Category Archives: ទិវាបុណ្យមាតា

ជូនចំពោះវិញ្ញាណក័្ខន្ធអ្នកម្តាយរបស់ខ្ញុំ

 

12417776_575554442599051_8905217034784134680_n

អ្នកម្តាយឬ អ្នកម៉ាក់ឬ ម៉ាម៉ង់ហៅតាមភាសាបារាំង Mamanជាទីគោរព

និងស្រឡាញ់!

កូនស្រីច្បងរបស់ម៉ាម៉ង់ថ្ងៃនេះ មានឱកាសសរសេរពីម៉ាម៉ង់ដោយសូមយកថ្ងៃ៨មីនា

ដែលជាទិវាសិទ្ធនារីពិភពលោកនេះដើម្បីឱទ្ទិសជូនម៉ាម៉ង់តែមួយ ទោះបីម៉ាម៉ង់មិន

មែនជាវិរៈនារីដែលបានបំពេញភារៈកិច្ចជូនជាតិក៏ដោយ ប៉ុន្តែម៉ាម៉ង់របស់កូនបាន

ពរពោះរយៈពេល៩ខែ និងមានកាតព្វកិច្ចចិញ្ចឹមបីបាច់ថែទាំកូនៗ ព្រមទាំងមានភារៈ

កិច្ចជាស្ត្រីមេផ្ទះដ៏ធំធេងណាស់ និងជាមាតាដ៏ល្អពិសេសណាស់សម្រាប់បុត្រីបុត្រា

ទាំងដប់ពីរ (១២) រូប។

ពិតណាស់ គេអាចវាស់ជម្រៅមហាសាគរ និងអាចស្ទង់សីតុណ្ហភាពក្នុងលោកបាន

ប៉ុន្តែគេមិនអាចវាស់និងស្ទង់ទំហំនៃសេចក្តីស្រឡាញ់របស់អ្នកម្តាយចំពោះកូនៗ

ទាំងអស់របស់អ្នកម្តាយដ៏មានគុណបានឡើយ។ សេចក្តីស្រឡាញ់របស់ម៉ាម៉ង់ចំពោះ

កូនមានទំហំធំធេងនិងមានជម្រៅជ្រៅជាមហាសាគរទៅទៀត។

រាល់គ្រាដែលអ្នកផងសរសើរថា កូនមានចរិតទន់ភ្លន់ គួរសមគោរពចាស់ទុំ និងមិន

ប្រកាន់ឬកពារឆ្មើងឆ្មៃ និយាយស្តីដោយប្រើពាក្យគួរសមចំពោះជនានុជនទួទៅ

មិនថាញាតិមិត្តសាច់បង្កើតនិងសាច់ថ្លៃដោយមិនរើសមុខ និងមិនរើសឋានៈយស

សក្តិ ទ្រព្យធន ឬក៏សរសើរថា កូនមានសណ្តាប់ធ្នាប់ប្រសប់រៀបចំទុកដាក់ចេះតុប

តែងផ្ទះចេះដេរប៉ះសម្លៀកបំពាក់ និងប៉ាក់ព្រមទាំងចេះធ្វើម្ហូបអាហារល្អៗខ្លះ

សម្រាប់គ្រួសារ ព្រមទាំងសម្រាប់ទទួលភ្ញៀវ ក្នុងពេលបុណ្យទាន។ល។

ការយល់និងដឹងកិច្ចការទាំងអស់និងការសរសើរពីអ្នកផងទាំងឡាយ តែងតែ

បណ្តាលឱ្យកូននឹកដល់ម៉ាម៉ង់តែ១គត់របស់កូន ពីព្រោះកូនបានចំណេះទាំង

នេះកូនបានមកពីអ្នកម្តាយ។ អ្នកម្តាយជាស្រី្តមេផ្ទះដែលមានសណ្តាប់ធ្នាប់

ណាស់។ សម្លៀកបំពាក់និងគ្រឿងអលង្ការសម្រាប់ប្រើនៅផ្ទះនិងចេញទៅ

ខាងក្រៅនិងសម្រាប់បុណ្យទានផ្សេងពីគ្នាមិនច្របូកច្របល់លាយឡំឡើយ។

បើយើងទាំងពីរមានលក្ខណៈប្លែកពីគ្នា គឺប្លែកត្រង់ម៉ាម៉ង់ជាអ្នកយឺត ឯកូនជា

អ្នករហ័សរហួនតែប៉ុណ្ណោះ។ នេះជាការបរិយាយសង្ខេប តែកូនមានសង្ឃឹម

ថា និងមានការរៀបរាប់ពិស្តារនៅ ក្នុងរឿង«ខ្ញុំជាស្រី»ដែលជារឿងរ៉ាវទាក់

ទងនឹងខ្សែជីវិតពិតរបស់កូន។ ការស្តាយខ្លាំងបំផុតរបស់កូន គឺការគ្មាន

ឱកាសបានសរសេររឿងរ៉ាវទាំងនេះក្នុងពេលដែលម៉ាម៉ង់របស់កូននៅមាន

