ខួបរំឮកកំណើត​៧៣ឆ្នាំ​របស់​ខ្ញុំ

ជារៀងរាល់ឆ្នាំ បណ្តា​មិត្ត​និងក្រុម​គ្រួសារ​តែងតែ​ជូន​ពរ​ថ្ងៃ​កំណើត​ដល់​ខ្ញុំ​ជានិច្ច។ អ្នក​ខ្លះ​បាន​រចនា​ប័ណ្ណជូនពរ អ្នក​ខ្លះទៀត​តែង​កំណាព្យ ជូនពរ​ជាដើម។ អនុស្សាវរីយ៍​ទាំង​នេះ ធ្វើ​ឱ្យ​ខ្ញុំ​រំជួល​ចិត្ត និង​នឹក​ទទួល​ភាពកក់ក្តៅផ្លូវចិត្ត​ នៅលើ​ផ្លូវ​មេត្រីភាព និង​ថ្នាល់​តែងនិពន្ធ។

ខ្ញុំ​សូម​អនុញ្ញាត​ចុះផ្សាយ​ទីនេះ នូវ​សារ​របស់​មិត្ត​ភក្តិមួយ​ចំនួន​ ​ដែលបាន​ជូន​ពរ​ខ្ញុំ​ ថ្ងៃនេះ៖

លោក កែវ ឈុន ពី​ស្វីស ដែល​បាន​រចនាប័ណ្ណដ៏ស្អាតនេះ និងកវីបណ្ឌិត យឹម កិច្ចសែ ពី​អាល្លឺម៉ង់ ជាអ្នក​តែង​កាព្យ​ជូនពរដ៏ពីរោះនេះ៖

អរគុណប្អូនស្រីធម៌ ​ប៉ែនសេដ្ឋារិន ហៅនាងតូចជាទីស្រឡាញ់។​ បងក៏នឺកនិងស្រឡាញ់អូនដែរណា។ និយាយអញ្ចឺង ក្មួយស្រីរបស់បងស្រឡាញ់ប្រទេសជប៉ុនណាស់។ គេបានទៅលេងប្រទេសនេះម្តងដែរ។ ​យូរៗចូលទីនេះម្តង បងវាក់សឺងតែមិនចេះប្រើ។​ បងមិនអស់ចិត្តនៅដល់ម៉ោង១អធ្រាត្រនិង៤០នាទី។ ប៉ុណ្ណេ បងអាចគេងលក់ស្រួលហើយ៕

បណ្ឌិត ប៉ែន សេដ្ឋារិ ពី​តូក្យូ៖ សូមជូនពរបវរចំពោះអ្នកបងជាទីស្រឡាញ់និងរលឹក។

Thank you Mr Kazuhiko Mamada. I’ am very happy to hear from you here in my blog

លោក គី ពិសិដ្ឋ ពីកម្ពុជា៖ រីករាយថ្ងៃកំណើតអ្នកគ្រូ។ សូមបួងសួងដល់អ្នកគ្រូអោយមានសុខភាពល្អ ប្រាថ្នាអ្វីបានសម្រេចដូចបំណង។

អរគុណ លោកក្មួយគី​ពិសិដ្ឋ

លោក គង់ សំអ៊ុល (SamUl Kong‎ ) ពី​សហរដ្ឋអាមេរិក ៖ ក្នុងឧកាសបុណ្យកំណើត ប្អូន​សង្វារវ៉ាន់ សូមជូនពរ សូមអ្នកទទួលពុទ្ធពរប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ! សូមមានសុខភាពល្អ មានជោគជ័យគ្រប់ប្រការ រកស៊ីមានបាន បានអាយុវែង!សូមមានសុភមង្គលក្នុងគ្រួសារ!

ចាស អរគុណ លោក គង់ សំអ៊ុល សូមឱ្យខ្ញុំបានទទួលអ្វីៗដូចបំណងតាមពររបស់លោក ជាពិសេស សូមឱ្យខ្ញុំសរសេរសៀវភៅអំពីខ្សែជិវិតរបស់ខ្ញុំនិងប្រលោមលោក១ចំនួនទាំអអស់ក្នុងឆ្នាំនេះ៕

Kazuhiko Mamada‎ ៖ Happy birthday !

