានារីម្នាក់ក្នុងឧត្តមគតិ
    របស់អ្នកនិពន្ធរូបនេះដែរ។ អឹចឹងហើយទើបបានជាពេលអានរឿង«ក្រោមមេឃពណ៌ខៀវនៅទីក្រុងតូក្យូ» នារីម្នាក់នេះឯងមានអារម្មណ៍ថា «ទឹកចិត្តតួឯកអង្គក្នុងរឿងនេះ គឺជាចិត្តនាងទាំងស្រុង»។ បន្ទាប់មក ចំណងនិស្ស័យរវាងអ្នក
    និពន្ធរឿងដ៏មានខ្លឹមសារនេះ និងអ្នកអាន
    រូបហ្នឹងក៏បានចាប់កំណើតឡើងតាំងចាប់ពីខែឆ្នាំនោះមក៕

  31. សូមសរសើរដោយស្មោះអស់ពីដួងចិត្តដែលលោកយាយអាចធ្វើអោយកូនខ្មែរដូចជាខ្មុំមិនដែលចូលចិត្តអានបែជាជក់ចិត្តអានរហូតចប់ពីប្រវត្តិដ៏មានតម្លៃរបស់លោកយាយ។ សូមគោរពពីចម្ងាយ

    • បើហៅខ្ញុំថាលោក«យាយ»ហើយ​​ខ្ញុំក៏ហៅថា«ចៅ»វីញទៅចុះ ប៉ុន្តែ បើចៅអាយុតិចជាចចៅច្បងរបស់ខ្ញុំដែលមានវ័យ១៧ឆ្នាំនោះ យើងអាចប្តូរការហៅគ្នាពីលោកយាយមកលោកអំនិងក្មួយវិញ។ និយាយនេះ ខ្ញុំមិនមែនចង់ធ្វើខ្លួនជាក្មេងមិនគិតដល់វ័យរបស់ខ្លួនឯងទេ គ្រាន់តែចង់ប្តូរ
      ឱ្យចំតែប៉ុណ្ណោះ៕

    • អរគុណចៅ តើចៅមានអាយុប៉ុន្មាន? ​សព្វថ្ងៃនេះ ចៅរៀនដល់ណា? ជាអ្នកនិពន្ធឬកវីដែរឬទេ?
      ៩ឆ្នាំហើយគឺចាប់តាំងពីលោកយាយសុំចូលនិវត្តិន៍មុនគ្រប់អាយុចេញពីការងារជាអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តជាតិនៅទីក្រុងប៉ារីសប្រទេសបារាំងដែលលោកយាយបានធ្វើការនេះរយះពេល១៨ឆ្នាំកន្លះដើម្បីយកពេលសរសេរសៀវភៅជីវប្រ
      វត្តិន៍របស់លោកយាយចាប់តាំងពីវ័យកុមារីរហូតដល់វ័យជារា និងប្រលោមលោក
      មួយចំនួនទៀតដែលលោកយាយបានផ្សាយក្នុងសារព័ត៌មានខ្មែរធំៗនៅភ្នំពេញ
      ក្នុងយុវវ័យនិងបានជួលវិចិត្រករដ៏ល្បីឈ្មោះក្នុងជំនាន់លោកយាយគឺលោកហ៊ុល សាផុនឱ្យគូរក្របល្អៗទុកតាំងពីជិត២០ឆ្នាំមកហើយនោះកំពុងតែចាំសាច់រឿងដើម្បីបោះពុម្ពចេញផ្សាយ។ ​លោកយាយសប្យាយចិត្តណាស់ដែលដឹងថាចៅចូលចិត្តអាន។ លោកយាយនឹងខំសរសេរឆាប់ៗនះបើព្រះលោកប្រទានជិវិតឱ្យអាចសម្រេចកិច្ចការនេះដើម្បីទុកជាឯកសារអក្សរសិល្យ៍សម្រាប់និស្សិតជំនាន់ក្រោយៗដែលមានចិត្តចង់សិក្សានិងអានសៀវភៅខ្មែរយើង។ តើចៅស្គាល់លោកសាស្ត្រាចារ្យ យូ សូភាដែលបង្រៀននៅមហាវិទ្យាល័យអក្សរសាស្រ្តនិងនបុស្សសាស្រ្តនៃសកលវិទ្យាល័យភ្នំពេញឬទេ?។
      លោកយាយស្តាយសមាគមអ្នកនិពន្ធខ្មែរពីមុនខ្លាំងពេកទើបលោកយាយបង្កើតសមាគមអ្នកនិពន្ធខ្មែរនៅបរទេសហើយប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរនៅបរទេសក្នុងប្រទេសបារាំង។​លោកយាយក៏ជាអតីតសមាជិកាសកម្មនៃសមាគមអ្នក
      និពន្ធខ្មែរនៅភ្នំពេញក្នុងទស្សវត្តិន៍៧០គឺក្នុងជំនាន់លោក«លាង ហាប់អាន»ដែល
      ជាប្រធាននិងលោក «លី ធាមតេង»អនុប្រធាន។ តើចៅបានអានប្រលោមលោកដែលនិពន្ធដោយលោកឡាំង ប៉េងសៀកឬទេ?​ដូចជារឿង«ខ្លោចផ្សានៅឡាបានសៀក» «អូនជាទេវី» «ខ្យល់កំបុត្រត្បូង»។ ល។លោក សរសេរពិរោះនិងប្រើពាក្យពេចន៍ពីរោះផ្អែមណាស់។​រូបសម្បត្តិរបស់លោកក៏ល្អស្អាតនិងថ្លៃថ្នូរណាស់។ លោកក៏ជាសមាជិកសកម្ម
      នៃសមាគមអ្នកនិពន្ធខ្មែរនៅភ្នំពេញជំនាន់លោកយាយដែរ។ រហូតមកដល់សព្វថ្ងៃ
      នេះលោកយាយមិនដឹងជាលោកនឹងគ្រួសារនៅរស់រានមានជីវិតដែរឬទេ? គួរតែចៅទិញសៀវភៅលោកអាន។ លោកយាយបានទិញរឿងនេះក្នុងបណ្ណាគារនៅភ្នំពេញកាលពីឆ្នាំ២០១០ក្នុងរយះពេលដែលលោកយាយចូលទៅរស់នៅក្នុងប្រទេសយើង១ឆ្នាំ៕

