សួស្តីណូអែលឆ្នាំ២០១១

សូមរីករាយក្នុងឱកាសបុណ្យណូអែល

ថ្ងៃ២៥ធ្នូ

ប័ណ្ណជូនពររបស់អ្នកនិពន្ធឡឹក ជំនោររដែលខ្ញុំបានទទួលពីកម្ពុជា

លោកអ៊ំទាំងពីរមានចិត្តរំភើបណាស់ដែលបានទទួលប័ណ្ណជូនពរក្នុងឱកាស

បុណ្យណូអែល​និងឆ្នាំថ្មីសាកល។​

សូមអរគុណក្មួយជំនោរជាពន្លឹកដែលបានរចនាប័ណ្ណដ៏ល្អ

រំលេចដោយលក្ខណៈខ្មែរយើងនេះ។​

សូមព្រះប្រទានដល់ក្មួយនូវពរដ៏ប្រសើរគ្រប់យ៉ាងនៅក្នុងលោក​។

ជាពិសេស​សូមឲ្យមន្តប៉ាការបស់ក្មួយ​និងគ្រប់អ្វីៗដែលក្មួយ

មានទេពកោសល្បស្រាប់កាន់តែ

ពណ្ណរាយលេចត្រដែតឥតស្រកស្រុត។​

អរគុណផងដែរនិងសូមរក្សាទុក

ក្នុងដួងចិត្តជានិច្ចនូវសេចក្តីស្រឡាញ់របស់ក្មួយ។

ក្មួយក៏បានទទួលទំហ៊ំនៃសេចក្តីស្រឡាញ់ពីលោកអ៊ំទាំងពីរដូចគ្នាដែរ៕

លោកលោកអ៊ំទាំងពីរក្មួយ

ប័ណ្ណជូនពររបស់លោកអនុបណ្ឌិតហេង សុភា នាយកគ្រប់គ្រងទូទៅនៃទស្សនាវដ្តី<វិធីសាស្ត្រជោគជ័យ>

អរគុណលោកក្មួយ ហេង​សុភាណាស់ដែលបាននឹកឃើញខ្ញុំ។

ខ្ញុំបានផ្ញើប័ណ្ណជូនពរអេឡិចត្រូនិកតាមអ៊ីមែលជូនលោកក្មួយហើយ៕

អេរិច ប្អូនធម៌ផ្ញើមកពីអាមេរិក

2 responses to “សួស្តីណូអែលឆ្នាំ២០១១

  1. ក្មួយសូមអរគុណចំពោះសមានចិត្តរបស់លោកជំទាវ។ លោកជំទាវ និងក្រុមគ្រួសារសុខទុក្ខយ៉ាងណាដែរ? ហើយមានគម្រោងអញ្ជើញទៅកន្លែងណាដែរ?

  2. ចាស សុខទុក្ខធម្មតា​តែរវល់ នៅតែរវល់ជានិច្ចរកដកឃ្លាមិនទាន់រួចនៅឡើយ។
    ចុះលោកក្មួយនិងគ្រួសារវិញយ៉ាងណាដែរ?​
    ខ្ញុំជឿជាក់ថា ទស្សនាវដ្តីវិធីសាស្រ្តជោគជ័យដំណើរការល្អទៅមុខដូចបំណង
    លោកក្មួយមិនខាន។
    ខ្ញុំគ្មានគម្រោងទៅកន្លែងណា​ទេ ព្រោះរដូវនេះនៅស្រុកបារាំងជារដូវត្រជាក់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s