Thank you, Mr KAZUHIKO YAMADA . Well, I’m very happy to hear from you here . How are you ?

កូនធម៌​និង​ក្មួយៗ​នៅ​កម្ពុជា​និង​បារាំង បាន​រៀបចំ​សៀវភៅ​មួយ ចំណងជើងថា«អក្សរសិល្ប៍សន្តិភាព» សម្រាប់បោះពុម្ព​នៅពេលឆាប់ៗ​​ខាងមុខ​។ ជាសៀវភៅ​ដែល​សមាគម​អ្នកនិពន្ធខ្មែរ​ប្រចាំនៅប្រទេស​បារាំង ក្រោម​អាណត្តិ​ខ្ញុំ​ជា​ប្រធាន បាន​រៀបចំ​ពានរង្វាន់​អក្សរិសល្ប៍​សន្តិភាព ខាងរឿងខ្លី​និង​កំណាព្យ ឆ្នាំ​២០១៧-១៨។ រង្វាន់​និង​សៀវភៅ គឺ​សម្រាប់​អបអរ​ខួប​កំណើត​ ៧០ និង​៧៣ឆ្នាំ​របស់ខ្ញុំ។ ខ្ញុំ​ថ្លែង​អំណរគុណ​គ្រប់​កវីអ្នកនិពន្ធ​និងអ្នក​ស្រាវជ្រាវ ដែល​បាន​ចូលរួម​ចំណែក​ផលិត​សៀវភៅ​នេះឡើង។​

