ទំនាក់ទំនង

ប្រិយមិត្តអ្នកអានជាទីមេត្រី

លោកអ្នកនាងកញ្ញាអ្នកអានឬអ្នកដឹកនាំសមាគម

ក្តី  អង្គការនានាក្តី  ដែលបានអាន និងពេញចិត្ត

អត្ថបទឬរូបថតណាមួយហើយចង់បានយកទៅ

ចុះផ្សាយបន្តនៅក្នុងគេហទំព័រផ្ទាល់សូមអញ្ជើញ

ទាក់ទងមកខ្ញុំជាមុនសិន  តាមរយៈអាស័យដ្ឋាន

អេឡិចត្រូនិកនេះ៖

 aeke.sp@gmail.com​

ដោយសូមកុំភ្លេចភ្ជាប់មកជាមួយនូវ «លិខិតស្នើរ

ការអនុញ្ញាតផ្សាយបន្ត»ដែលលោកអ្នកនាងបាន

បំពេញរួចហើយ។​លិខិតនេះខ្ញុំបានដាក់ជូនប្រិយ

មិត្តអ្នកអាននៅក្នុងទំព័រ@រក្សាសិទ្ធិគ្រប់យ៉ាង

ទន្ទឹមនេះដែរ ខ្ញុំសូមអញ្ជើញម្ចាស់ប្លក់«ព័ត៌មាន

ទូរស័ព្ទ»​ http://www.vuthdevelop.net/mobile/post-

category/novels និង « BUSINESS DEBATE»

http://www.news.popzone.asia/NewsDetail2.aspx?2012-11-02121102075325

ទាក់ទងមកខ្ញុំដើម្បីសម្រួលកិច្ចការនេះ។

5 responses to “ទំនាក់ទំនង

  1. សូមជំរាបស៊ួរលោកជំទាវ និងឯកឧត្តម ប៉ិច ឈុន ពី ខ្ញុំ ឥន យឿន

  2. ជម្រាបសួរឯកឧត្តមឥន យឿន

    ត្រេកអរ និងរំភើបរីករាយណាស់ដែលបានទទួលសារខ្លីរបស់ឯកឧត្តម មិននឹក
    ស្មានថា ឯកឧត្តមបានចូលអានគេហទំព័ររបស់ខ្ញុំសោះ។ សូមទោស ខ្ញុំរៀបចំ
    ប្លកនេះមិនសូវបានស្អាតល្អពេញចិត្តខ្ញុំទេ ព្រោះខ្ញុំមិនសូវចេះបច្ចេកទេសប្រើ
    ប្រាស់ទាំងអស់ឱ្យបានដូចចិត្ត​ដែលចង់បាននៅឡើយ ហើយក៏មិនសូវមាន
    ពេលច្រើនលើសពីនេះទៀតផង។

    ខ្ញុំនឹកចាំពីការជួបពិភាក្សានិងបានស្គាល់ឯកឧត្តមនិងឯកឧត្តមថាវរិនមួយភ្លែត ក្នុងរាត្រីជប់លៀងអពាហ៍ពិពាហ៍កូនស្រីធម៌របស់យើងកាលពីប៉ុន្មានឆ្នាំមុននៅកោះពេជ្រ។

    ស្វាមីខ្ញុំផ្តាំជម្រាបសួរសុខទុក្ខផង និងសូមផ្ញើការនឹករលឹកជូនឯកឧត្តមដែល
    ជាសហការីរួមការងារទាំងអស់ ជាពិសេសឯកឧត្តមប្រធាន។

    សូមជម្រាបលា
    ប៉ិច សង្វាវ៉ាន

  3. សូមអរគុណចំពោះលិខិតឆ្លើយតបដ៏មានអត្ថន័យរបស់លោកជំទាវ។
    ខ្លួនខ្ញុំផ្ទាល់​និងសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តែងនឹករលឹកលោកជំទាវ និងឯកឧត្តម។ ពួកយើងសូមកោតសរសើចំពោះបុព្វហេតុរបស់ឯកឧត្តម និងលោកជំទាវក្នុងការថែរក្សានិងអភិវឌ្ឍអក្សរសាស្រ្តជាតិសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រតរៀងទៅ។
    សូមលោកជំទាវមេត្តាទទួលនូវសេចក្តីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុត។​ ឥន យឿន

  4. សូមជំរាបសួអ្នកគ្រូ
    ខ្ញុំបាទឈ្នោះសម ប៊ុននីជាអ្នកនិពន្ឋជំក្រោយ
    ខ្ញុំមានបទចំរៀងមូយចំនួនសូមផ្ញើជូនអ្នកគ្រូ

  5. សូមជំរាបសួអ្នកគ្រូ
    ខ្ញុំបាទឈ្នោះសម ប៊ុននីជាអ្នកនិពន្ឋជំនាន់ក្រោយ
    ខ្ញុំមានបទចំរៀងមូយចំនួនសូមផ្ញើជូនអ្នកគ្រូ

បញ្ចេញមតិ