ប៉ិចសង្វាវ៉ានក្នុងហ្គហ្គើលខ្មែរ

ប៉ិចសង្វាវ៉ានក្នុងហ្គហ្គើលខ្មែរ

ខ្ញុំសូមអញ្ជើញលោកអ្នកនាងចូលក្នុងGOOGLE ខ្មែរ

http://www.google.com.kh

ដោយសូមសរសេរឈ្មោះខ្ញុំឲ្យត្រឹមត្រូវដូចខាងក្រោមនេះ
ប៉ិច សង្វាវ៉ាន

លោកអ្នកនឹងបានព៌តមានផ្សេងៗដែលប្រហែលជាលោកអ្នកអាចត្រូវការ​និងបានស្តាប់សម្លេងខ្ញុំតាមរយៈ

នាទីអក្សរសិល្ប៍ខ្មែរនិងនាទីជួបជាមួយសិល្បករខ្មែរ

ដែលខ្ញុំបានរៀបចំផ្សាយក្នុង

វិទ្យុបារាំងអន្តរជាតិRFI

រហូតដល់ចុងឆ្នាំ២០០៩។

ដោយសេចក្តីគោរពរាប់អានអំពីខ្ញុំ

11 responses to “ប៉ិចសង្វាវ៉ានក្នុងហ្គហ្គើលខ្មែរ

  1. ជំរាបសួរអ្នកគ្រូ!
    ខ្ញុំចាប់អារម្មណ៍លើការនិពន្ធ…មានន័យថាខ្ញុំចង់រៀននិពន្ធ។
    តើអ្នកគ្រូអាចជួយប្រាប់បានទេថា ត្រូវចាប់ពីណា…?
    បើមានពេលតើអ្នកគ្រូអាចជួយណែនាំក្មេងម្នាក់នេះទេ?

    • ជំរាបសួរSopheak
      ខ្ញុំមានចិត្តរីករាយនិងជួយណែនាំបាននៅថ្ងៃណាមួយ
      ដែលពេលវេលាអនុញ្ញាត។​

      ប៉ុន្តែ​ ​ជាបថម តោងតែក្មួយសាកគិតត្រួសៗហើយដឹងថា
      ចង់សរសេរពីរឿងអីសិន​
      និងដឹងពីឧត្តមគតិរបស់ក្មួយដែលចង់បង្ហាញនៅក្នុងរឿងនេះ។​
      និយាយឲ្យស្រួលស្តាប់តើក្មួយថាចង់ផ្តល់អ្វីឲ្យអ្នកអាន​និងចង់
      បានអ្វីជាគតិ។ កាលណាមានគោលជាគ្រឹះខ្លះៗហើយ នោះ
      ទើបយើងដឹងថាត្រូវចាប់ផ្តើមសរសេរពីត្រង់ណា។ ​សូមទម្លាប់
      សរសេរពីអារម្មណ៍និងពីអ្វីៗដែលក្មួយបានសង្កេតឃើញ
      ឬជួបប្រទះរាល់ថ្ងៃឲ្យបានច្រើនឲ្យរអិលឫរលូនបណ្តើរៗ
      ទើបដៃក្មួយដើរទាន់គំនិត។

      ខ្ញុំសប្បាយចិត្តណាស់ដែលបានដឹងថាក្មួយចង់រៀននិពន្ធ។
      វិស័យអក្សរសាស្ត្រខ្មែរយើងនិងបានកើនធនធានមនុស្ស
      មួយរូបទៀតហើយ។
      សូមឲ្យបំណងក្មួយបានសម្រេចជាស្ថាពរ។

  2. សូមជំរាបសួរអ្នកគ្រូជាទីគោរព!

