Category Archives: អ្នកនិពន្ធនៅសហរដ្ឋអាមេរិក

អ្នកនិពន្ធ កវី​ស្រី​ខ្មែរ ដោយ​ ហេង ឧត្តម

ពីឆ្វេងទៅស្តាំ៖​ អ៊ុំ សុផានី* ស៊ិម ចាន់យ៉ា ប៉ិច ​សង្វាវ៉ាន*ទឺង​សុខា

*ពីឆ្វេងទៅស្តាំ ៖​ អ៊ុំ សុផានី * ស៊ិម ចាន់យ៉ា*  ប៉ិច ​សង្វាវ៉ាន * ទឺង​សុខា (ថតក្នុងឆ្នាំ២០១១​នៅភ្នំពេញ)

កវី​ស្រី​ខ្មែរ  

បទប្រាំពីរព្យាង្គ

@រក្សាសិទ្ធិគ្រប់យ៉ាង

ស្រី​ខ្មែរ​មិន​អន់​មាន​ប្រាជ្ញា ចំណេះ​ក្លៀវក្លា​មិន​ចាញ់​ប្រុស
កវី​និពន្ធ​ចិត្ត​សន្ដោស អភ័យ​អត់​ទោស​ចិត្ត​មាតា ។
ទ្រង់​ព្រះនាងឥន្ទ្រទេវី ក្សត្រី​សម្ភី​រៀន​សាស្ត្រា
បាលី សំស្ក្រឹត សិលាចារ ប្រាសាទ​([១])កត់​ត្រា​ទុក​រៀបរៀង ។
អ្នក​ស្រីសិទ្ធិ កវី​ថ្វី​មាត់ រៀន​ចេះ​ចាំ​ស្ទាត់​កាព្យ​ចម្រៀង
ដេញ​កាព្យ​ផ្ទាល់​មាត់​ជា​សូរ​សៀង ហើយ​ជា​អ្នក​ច្រៀង​ក្នុង​ហ្លួង​វាំង ។
សង្វាវ៉ាន([២]ព្រហ្មសុទ្ធធីតា ឈ្មោះ​តែ​មួយ​ណា​នៅ​បារាំង
ស្នាដៃ​ល្អ​ឆើត​ពីរោះ​ខ្លាំង សមរភូមិ​តាំង​ស្លាប​ប៉ាកកា ។
ពាន់-ភួងបុប្ផា, ប៉ុលពិសី រឿង​ល្ខោន​និយាយ កុន​អស្ចារ្យ
ប៉ែនសេដ្ឋារិន, ស៊ឹមចាន់យ៉ា យឹមមូនីឡា, ម៉ៅសំណាង
ទឹង-សុខា, អ៊ុំសុផានី កវី​នារី​ចាប់​ផ្ដើម​សាង
តាក់តែង​និពន្ធ​ដោយ​សំអាង           កំណត់​ហេតុ​តាង​រាល់​ថ្ងៃ​ខែ ។
អ្នក​គ្រូ នន់, កែវច័ន្ទបូរណ៍ ទឹក​ខ្មៅ​ហៀរហូរ​ដល់​ស្រុក​ខ្មែរ
ទោះ​នៅ​ស្រុក​គេ​មិន​ចោល​ដែរ ប្រឹង​ខិត​ខំ​ថែ គិត​​រិះ​រេ ។
អ្នក​គ្រូ​ ប៉ាល់វណ្ណារីរក្ស ស៊ុយហៀង ​ជាក់​លាក់​អ្នក​សរសេរ
តស៊ូ​ទម្រាំក្លាយ​ជា​ស្មេរ មិន​តិច​ឆ្នាំ​ទេ​ទើប​បាន​ថ្កើង ។
ដោយ​សារ​កវី​ជំនាន់​មុន តាក់​តែង​ទុក​ទុន([៣]) ​លើក​តម្កើង
អក្សរសាស្ត្រ វប្បធម៌​ឱ្យ​ខ្ពស់​ឡើង ច្នេះ​ជន​ខ្មែរ​យើង​ត្រូវ​រក្សា ។
យុវកវីនិពន្ធ​ថ្មី([៤]) ក៏​មានស្ត្រី​ខ្លាំង​ផង​ណា
និមល, រចនា, កន្និដ្ឋា ខិត​ខំ​អស្ចារ្យ​ខាង​សរសេរ។
បក្សីស, សំណាង, លីម ផាន់ណា សន្តិភាព​ ប្រឹង​ចារ​ទុក​ជា​កេរ
ស្រី​ខ្មែរ​មិន​ភ្លេច​ប្រហែសទេ ប្រឹង​ប្រែង​ខំ​ថែ​ខ្មែរ​បុរី ។
ស្រី​ខ្មែរ​ជាន់​ក្រោយ​ខំ​បន្ត វប្បធម៌​បវរ​ល្អ​ប្រពៃ
កវី​ខ្ញុំ​សូម​ប្រោស​ប្រណី សូម​បញ្ចប់​ខ្លី​តែ​ត្រឹម​នេះ ។
បើ​មាន​ខុស​ឆ្គង​កាព្យ​យ៉ាង​ណា អស់​លោក​មេត្តា​ជួយ​រេរិះ
តម្រែ​តម្រង់​ប្រាប់​ឱ្យ​​ចេះ ដ្បិត​អី​ចំណេះ​កវី​ក្មេង ៕
ដោយ ហេងឧត្តម

[១] ប្រាសាទ​ភិមាន​អាកាស

[២] លោក​ស្រី ប៉ិច សង្វាវ៉ាន អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ ផ្សាយ​ជា​ខេមរភាសា​ និង​ជា​ប្រធាន​ស្ថាបនិក​សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅបរទេស[AEKE. Association des Ecrivains Khmers à l’Etranger, France] ​ប្រចាំ​ប្រទេស​បារាំង។

