ខ្ញុំមានកិត្តិយសជាលើកទី២ ដែលបានទទួលកំណាព្យដ៏មានតម្លៃ និពន្ធដោយ កវីបណ្ឌិត យឹម កិច្ចសែ និងបានរចនាក្នុងប័ណ្ណដ៏វិចិត្រនេះ ដោយលោក សំ វិជ្ជា។
ខ្ញុំសូមថ្លែងអំណរគុណជាយ៉ាងច្រើនចំពោះបណ្ឌិត យឹម កិច្ចសែ និងលោកសំ វិជ្ជា ដែលបានយចិត្តទុកដាក់លើសកម្មភាពរបស់ខ្ញុំក្នុងវិស័យវប្បធម៌ជាតិយើង។ នេះជាការលើកទឹកចិត្តខ្ញុំុមួួយដ៏មានតម្លៃឥតកាត់ថ្លៃបានឡើយ។
អរគុណលោកទាំងពីរ ដែលតែងតែគិត និងនឹករលឹកដល់រូបខ្ញុំ ! ទោះបីយើងរស់នៅប្រទេសបីដាច់ឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ទំនោរនៃការស្រឡាញ់អក្សរសាស្ត្រ អក្សរសិល្ប៍ជាតិ នៅតែថ្ពក់ចិត្តយើង ឲ្យស្វែងរកគ្នា និងធ្វើការតាមលទ្ធភាពសមត្ថភាព ដើម្បីថ្នាល់តែងនិពន្ធរបស់ជាតិខ្មែរដែរ។