ភាពយន្តវីដេអូ៖ បេះដូងស្រស់ស្អាត

គឺជាខ្សែភាពយន្តវីដេអូដ៏ល្អរបស់

ផលិតករ  ឆយ

ដឹកនាំដោយលោក ភិជិត ឫទ្ធា និង លោក ឆយ

ដឹកនាំថតដោយ លោក អ៊ុច មករា។

ជាខ្សែភាពយន្តខ្នាតខ្លីមួយគួរឲ្យសរសើរ

និង

គួរឲ្យចាប់អារម្មណ៍ជាពន់ពេក។

ខ្សែភាពយន្តនេះសម្តែងដោយយុវជនដ៏សង្ហា

ភក្ត្រាញញឹម

ម៉ា ច័ន្ទបញ្ញា

រួមជាមួយកញ្ញាដ៏ស្រស់សោភា

លី លីនណា

តារាថ្មីទាំងពីររូបនេះប្រើកាយវិការ

មនុស្សគរថ្លង់នៅព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមអញ្ជើញប្រិយមិត្តទស្សនាដោយរីករាយ។

3 responses to “ភាពយន្តវីដេអូ៖ បេះដូងស្រស់ស្អាត

  1. ជម្រាបសួរអ្នកម៉ាក់!

    សង្ឃឹមថាអ្នកម៉ាក់និងលោកប៉ា សុខសប្បាយ។ កូនវិញសប្បាយទេ តែគ្រាន់តែរវល់
    និងមានបញ្ហាខ្លះៗជាមួយជីវិតការងារ។

    តាមពិត ខ្សែភាពយន្តនេះ គឺជារបស់ផលិតករ ឆយ។ ដឹកនាំដោយ លោក ភិជិត
    ឬទ្ធា និង ឆយ។ ដឹកនាំថតដោយ អ៊ុច មករា។ សម្ដែងដោយកូន គឺ ម៉ា ច័ន្ទបញ្ញា
    (មិនមែន ចាន់ទេ) ហើយ លី លីនណា គឺត្រឹមត្រូវហើយ។ 🙂

    ទោះយ៉ាងណា កូនសង្ឃឹមយ៉ាងមាំ ថារឿងខ្លីមួយនេះ អាចជួយសម្រាលពេលវេលា
    ដែលរីករាយរបស់អ្នកទាំងពីរ និងប្រិយមិត្ត អ្នកម៉ាក់នៅទីនេះ ឲ្យកាន់តែស្រស់ថា្ល។

    បើសិនជាអាច សូមអ្នកម៉ាក់ ជួយផ្ញើលេខទូរស័ព្ទទំនាក់ទំនងអ្នកម៉ាក់ នៅបារាំង
    ឲ្យកូនផង។ កូននឹងទូរស័ព្ទក្នុងវេលាបន្ទាប់។ កូននឹកម៉ាក់និងប៉ាណាស់។

    សូមអរគុណម៉ាក់
    ដោយក្ដីគោរព និងស្រឡាញ់របស់កូនប្រុស
    បញ្ញា

    • ជម្រាបសួរបញ្ញា

      អ្នកម៉ាក់បានកែហើយ។ ស្តាយណាស់ដែលមានការថ្លោះធ្លោយ។ អ្នកម៉ាក់សរសើរ
      កូនដែលចេះសម្តែងលើកដំបូងសម ហើយមានលក្ខណៈធម្មជាតិ។

      អ្នកម៉ាក់នឹងសរសេរទៅកូនក្បោះក្បាយតាមអ៊ីម៉ែល ក្រោយពីរួចរវល់កិច្ចការចាំបាច់
      មួយចំនួន។

      នឹកនិងស្រឡាញ់កូន​

      • អ្នកម៉ាក់ជាទីស្រឡាញ់

        កូនរីករាយណាស់ដែលឃើញ សំណេរអ្នកម៉ាក់ តែកូនសូមទោសផង ដោយមួយរយៈនេះ កូនពុំដែលបានចូលមកទីនេះ ប៉ុន្តែដួងចិត្តរបស់កូន នៅតែនៅទីនេះជានិច្ច។

        នឹកអ្នកម៉ាក់
        ពីកូន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s