ជីវិត។ កូនបានឃើញ MAMAN ជាញឹកញយតែក្នុងសុបិនតែប៉ុណ្ណោះ៕

២៦ឧសភា ជាទិវាបុណ្យមាតា

ផ្កាក្នុងសួនផ្ទះខ្ញុំ (រូបថត ​៖ ​ប៉ិច​ ​សង្វាវ៉ាន)

រីករាយទិវាបុណ្យមាតា

BONNE FETE MAMAN

HAPPY MOTHER’S DAY

ផ្កាក្នុងសួនផ្ទះខ្ញុំ (រូបថត ​៖ ​ប៉ិច​ ​សង្វាវ៉ាន)

ក្នុងនាមជាមាតាមួយរូបនៃបុត្រធីតាទាំងបួន  និង ជាមាតានៃកូនធម៌ទាំងប្រាំបួន ខ្ញុំសែនរំភើបនៅ

ពេលស្តាប់ជាលើកដំបូងតាមរយៈឌីយ៉ាប៉ូរាម៉ាDIAPORAMA មួយកាលពីប៉ុន្មានឆ្នាំមុននូវ

ចម្រៀងមួយបទដែលមានចំណងជើងថា «IL FAUT CHANTER POUR TOUTES LES

MAMANS DU MONDE» ។

ក្នុងថ្ងៃពិសេស ២៦ឧសភា ដែលជា«ទិវាបុណ្យមាតា»នៅប្រទេសបារាំង ខ្ញុំមានចិត្តសោមនស្ស

ដកស្រង់ និងចែករំលែកចម្រៀងបារាំងមួយបទនេះដែលខ្ញុំស្រឡាញ់ ជូនមាតារាល់រូប។ បទនេះ

និពន្ធ និងច្រៀងបកស្រាយដោយលោក Franck Michael ​ដើម្បីឧទិ្ទសអំពីឧបការគុណដ៍ធ្ងន់នៃ

អ្នកម្តាយទាំងអស់ក្នុងលោក។

ជាតិជាមាតាគ្រប់រូបនៅក្នុងពិភពលោកមិនថា «មានឬក្រ»   «សឬខ្មៅ»  «ចេះឬល្ងង់ខ្លៅ»

«ខ្ពស់ឬទាប» «ស្អាតឬមិនស្អាត»  ក៏អ្នកម្តាយមាន«ព្រហ្មវិហារធម៌ និង មហាពលិកម្ម»ឥតស្រក

ស្រុតឡើយ ហើយ«សេចក្តីស្នេហា និង សប្បុរសធម៌»របស់អ្នកម្តាយចំពោះបុត្រធីតាស្ងួនភ្ងារពិត

ជាមានទំហំធំធេងនិងមានជម្រៅជ្រៅជាងមហាសាគរទៅទៀត។ 

សូមចុចលើខ្សែដំណខាងក្រោមដើម្បីស្តាប់ចម្រៀងវីដេអូនេះ៖

http://www.dailymotion.com/video/x6lkzw_pour-toute-les-mamans_music#.UZ6Y9cqwRsc

និងសូមបន្តទស្សនាវីដេអូដែលតារាចម្រៀង Franck Michaelកំពុងតែច្រៀងជូនអ្នកម្តាយគ្រប់

រូបតាមរយៈខ្សែដំណខាងក្រោមនេះ៖

http://www.youtube.com/watch?v=x1JOBdXkqbk

image001 2 roses magnifiques brillantes

«IL FAUT CHANTER POUR TOUTES LES MAMANS DU MONDE»

Paroles et chanté par  Franck Michael

Il faut chanter pour toutes les Mamans du monde
Elles qui nous ont donné bien plus que la vie
De nos premières à leurs dernières secondes
Pour tant d’Amour on peut leur dire : « Merci… »
Il faut chanter pour toutes les Mamans du monde
Pour leur Tendresse et leur Générosité
Pour tous les sacrifices qu’elles font dans l’ombre
Parce que nos coeurs dans le leur a poussé