6 responses to “ខួបរំឮកកំណើត​៧៣ឆ្នាំ​របស់​ខ្ញុំ

  1. មួយរយះពេលចុងក្រោយនេះ ខ្ញុំមានកិច្ចការរវល់មមាញឺកដកខ្លួនមិនរួចរហូតដល់មានស្រ្តេស(stress)ស្មុគស្មាញក្នុងចិត្តនិងអារម្មណ៍បណ្តាលឱ្យអត់ងងុយ ហើយបរិភោគតែ១ពេល។ គិតដល់វ័យដែលចេះតែកើនទៅមុខពី១ឆ្នាំទៅ១ឆ្នាំ បំណងដែលបានប៉ងថា នឺងបំពេញកាតព្វកិច្ចជាច្រើនផ្នែកការនិពន្ធសៀវភៅដែលខ្ញុំប៉ងសរសេរនិងបានត្រៀមក្របដ៏ល្អៗដែលជាថ្វីដៃនៃវិចិត្រករហ៊ុល សាផុនដ៏ចំណាននិងល្បីឈ្មោះ
    ១រូបនៅភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាបានចាំសាច់ក្នុងប្រហែលជិត២០ឆ្នាំមកហើយ។ ចំណែកឯកូនធម៌ដែលជាអ្នកនិពន្ធល្បីមួយចំនួនដែលមានសន្តានចិត្តល្អរង់ចាំជួយជ្រោមជ្រែងដើម្បីឱ្យវណ្ណកម្មមួយចំនួនរបស់ខ្ខ្ញុំនេះចេញជារូបរាងនោះ ប្រហែលជា
    ពួកគេអន្ទះសារចាំឱ្យកិច្ចការនេះសម្រេចដូចបំណងខ្ញុំយ៉ាងណា? ហ៊ឺ!!! ខ្ញុំមិន
    ដែលនឺកឬគិតថា «ការស្រឡាញ់អក្សរសា្តស្ត្រអក្សរសិល្ប៍»បណ្តាលឱ្យខ្ញុំខ្វាយ
    ខ្វល់អំពល់ទុក្ខនិងព្រួយបារម្ភដល់មឹ្លង!!!! ជាមនុស្សចាស់ចូលនិវ្តត្តន៍១០ឆ្នាំហើយ
    គួរតែសប្បាយចិត្តមើលសៀវភៅទាំងបារាំងទាំងខ្មែរមានវិញ្ញាណដែលនៅឈរ
    តម្រៀបគ្នារហង់ក្នុងទូបណ្ណាល័យកញ្ចក់៤ចាំម្ចាស់ស្រីយកមកអានបន្តបន្ទាប់គ្នា
    នោះមិនដឹងជាអស់សង្ឃឺមយ៉ាងណា?
    ឆ្លៀតពេលនេះ ខ្ញុំសូមលើកសំពះអរគុណប្រិយមិត្តនិងបងប្អូននិងកូនធម៌អ្នកស្រឡាញ់អក្សរ
    សាស្រ្តវប្បធម៌ក្នុងប្រទេសកម្ពុជា អាល្លឺម៉ង់ ស្វីស និងបារាំង អាមេរិក និង
    ខ្មែរគ្រប់រូបជាទីគោរពរាប់អានដែលបានលើកទឺកចិត្តខ្ញុំឱ្យនៅឈរនិងមានកម្លាំង
    ចិត្តដើម្បីទុកវណ្ណកម្មចុងក្រោយជូនកុលបុត្រីនិងកុលបុត្រាខ្មែរជំនាន់នេះនិង
    ជំនាន់ក្រោយៗ។
    លើសពីនេះ ជាពិសេសខ្ញុំសូមលើកហត្ថទាំងទ្វេអរគុណប្រិយមិត្តគ្រប់រូបដែលបានគិតនិងផ្តល់
    កិត្តិយសឱ្យខ្ញុំក្នុងថ្ងៃខួបកំណើតគម្រប់៧៣ចូល៧៤ឆ្នំារបស់ខ្ញុំដែលបានសរសេរកំណាព្យនិងរចនាប័ណ្ណជូនពរខ្ញុំរៀងរាល់ឆ្នាំ ដែលមានជាអាទិ៍លោកយឺម កិច្ចសែ​ ​លោក កែវ ឈុន លោក​កង សារិក​ លោក វិជ្ជាដែលបានរៀបចំឆ្នៃប័ណ្ណដ៏ល្អ
    វិចិត្រ។ ខ្ញុំមានមានចិត្តរំភើបពន់ពេកនិងមានកិត្តិយសដែលបានស្គាល់និងរាប់អានប្រិយ
    មិត្តជាទីគោរពរាប់អានគ្រប់រូបដែលជាអ្នកស្រឡាញ់អក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ
    និងទទួលការស្រឡាញ់រាប់អានពីប្រិយមិត្តគ្រប់រូប។ ជាពិសេស ខ្ញុំមានចិត្តរំភើប
    ពន់ពេកក្រៃដែលបានស្គាល់និងរាប់អានប្រិយមិត្តជាទីគោរពរាប់អានគ្រប់រូបដែលជាអ្នកស្នេហាអក្សរសាស្រ្តវប្បធម៌ខ្មែរនិង​អរគុណប្អូន កែវ ឈុនឬកូនធម៌ហេង ឧត្តមដែលបានជួយធ្វើការចុះផ្សាយក្នុងគេហទំព័ររបស់ខ្ញុំនេះ។
    មុននឺងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណប្អូន​ កែវ ឈុនដែលមានទេពកោសល្បរចនា
    ប័ណ្ណខួបកំណើតគម្រប់៧៣ឆ្នាំចូល៧៤ឆ្នាំដ៏ល្អទាក់ទាញអារម្មណ៍របស់ខ្ញុំយ៉ាង
    ខ្លាំង។
    មុននឹងបញ្ចប់សារនេះ ខ្ញុំសូមជូនពរប្រិយមិត្តគ្រប់រូបនិងក្រុមគ្រួសារជាទីគោរព
    ស្រឡាញ់មានសុខភាពល្អឈ្នះជំងឺកូវីដ១៩ដ៏សាហាវនេះ។
    អរគុណ ព្រះអង្គដែលបានឆ្លើយតបនិងការអធិស្ឋានរបស់ខ្ញុំឱ្យអ្នកស្រាវជ្រាវផ្នែក
    វេជ្ជសាស្រ្តបារំាងអាចរកឃើញរូបមន្តដើម្បីផលិតថ្នាំព្យាបាលជំងឺដ៏សាហាវឆ្នាំ២០២១នេះ។
    សូមក្រុមអ្នកអក្សរសាស្ត្ររបស់យើងរាល់រូបនិងគ្រួសារជាទីគោរពស្រឡាញ់មានសុខភាពល្អ ជៀសផុតពីជំងឺដ៏សាហាវនេះ៕