    ខ្ញុំបាទជានិសិ្សតនៅក្រុងបាត់ដំបងទើបតែបានទទួលសំណាង
    ដោយចៃដន្យក្នុងការទស្សនាគេហ៍ទំព័ររបស់អ្នកគ្រូ។​ ខ្ញុំមានសំនួរ
    មួយចង់សួរទៅដល់អ្នកគ្រូថា តើជាការល្អដែរឬទេបើសិនខ្ញុំនិពន្ធ
    សៀវភៅមួយក្បាលអំពីភាពពិតនៃកម្ពុជាដោយរួមបញ្ជូលស្ថានភាព
    នយោបាយផងនោះ? ខ្ញុំពេញចិត្តនឹងស្នាដៃនិពន្ធរបស់អ្នកគ្រូណាស់។

    ជាទីគោរពពីខ្ញុំ
    បូរេន

    • ជំរាបសួរក្មួយបូរេន
      រីករាយណាស់ដែលបានដឹងនិងបានទទួលសាររបស់ក្មួយ។​​​ អរគុណក្មួយ
      ដែលពេញចិត្តស្នាដៃនិពន្ធរបស់ខ្ញុំ។​ ខ្ញុំពិបាកណាស់និងមិនហ៊ានជូនយោបល់
      ក្មួយអំពីការនិពន្ធប្រភេទសៀវភៅដែលក្មួយចង់សរសេរទេ។ ​​សូមក្មួយពិចារណាឲ្យ
      ល្អិតល្អន់ជាមុនសិន​ថា តើក្មួយចង់បានអ្វី​និងចង់ផ្តល់អ្វីខ្លះដែរដល់អ្នកអាន? ​
      បើសៀវភៅនោះចេញផ្សាយហើយ តើ​អាចមានផលវិបាកអ្វីដល់ក្មួយឬទេ?៕
      ដោយរាប់អានអំពីខ្ញុំ

  3. ជូនចំពោះអ្នកគ្រូជាទីគោរព

    ខ្ញុំមានភាពរីករាយយ៉ាងអនេកខណះដែលបានទទួលនូវយោបល់
    ដ៏ប្រពៃ។ គំនិតរបស់ខ្ញុំគឺចង់អោយប្រជាពលរដ្ឋខ្មែរមើលឃើញចាក់
    ធ្លុះអំពីស្ថានភាពពិតប្រាកដនៃការគាបសង្កត់របស់ពួកបក្សពួកនិយមនិង​​
    មានបញ្ហាមួយចំនួនធំៗទៀត។
    ដូច្នេះសូមអ្នកគ្រូជួយត្រួសត្រាយចង្អុលបង្ហាញផ្លូវ។
    មូលហេតុដែលកើតកូនគំនិតបង្ហូរទឺកខៀវនេះជូនមិត្តអ្នកអានក៏ដោយសារ
    តែជីវិតពិតរបស់ខ្ញុំចាប់កំណើតក្នុងត្រកូលអ្នកក្រតោកយ៉ាករកព្រឹកខ្វះល្ងាច
    តែអាចឈានទៅដល់ជនម្នាក់ដែលមានភ័ព្វសំណាងអាចបន្តការសិក្សាថ្នាក់
    អនុបណ្ឌិត។
    ខ្ញុំសូមបរិយាយត្រឹមនេះសិនចុះ
    សង្ឃឹមថាអ្នកគ្រូជាទីគោរពពិតជាយល់គំនិតរបស់ក្នួយ។

    សេចក្តីគោរពពីខ្ញុំ
    ក្មួយបូរេន

  4. ជម្រាបសួរអ្នកមីងប៉ិច សង្វារ៉ានដោយក្តីគោរពរាប់អានពីចម្ងាយ! ខ្ញុំសប្បាយចិត្ត
    ជាពន់ពេកនៅពេលខ្ញុំបានអានប្រវត្តិពិស្តារបស់អ្នកមីងដែលខ្ញុំរំពឹងចង់ស្តាល់ជា
    យូរមកហើយ។ ពេលខ្ញុំចាប់អានភ្លាម ក្ក្នុងអារម្មណ៍ខ្ញុំហាក់បានឮសម្លេងអ្នកមីង
    កំពុងនិយាយអំពីប្រវត្តិរបស់អ្នកមីងផ្សាយក្នុងវិទ្យុបារាំងអញ្ចឹងដែរ។ ម្យ៉ាងទៀត
    ក្មួយចង់សួរថា តើរឿងប្រលោមលោក”នេះឬចិត្តប្រុស”និងចំរៀងដែលច្រៀង
    ដោយអ្នកមីងសូ សាវឿនតើនៅមានសល់ទេ?តើខ្ញុំអាចរកអាននឹងស្តាប់តាម
    រយៈណា?