[៣] ទុន​ជីវិត ទុន​វប្បធម៌ ទុន​ពិសោធន៍ ទុន​ចំណេះ​ដឹង…

[៤] កវីអ្នកនិពន្ធនារីជំនាន់​ថ្មី៖ ប៊ុន ចាន់និមល, ម៉េង សិរីរចនា, អ៊ឹម រចនា, នួន ពេជ្រស៊ូដេនី ហៅបក្សីស, ចាន់ សំណាង, ស៊ិន ធារី,​ លឹម ផាន់​ណា, ​លឹម សន្តិភាព, កែម លីហៀង, ហ៊ីង ស្រីរ័ត្ន, ឡុង លីណា, ភូ ចរិយា… និង​មាន​កវីអ្នកនិពន្ធនារីខ្មែរជា​ច្រើន​រូប​ទៀត ទាំង​ជើង​ចាស់ និង​សម័យ​ថ្មី​ ដែលយើង​ខ្ញុំ​​ពុំ​អាច​លើក​ឈ្មោះ​មក​បង្ហាញ​អស់​នៅទីនេះ។

សុខភាព៖ផលប្រយោជន៍នៃផ្លែម្នាស់ ​ដោយ ​អេរិច ស.

យោងតាម   The Doctors book of food remedies
 
ផ្លែម្នាស់  ( pineapple ) មានផលប្រយោជន៏ដូចតទៅនេះ៖
១)  ធ្វើឲ្យឆ្អឹងរឹងមាំ  ( keep bones strong )
 
២)  ជួយសម្រួលក្នុងការរំលាយអាហារ (  improve digestion )
 
៣)  ជួយសម្រួលក្នុងការ ហើម ឬរលាក ( ease inflammation )
 
៤)   ជួយសម្រួលខាងជំងឺផ្ដាសាយ  ( Relieve cold symptoms ).
 
៥)   កាត់បន្ថយគ្រោះថ្នាក់នៃជំងឺ  មហារីក  នឹង ជំងឺបេះដូង ( Lower the risk

of cancer and heart  disease ).
 
ទាំងអស់នេះគឺជាលទ្ធផលនៃការសិក្សាររបស់ពួកអ្នកស្រាវជ្រាវនៃសាកល

វិទ្យាល័យ Connecticut  ។ សារជាតិដែលគេរកឃើញនៅក្នុងផ្លែម្នាស់ គឺ  

Bromelain។
 
 
 

កំប្លែង៖ បន្តិចទៀតប្រហែលជាទា=duck or canard ដោយ ​សុ​ ភក្តី

រៀបការជិត៥ឆ្នាំហើយនៅតែគ្មានកូន   ប្ដីប្រពន្ធ

មួយគូនេះមានបំណងចង់បានកូនយ៉ាងខ្លាំង។

ពួកគេក៏ទៅគ្លីនីកដើម្បីឲ្យគ្រូពេទ្យដាក់ជីវជាតិ

ឲ្យប្រពន្ធមានកូន។  បានដូចបំណង  នៅទីបំផុត

ប្រពន្ធក៏ចាប់មានផ្ទៃពោះ ដោយសារជីរជាតិ

ច្រើនពេកមិនដឹង  គឺនាងមានទារកជាច្រើន

នៅក្នុងគភ៌( multiple birth )។ ប្រាំពីរខែ

ក្រោយមក ក៏ដល់ពេលប្រសូត្ ពីព្រោះទារក

ច្រើនពេក។  នៅថ្ងៃសំរាលកូន  បុរសជាប្ដីមិន

បាននៅជាមួយប្រពន្ធទេ។ គាត់គ្រាន់តែជូន

ប្រពន្ធមកមន្ទីរពេទ្យ  ហើយក៏ត្រឡប់ទៅផ្ទះ

វិញ ពីព្រោះគាត់មិនស្រួលអារម្មណ៍ nervous

ដោយសារមានទារកច្រើនពេក ហើយវាហួស

ពីការនឹកឃើញរបស់គាត់ ។  នៅឯផ្ទះ ប្ដីទំនង

ជាតក់ក្រហល់ ក៏ទូរសព្ទទៅឆ្មបទៅមន្ទីរពេទ្យ។

ប្ដី ៖  ម៉េចទៅប្រពន្ធខ្ញុំ ?

ឆ្មប៖ ប្រពន្ធមិនអីទេ។ កូនប្រុស១កើតហើយ។

ឥឡូវនៅចាំកូនកូនស្រីទៀត។

៣០នាទីក្រោយមក ប្ដីក៏ទូរសព្ទម្តងទៀត ។

ឆ្មប៖ កូនស្រី២នាក់ទើបនឹងកើត។ ឥឡូវនៅចាំ

កូនប្រុស២ទៀត។

ប្ដី៖ នៅកូនប្រុស២ទៀត ?

មកដល់ដំណាក់ហ្នឹង  បុរសជាប្ដីតក់ក្រហល់មែន

ទែន   គាត់ក៏ចាប់ផឹកស្រា ហើយស្រវឹងយ៉ាង

ខ្លាំង។ បន្ទាប់មកគាត់ក៏ចាប់ទូរសព្ទទៅផ្ទះពេទ្យ

ជាថ្មីទៀត។ ដោយសារស្រវឹងខ្លាំងពេក គាត់ក៏

ចុចលេខទូរសព្ទខុស  គឺគាត់ចុចចំលេខអ្នក

លក់មាន់ទា ហើយវាចំពេលដែលគេកំពុងតែ

រាប់ចំនួនមាន់ទៀត។

ប្ដី៖បានប៉ុន្មានហើយ ?

អ្នកលក់មាន់ទា៖ បានដប់ប្រាំហើយ ឥឡូវនៅចាំ

ទា (duck=canard) ទៀត។

ប្ដី៖ នៅចាំទា ? ងាប់ហើយខ្ញុំ  កូនប្រុសផងកូន

ស្រីផង  ឥឡូវមានទាឯណាទៀត ៕

កំប្លែង៖ប្តីហេងស៊យ(ភាគបញ្ចប់) និពន្ធដោយ​លោក ​ឈរ ​ហ៊រឈៀង

     រក្សាសិទ្ធិ

វិភ័ក្ត=ហ្អឺ! (គ្រហែម)ក្រែងលោកឈ្មោះម៉ៅវិតមែនទេ?

ម៉ៅវិត=បាទ!ត្រូវហើយ ខ្ញុំនេះហើយ !

