Daily Archives: ខែ​មីនា 28, 2012

​កំប្លែង៖នៅមិននៅទៅច្រណែន នឹងប្រពន្ធ ដោយ​សុ ​ភក្តី

រក្សាសិទ្ធិ

ដោយសារធុញទ្រាន់នឹងធ្វើការចិញ្ចឹមគ្រួសារនិងជីវិតខ្លួនឯងរាល់ថ្ងៃ គ្មានពេលសំរាក

បុរសម្នាក់នេះក៏កើតមានចិត្រច្រណែននឹងប្រពន្ធដែលនៅតែផ្ទះ។គាត់ហាក់ដូចជាចង់

ឲ្យប្រពន្ធរបស់គាត់យល់ពីភាពនឿយហត់នេះ។ ព្រឹកមួយ គាត់ក៏លុតជង្គង់ ហើយធ្វើ

អធិស្ឋានដល់ព្រះ  សុំឲ្យព្រះអង្គដូរភេទរបស់គាត់ជាមួយនឹងប្រពន្ធ គឺគាត់ក្លាយជាស្រី

មេផ្ទះ។  ចំណែកភរិយាគាត់ឲ្យក្លាយជាប្ដី  បានដូចបំណង។ នៅព្រឹកបន្ទាប់មកព្រះអទិ

ទេពក៏ប្ដូរភេទឲ្យបុរសយើងដូចសេចក្ដីប្រាថ្នា ធ្វើជាមេផ្ទះ។ គាត់ក្រោកពីព្រលឹម រៀបចំ

ម្ហូបអាហារពេលព្រឹក( breakfast )ឲ្យប្ដីនឹងកូន៤នាក់ ។គាត់ត្រូវដាស់កូនៗទាំងអស់ឲ្យ

ទៅសាលារៀន។គាត់ត្រូវរៀបចំសំលៀកបំពាក់កូនៗទាំងអស់ ។ គាត់ចាត់ចែងឲ្យពូក

គេញ៉ាំអាហារ ។ គាត់ត្រូវរៀបចំអាហារថ្ងៃត្រង់( make lunches ) ឲ្យកូនៗយកទៅញ៉ាំ

នៅសាលារៀន ។ហើយបន្ទាប់មក ត់ក៏ត្រូវជូនកូនៗទាំងអស់ទៅសាលា។ ត្រឡប់ពី

សាលាមកវិញ   គាត់ត្រូវទៅ ការិយាល័យ អគ្គីសនីដើម្បីបង់ថ្លៃភ្លើង។ បង់រួចហើយ

គាត់ត្រូវឆ្លៀតទៅផ្សារដើម្បីទីញម្ហូបអាហារមកផ្ទះ។  មកដល់ផ្ទះ  គាត់អត់ហ៊ានឈប់

សំរាកទេ  គឺគាត់ត្រូវទុកដាក់អីវាន់ដែលទើបនឹងទិញនោះ។  បន្ទាប់មក  គាត់ក៏ចាប់

រៀបចំបន្ទប់គេងរបស់កូនៗ នឹងបន្ទប់ខ្លួនឯង។ រៀបចំបន្ទប់ហើយ  គាត់ក៏ចាប់សំអាត

ផ្ទះ។ គាត់ចាប់ជូតតុទូ បបោស នឹងជូតកម្រាលឥដ្ឋ floor ។ ម៉ោងមួយរសៀល 1:00PM

ទៅហើយ គាត់មិនទាន់បានសំរាកអីបន្តិច។ គាត់ក៏ចាប់បោកខោអាវ ហើយឆ្លៀតទៅ

លើកលាមកឆ្កែយកទៅចាក់ចោល។ មិនទាន់ទាំងចប់អីផង ដល់ពេលទៅទទួលកូនពី

សាលាបណ្ដោយ។ នៅពេលដឹកកូនៗមកផ្ទះ  ពួកគេក៏ចាប់ឈ្លោះគ្នា។ ទម្រាំសម្រុះ

សម្រួលបាន។ មកដល់ផ្ទះ  គាត់ក៏ចាត់ចែងឲ្យកូនៗយកកាបូបសៀវភៅទៅដាក់ក្នុង

បន្ទប់រៀងៗខ្លួន។  រួចហើយគាត់ក៏ចាប់ឲ្យពួកគេញ៉ាំនំ ញ៉ាំទឹកដោះគោ  ហើយក៏ចាត់

ចែងឲ្យធ្វើកិច្ចការសាលា Homework ។ ជាមួយគ្នាហ្នឹង   គាត់ក៏ឆ្លៀតអ៊ុតខោអាវដែល

ទើបនឹងបោក។ អ៊ុតខោអាវបណ្ដើរ គាត់មើលទូរទស្សន៍បណ្ដើរ។ ទើបនឹងអ៊ុតបានបន្តិច

ក៏ដល់ពេលត្រូវធ្វើម្ហូបសំរាប់ពេលល្ងាចបណ្ដោយ dinner ពីព្រោះម៉ោង៤និង៣៥នាទី

ល្ងាច4:35PMហើយ ។គាត់ក៏ចាប់ដាំស្លរ រៀបចំឲ្យកូនៗ ព្រមទាំងប្ដី បរិភោគទាំងអស់គ្នា។

បន្ទាប់ពីបាយល្ងាច  គាត់ក៏ចាប់លាងសំអាតផ្ទះបាយ   លាងចាន លាងកែវសព្វគ្រប់

រួចហើយដេញកូនៗឲ្យទៅងូតទឹកមុនចូលគេង។ មិនទាន់ទាំងចប់សព្វគ្រប់ផង ម៉ោង

៩យប់ 9PM ស្រេច។ ជាទម្លាប់ ម៉ោងថ្មើរនេះ9PM គឺជាម៉ោងដែលស្វាមីគាត់ត្រូវចូល

ទទួលទានដំណេក   ហើយក៏ជាពេលដែលប្ដីចង់រួមរក្សជាមួយ (making love )។

គាត់ក៏មកនៅរួមដំណេកជាមួយប្ដី  ទោះបីជាកិច្ចការដែលត្រូវធ្វើទាំងប៉ុន្មាននៅមិនទាន់

បង្ហើយក៏ដោយ ។

ព្រឹកឡើង គាត់ក៏ទៅ អធិស្ឋានជាមូយព្រះម្ដងទៀត។ ប៉ុន្តែលើកក្រោយនេះ  គាត់អធិ

ស្ឋានថា ៖
បុរស៖  ឱ ! ព្រះអង្គអើយព្រះអង្គ  សូមព្រះអង្គធ្វើឲ្យទូលបង្គំបានក្លាយជាប្ដីដូចពីមុន

ទៅ។ ទូលបង្គំយល់ខុសហើយ នៅមិននៅទៅច្រណែននឹងប្រពន្ធដែលជាមេផ្ទះ

ហើយស្មានតែស្រួល មិនដឹងរវល់អញ្ចឹងសោះ។
ព្រះអង្គ ៖  ទេ យើងមិនអាចធ្វើបានទេ ឥឡូវនេះ  ពីព្រោះយប់ម៉ិញ ឯងបានរួមរក្ស

ជាមួយប្ដី ហើយពិតជាមានផ្ទៃពោះ។  ដូច្នេះ ឯងត្រូវរង់ចាំ៩ខែទៀតសិន ។
បុរស ៖ ៩ ខែទៀត ?  ងាប់តែម្ដង បើព្រះអង្គមិនព្រមប្ដូរឲ្យវិញទេ  ច្បាស់ជាទៅរកថ្នាំ

កណ្ដុរហើយ៕