    ប៉ិច សង្វាវ៉ាន នាមដើម ព្រហ្ម សង្វាវ៉ាន​ ហៅ ព្រហ្ម សុទ្ធធីតា (​​នាមប៉ាកា)
    អ្នកនិពន្ធ និង អតីតអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តរជាតិក្នុងសង្កាត់ទី១៦នៃ
    រដ្ឋធានីប៉ារីស​ប្រទេសបារាំងចាប់ពីថ្ងៃ៣១​មីនា១៩៩៣​រហូតដល់ថ្ងៃ(…..តុលា​២០១០)​​​​ គឺ១៧ឆ្នាំ័៧ខែ។ សូមរង់ចាំអានពិស្តា​រ​ ក្នុងសៀវភៅ អំពីខ្សែជិវិតរបស់ខ្ញុំ ៕
    PECH Sangwawann née PROM sangwawann dite PROM Sotthida (mon pseudonyme pour écrire mon premier roman (Sic)
    សុទ្ធធីតា គឺជារហ័សនាមរបស់ខ្ញុំសម្រាប់សរសេរប្រលោមលោកទី១កាលពីឆ្នាំ
    ១៩៦៨ ដើម្បីលាក់ុមិនចង់ឱ្យលោកប់ាដឺង ពីព្រោះលោកប៉ារបស់ខ្ញុំមិនចង់ឱ្យខ្ញុំ
    ធ្វើអ្វីក្រៅពីការសិក្សាឱ្យបានខ្ពង់ខ្ពស់។ ខ្ញុំក៏មានបំណងនេះដែរ ប៉ុន្តែ ស្ថានការណ៍
    នយោបាយប្រទេសកម្ពុជាឬជ័យជំនះនៃកងទ័ពខ្មែរក្រហមលើរបបសាធារណរដ្ឋ
    ខ្មែរបានបណ្តាលឱ្យខ្ញុំនិងក្រុមគ្រួសារខ្ញុំទាំងមូលនិងប្រជាពលរដ្ឋខ្មែរត្រូវយោធា
    ខ្មែរក្រហមភរឱ្យចុះចេញតែ៣ថ្ងៃពីវីឡាដ៏ធំស្កឺមស្កៃរបស់លោកប៉ានិងលោកម្តាយ សូម្បីតែមាសពេជ្រក៏មិនបានយកតាមខ្លួនក្រៅពីសោរ១ចង្កោមនៃភូមិគ្រិះ និងសម្លៀកបំពាក់ម្នាក់ៗតែពីរបីបន្លះ ្រមទាំងអង្ករតែ១បាវនិងផ្អក១ឆ្នាំងតូច
    ដាក់ក្នុងរថយន្តដំបូងផ្ទាល់ខ្លួនរបស់ខ្ញុំនិងស្វាមីខ្ញុំដែលបានធ្វើទុកបង្ការក្នុងពេល
    សង្គ្រាម។ វីឡាដ៏ស្កឺមស្កៃរបស់លោកបា៉និងលោកស្រីម្តាយលេខ​៣៩​វិថីសម្តេច ល្វីឯម សង្កាត់លេខ៦​ បឺងកេងកង នៃរាជធានីភ្នំពេញ។ វីឡានេះសាលាសង្កាត់បឺងកេងកង១បានដាក់លេខនិងឈ្មោះវិថីល្វីឯមដូចពីដើមឡើងវិញហើយ គឺលេខ៣៩ដដែល។
    ប៉ុន្តែ វីឡានេះត្រូវបាត់បង់សភាពដើមសឺងតែ៩០ភាករយ។
    ពិស្តារក្នុងសៀវភៅ «ខ្ញុំជាស្រី» ដែលខ្ញុំប្តេជ្ញាចិត្តថាត្រូវតែសរសេរឆ្នាំនេះហើយ ព្រោះខ្ញុំបានលើកថ្ងៃខែឆ្នាំអស់រយះ១១ឆ្នាំហើយក្នុងឆ្នាំ២០២១៕

