ភូមិខ្ញុំ​ Mon Village ដោយ លោកគឹម ខូវនី

@រក្សាសិទ្ធិគ្រប់យ៉ាងដោយអ្នកនិពន្ធ

​និង

ខ្លួនខ្ញុំ​ផ្ទាល់ដែលជាម្ចាស់គេហទំព័រនេះ@

លោកគឹម ខូវនីជាអតីតសាស្ត្រាចារ្យមួយរូបនៃមហាវិទ្យាល័យពាណិជ្ជសាស្រ្ត ក្រុងភ្នំពេញ។ លោកនិងជាអតីតសាស្ត្រចារ្យរបស់លោកប៉ិច ឈុន ស្វាមីរបស់ខ្ញុំ​ និងជាជនដ៏ជាទីគោរពបំផុតរបស់យើងខ្ញុំ​ទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកភូមិបឹងកេងកង​ ក្រុងភ្នំពេញដូចក្រុមគ្រួសារខ្ញុំ​ដែរ។

ក្នុងប្រទេសបារាំង នាទសវត្សរ៍៧០ អត្ថបទរបស់លោកត្រូវបានលោកស្រី​គឹម ឡាផានីអានផ្សាយរៀងរាល់ព្រឹកថ្ងៃសុក្រតាមរលកអាកាសវិទ្យុបារាំង RADIO FRANCE។ 

លោកជាឧត្តមអ្នកនិពន្ធមួយរូបជាទីគោរពរបស់ខ្ញុំ​។ រចនាបទនៃការនិពន្ធរបស់លោកជារចនាបទមួយខុសប្លែកពីគេ​។លោកប្រើរូបបារម្មណ៍មួួុយបែបល្អប្លែកដែលខ្ញុំ​ចូលចិត្ត។

ខាងក្រោមនេះ ជាអំណោយដ៏ថ្លៃថ្លាបំផុតអំពីម្ចាស់ អត្ថបទ និង ជាជំនួយសំខាន់មួយដែរពីហេង ឧត្តមអ្នកវាយអក្្សរយូនីកូត៕

រស្មី​អរុណ​លាបពណ៌មាស​លើ​កំពូល​វិមាន​ឯករាជ្យMONUMENT DE L'INDEPENDANCE PHN

ផ្កាឈូក​រីក​ក្នុង​អាង​ទឹក​ក្រឡឹង​ព័ទ្ធ​ជុំ​វិញ

ជួង​វត្ត​លង្ហា​បន្លឺ​សូរ​លើ​ភូមិ​បឹង​កេងកង

ផ្កាក្ងោកដើម​ក្ងោក​រលាស់​ មែក​ពេញ​ដោយ​ផ្កា​ពណ៌​អគ្គី។

បុប្ផា​គ្រប់​ពណ៌​ក្រោក​ពី​និទ្រា​លើ​ស្មៅ​បៃ​តង​ខ្លី

បក្សា​បក្សី​ចឹក​ចំណី​លើ​ផ្លូវ​ដី​ក្រហម

អ្នក​បោស​ផ្លូវ​យោល​អំបោស​យ៉ាង​អង្វើល

CYCLO A PHNអ្នក​ធាក់​ត្រី​ចក្រ​យាន​ធាក់​មួយៗ ពេញ​ងងុយ។

ព្រះ​សង្ឃ​និមន្ត​ជា​ខ្សែ​ចេញ​ពី​វត្ត​បទុម​វត្តី

ស្បង់​ពណ៌​លឿង​អណ្តែត​ក្នុង​រស្មី​ពេល​ព្រឹក

ដូន​ចាស់​ឱប​ផ្តិល​ប្រាក់​ដាក់​បាត្រ​យក​កុសល

ហត្ថ​ផ្ចង់​លើ​សិរសា ជង្គង់​លត់​លើធរណី។

ភោជនីយដ្ឋាន​បង្ហុយ​ក្លិន​គុយ​ទាវ​គួរ​ឲ្យ​ឃ្លាន

កុមារ​ចាប់​ចេញ​តាម​មាគ៌ា​ទៅ​សាលា

ស្ត្រី​មេផ្ទះ​យួរ​កន្ត្រក​ទៅ​ទិញ​ត្រី​ផ្សារ​កាប់​គោ

ចរាចរ​ផ្តើម​សកម្មភាព​លើ​វិថី​នរោត្តម។

ថ្ងៃ​ត្រង់​មក​ដល់ សុរិយា​ចាំង​ក្តៅ​លើ​សិរសា

កុមារី​រត់​ប្រជែង​គ្នា​ចេញ​ពី​សាលា​ម៉ាលីកា

ស្រមោល​ដើម​ក្ងោក​រួញ​ខ្លី​ជិត​គល់​វា

យាយ​ចាស់​ម្នាក់​រៀប​ចំ​អាំង​ចេក​ជិត​កំផែង​វត្ត​លង្កា។

រសៀល​ម៉ោង​បួន​ជ្រេមក​ រស្មី​ធូរ​កម្តៅ

ព្រះ​សង្ឃ​ច្រើន​អង្គ​និមន្ត​ចេញ​ពីសាលា​បាលី​ជិត​រដ្ឋ​សភា

នៅ​ឈាបនដ្ឋាន​វត្ត​បទុម​ ភ្លេង​ខ្លង​ខែក​ស្រែក​រំជួល

ពុទ្ធោ! មនុស្ស​លោក​ម្នាក់​ក្លាយ​ជា​ផ្សែង​ក្នុង​វាយោ។

ព្រះ​ចេតិយធំ​ថ្ពក់​រស្មី​ចុង​ក្រោយ​ព្រះ​អាទិត្យ​

គូ​ស្នេហា​កាន់​ដៃ​គ្នាអង្គុយ​លេង​លើ​កៅ​អី​ថ្ម

ខ្ញុំ​ឆ្លៀត​ឱកាស​ទៅទិញ​បង្អែម​ខាង​កើត​តូប​ភ្លេង

ខ្ញុំ​យក​ទៅ​ជូន​ឪពុក​ម្តាយ​ខ្ញុំ​ទៅ​មុន​ពេល​បាយ​ល្ងាច៕

191357អរគុណលោក​គឹម ខូវនី

ដែលបានផ្តល់អត្ថបទតាមសំណើររបស់ខ្ញុំ

អរគុណនិស្សិតហេង ឧត្តមដែលបានជួយវាយអត្ថបទនេះ។

Advertisements

One response to “ភូមិខ្ញុំ​ Mon Village ដោយ លោកគឹម ខូវនី

  1. អរគុណអ្នកបង

    Sent from my iPhone

    >

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s