Daily Archives: ខែ​មីនា 15, 2012

សង្គមមានសេចក្តីសុខនិងសុភមង្គល ពាក្យស្លោក និង​សុភាសិត ដោយលោកយី ឆេងអ៊ួ

សង្គមមានសេចក្តីសុខនិងសុភមង្គល


គេសំគាល់សង្គមនោះមានចំណុច ៤ យ៉ាង

 

១-សង្គមមានគតិបណ្ឌិត (ខន្តី)   

     ២-សង្គមមានសេចក្តីក្លាហាន (ក្តីសង្ឃឹម)

 ៣-សង្គមចេះប្រមាណ (កត្តញ្ញូ)     

  ៤-សង្គមមានយុត្តិធម៌ (សច្ចៈ)៕

 

សុភាសិត និង ពាក្យស្លោក

១-វិជ្ជានាំឲ្យមានវិន័យ

  វិន័យនាំឲ្យមានសេចក្តីថ្លៃថ្នូរ  

សេចក្តីថ្លៃថ្នូរនាំឲ្យបានទ្រព្យ  

ទ្រព្យនាំឲ្យបានធម៌

  ធម៌នាំឲ្យបានសុខសុភមង្គល។

២-បើចង់ចិត្តធ្ងន់ត្រូវបន្ទន់ឥរិយា

បើចង់សង្ហាត្រូវឧស្សាហ៍រៀនសូត្រ រៀនពីគ្រប់…

 

និពន្ធដោយ យី ឆេងអ៊ួ (ហៅប៉េង) បណ្ណារក្ស 


កំប្លែង៖​ហួសចិត្ត… ​​ដោយ​សុ ភក្តី

មានបុរសម្នាក់ចូលទៅSupermarketដើម្បីរកទិញម្ហូប។ នៅពេលកំពុងតែដើរពីកន្លែងមួយទៅកន្លែងមួយ (from isle to isle ) គាត់ហាក់ដូចជាដឹងថា  មានស្ត្រីចំណាស់ម្នាក់ចេះតែដើរតាម។  គាត់ក៏ធ្វើមិនដឹង  ហើយក៏បន្តទិញម្ហូបតទៅទៀត រហូតបានសព្វគ្រប់  ទីបំផុតក៏មកគិតលុយ។ រីឯស្ត្រីចំណាស់ក៏មកគិតលុយដែរ។   នៅកន្លែងគិតលុយ  ស្រាប់តែស្ត្រីចំណាស់សុំឈរខាងមុខ។  មួយភ្លែតនោះនោះ ស្រាប់តែ…

ស្ត្រីចំណាស់ ៖ ក្មួយប្រហែលជារំខានក្នុងចិត្តហើយ ពីព្រោះខ្ញុំចេះតែដើរតាម។
បុរស         ៖ បាទ អត់អីទេ។
ស្ត្រីចំណាស់ ៖ ចាស អ៊ីចឹង អរគុណហើយណា។ ហេតុដែលខ្ញុំចេះតែដើរតាម  ពីព្រោះក្មួយមានមុខមាត់ស្រដៀងនឹងកូនប្រុសខ្ញុំដែលទើប

នឹងស្លាប់ទៅនាពេលថ្មីៗនេះ។
បុរស         ៖  អូហ៍  គួរអាណិតណាស់  តើឲ្យខ្ញុំជួយរំលែកទុក្ខយ៉ាងម៉េចទៅ ?។
ស្ត្រីចំណាស់ ៖  ល្អហើយ បើក្មួយជួយបាន ក្មួយគ្រាន់តែថា ” លាហើយម៉ាក់ =Bye Mum ” ប៉ុណ្ណឹងទៅខ្ញុំអស់ចិត្តហើយ  ពីព្រោះកូនខ្ញុំចូលចិត្តនិយាយពាក្យហ្នឹង? ។

និយាយរួចហើយ  ស្ត្រីចំណាស់ក៏ចេញបាត់ទៅ ។ បុរសយើងក៏ស្រែកថា លាហើយម៉ាក់= bye Mum។  ដល់ពេលគិតលុយ  ស្រាប់តែ…

បុរស         ៖  ហ្អាក  ហើយម៉េចក៏អស់លុយច្រើនម៉្លេះ?  ខ្ញុំទិញម្ហូបតែបន្តិចសោះ?។
អ្នកគិតលុយ ៖ យី! មិនឭទេឬអី? មុនហ្នឹងបន្តិច ម៉ាក់អ្នកឯងប្រាប់ខ្ញុំថា គាត់ឲ្យកូនប្រុសគាត់ជួយចេញ  ព្រោះគាត់ប្រញ៉ាប់ទៅផ្ទះ៕