Daily Archives: ខែ​ឧសភា 27, 2011

ទស្សនាវដ្ដី« វីធីសាស្រ្ត​ជោគជ័យ»

គួរជាវអាន៖​ទស្សនាវដ្តីដែលមានប្រយោជន៍


គឺ

ទស្សនាវដ្ដី វីធីសាស្រ្ត​ជោគជ័យ

SUCCESS

GUIDE

លោក ហេង សុភា (ទស្សនាវដ្តី«វិធីសាស្ត្រជោគជ័យ»)

សួស្តីមិត្តអ្នកអាន!

ចំណេះដឹង បទពិសោធន៍ និងការប្រកួតប្រជែង​ គឺជារឿងមួយ​ដែលមានសារៈសំខាន់ណាស់ដល់ភាព ជោគជ័យ​របស់មនុស្សយើង។​ ទស្សនាវដ្ដី វីធីសាស្រ្តជោគជ័យ បានបដិសន្ធិឡើង ដើម្បីជាធនធាន ជំនួយ​​ស្មារតីដល់ប្រិយមិត្តអ្នកអានគ្រប់ស្រទាប់​ ​ជាពិសេសចំពោះយុវវ័យក្មេងៗជំនាន់ក្រោយ ជាមួយ​កលានុវត្តភាពក្នុង ការក្លាយខ្លួន​​ទៅ​​ជា​​​​ទំពាំងស្នងឬស្សីនៃប្រទេសជាតិ និងសង្គមគ្រួសារនាថ្ងៃអនាគតឲ្យ សម្រេចបានជោគជ័យ។

ទស្សនាវដ្ដី វីធីសាស្រ្តជោគជ័យ​​ ជាទស្សនាវដ្ដីបណ្ដាញផ្តល់ចំណេះដឹង បទពិសោធន៍​​​ ក៏ដូចជា​គន្លឹះ​ស្វែង​យល់ពីអាថ៌កំបាំង វិធីសាស្រ្ត និងយុទ្ធសាស្រ្តដែលដឹកនាំមនុស្ស​យើងឆ្ពោះ​ទៅកាន់ភាព ជោគជ័យទាំងនៅក្នុងការងារ ​ការប្រកប​​អាជីវកម្ម គ្រួសារ​ ស្នេហា ការទំនាក់​ទំនង ថវិកា នយោបាយ ការសិក្សា វិទ្យាសាស្រ្ត បច្ចេកវិទ្យា សិល្បៈ កម្សាន្ត និងដឹកនាំបុគ្គលិកកម្មករ​ និយោជិក ដែលកិច្ចការ និងរឿងរ៉ាវទាំងអស់នោះ នឹង​ត្រូវបានលើក មកលាតត្រដាងបង្ហាញណែនាំពីបទ​ពិសោធន៍​ ដោយការធ្វើ​សម្ភាសជាមួយសិស្ស-និស្សិត​ឆ្នើម ធុរៈជន​ដែលទទួល បានជោគជ័យ អ្នកសិល្បៈ​ដ៏ល្បីល្បាញ ព្រមទាំងប្រវត្តិរបស់អ្នកជោគជ័យជាច្រើន​ទាំងនៅក្នុងប្រទេស ក៏ដូចជានៅលើ សកល​លោកមកចុះផ្សាយដល់ ប្រិយមិត្ត​អ្នកអានគ្រប់ស្រទាប់ សម្រាប់ទុកជាឯកសារ​ដ៏មានតម្លៃ គំនិត ​និង ចំណេះដឹងផ្សេងៗ ក្នុងគោលបំណងដើម្បីប្រតិបត្តិខ្លួនទៅកាន់វិថីជោគជ័យដូចអ្នកទាំងនោះដែរ។

ដោយរួមចំណែកនៅក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអាន​ទស្សនាវដ្ដី វិធីសាស្រ្ត​​​​​ជោគជ័យ​​ នឹង ព្យាយាមប្រឹងប្រែង​ដោយធ្វើយ៉ាងណាឲ្យបទពិសោធន៍នៃភាពជោគជ័យជាច្រើនត្រូវបាន ចែករំលែក​ទៅដល់​មិត្តអ្នក អានទាំងអស់។ ​មិនតែប៉ុណ្ណោះ ទស្សនាវដ្ដី វិធីសាស្រ្តជោគជ័យ គឺមានគោល ដៅច្បាស់​លាស់ ដោយ​​ចេញ​ផ្សាយ ទៀងទាត់ជារៀងរាល់ចុងខែនីមួយៗ ក្នុងបរិមាណបោះពុម្ពប្រមាណ 10,000 ច្បាប់ក្នុងមួយលើកៗ។ សម្រាប់ឆ្នាំ 2011 ទស្សនាវដ្តី វិធីសាស្រ្តជោគជ័យនឹង​ចែកចាយទូទាំងរាជធានី ខេត្ត ក្រុង ។ ទស្សនាវដ្ដី​ វិធីសាស្រ្តជោគជ័យ ប្តេជ្ញាចិត្ត ធ្វើសកម្មភាពជំរុញឲ្យមនុស្ស​មិន​តិចជាង 1 លាន​នាក់ជាអ្នកអានទស្សនាវដ្ដីនេះ។

ជាចុងក្រោយ ទស្សនាវដ្ដី វិធីសាស្រ្តជោគជ័យ សង្ឃឹមថានឹងបំពេញតម្រូវការរបស់ប្រិយមិត្តអ្នកអានគ្រប់ ស្រទាប់ ជាពិសេសទទួលការគាំទ្រជាបន្តបន្ទាប់ពីប្រិយមិត្តអ្នកអានទាំងអស់គ្នា។

សូមអរគុណ!

ឆ្នាំទី១ លេខ០ ១ ខែមីនា ឆ្នាំ២០១១

ឆ្នាំទី១ ​លេខ២ ខែមីនា ឆ្នាំ២០១១

ឆ្នាំទី១ លេខ២ ខែមេសា ឆ្នាំ២០១១

លេខ៣​ខែឧសភាឆ្នាំ២០១០

លេខ៣កំពុងចេញផ្សាយខែឧសភានេះ