[Refrain] :
C’est un refrain pour Vous
Qui vous suivra toujours partout
Qui vous dira tout le temps :
“Je pense à Toi Maman”
C’est un Cadeau du Coeur
Pareil à un bouquet de fleurs
A un immense Collier d’Amour
Qui vous entoure

Il faut chanter pour toutes les Mamans du monde
Tout faire pour ensoleiller leur mémoire
Celles qui sont seules trouvent les soirées bien longues
On ferait bien d’aller souvent les voir

Il faut chanter pour toutes les Mamans du monde
Que ce refrain s’envole vers toutes les maisons
Et puis qu’il fasse comme une immense ronde
Pour que la Terre pour de bon tourne rond

[Refrain]

Il faut chanter pour toutes les Mamans du monde
Elles qui nous ont donné bien plus que la vie
De nos premières à leurs dernières secondes
Pour tant d’Amour on peut leur dire : « Merci… »

[Refrain]

Il faut chanter pour toutes les Mamans du monde… x2

Télécharge la sonnerie de “Pour Toutes Les Mamans” sur ton portable

http://www.dailymotion.com/video/x6lkzw_pour-toute-les-mamans_music

#.UZ6Wo8qwRsc

រូបថត ៖ ប៉ិច សង្វាវ៉ាន

រូបថត ៖ ប៉ិច សង្វាវ៉ាន

កំណាព្យ ៖​​ ម៉ែ ដោយ​ស្វាយ លីម៉េង

(បទពាក្យប្រាំពីរ)