    • ជម្រាបសួរក្មួយអឿង សីហា

      ពេលអានយោបល់ក្មួយដែលបង្ហាញពីទឹកចិត្គគោរពរាប់អានខ្ញុំ ខ្ញុំចង់ឆ្លើយ
      ភ្លាម ប៉ុន្តែ​ស្តាយណាស់ ខ្ញុំជាប់រវល់ពេក រកដកឃ្លាមិនរួច។​ ជាពិសេស
      ខ្ញុំរំភើបនិងសប្បាយចិត្តណាស់ ដែលបានស្គាល់ក្មួយដែលជាអ្នកស្តាប់
      របស់ខ្ញុំមួយរូបតាមរយៈវិទ្យុបារាំងអន្តរជាតិ។

      រឿងប្រលោមលោក”នេះឬចិត្តប្រុស”និងចំរៀងដែលច្រៀងដោយអ្នក
      ស្រីសូ សាវឿន គ្មាននៅសល់ទេក្មួយ អស់រលីងហើយក្នុងរបបខ្មែរក្រហម។
      ក្រុមគ្រួសារខ្ញុំមកដល់ស្រុកបារាំងតែមួយចង្កេះប៉ុណ្ណោះ។

      ខ្ញុំគិតថានឹងសរសេររឿងនេះឡើងវិញ ព្រោះក្របប្រលោមលោកនេះ ខ្ញុំបានឲ្យ
      គេគូរជិតម្ភៃឆ្នាំហើយ តែខ្ញុំគ្មានពេលអាចសរសេរបាន។ ខ្ញុំប្រហែលជានឹងសរសេរ
      ក្រោយពីចេញផ្សាយសៀវភៅជីវប្រវត្តិខ្ញុំ។ បើព្រះទុកជីវិត ខ្ញុំនឹងរើសរឿងចាស់ៗ
      ដែលមានឧត្តមគតិដែលខ្ញុំបានសរសេរហើយមកបោះពុម្ភឡើងវិញ។

      អរគុណក្មួយដែលបានចូលអានប្លក់អ្នកមីង។

  5. ជំរាបសួរ អ្នកមីងជាទីគោរពរាប់អាន
    ខ្ញុំបាទ ធ្លាប់បានចូលអានក្នុងប្លុករបស់អ្នកមីង​​ ពីរ បី​ ដងដែរ។ ខ្ញុំមានចំណាប់អារម្មណ៍
    និងស្នាដៃដ៏បិុនប្រសប់និងរយពាន់វាចាដែរមិនចេះរីងស្ងួតរបស់អ្នកមីងណាស់ហើយក៏ជា
    ចំណូលចិត្តរបស់ខ្ញុំបាទដែរ។ខ្ញុំមានអត្ថបទកំណាព្យមួយចំនួនចង់ឲ្យអ្នកមីងជួយពិនិត្យកែ
    តម្រូវ ពីព្រោះកាលកន្លងមកខ្ញុំសរសេហើយទុកចោលមិនដឹងថាយកឲ្យអ្នកណាជួយពិនិត្យ
    ខ្ញុំស្ទើរតែអស់កំលាំងចិត្តទៅហើយ។ ឥឡូវមានតែអ្នកមីងទេទើបអាចជួយខ្ញុំបាន។
    សូមអរគុណ អ្នកមីងពីចំងាយ