  32. ខ្ញុំមានអារម្មណ៍រីករាយ នៅពេលអានជីវប្រវត្តិរបស់អ្នកមីង រឿងរ៉ាវដែលកើតឡើង ក្នុងទសវត្សឆ្នាំ ៦០ និង ៧០ ក្នុងស្នាដៃនិពន្ធរបស់អ្នកមីង ហាក់ធ្វើឱ្យខ្ញុំនឹកស្រម័យ នាសម័យកាលនោះ។ ខ្ញុំកើតនៅឆ្នាំ ១៩៦៩ នៅទីក្រុងភ្នំពេញ។ នៅចាំបានថា ទីក្រុងភ្នំពេញស្រស់ស្អាត ខ្ញុំបានចូលរៀននៅសាលាបឹងកេងកង ហើយតែងតែចាំបទចម្រៀងមួយ ដែលក្មេងៗតែងច្រៀងលេង គឺ សាលាបឹងកេងកង មានរបងព័ទ្ធជុំវិញ ផ្ទះមួយលក់ទំនិញ គេមិនទិញធ្វើមុខជូ។ ក្នុងរបបប៉ុលពត ខ្ញុំតែងតែគិត​ក្នុងចិត្តម្នាក់ឯងថា តើសង្គមមនុស្សគេត្រូវរស់បែបនេះឬ? នៅពេលដែលខ្ញុំមិនដឹង ថា​ តើលើពិភពលោកនេះមានទំហំប៉ុណ្ណា។ ក្រោយការដួលរលំនៃរបបប៉ុលពត គ្រួសារខ្ញុំបានវិលត្រឡប់មកទីក្រុងភ្នំពេញវិញ។ បទចម្រៀង ឳ!ភ្នំពេញអើយ តែងធ្វើឱ្យមានអារម្មណ៍ក្តុកក្តួល។ ខ្ញុំចូលចិត្តអានប្រលោមលោក របស់អ្នកនិពន្ធជំនាន់ដើម ស្នាដៃតែងនិពន្ធគួរឱ្យចាប់អារម្មណ៍និងទាក់ទាញ។ រឿង មហាចោរនៅទល់ដែន ជារឿងមួយដែលខ្ញុំអានហើយអានទៀត មិនចេះធុញទ្រាន់ ហាក់ដូចជាទៅទស្សនាប្រាសាទអង្គរវត្ត ដែលមិនគួរឱ្យធុញដូចគ្នា។ កាលពីទសវត្សទី ៨០ លោកវ៉ាន់ ឌីកាអុន បានរិះគន់អ្នកដែលសរសេរអក្សរខ្មែរមិនត្រឹមត្រូវ ខ្ញុំតែងតែតាមដាន់នូវរាល់ព្រឹត្តបត្ររបស់គាត់ ដោយគាត់ហៅថា អ្នកប្រាជ្ញសម័យថ្មីដែលចង់កែអក្សរសាស្ត្ររបស់ជាតិយើង។ រហូតមកដល់ពេលនេះព្យញ្ជនៈខ្មែរមួយចំនួន ហាក់ត្រូវបានគេបំភ្លេចចោល ដូចជា អក្សរ ណ និងឡ ព្រមទាំងស្រះពេញតួមួយចំនួនទៀត។ សូមជូនពរអ្នកមីងមានអាយុយឺនយូរ ដើម្បី ជួយថែរក្សាអក្សរសាស្រ្ត វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ខ្មែរឱ្យបានយូរអង្វែងតទៅ។

