មានស្រ្តីវ័យកណ្ដាលម្នាក់កើតជម្ងឺខ្យល់គ (Hearth attack) យ៉ាងធ្ងន់ធ្ងរហើយត្រូវ
បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីឲ្យគ្រូពេទ្យធ្វើការវះកាត់។ នៅលើតុវះកាត់ស្រ្តី
នោះសន្លប់អត់ដឹងខ្លួន គឺបានសេចក្ដីថាជិតស្លាប់ (near death experience)។
ពេលជិតស្លាប់ហ្នឹង គាត់ក៏បានជួបព្រះអង្គ។ពេលជួបជាមួយព្រះ នាងក៏ចាប់សួរ
ព្រះអង្គថា :
ស្រ្តី : តើជីវិតខ្ញុំម្ចាស់ត្រូវអស់ពេលហ្នឹងឬ ?
ព្រះអង្គ : អត់ទេ នាងត្រូវរស់បាន ៤៣ឆ្នាំ ២ខែ ៤ថ្ងៃ ទៀត។ ក្រោយពីការវះកាត់
រួចហើយ នាងក៏បានជាសះស្បើយឡើងវិញ។ ប៉ុន្តែ ដោយសារឮព្រះមានបន្ទូល
ប្រាប់ថា ត្រូវរស់បាន៤៣ឆ្នាំទៀត នាងយើងក៏មានគំនិតថ្មីថាបើត្រូវរស់បានរហូត
ដល់៤៣ឆ្នាំទៀត នាងគួរតែធ្វើខ្លួនឲ្យស្អាត ។ គិតឃើញហើយ ស្ត្រីយើងក៏ទៅគ្លី
និក clinic កែសម្ភស្ស ឲ្យគេបូមខ្លាញ់(liposuction) ចេញ។
បន្ទាប់មក នាងក៏ទៅឲ្យគេធ្វើមុខ ( facelift ) ។ បន្ទាប់មកទៀត គាត់ក៏ឲ្យគេដេរ
ពោះ ( Tummy tuck ) ។ ថ្ងៃមួយ គាត់ដើរឆ្លងផ្លូវ ស្រាប់តែត្រូវឡានពេទ្យ
Ambulance បុកគាត់ស្លាប់ ។ ក្រោយពីស្លាប់ គាត់ក៏បានជួបព្រះម្ដងទៀត ។
ឆ្ងល់យ៉ាងខ្លាំងគាត់ក៏ចាប់សួរព្រះ:
ស្រី្ត : ព្រះអង្គមានបន្ទូលប្រាប់ខ្ញុំថា ខ្ញុំត្រូវរស់បាន ៤៣ ឆ្នាំទៀត ចុះហេតុអ្វីក៏ខ្ញុំ
ឆាប់ស្លាប់ម៉្លេះ?។ ហេតុអ្វី បានជាព្រះអង្គមិនជួយរុញខ្ញុំម្ចាស់ឲ្យផុតពីផ្លូវឡាន
Ambulance?
ព្រះអង្គ : អើ ពីព្រោះឯងទៅកែមុខ កែខ្លួន កែក្បាលពោះអស់ទៅ យើងមើល
ឯងលែងស្គាល់៕