កំប្លែង៖ផ្ទះកូននៅជាប់ផ្លូវ ដោយ ប៉ិច ​សង្វាវ៉ាន

ថ្ងៃមួយ អ្នកស្រីម្នាក់នៅប្រទេសបារាំងបានទូរស័ព្ទសន្ទនាជាមួយម្តាយដែលរស់នៅឯប្រទេសកម្ពុជា។

– ហ៊ឺ ! ម៉ាក់អើយ ! បើពិបាកពេក អញ្ជើញមកនៅស្រុកបារាំងជាមួយខ្ញុំតែម្តងទៅ ឲ្យប៉ាដឹងចិត្តម្តង។ កោតប៉ាធ្វើទៅរួច ចំណាស់

នេះទៅហើយៗក៏ក្រទៀត នៅឆ្លៀតមានស្រីក្មេងបណ្តើរ កៀកកាន់ដៃគ្នាឲ្យស្អិតមើលតែស្ករតាំម៉ែ ខ្ញុំកោតតែប៉ាមិនចេះខ្មាសកូនចៅ

និងមនុស្សម្នានៅជុំវិញខ្លួន។

– អើ !  ទៅក៏ទៅ ទ្រាំនៅឃើញមុខអាតាប៉ិកញ្ចាស់កំព្រើលមុខក្រាស់ឡើងខ្លាញ់ឲ្យរងើម មិនចេះខ្មាសកូនចៅ រាល់ថ្ងៃយ៉ាងនេះច្បាស់

ជាគ្រំាគ្រាចិត្តឆ្អិតទ្រូងខូចបេះដូង​បេះត្នោត អាយុខ្លីមិនខាន។ ក្នុងទ្រូងម៉ាក់ ភ្នំភ្លើងឆេះក្តៅងុំរាល់វិនាទី ឱបដើមចេកស្លោក  ។

– គ្រាន់តែស្តាប់រឿងម៉ាក់ ខ្ញុំក៏ក្តៅក្រហាយសឹងតែឆេះស្លាប់ទៅហើយ។ ស្រុកយើងក្តៅផង ម៉ាក់ក្តៅចិត្តទៀតច្បាស់ជាគ្រោះថ្នាក់ទាន់

ហន់។ ម៉ាក់មកនៅស្រុកបារាំងជាមួយខ្ញុំទៅទើបឆាប់ត្រជាក់ចិត្ត ព្រោះស្រុកគេក៏ត្រជាក់ជាងស្រុកយើងដែរ។ ក្តៅក្រហាយយ៉ាង

ណាក៏អាចធន់នឹងធាតុអាកាសត្រជាក់ស្រឺតៗដែរ។

– តែម៉ាក់នៅមានបញ្ហាមួយទៀត។

– បញ្ហាអីទៅម៉ាក់?

-ទៅនៅស្រុកបារាំង ខានឃើញមុខ​ និងអំពើអាក្រក់របស់អាតាប៉ិកកញ្ចាស់កំព្រើលប៉ាឯងមែន តែគិតសព្វៗទៅ បើម៉ាក់គេងញ៉ាំ

ៗមិនធ្វើការអីសោះ ដូចជាខ្លាចចិត្តលោកកូន ប្តីកូនឯងណាស់។​ នៅឯណេះ ម៉ាក់ធ្លាប់តែធ្វើការ មិនឈប់ដៃ។ បើនៅស្ងៀម​មិនដឹង

ជាអផ្សុកយ៉ាងណាយ៉ាងណីមិនខាន។

– អីចឹង  ម៉ាក់គិតឲ្យច្បាស់ទៅ កុំបន្ទោសខ្ញុំ កុំឲ្យថ្ងៃក្រោយស្តាយ។

– ម៉ាក់មិនចង់ឲ្យកូនឯងពិបាកចិញ្ចឹមម៉ាក់ទេ។

-ស្លាប់ហើយ ចុះម៉ាក់ចិញ្ចឹមខ្ញុំជិតសាមសិបឆ្នាំនោះ ស្មានតែម៉ាក់អត់ងងុយតិចដង អស់កម្លាំង អស់លុយតិចណាស់ទៅឬ? ដល់ពេល

ខ្ញុំសងគុណម៉ាក់វិញហើយ។

–  ម៉ាក់ត្រូវតែធ្វើការ ។

– ធ្វើការអីកើត? ម៉ាក់មិនទាន់ចេះបារំាងមួយម៉ាត់ផង។ ខ្ញុំនៅស្រុកបារាំងជាងប្រាំបីឆ្នាំហើយ មិនទាន់រកបានការងារជាប់លាប់ផង

ទម្រាំម៉ាក់ទៀត។

– អូហ៍ ! នឹកឃើញហើយ និយាយអីចឹង ផ្ទះកូនឯងនៅជាប់ផ្លូវទេ?

– ចា៎សម៉ាក់ ផ្ទះខ្ញុំនៅជាប់ផ្លូវតើ។

–  នៅជាប់ផ្លូវ ស្រួលហើយ

–  ស្រួលរឿងអីម៉ាក់

– ស្រួលលក់ដូរ។

– ពុទ្ធោ ម៉ាក់ចង់លក់អីនៅស្រុកបារាំង?

–  លក់ប៊ីចេង អំបិល ស្ករ ម្រេច  … អីៗទៅណា។

– ស្លាប់ ! នៅស្រុកបារាំង គ្មានអ្នកណាលក់គ្រឿងអស់ហ្នឹងនៅតាមផ្លូវទេ។

– អូហ៍ នៅស្រុកបារាំង គេមិនលក់គ្រឿងអស់ហ្នឹងនៅតាមផ្លូវទេ?។ ចុះគេលក់នៅឯណាទៅអីចឹង?

– គេលក់ក្នុងហាងធំៗ។

– អីចឹង!

– កូនថា នៅស្រុកបារាំង ម៉ាក់រកការមិនបានធ្វើមែនឬ?

– គ្មានសំបុត្រស្នាម គ្មានច្បាប់ធ្វើការទេម៉ាក់។ បើធ្វើការងងឹត កាលណាគេចាប់បាន រឿងធំមិនខាន។

– អូហ៍ នៅទីនោះមានគេធ្វើការងងឹតដែរ? មើលម៉េចឃើញ ធ្វើការក្នុងងងឹត?

– មិនមែនធ្វើការក្នុងទីងងឹតទេ គឺធ្វើការខុសច្បាប់។ ​តែ មើលទៅប្រហែលជាម៉ាក់អាចដើរបោសជូតផ្ទះ លាងបង្គន់ឲ្យគេបាន។​ អូហ៍

មែន នឹកឃើញទៀតហើយ មើលកូនគេក៏បានដែរ មួយម៉ោងគេឲ្យ៨ឬ៩​អឺរ៉ូដែរ ។

– អៃយ៉ា! បានថ្លៃណាស់ហ្ន៎! មួយម៉ោងដល់ទៅ៨ឬ៩​អឺរ៉ូ។ ធ្វើតែ១០ម៉ោង បាន៨០​សឹបឬ៩០អឺរ៉ូស្រេច។ បើធ្វើពេញ១ខែច្បាស់ជាបាន

លុយច្រើន។ នៅស្រុកយើង ម៉ាក់ធ្វើការរោងចក្រ ១ខែបានតែ៥០ហុកសឹបដុល្លារ  ប្អូនកូនឯងរត់តុក៏បានតែ៥០ហុកសឹបដុល្លារ…៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s