    • ខ្ញុំមិទាន់បានឆ្លើយតបទៅក្មួយនៅឡើយ សូមកុុំនឹកថាខ្ញុំជាមនុស្សឆ្មើងឆ្មៃ។ ក្មួយបានរំលឹកពីអតីតកាលក្នុងជំនាន់ដែលប្រទេសយើងមានសន្តិភាពនោះ ខ្ញុំក៏នឹកស្តាយដូចក្មួយដែរ​ហើយគ្រួសារខ្ញុំទំាងមូលក៏មិនបាននិរាសចេញពីមាតុ
      ប្រទេសមករស់នៅក្នុងប្រទេសបារាំងដែរ។ ក្រោយពីបាត់បង់ប្អូនស្រីម្នាក់ដោយ
      ជំងឺគ្រុនចាញ់ក្នុងពេលភៀសខ្លួនឆ្លងកាត់តាមប្រទេសលាវ។

      ចាប់ពីថ្ងៃទី២ពីខែមករាឆ្នាំ១៩៧៧ ប្រទេសបារាំងបានទទួលក្រុមគ្រួសារខ្ញុំដែល
      មានសមាជិកទាំងអស់១៧នាក់។ រដ្ឋាភិបាលបារាំង​ដែលបានទទួលក្រុមគ្រួសារ
      ខ្ញុំបានផ្គត់ផ្គង់យើងដែលជាជនភៀសខ្លួួននយោបាយបានផ្តល់ជំនួយផ្គត់ផ្គង់
      គ្រួសារខ្ញុំដើម្បីចិញ្ចឹមកូនទាំង៤នាក់(ALLOCATION FAMILIALE) និងជួយ
      ចេញប្រាក់ឈ្នួលផ្ទះ (ALLOCATION DE LOGEMENT) ព្រមទាំងផ្តល់លទ្ធ
      ភាពព្រមទាំងចេញប្រាក់បណ្តុុះបណ្តាលវិជ្ជាជីវៈទៀតផង ។ល។ក្នុងពេលដែលយើងទើបតែមករស់នៅដំបូងក្នុងប្រទេសដែលមានត្រីវចនាជាតិ
      «សេរីភាព(​LIBERTE) សមភាព​ (EGALITE) ភាតរភាព​(FRATERNITE)និងបានផ្តល់កន្លែងស្នាក់នៅនិងប្រាក់ចិញ្ចឹមក្រុមគ្រួសារខ្ញុំរយ:ពេល១ឆ្នាំនៅតំបន់ជាយក្រុងប៉ារីស។ យើងក៏ចេញពីទីនេះទៅខេត្តស្រ្តាស់បួរដើម្បីរស់នៅជួបជុុំប្អូន
      ប្រុសប្អូនស្រីដែលលោកប៉ាមាតាបិតាខ្ញុំបានបញ្ជូនមកទីនេះមុនប្រទេសយើងធ្លាក់ក្នុងកណ្តាប់ដៃខ្មែរក្រហម។ ខ្ញុំសូមស្លេសសិន ខ្ញុំនឹងសរសេរអំពីខ្សែជីវិតគ្រួសារខ្ញុំ
      ឆាប់ៗនេះ៕​