វិភ័ក្ត=បើអញ្ចឹង លោកចុះហត្ថលេខាលើក្រដាសនេះទៅ! ស៊ីញ៉េទៅ !

ម៉ៅវិត=អេ! ឱ្យខ្ញុំស៊ីញ៉េរឿងអី?  រឿងអ្វី?

វិភ័ក្ត=យី!ម៉េចលោកម៉ៅឯង ធ្វើឫកដូចជាមិនដឹងរឿងអីអញ្ចឹង?  ឆាប់ស៊ីញ៉េទៅ! មិនបាច់ខ្មាស់អៀនអីទេ !

ម៉ៅវិត=អើ! ប៉ុន្តែ ! ប៉ុន្តែ !

សៃយើត=គ្មានប៉ុន្តែអីទេ អ្នកស្រីឆើតឆាយប្រពន្ធលោកម៉ៅឯង បានលក់លោកឯង ឱ្យខ្ញុំដាច់ថ្លៃហើយ

ម៉េចចង់ប្រកែកដល់ណាទៀត?

ម៉ៅវិត=អេ! មិនឱ្យប្រកែកឯណាបាន!  បើខ្ញុំមិនដឹងខ្លួនអីបន្តិចផង។

វិភ័ក្ត=ហឹស! មិនដឹងខ្លួន? បើមិនដឹងខ្លួន ហេតុអ្វីមកផ្ទះខ្ញុំ?  មកមានការអី?

ម៉ោវិត=ហ្អ៎ាស! ក្រែងប្អូនស្រីលោក អញ្ចើញខ្ញុំឱ្យមកញាំបង្កងមែនទេ?

វិភ័ក្ត=ហ្អេ !អ្នកណាជាប្អូនស្រីខ្ញុំ?

ម៉ៅវិត=ចុះជំទាវសៃយើតជាអ្នកណា?

វិភ័ក្ត=ខ្ញុំសូមជំរាបលោកថា ជំទាវសៃយើតជាភ្ញៀវរបស់ខ្ញុំ ជា customer របស់ខ្ញុំ!

ម៉ៅវិត=អេ៎! អ្នកណាទិញអី? អ្នកណាលក់អី?

វិភ័ក្ត=លោកត្រូវដឹងថា ខ្ញុំនេះជាមេធាវី  ឯជំទាវសៃយើតបានជួលខ្ញុំឱ្យទទួលបន្ទុកក្នុងរឿងរបស់លោក។

ម៉ៅវិត=ហ្អ! លោកជាមេធាវី ! គេជួលលោកឱ្យរត់ក្រដាសស្នាម  តែខ្ញុំគ្មានអ្វីទាក់ទងនឹងលោកទេ !

វិភ័ក្ត=សុំលោកកុំចង់ក្រឡាស់សំដី  កុំនិយាយបាទដៃជាខ្នងដៃបានទេ ?

ម៉ៅវិត=ហ្អាស ! អ្នកណាជាបាទដៃខ្នងដៃ ?

វិភ័ក្ត=ទឹកមាត់ស្តោះចេញហើយ  មិនអាចលេបចូលវិញបានទេ។

ម៉ៅវិត=តែលោកកំពុងតែចោទខ្ញុំហើយ  មួលបង្កាច់ខ្ញុំពេកហើយ  តើ !លោកមានអ្វីជាភស្តុតាង ?

មានអ្វីជាសំអាង ? អ្នកណាជាសាក្សីរបស់លោក ?

វិភ័ក្ត=ហឺស !សុំជំរាបតាមត្រង់ចុះ គឺអ្នកស្រីឆើតឆាយប្រពន្ធលោកនេះហើយជាសាក្សី។

ម៉ៅវិត=ឱ !ឆើតឆាយប្រពន្ធខ្ញុំហ្នឹង ?

វិភ័ក្ត=លោកមិនបាច់លេងល្ខោនដាក់ខ្ញុំទេ  ឆាប់ស៊ីញ៉េលើក្រដាសនេះមក ។

ម៉ៅវិត=ទេៗខ្ញុំមិនស៊ីញ៉េទេ ។ ហឺស!នាងឆើតឆាយ! នាងប្រពន្ធល្អ! ស្រីល្អ! ឃុបឃិតលក់ប្តីទៅឱ្យគេដោយ

ខ្ញុំមិនដឹងខ្លួន ។ ឱ!ស្រីល្មោភប្រាក់  ហួសចិត្តហើយខ្ញុំ។ អូនឯងប្រាប់បងថា គេអញ្ជើញឱ្យមកញាំបង្កង

ការពិតអូនយកបងមកលក់ លក់ដូចគោដូចក្របី។ ហឺស! ទៅ!ទៅផ្ទះយើងវិញ្! ឱ្យលឿនឡើង។

ឆើតឆាយ=កុំទាញ! កុំអូសដៃខ្ញុំ! លែង្!លែង្! ជួយផង!។

សៃយើត=នែ! ក្រែងអ្នកស្រី ប្រាប់ខ្ញុំថា បាននិយាយជាមួយប្តីត្រូវរ៉ូវគ្នាអស់ហើយឬ ? ។ ហឺស! ចំជាស៊យមែន

ខ្ញុំត្រៀមលុយមកសព្វគ្រប់អស់ហើយ បែរជាអត់បានទៅវិញ។

ម៉ៅវិត=តែខ្ញុំមិនត្រូវការជំទាវសៃយើតឯងទេ !

សៃយើត=ហឺស! បើមិនត្រូវការក៏ហីទៅ !ចាំបាច់មកផ្ទះខ្ញុំធ្វើអី? ។

ម៉ៅវិត=ខ្ញុំមកញាំបង្កងអាំង!។

សៃយើត= ផ្ទះនេះគ្មានបង្កងអាំងឯណាទេ មានតែក្តាមស្រង៉ែ! ហេៗហេៗ។

ចប់បរិបូណ៌

Chhor H.Khieng/USA./April    2012

សុខភាព៖​ ផលប្រយោជន៍នៃផ្កាខាត់ណា ដោយ អេរិក ស.ម.