រក្សាសិទ្ធិ

ម៉ែខំក្រោមថ្ងៃចាំងសូរ្យសែង

ម៉ែខំមិនលែងពីហត្ថា

ម៉ែខំប្រឹងណាស់កាប់គាស់ឆ្ការ

ម៉ែខំរក្សាផ្លែថែដើម។

ម៉ែខំសន្យំផ្សំប្រមូល

ម៉ែខំទិញចូលយកផ្ចុងផ្តើម

ម៉ែខំស្ទើរកាយខ្យល់បក់ប៉ើង

ម៉ែខំរំល៉ើងទោះភ្លៀងផ្គរ

ម៉ែខំស៊ូអត់ចំណីនំ

ម៉ែមិនទម្រន់ទោះច្រើនគរ

ម៉ែខំដោយទឹកចិត្តស្មោះសរ

ម៉ែខំត្រាច់ចរគ្រប់ភូមិស្រុក។

ម៉ែខំប្រឹងទប់ទឹកនេត្រា

ម៉ែក្លែងកាយាថាគ្មានទុក្ខ

ម៉ែតែងរៀបចំផ្តល់គ្រប់មុខ

ម៉ែជាទំនប់ទប់ទុក្ខា។

ម៉ែឈឺមិនហ៊ានប្រាប់ថាធ្ងន់

ម៉ែតែងបន់ស្រន់កូនសុខា

ម៉ែភ្លេចខ្លួនឯងឈឺកាយា

ម៉ែចាស់វស្សាណាស់ទៅហើយ ។

សូមម៉ែបានសុខគ្រប់វេលា

សូមឲ្យរោគាកុំក្បែរឡើយ

បាននៅជុំកូនឲ្យផុតត្រើយ

សូមម៉ែបានកើយលើទ្រូងកូន។

សារបុត្រធីតាក្នុងទិវាបុណ្យមាតា ៣ មិថុនា ២០១២​

អ្នកម៉ាក់ជាទីស្រឡាញ់របស់កូន

ថ្ងៃនេះ ជាទិវាបុណ្យរំលឹកគុណូបការៈមាតា 

កូនសូមជម្រាបអ្នកម៉ាក់ថា គុណអ្នកម៉ាក់ធំ

ធេង និង ធ្ងន់ជាងប្រថពី ហើយ ជ្រៅជាង

ជម្រៅមហាសាគរ។

សម្រាប់កូន   អ្នកម៉ាក់ គឺជាមនុស្សសំខាន់

ណាស់ ទោះបីជាកូនមិនដែលនិយាយពាក្យ

នេះ  ឬក៏បញ្ចេញឲ្យអ្នកម៉ាក់ឃើញជានិច្ចជា

កាលក៏ដោយ។

សូមទិវាបុណ្យមាតានេះផ្តល់ការរីករាយជូន

អ្នកម៉ាក់។

ស្រីគុជ កូនស្រីអ្នកម៉ាក់

រូបថត ៖ ប៉ិច សង្វាវ៉ាន

អ្នកម៉ាក់ជាទីស្រឡាញ់

កូន និង  គ្រួសារនឹកអ្នកម៉ាក់។ អ្នកម៉ាក់ជា

មនុស្សសំខាន់នឹងមានតម្លៃណាស់ចំពោះ

កូន។   អ្នកម៉ាក់ជាអំណោយដ៏ថ្លៃថ្លារបស់

ព្រះចំពោះកូន។

អ្នកម៉ាក់ធ្លាប់ឱបកូនផ្អឹមជាប់ដើមទ្រូង និង

ជាប់បេះដូងរបស់អ្នកម៉ាក់ ។ តើឲ្យកូនភ្លេច

អ្នកម៉ាក់ម្តេចបាន?    មិនឲ្យកូនអរគុណអ្នក

ម៉ាក់ម្តេចបាន?  ថ្វីត្បិតតែចម្ងាយភូមិសាស្ត្រ

ញែកយើងឲ្យរស់នៅឆ្ងាយពីគ្នា  ហើយកង្វះ

ពេលវេលារារាំងមិនសូវឲ្យយើងទាក់ទងគ្នា

ញឹកញាប់ដូចបំណងមែន    ក៏ប៉ុន្តែ  សេចក្តី

ស្នេហារវាងអ្នកម្តាយនិងកូននៅតែស្អិតជាប់

ជានិច្ច។

អនុស្សាវរីយ៏ដ៏ស្រទន់ ដែលដិតដាមជាប់លើ

រង្វង់ភក្ត្រអ្នកម៉ាក់    ឆ្លាក់ជាប់បេះដូងកូនឥត

រលប់ឡើយ ។   កូននិងកូនប្រសារ ព្រមទាំង

ចៅទាំងបីរបស់អ្នកម៉ាក់   ស្រឡាញ់អ្នកម៉ាក់

គ្រប់គ្នា។

សូមព្រះអង្គប្រទានពរឲ្យអ្នកម៉ាក់មានសេច

ក្តីរីករាយសុខសាន្ត និង សុភមង្គល កុំឲ្យជូប

ទុក្ខសោកកង្វល់  និង ការឈឹចាប់ឲ្យសោះ។

យើងទាំងអស់គ្នាស្រឡាញ់អ្នកម៉ាក់៕

ប្រុសធំ កូនអ្នកម៉ាក់ និងក្រុមគ្រួសារ

រូបថត ៖ ប៉ិច សង្វាវ៉ាន

លិខិតរបស់កូនប្រុសម្នាក់ ជូនចំពោះអ្នកម្តាយ ដោយ បណ្ឌិតវិស្វករ បញ្ញា ប៉ិច

 JOYEUSE FETE DES MAMANS

3  JUIN 2012

 HAPPY MOTHER’S DAY

JUNE 3-2012

រីករាយទិវាបុណ្យមាតា

៣ មិថុនា ២០១២


ក្នុងទិវាបុណ្យមាតា ៣ មិថុនា ២០១២នេះ