  33. មិនដឹងថាលោកស្រីស្គាល់ភរិយាខ្ញុំទេ គាត់ឈ្មោះកៅ ខែនណារ៉ាត់ ជាអ្នកស្រុកទួលគោក

    • ចាស​សូមទោស ខ្ញុំមិនទាន់ស្គាល់ភរិយារបស់លោកទេ។ តើភរិយាលោកធ្លាប់ស្គាល់ខ្ញុំដែរឬទេ? បើសិនជាភរិយាលោកនិងខ្ញុំយើងទាំងពីរនាក់ធ្លាប់បានស្គាល់គ្នាមែននោះ សូមលោកស្រីជួយរំលឹកខ្ញុំផង។ ​ជួួនកាល​យើងបានជួបគ្នាម្តងម្កាលតែមិនបានសយរឈ្មោះគ្នាក៏មានដែរ។ ខ្ញុំចូលវ័យជរាភាព ខ្ញុំក៏ចាប់ភ្លេចច្រើនដែរ៕

  34. ជម្រាបសួរ​អ្នកគ្រូ
    ខ្ញុំ ជាបិ្រយមិត្តម្នាក់ដែលបានស្តាប់វិទ្យុបារាំងជាច្រើនឆ្នាំមកហើយ។ ធ្លាប់ជាគ្រូបង្រៀននៅខេត្តរតនគិរី នៅភាគឥសាន្ត។​
    កាលខ្ញុំពីរៀនគរុកោសល្យ ខ្ញុំធ្លាប់ចូលរៀនវគ្គតែងនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរបានមួយសប្តាហ៍ដែរ តែដោយសារអ្នកផ្ទះគាត់ចង់ឲ្យរៀនភាសាអង់គ្លេសជំនួសវិញ ដើម្បីអាចរកកម្រ៉ៃបន្ថែមពេលទៅបង្រៀននៅឯស្រុក។ កាលនោះក្មួយឈប់ទាំងសោកស្តាយខ្លាំងណាស់។ ក្មួយក៏បានស្គាល់លោកគ្រូជ័យចាប​តាំងពីនោះមក​(២០០៣)។ ហេតុតែនិស្ស័យ ខ្ញុំក៏បានរៀនវិជ្ជាតែងនិពន្ធនេះបានសម្រេច​ដូចបំណងនៅឆ្នាំ២០១៨ ស្របពេលដែលកំពុងរៀននៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ហើយក៏បានក្លាយជាសមាជិកអ្នកនិពន្ធខ្មែរនៅឆ្នាំ២០១៩នេះ​។
    រម្លឹកពីអ្នកគ្រូវិញ កាលខ្ញុំបន្តវិជ្ជាផ្នែកនីតិសាស្ត្រជាភាសាបារាំងនៅឆ្នាំ២០០៨ នៅរាជធានីភ្នំពេញ ក៏បានស្តាប់សម្លេងរបស់អ្នកគ្រូ ហើយនៅចាំឈ្មោះអ្នកគ្រូរហូតមក។​
    ក្រោយពីចងមិត្តជាមួយអ្នកគ្រូតាមបណ្តាញសង្គមហ្វេសប៊ុករួចមក ខ្ញុំ​បានអានប្រវត្តិអ្នកគ្រូយ៉ាងជកចិត្តបំផុត តាមរយៈការណែនាំពីបងឡឹក ជំនោរ។​
    អ្នកគ្រូជាស្ត្រីដ៏រឹងមាំ និងនិមិ្តរូបនៃការតស៊ូ ព្យាយាម ហើយលះបង់ទាំងកម្លាំងកាយចិត្ត យ៉ាងច្រើន រួមទាំងស្វាមីអ្នកគ្រូក៏ជាអ្នកដែលបានរួចចំណែកយ៉ាងច្រើនដល់សង្គមជាតិយើង។ ខ្ញុំបា្រថ្នាចង់ជួបអ្នកនិពន្ធដែលបានបន្សល់ទុកនូវស្នាដៃដល់កូនខ្មែរជំនាន់ក្រោយៗ ដូចជាកាលដែលខ្ញុំបានជួបអ្នកគ្រូបណ្ឌិត ប៉ែនសេដ្ឋរិន តាមក្តីប្រាថ្នាជាង១០ឆ្នាំ ក្រោយពីបានអានស្នាដៃអ្នកគ្រូ អស់ជាច្រើនរួចមក។ អារម្មណ៍​ពេលនោះ គឺវិសេសខ្លាំងណាស់ ព្រោះបានជួបបញ្ញាវ័នខ្មែរ ដែលបានសិក្សា​ខ្ពង់ខ្ពស់ និងបានធ្វើកិច្ចការសង្គមដ៏មហិមា។​
    ក្មួយសង្ឃឹមថាហ្នឹងបានជួបអ្នកគ្រូនៅស្រុកខ្មែរ ឬ​ស្រុកបារាំង​នៅពេលណាមួយដ៏ខ្លីខាងមុខនេះ និងបានរៀនសូត្រពីឧតម្តគតិស្នេហាជាតិ មាតុភូមិរបស់យើង។​
    ក្មួយសង្ឃឹម​ថាអាចចូលរួមចំណែកណាមួយដល់សង្គមជាតិយើង ដូចអ្នកគ្រូដែរ។​
    ដោយក្តីគោរពដ៏ស្មោះ
    ពិសិដ្ឋ​