តាមការសិក្សារ និងការស្រាវជ្រាវ  គេសង្កេតឃើញថា ផ្កាខាត់ណា cauliflower
ដែល បារំាងហៅថា Chou fleur មានសារជាតិជាច្រើនដែលទប់ទល់នឹងជំងឺផ្សេងៗ
ជាពិសេស ជំងឺមហារីក។  ផ្កាខាត់ណាសរនេះCauliflowerជាបន្លែដែលពោរពេញ
ទៅដោយវីតាមីន នឹង minerals វត្ថុធាតុដែលជួយធ្វើឲ្យប្រព័ន្ធការពាររអង្គកាយ 
Immune system ឬ système immunitaire យើងខ្លាំង។

ពួកអ្នកស្រាវជ្រាវក៏បានរកឃើញ សារជាតិ២មុខទៀតនៅក្នុងផ្កាខាត់ណាដែល
សំរាប់ ប្រឆាំងនឹងជំងឺមហារីកគឺះ Phytonutrients sulforaphane នឺង 
indole-3-or 13C។ ការរកឃើញនេះ សរឲ្យឃើញថា បណ្ដាមនុស្សដែលចូល
ចិត្តទទួលទានផ្កាខាត់ណា cauliflower មិនសូវមានកើតរោគមហារីកទេ។

នៅក្នុងបន្ទប់ពិសោធន៏មួយនៃសាកលវិទ្យាល័យ  John Hopkin ( John Hpkin
University ) រដ្ឋ Baltimore  ពួកអ្នកប្រាជ្ញបានយកសត្វកណ្ដុរចំនួន១៤៥
ក្បាលទៅដាក់ក្នុងបរិស្ថាន (environment ) ដែលអាចបណ្ដាលឲ្យសត្វកណ្ដុរទាំង
នោះកើតរោគមហារីក។ ក្នុងចំណោមកណ្ដុរទាំងអស់នោះ  មានចំនួនសត្វកណ្តុរ
ចំនួន១២០ក្បាលដែលត្រូវគេចាក់សារជាតិ  phytonutrients sulforaphane 
ដើម្បីមើលប្រសិទ្ធិភាព។  ៥០ ថ្ងៃក្រោយមកពួកអ្នកស្រាវជ្រាវរកឃើញថា៦៨%
នៃសត្វកណ្ដុរដែលមិនបានទទួលការចាក់ phytonutrients sulforaphane
មានកើតជំងឺមហារីក  បើប្រៀបផ្ទឹមទៅនឹងចំនួន ២៦% នៃកណ្ដុរដែលបានចាក់
សារជាតិ phytonutrient sulforaphane ។

តាមការសិក្សារមួយទៀត  គេសង្កេតឃើញថា  បើប្រសិនជាយើងទទួលទានផ្កា
ខាត់ណា cauliflower ចំនួន៤ដងក្នុង១អាទិត្យ (4 servings/week = 4 fois
par semaine) យើងអាចកាត់បន្ថយការកើតជំងឺមហារីកបាន ២៦% ៕

កំប្លែង៖ប្តីហេងស៊យ (ភាគទី៣) ដោយលោកឈរ ហ៊រឃៀង

រក្សាសិទ្ធិ

ឆើតឆាយ=ច៎ាស!ខ្ញុំយកលុយហើយ មិនយកប្តីទេ  ប្តីម៉ៅស្វិតអញ្ចឹងយកមកធ្វើអី?

សៃយើត=ហេៗ(សើច)  អ្នកស្រីមានប្រសាសន៏នេះត្រូវណាស់។ បើអញ្ចឹង អ្នកស្រីលក់ប្តីនេះឱ្យខ្ញុំបានទេ?

ឆើតឆាយ=ច៎ាស!លោកជំទាវ!  លោកជំទាវកុំមានប្រសាសន៏លេងសើចនឹងខ្ញុំអី!

សៃយើត=មិនមែននិយាយលេងទេ ពាក្យខ្ញុំមានតម្លៃណាស់  

                  សំដីខ្ញុំមួយមាត់ ស្មើនឹងមាស១តម្លឹង។

ឆើតឆាយ=ច៑ាស!ខ្ញុំធ្លាប់ឮពីកិត្តិនាមរបស់លោកជំទាវហើយ!ប៉ុន្តែ!ប៉ុន្តែ! (អេះអុញនិយាយមិនចេញ)។ 

សៃយើត=ណ្ហើយចុះ!បីសែនដុល្លារ សមល្មមទេ?

ឆើតឆាយ=អៃយ៉ា!បីសែនដុល្លារ? អូ៎!

សៃយើត=ច៎ាស!ប្រាក់នេះមិនតិចទេ     អ្នកស្រីអាចយកទៅធ្វើអ្វីក៏បានដែរ។

ឆើតឆាយ=ច៎ាស!តើ!លោកជំទាវត្រូវការល័ក្ខខ័ណ្ឌអ្វីខ្លះពីខ្ញុំទៅ?

សៃយើត=គ្មានអ្វីច្រើនទេ  អ្នកស្រីនាំគាត់ទៅចុះហត្ថលេខា នៅចំពោះមុខមេធាវីខ្ញុំទៅ ជាការស្រេចទៅហើយ។

ឆើតឆាយ=បើអញ្ចឹង ថ្ងៃអាទិត្យខាងមុខនេះ ខ្ញុំនឹងនាំគាត់ទៅផ្ទះលោកមេធាវី   វិភ័ក្តតែម្តងទៅស្រួលទេ?

សៃយើត=ច៎ាស!ល្អណាស់!។ឥឡូវ ខ្ញុំសង្ឃឹមទុកជាមុនហើយ ហេៗ(សើច)។

ការសន្ទនាបានចប់សព្វគ្រប់អស់ហើយ   ជំទាវសៃយើតក៏បានត្រឡប់មកផ្ទះវិញទាំងទឹកមុខញញឹម។

លុះដល់វេលាល្ងាចម៉ោង៦កន្លះ   លោកម៉ៅវិតមកដល់ផ្ទះវិញតាមកំណត់ ឯអ្នកស្រីឆើតឆាយជាភរិយា រហ័ស

រហួនរៀបចំម្ហូបអាហារ ដាក់លើតុ ក្តៅហុយៗ ចោលក្លិនឈ្ងុយ គួរឱ្យស្រក់ទឹកមាត់។

ម៉ៅវិត=អីយ៉ា! អូហ្អា! ថ្ងៃនេះ សម្លអីអញ្ចេះ? មានតាំងឆ្នាំងភ្លើងអីផង!