    Ecrivaine et ancienne Journaliste (Chef Edition 2) à RADIO FRANCE INTERNATIONALE de la REDACTION KHMERE à PARIS 75016 (FRANCE) DU 31 MARS 1993 au….. octobre 2010 donc 17 ans et 7 mois
    ខ្ញុំបានសុំចេញចូលនិវត្តន៍១ឆ្នាំមុនវ័យដែលត្រូវចូលនិវត្តិន៍តាមច្បាប់

  2. សូមចូលរួមរីករាយថ្ងៃខួបកំណើតមីង សូមសុខសប្បាយ និងមានកំលាំងមាំមួនល្អ ស្មារតីភ្លឺថ្លាជានិច្ច។

  3. អរគុណ ស្នាមញញឺមដែលបានចូលរួមរីករាយក្នុងថ្ងៃខួបកំណើតរបស់អ្នកមីងនិងបានជូន
    ពរអ្នកមីង។ សូមឱ្យបានដូចពាក្យជូនពររបស់ក្មួយ ដើម្បីសរសេរសៀវភៅ១ចំនួន
    ដែលអ្នកមីងមានបំណងតាំងពីយូរយារមកហើយ។ អ្នកមីងក៏សូមឱ្យ​«ស្នាមញញឺម»សម្រេចអ្វីៗដែលក្មួយប៉ងប្រាថ្នា​និងបានជោគជ័យក្នុងការងារ។ តើឈ្មោះពិតរបស់ក្មួយដូចម្តេច?៕

    • សូមអធ្យាស្រ័យអ្នកមីងជាទីគោរព ខ្ញុំទើបនឹងបានមើលសំណួររបស់អ្នកមីងពេលនេះ។ ខ្ញុំឈ្មោះ លី កល្យាណ ជាក្មេងស្រីអ្នកស្រុកកំពង់ធំ។

      • អូហ៍ អ្នកមីងស្មានតែក្មួយ កល្យាណជាបុរសទេតើ ព្រោះអ្នកមីងឃើញរូបថតកុមារាជាសំគាល់ប្លករបស់ក្មួយ៕ ក្មួយជាអ្នកស្រុកកំពងធំ។​ ខេត្តនេះណ្តាលឱ្យអ្នកមីងនឺកដល់ចម្រៀង១បទខេត្តនេះដេលមានចំណងជើងថា កំពុងធំជំរុំចិត្តដែលនិពន្ធដោយលោកលោកម៉ៅ ប៊ុនថនដលជាអ្នកបង្កើតនិងរៀបចំទីភាគ
        និទាននៃរឿងប្រលោមលោកក្នុងទស្សវត្សន៍៦០។
        តើក្មយបានដឺងឬទេ? មាតាបិតារបស់ក្មួយច្បាស់ជាបានដឹងនិងបានស្តាប់នាទីនេះមិនខានឡើយ៕

      • ចាសអ្នកមីង រឿងនេះខ្ញុំក៏ជក់ចិត្តស្ដាប់ណាស់ដែរ ព្រោះទឹកដៃសំណេរសន្ទនា សេណារីយ៉ូ របស់គាត់ពិតជាគ្មានទាក់ទាស់ត្រង់ណាទេ បន្ថែមដោយអ្នកជំនាញផ្នែកសិល្បៈល្ខោននិយាយ រួមទាំងសម្លេងស្រួយស្រេសរបស់អ្នកស្រីហួយមាសទៀត គឺថាខ្ញុំស្ដាប់ឡើងបះស្លឹកត្រចៀកដូចទន្សាយអីចឹងអ្នកមីង។
        សូមអ្នកមីងនិងគ្រួសារបានសុខសប្បាយ ចៀសផុតពីជំងឺទាំងអស់ និងមានសុភមង្គលជានិច្ច។

បញ្ចេញមតិ