    • អ្នកគ្រូសប្បាយចិត្តនិងរំភើបជាខ្លាំងដែលអ្នកគ្រូបានទទួលសារនិងការគោរពរបស់ពិសិដ្ឋ ។​អ្នកគ្រូហាក់ដូចជាស្រពិចស្រពិលថាអ្នកគ្រូបានស្គាល់ពិសិដ្ឋក្នុងពេលសមាគមអ្នកអ្នកនិពន្ធខ្មែរនៅបរទេសរបស់អ្នកគ្រូបានចូលរួមជាវាគ្មិនក្នុងសមាគមអក្សរសិល្ប៍នូហាចកាលពីប៉ុន្មានឆ្នាំមុននៅភ្នំពេញ គឺកាលដែលលោក ខូ​តារារិទ្ធជាប្រធានសមាគមនេះ។តើមែនឬទេ? សូមរំលឹកអ្នកគ្រូផង អ្នកគ្រូចាប់ភ្លេចភ្លាំងច្រើនណាស់ក្នុងវ័យជរានេះ។ តើពិសិដ្ឋជាអ្នកនិពន្ធដែរឬទេ? បើមែន តើសរសេរបានរឿងធ្វីខ្លះដែរ?
      បើសិនជា ពិសិដ្ឋអាចបរិច្ចាគអត្ថបទឬកំណាព្យដើម្បីចុះផ្សាយក្នុងវេបសាយរបស់
      អ្នកគ្រូម្តងម្កាលដើម្បីចែកឱ្យចូលវេបសាយអ្នកគ្រូអាននោះ គឺពិតជាអស្ចារ្យ
      ណាស់៕
      អ្នកគ្រូ
      អ្នកនិពន្ធនិងជាអតីតអ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិRFIក្នុងប្រទេសបារាំង៕

    • មួយរយះពេលចុងក្រោយនេះ អ្នកគ្រូតែងតែនឺកមមៃទៅពិសិដ្ឋ ។ អ្នកគ្រូគិតថា ពិសិដ្ឋបានចេញមកដល់ក្រុងលីយ៉ុងក្នុងប្រទេសបារាំងច្រើនខែហើយមែនទេ? អ្នកគ្រូតែងតែចាំទទួលដំណឺងពីពិសិដ្ឋ ហើយចាំថាផុតរដូវក្តៅពិសិដ្ឋមកដល់ខេត្តលីយ៉ុង ក្នុងប្រទេសបារាំងហើយមែនឬទេ?។ សរសេរមកអ្នកគ្រូជាដំណឺងផង តាមសារអេឡិចត្រូនិចរបស់អ្នកគ្រូដូចតទៅនេះគឺaeke.sp@gmail.com
      អ្នកគ្រូមិនសូវចូលហ្វេសប៊ូកទេ ព្រោះពេលចូលម្តងៗ មិនស្រួល គឺហ្វេសប៊ូកថា មានគេpyrater mon facebook .ពេលចូលម្តងៗ facebookតែងតែប្តូរលេខកូតជានិច្ច។ អ្នកគ្រូធុញនិងកាផ្លាស់ប្តូររាល់លើក ទើបមើលតែសារគេឡិចត្រូនិច្ច។ ពិសិដ្ឋផ្ញើលេខទូរស៏ព្ទតាមEmailមកអ្នកគ្រូកុំខាន​តាមនេះ aeke.sp@gmail.com

បញ្ចេញមតិ