ឆើតឆាយ=ច៎ាសបង!ស្ងោរជ្រក់បង្កងនោះអី!

ម៉ៅវិត=អេ!អេ! ស្ងោរជ្រក់បង្កង?

ឆើតឆាយ=ច៎ាស!បងមិនចូលចិត្តទេឬ?

ម៉ៅវិត=មិនមែនបងមិនចូលចិត្តទេ ប៉ុន្តែបង្កងនេះវាថ្លៃណាស់! របស់ថ្លៃយ៉ាងនេះ អូនឯងហ៊ានទិញយកមកញ៉ាំ?

ឆើតឆាយ=ប្រាក់បន្តិចបន្តួច មិនអស់ប៉ុន្មានទេ!

ម៉ៅវិត=ហឹស!បន្តិចបន្តួច? ចាយវាយខ្ជះខ្ជាយដូចអូនឯងនេះ ចង់ធ្វើអ្នកមាន ទៅមិនរួចទេ ហឹស!

ខ្លួនឯងជាស្រី ឱ្យចេះក្កោបដៃបន្តិចទៅ កុំខ្វាច់ៗដូចស្រីកញ្ចើធ្លុះនោះ ប្រហុក អំបិល ពងមាន់ថោកៗ ម៉េចក៏

មិនទិញមក?។ បងជាអ្នករកប្រាក់មិនហ៊ានទាំងចាយផង តែអូនឯងហ៊ានទិញបង្កងយកមកញ៉ាំ  ?

ឆើតឆាយ=តែ ខ្ញុំទិញយកមកជូនបងពិសារទេតើ!   

ម៉ៅវិត=តែបងលេបមិនចូលទេ! បង្កងថ្លៃយ៉ាងនេះ! ឱ្យបងញាំបង្កង ដូចឱ្យបងលេបញើសឈាមខ្លួនឯងអញ្ចឹង!

ធ្វើមនុស្សត្រូវឱ្យចេះទ្រាំ កុំញ៉ាំ តាមឃ្លាន កុំហ៊ានតាមចង់។

ឆើតឆាយ=បានហើយ!បានហើយ!កុំបន្ទោសខ្ញុំច្រើនពេក ខ្ញុំរត់ចេញពីផ្ទះនេះឥឡូវហ្នឹងហើយ (យំ) ។

ម៉ៅវិត=ណ្ហើយចុះអូន ឈប់យំទៅ! ថ្ងៃនេះ បងហាក់ដូចជានិយាយច្រើនបន្តិចហើយ។ ការដែលបងបន្ទោសអូន

គឺបងចង់ឱ្យអូនចេះសន្សំប្រាក់ ដាក់ក្នុងធនាគារ ទុកឱ្យកូនយើងទៅថ្ងៃក្រោយ។

ឆើតឆាយ=ប៉ុន្តែ តាំងពីអូនបានបងមក អូនមិនដែលស្គាល់អ្វីថាឆ្ងាញ់សោះ ក៏មិនដែលស្គាល់អ្វីថាល្អនឹងគេដែរ។

អស់លោក លោកស្រីជាទីមេត្រី! ខ្ញុំសូមស្លេះត្រឹមនេះសិនចុះ សូមរង់ចាំភាគទី៤ជាបន្តទៅទៀត៕

Chhor H.Khieng

     USA

April 05 2012

 

កំប្លែង៖ រំលឹករឿងដើម ដោយសុ ភក្តី

រក្សាសិទ្ធិ

រាល់ថ្ងៃ ក្រោយពីទទួលទានបាយល្ងាចហើយ  លោកតា លោកយាយដែលជាប្ដីប្រពន្ធនេះតែងតែនាំគ្នាមកអង្គុយលេងលំហែរកាយមុខផ្ទះ យកខ្យល់ និងនិយាយលេងពីនេះពីនោះ។ 
លោកយាយ ៖ តាឯងនៅចាំទេ  កាលយើងនៅពីក្មេង  ពេលទៅណាម្ដងៗ  តាឯងតែងតែកាន់ដៃខ្ញុំជានិច្ច ។  ឮយាយនិយាយអ៊ីចឹង តាក៏ចាប់ដៃយាយមកកាន់ភ្លាម។

លោកយាយ ៖ តាឯងនៅចាំទៀតទេ  កាលយើងនៅពីក្មេង   តាឯងចូលចិត្តកៀកករខ្ញុំលេងនៅក្នុងផ្ទះបាយ  ពេលខ្ញុំធ្វើម្ហូបម្ដងៗ។  ឮភរិយានិយាយ  តាយើងក៏ចាប់កៀកករយាយដោយគ្មានបង្អង់។
លោកយាយ ៖  ចុះតាឯងភ្លេចហើយឬនៅ កាលយើងនៅពីក្មេងៗ  ឲ្យតែស្ងាត់ៗ  តាឯង ចូលចិត្តខាំស្លឹកត្រចៀកខ្ញុំលេងណា។  ឮយាយរំលឹករឿងដើមអ៊ីចឹង  ស្រាប់តែលោកតា ក្រោកក្រេះហើយដើរចូលទៅក្នុងផ្ទះ។
លោកយាយ ៖ តាឯងទៅណាហ្នឹង ? ។
លោកតា       ៖ ខ្ញុំចូលទៅក្នុងផ្ទះបន្តិច  ដើម្បីទៅពាក់ធ្មេញ (denture )  ឥឡូវនេះចង់ឲ្យខ្ញុំខាំត្រចៀក ក៏អត់កើតដែរ  ពីព្រោះសល់តែអញ្ចាញហ្នឹងខាំអីកើត៕

កំប្លែង៖ប្តីហេងស៊យ (ភាគទី២)​ ដោយ​លោក​ឈរ ​ហ៊រ​ឃៀង

 

រក្សាសិទ្ធិ

នេះជាភាពល្អូកល្អើន នឹងការសន្ទនារវាងជំទាវសៃយើតនឹងអ្នកស្រីឆើតឆាយ៖

ឆើតឆាយ=សុខសប្បាយជាទេ លោកជំទាវ? ម៉េចក៏បាត់មុខបាត់មាត់មិនឃើញ

មកលេងនឹងខ្ញុំសោះ?