សូមមាតាគ្រប់រូបក្នុងលោក

រីករាយស្រស់ញញឹមដូចកូលាប១ទង

មានសុខភាពល្អរ៉ឹងប៉ឹងមាំមួន

ដើម្បីជាបង្អែកនិងជាកម្លាំង

អប់រំបុត្រធីតាឲ្យបានក្លាយជា

ពលរដ្ឋដ៏ល្អប្រពៃក្នុងសង្គមជាតិ

និង

សូមឲ្យមាតារាល់រូបគ្របដណ្តប់ដោយ

សុភមង្គល


រូបថត ៖ ប៉ិច សង្វាវ៉ាន

អ្នកម៉ាក់ជាទីស្រឡាញ់របស់កូន

ក្នុងទិវាបុណ្យមាតា កូនចង់ទិញជូនកាដូច្រើន

ដែលមានតម្លៃបំផុត ក៏ប៉ុន្តែ កូនពុំអាចរកវត្ថុ

ណាមួយដែលមានតម្លៃជូនអ្នកម៉ាក់ឲ្យសក្តិ

សមស្មើ ទំហ៊ំទឹកចិត្តដ៏ពិសេសនិងវត្តមាន

ដ៏សែនកក់ក្តៅរបស់អ្នកម៉ាក់បានឡើយ។

ថ្ងៃនេះ កូននឹកឃើញ កាលកូននៅក្មេង។

ទោះបីជាវ័យនោះកន្លងផុតទៅ តែកូននៅ

តែរក្សាទឹកចិត្តកុមារក្នុងបេះដូងកូនជានិច្ច។

កូនមិនដែលភ្លេចទេពេលដែលកូននៅជិត

អ្នកម៉ាក់ ទោះបីជាពេលនោះកន្លងផុតទៅក្តី។

កែវភ្នែកដ័ស្រទន់ និង ភាពស្ងាត់ស្ងៀមរបស់

អ្នកម៉ាក់ សុទ្ធតែមានន័យចំពោះកូន។ កូនចង់

ជម្រាបអ្នកម៉ាកថា ពេលដែលកូននៅជិតអ្នក

ម៉ាក់កូនតែងតែចង់ថ្លែងផ្ទាល់មាត់ថា<កូន

ស្រឡាញ់អ្នកម៉ាក់> តែហាក់ដូចជាមានអ្វី

មកខ្ទាស់អណ្តាតកូនរកនិយាយពាក្យនេះ

មិនចេញសោះ ! នៅទីបំផុត ពេលកូនបែក

ឆ្ងាយពីអ្នកម៉ាក់  ចម្ងាយ និង អវត្តមានអ្នក

ម៉ាក់ធ្វើឲ្យកូនជិតស្និទ្ធជាមួយអ្នកម៉ាក់ ហើយ

ក្លាហានហ៊ានបញ្ចេញពាក្យ៥ម៉ាត់ដែលលាក់

ក្នុងចិត្តជាយូរខែឆ្នាំ មកសរសេរជម្រាបអ្នក

ម៉ាក់ថ្ងៃនេះថា <កូនស្រឡាញ់អ្នកម៉ាក់>។

ជាមហាទិវាជោគជ័យមួយ ដែលកូនអាច

បង្ហូរពាក្យពិតចេញពីដួងចិត្តកូន។

អ្នកម៉ាក់! ច្រើនខែឆ្នាំបានកន្លងផុតទៅយ៉ាង

លឿនរហ័សដូចហោះ។  តែអ្នកម៉ាក់ជាបុគ្គល

ដ៏ជាទីស្រឡាញ់របស់កូនជានិច្ច។

សេចក្តីស្រឡាញ់របស់អ្នកម៉ាក់ចំពោះកូន

ដែលពោរពេញដោយព្រហ្មវិហារធម៌ ពិតជា

មិនអាចវាស់បានឡើយ គឺមានជម្រៅជ្រៅ

ជាងមហាសាគរ។ កូនចង់ឲ្យអនុស្សាវរីយ៍

អតីតកាលក្នុងវ័យកុមារ និងយុវវ័យរបស់

កូនវិលត្រឡប់មកវិញ។ កូនចង់ចងក្រង

ស្នាមញញឹម ទឹកនេត្រា និងវាចាគ្រប់ម៉ាត់

របស់អ្នកម៉ាក់ជាកម្រងបុប្ផាកូលាបដ៏ស្រស់

បំព្រងតែមួយបាច់គត់ក្នុងថ្នាលបេះដូងរបស់

កូន។

អ្នកម៉ាក់ជ្រាបទេ? កូនតែងតែបារម្ភជានិច្ចដល់

សុខភាពទន់ខ្សោយរបស់អ្នកម៉ាក់។ កូនគិត

ដល់ថ្ងៃអ្នកម៉ាក់រវល់ និងនឿយហត់គ្មានទំនេរ។

 ផ្កាកូលាបត្រូវការថែទាំស្រោចទឹកត្រជាក់យ៉ាង

ណា អ្នកម៉ាក់របស់កូនក៏ត្រូវការពេលសម្រាក

និងពេលទំនេរឲ្យគ្រប់គ្រាន់យ៉ាងនោះដែរ។ ថ្វី

ត្បិតតែវ័យអ្នកម៉ាក់ចេះតែចម្រើនទៅមុខ តែ

កូនចង់ឲ្យអ្នកម៉ាក់របស់កូននៅជាកូលាបមួយ

ទងដ៏ស្រស់ជានិច្ច។ សូមអ្នកម៉ាក់សម្រាកឲ្យ

បានច្រើននៅក្នុងសេចក្តីស្រឡាញ់នៃព្រះជា

អម្ចាស់។ ព្រះអង្គនឹងប្រទានពរឲ្យអ្នកម៉ាក់

ស្រស់ញញឹម៕

 

បញ្ញាកូនប្រុសអ្នកម៉ាក់

រូបថត ៖ ប៉ិច សង្វាវ៉ាន