    • ជំរាបសួរក្មួយជាទីរាប់អាន

      ទើបតែមានពេលចូលក្នុងប្លក់ឃើញសារក្មួយក៏ប្រញាប់ឆ្លើយតែម្តង។
      ​អរគុណក្មួយណាស់ដែលបានចូលអានក្នុងគេហទំព័ររបស់អ្នកមីង។
      ក្មួយស្គាល់ទីនេះតាមរយៈអ្នកណាដែរ?។
      ក្មួយផ្ញើកំណាព្យក្មួយមកចុះ អ្នកមីងនឹងពិនិត្យ។ ​បើគ្មានទាក់ទងនឹងនយោបាយ
      និងអ្នកនយោបាយទេ អ្នកមីងនឹងផ្សាយជូនដោយរីករាយ ពីព្រោះអ្នកមីងមិនប្រើ
      ប្រាស់ទីនេះជាវេទិការនយោបាយនិងមិនចង់ប៉ះពាល់នរណាម្នាក់ទេ។ ប៉ុន្តែ គ្រាន់
      តែបញ្ជាក់ជាមុនថា អ្នកមីងមានការពិបាកច្រើនក្នុងការតម្រឹមជួរអក្សរកំណាព្យឱ្យ
      ត្រឹមត្រង់ស្អាតល្អដូចចិត្តចង់។​
      បើក្មួយមិនយល់ទាស់ទេ អ្នកមីងនឹងផ្សាយកំណាព្យក្មួយ។ ៕

      • បាទ ជំរាបសួរអ្នកមីង អ្នកមីងសុខសប្បាយជាទេ?ចំពោះសុខភាពវិញយ៉ាងម៉េចដែរអ្នកមីង? ខ្ញុំបានស្គាល់គេហទំព័រនេះដោយការ
        ស្រាវជ្រាវក៏គឺខ្ញុំគ្រាន់តែវាយពាក្យថា(អ្នកនិពន្ឋ)ចូលក្នុងហ្គោលហ្គលខ្មែរហើយចុចយកពាក្យថា(រូបភាព)ក៏បានឃើញរូបថតអ្នកមីងពេលដែលបានឃើញរូប
        ថតរបស់អ្នកមីងហើយខ្ញុំក៏បន្តចូលមើលតទៅទៀតហើយក៏បានស្គាល់គេហទំ
        ព័រនេះតែម្តង។[……] គ្រាន់តែបានឃើញសារឆ្លើយតបរបស់អ្នកមីងភ្លាមខ្ញុំមាន
        សេចក្តីត្រេកអរណាស់​ទៅហើយ ចុះទំរាំអ្នកមីងចំណាយពេលវេលាដ៏មានតម្លៃ
        មកជួយស្រោចទឹកបណ្តុុះផ្សាំនូវពន្លកដ៏ខ្ចីមួយនេះទៀត​ ម្លេះសមចិត្តខ្ញុំ
        សប្បាយរីករាយយ៉ាងណា។សូមអរគុណអ្នកមីងជាថ្មីម្តងទៀត ឥឡូវនេះក្មួយ
        កំពុងប្រមែលប្រមូលនូវសំណេរអត្ថបទកំណា្យដែរត្រូវបានទុកចោលយូរ ពេល
        ដែលប្រមូលបានហើយក្មួយនឹងផ្ញើទៅជូនអ្នកមីងភ្លាម។
        សូមអ្នកមីង បានជួបប្រទះនូវពុទ្ឋពរបួនប្រការ គឺ អាយុ វណ្ណ សុខ​ ពល និង មានសេចក្តីសុខកាយ សប្បាយចិត្តព្រមទាំងមានសុខភាពល្អកុំបីឃ្លៀងឃ្លាត
        ឡើយ៕
        (មិនមានអត្ថបទណាមួយទាក់ទងនយោបាយទេ)

        សូមអរគុណ និង​ សូមជំរាបលា

  6. សូមគោរពអ្នកមីងពីចំងាយ មូលហេតុដែលយឺតយូរដោយសារខ្ញុំជាប់រវល់ទៅស្រុកកំណើតអស់រយពេលជាច្រើនខែ ឥឡូវទើបត្រឡប់មកធ្វើការវិញ ដូច្នេះហើយ សូមអ្នកមីងមេត្តាអាធ្យាស្រ័យ ដល់ខ្ញុំបាទផង ។ហើយខាងក្រោមនេះជាកំណាព្យដែលខ្ញុំផ្ញើជូនអ្នកមីង សូមអ្នកមីងជួយពិនិត្យនិងកែសម្រួលផង។សូមអរគុណ និង​សូមជំរាបលា។

បញ្ចេញមតិ