សៃយើត=លាក់បាំងអីអ្នកស្រី! តាំងពីប្តីខ្ញុំស្លាប់បាត់ទៅ ខ្ញុំអផ្សុកណាស់ ដូចជា

ហេងហាងក្នុងចិត្ត!

ឆើតឆាយ=ឱ លោកជំទាវអើយ!ផ្ទះវិឡាមាននៅស្រាប់ បើកហាងកាត់ដេរដល់

ទៅប្រាំកន្លែង លុយកាក់ចាយមិនអស់ មានអីគួរឱ្យពិបាកទៀត?។ ខ្ញុំឯណេះវិញ

ទេ ដែលគួរពិបាក!ហ៊ឺ! (ដកដង្ហើមធំ) មានប្តីដូចតែអត់ប្តីអញ្ចឹង!។

សៃយើត= អេ!ម៉េចបានជាអ្នកស្រីមានប្រសាសន៏បែបនេះ?។ ការពិត លោកវិត

ជាអ្នកធ្វើការចេះស្រឡាញ់គ្រួសារគួរឱ្យសរសើរណាស់ ប្រាក់រកចូលបានច្រើន

តែមិនចេះចាយ ទៅរកប្តីឯណាចេះបែបនេះ?។ មើលចុះ!បារីមិនចេះជក់ ស្រាមិន

ចេះផឹក ល្បែងក៏មិនចេះលេងទៀត។

ឆើតឆាយ =ចា៎ស!ត្រូវហើយ! ព្រោះតែអញ្ចឹងឯង បានជាយ៉ាប់ខ្ញុំណាស់។

សៃយើត = អេ!យ៉ាប់យ៉ាងម៉េចទៅហ្អ៎ាស!?

ឆើតឆាយ =ច៎ាស!មួយថ្ងៃៗគាត់ឱ្យខ្ញុំនៅតែផ្ទះ ដាំតែបាយ មើលតែកូន

សុំលុយកាក់បន្តិចបន្តួច ទិញម្សៅលាបក៏មិនបាន សុំអ៊ុតសក់ក៏មិនបាន

គាត់ត្បិតត្បៀតនឹងខ្ញុំណាស់។

សៃយើត = អូ!អូ!ក្រែងប្រាក់ខែគាត់ជាង៤ពាន់ដុល្លារមែនទេ?

ឆើតឆាយ = ច៎ាស!មែនហើយ!តែខ្ញុំគ្មានសិទ្ធិអ្វីក្នុងការចាយវាយទេ។

សៃយើត = ហ៎្អ!ហ្អ៎!តើ គាត់ចេះថ្នាក់ថ្នមប្រពន្ធ-កូនទេ?

ឆើតឆាយ= ច៎ាស!គាត់ចេះដូចគេដូចឯងអ៊ីចឹង! ប៉ុន្តែទាស់តែម្យ៉ាង គឺម៉ៅ

ស្វិតនេះឯង។

សៃយើត = អូ!អូ! តើ! សុខភាពលោកម៉ៅគាត់នៅមាំមួនទេ?

ឆើតឆាយ = បើនិយាយពីសុខភាពគាត់វិញ គាត់ខ្លាំងដូចអាTAUREAUអ៊ីចឹង!

សៃយើត = អីយ៉ា!ដូចអាTAUREAU? បើអ៊ីចឹង អ្នកស្រីសព្វថ្ងៃត្រូវការលុយ

កាក់មែនទេ?

ឆើតឆាយ = ច៎ាស!លុយកាក់ខ្ញុំត្រូវការណាស់។ជីវិតខ្ញុំបើគ្មានលុយកាក់ជាប់

នឹងខ្លួនទេ គឺគ្មានសេចក្តីសុខទាល់តែសោះ។

សៃយើត = បើអញ្ចឹង អ្នកស្រីត្រូវការប៉ុន្មាន?

ឆើតឆាយ = ច៎ាស!បើជំរាបទៅ ក៏វាមិនបានដែរ!

សៃយើត = មានប្រសាសន៍ទៅ !ថាទៅ! ខ្ញុំចង់ដឹងថា លុយហើយនឹងប្តី អ្នក

ស្រីយកមួយណា?

ឥឡូវ ខ្ញុំស្លេះត្រឹមនេះសិនចុះ។

សូមអស់លោក លោកស្រី អ្នកនាងកញ្ញា រង់ចាំអាននូវភាគទី៣

ជាបន្តទៅទៀត នៅថ្ងៃក្រោយ៕

Chhor H.Khieng

    USA

ប្តីហេងស៊យ (ភាគទី១)​ និពន្ធដោយ ​លោក​ឈរ ​ហ៊រ ​ឃៀង

កកន៖

លោក ឈរ ហ៊រ ឃៀង

ជាអ្នកនិពន្ធរឿងកំប្លែង និង ជាពិធីករយ៉ាងចំណាននិងដ៏ល្បីឈ្មោះមួយរូប

ប្រចាំវិទ្យុអាស៊ីនាក្រុងប៉ារីស។

លោក ជាសហការីនិងជាមិត្តដ៏ល្អម្នាក់របស់ក្រុមគ្រួសារខ្ញុំ។

កាលណោះ ខ្ញុំបានក្លាយទៅជាពីធីការិនីវិទ្យុអាស៊ី

ក៏ដោយសារលោកបបួលខ្ញុំដែរ។

លោកបានយករថយន្តមកទទួលខ្ញុំដល់ផ្ទះនិងជូនខ្ញុំទៅមក

ដើម្បីទៅធ្វើការនៅវិទ្យុអាស៊ីក្នុងក្រុងប៉ារីសសង្កាត់ទី១២

ដោយមិនគិតពីការលំបាកនិងនឿយហត់ការចំណាយលើថ្លៃ

សាំង ទោះបីជាផ្ទះយើងមានចម្ងាយពីគ្នាច្រើនគីឡូម៉ែត្រ គឺ

ម្នាក់នៅខាងជើង ម្នាក់នៅខាងត្បូងរដ្ឋធានីប៉ារីសក៏ដោយ។

យើងទាំងពីរបានបម្រើវិទ្យុអាស៊ីដោយស្ម័គ្រចិត្តឥតបានទទួលកម្រៃ

អស់រយៈពេលជាច្រើនឆ្នាំ។  នេះក៏ដោយសារព្រោះតែយើងស្រឡាញ់វប្បធម៌ខ្មែរ។

សូមជ្រាបថា

លោកឈរ ហ៊រឃៀងជាអ្នកនិពន្ធឆាកកំប្លែង

និងជាអ្នកទទួលខុសត្រូវកម្មវិធីមួយ

គឺ នាទី រឿងកំប្លែងប្រចាំវិទ្យុអាស៊ីសម្លេងខ្មែរ។

ចំណែកខ្ញុំ ជាអ្នកនិពន្ធប្រលោមលោក និង រឿងល្ខោនហើយទទួលខុស

ត្រូវកម្មវិធី នាទីភាគនិទានរឿងប្រលោមលោក

និងចាត់ចែងរៀបចំកម្មវិធីពេលរាត្រី។

ខ្ញុំបានបង្កើតនាទី ភាគនិទានរឿងប្រលោមលោកក្នុងវិទ្យុអាស៊ី

ដើម្បីពង្រស់នាទីនេះដែលលោកម៉ៅ ប៉ុន ថន

ធ្លាប់បានបង្កើតឡើងផ្សាយក្នុងវិទ្យុជាតិកម្ពុជាក្នុងទសវត្សរ៍៦០និង៧០។

គឺជានាទីមួយដែលខ្ញុំចូលចិត្តស្តាប់ណាស់ កាលនៅយុវវ័យ

(សូមអានជីវប្រវត្តិពិស្តាររបស់ខ្ញុំ)។

ក្នុងនាទីកំប្លែង និង នាទីភាគនិទាននៃរឿងប្រលោមលោក

  លោក ឈរ ហ៊រឃៀង និង ខ្ញុំបានជួយបញ្ចូលសម្លេង

គ្នាទៅវិញទៅមកដើម្បីសម្តែងតួក្នុងរឿង។

នាទីរបស់យើងបានទទួលជោគជ័យដូចគ្នា។

សម្លេងយើងក៏បានជាទីពេញនិយមរបស់អ្នកស្តាប់នៅ

ប៉ារីសនិងជាយក្រុងប៉ារីសដែរ។ 

ទោះបីជាយើងធ្វើការឥតបានកម្រៃពិតមែន

តែក្នុងគ្រានោះ យើងបានសប្បាយចិត្ត

និង

មានមោទនភាពខ្លាំងណាស់

ដោយសារយើងបានមប្រើកិច្ចការមួយ

ដែលយើងស្រឡាញ់ពេញចិត្ត ហើយបានបម្រើអារម្មណ៍បងប្អូនខ្មែរ

ដែលនិរាសស្រុក មករស់ជ្រកកោននៅក្នុងប្រទេសបារាំង

ដើម្បីបំបាត់ការនឹកស្រុកទេស។

លោក  ឈរ ហ៊រឃៀង ជាសមាជិកស្ថាបនិកម្នាក់

នៃសមាគមអ្នកនិពន្ធខ្មែរនៅបរទេស។

សព្វថ្ងៃ លោករស់នៅសហរដ្ឋអាមេរិកជាមួយឧត្តមភរិយារបស់លោក។

លោកបានផ្ញើកំណាព្យមួយចំនួនមកខ្ញុំជាកិច្ចចូលរួម

និងដើម្បីជាកម្លាំងបម្រើអក្សរសិល្ប៍ខ្មែរបន្តទៅទៀត

ទោះបីលោកមានបញ្ហាសុខភាពក៏ដោយ។

ខ្ញុំបានផ្សាយកំណាព្យរបស់លោកក្នុងប្លក់ខ្ញុំកន្លងមកថ្មីៗនេះ។

ថ្ងៃនេះ  ខ្ញុំបានទទួលរឿង

ប្តីហេងស៊យ

ដែលជារឿងកំប្លែងមួយ

ដែលបានផ្សាយក្នុងវិទ្យុអាស៊ីសម្លេងខ្មែរ។

រឿងនេះក៏បានទទួលជោគជ័យមិនចាញ់រឿងឡាក់ ស៊ីងជុយ ឡើយ។

ខ្ញុំសូមអញ្ជើញអស់លោកលោកស្រី និង ក្មួយៗជាប្រិយមិត្តគ្រប់វ៏យអាន

រឿង

ប្តីហេងស៊យ

ដែល

និពន្ធដោយលោក ឈរ ហ៊រ ឃៀង៕

រក្សាសិទ្ធិគ្រប់យ៉ាង

សួស្តី! អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ជាទីមេត្រី!

រឿង ប្តីហេងស៊យ ជារឿងកំប្លែង តែជារឿងពិត បើអស់លោកថាជារឿងប្រឌិត

ក៏សូមប្រយ័ត្ន!ប្រយ័ត្នថ្ងៃណាមួយ ប្រពន្ធរបស់អស់លោក នឹងដឹកលោកយក

ទៅលក់ឱ្យគេដូចគោដូចក្របី។

រឿងចាស់ផ្លាស់មកជាថ្មី ស្តីពីជីវិតមនុស្សបីនាក់ដែលមានទស្សនះខុសៗគ្នា។

មនុស្សទី១ គឺអ្នកស្រីឆើតឆាយ ដែលជាអ្នកលក់ប្តីឱ្យគេ។

អ្នកទី២ គឺលោកម៉ៅ វិត ជាប្តីរបស់អ្នកស្រីឆើតឆាយ (ប្តីហេងស៊យ)

អ្នកទី៣ គឺជំទាវសៃយើត ជាអ្នកទិញប្តីពីអ្នកស្រីឆើតឆាយ។

-តើ!អស់លោក លោកស្រីជ្រាបទេ ថាហេតុអ្វីបានជាប្រពន្ធសុខចិត្ត

លក់ប្តីទៅឱ្យគេ?

-តើ!ប្តីធុនណា ដែលត្រូវប្រពន្ធដឹកយកទៅលក់ឱ្យគេ ដូចគោដូចក្របី?

-តើ!ស្រីប្រភេទណា ហ៊ានចំណាយប្រាក់៣សែនដុល្លារ ទិញប្តីពីគេ?

ទាំងអស់នេះ សុទ្ធតែជាចម្ងល់ ដែលត្រូវដោះស្រាយ។ ដូច្នេះ ខ្ញុំសូម

បកស្រាយក្រោមសុភាសិតចិនមួយ ដែលតែងពោលថា <រឿងមានហេតុ

បំណុលមានម្ចាស់ សម្លាប់គេ ត្រូវយកជីវិតទៅសង>។

ជាបឋម ខ្ញុំសូមណែនាំអស់លោកឱ្យបានស្គាល់ជំទាវសៃយើតជាមុនសិន។

តើ!ជំទាវសៃយើតជានរណា?។ គាត់ជាស្រ្តីមេម៉ាយ រស់នៅតែម្នាក់ឯង មាន

ប្រាក់រាប់លានដុល្លារ ប៉ុន្តែ  កម្មអកុសលអ្វី បែរជាជំទាវយើង គ្មានសុភមង្គល

ទៅវិញ គឺកើតរោគអត់ប្តីនេះតែម្តង!។

មនុស្សស្រី កាលណាមេម៉ាយអត់ប្តី គេតែងនិយាយលេបខាយ លេងសើច

សប្បាយក្នុងផ្លូវមើលងាយ។ ព្រោះតែអញ្ចឹងហើយ ដែលបណ្តាលឱ្យជំទាវ

សៃយើត នឹកចង់បានប្តីមួយនឹងគេគ្រាន់កំដរអារម្មណ៍ ត្បិតបើមានតែប្រាក់

ហើយអត់ប្តីនោះ គឺជីវិតគ្មានន័យអ្វីទេ!។ គិតសព្វគ្រប់រួចរាល់ហើយ

ជំទាវស្តុកវ័យក្មេងម្នាក់នេះ ព្រឹកឡើងក៏ចេញដំណើរទៅលេងផ្ទះអ្នកស្រី

ឆើតឆាយ ដែលជាអ្នកភូមិផងរបងជាមួយ។

-តើ!អស់លោកប្រុសៗដែលដឹងទេ ថាស្រីៗយូរៗគេជួបគ្នាម្តង គេជជែកពីរឿងអ្វី?។

ណ្ហើយចុះ! លោក លោកស្រី ជាទីមេត្រី!

មកដល់ត្រឹមនេះ ខ្ញុំសូមផ្អាកសិន ហើយជំរាបថា នឹងមានបន្ត ភាគទី២ នៅថ្ងៃមុខទៀត។

កុំភ្លេចតាមដានរឿងនេះឱ្យចប់ចុងចប់ដើម គឺពិតជាបានសើច សើច១ឃឹក អាយុវែង១ថ្ងៃ។

សូមទទួលនូវការរាប់អានអំពីខ្ញុំ

CHHOR H.KHIENG

      USA

March 27 2012

កំប្លែង​៖ រៀបការលើកទី៤…ដោយសុ ភក្តី

រក្សាសិទ្ធិ

មានលោកយាយម្នាក់អាយុជាង៨០ឆ្នាំហើយ។ ប៉ុន្តែមានគម្រោងការប្រុងរៀបអាពាហ៍ពីពាហ៍ជាលើកទី៤ទៀត ។ អនាគតស្វាមីក្រោយនេះជាប្រធានឈាបនដ្ឋាន ( Funeral director ) ។ 

ដំណឹងអាពាហ៍ពិពាហ៍ដ៏ចម្លែកនេះបានធ្វើឲ្យល្បីសុះសាយពេញសហគមន៍ Community ដែលគាត់រស់នៅ។  ថ្ងៃមួយ មានក្រុមវិទ្យុទូរទស្សន៍មកធ្វើសម្ភាសជាមួយ។

អ្នកសម្ភាស ៖  ខ្ញុំឮថាលោកយាយប្រុងរៀបការនាពេលខាងមុខនេះ? ។ សូមលោកយាយរៀបរាប់បានទេរជីវិត  និងហេតុអ្វីបានជាលោកយាយចង់បានប្ដីទៀត ព្រោះអាយុប៉ុណ្នឹងហើយ?។
សម្ងំមួយសន្ទុះ  លោកយាយញញឹមបន្តិច ក៏ចាប់និយាយ។
លោកយាយ ៖  កាលខ្ញុំអាយុជាង២០ ខ្ញុំបានរៀបការជាមួយធនាគារិក (Banker )។  ដល់អាយុជាង៤០ ខ្ញុំក៏រៀបការម្ដងទៀតជាមួយអ្នកលេងសៀក ( circus master ) ។ អាយុជាង៦០ឆ្នាំ ខ្ញុំរៀបការជាលើកទី៣ជាមួយគ្រូគង្វាល ( Pastor )។
អ្នកសម្ភាស ៖  យី  !  អស្ចារ្យណាស់ណា ចុះហេតុអ្វីបានជាលោកយាយជ្រើសរើសប្តីដែលមានអាជីពខុសៗគ្នា ?
លោកយាយ ៖   ហ៊ឹម  មិនពិបាកយល់ទេ រៀបការលើកទី១គឺដើម្បីលុយ។ រៀបការលើកទី២គឺ ដើម្បីឲ្យសប្បាយភ្នែក។ រៀបការលើកទី៣គឺដើម្បីឲ្យបានស្គាល់ព្រះ នឹងធម្មអាថ៌ ។ ទី៤ចុងក្រោយនេះ គឺសំរាប់ខ្ញុំលាចាកលោកនេះ ៕