រក្សាសិទ្ធិ
មានលោកយាយម្នាក់អាយុជាង៨០ឆ្នាំហើយ។ ប៉ុន្តែមានគម្រោងការប្រុងរៀបអាពាហ៍ពីពាហ៍ជាលើកទី៤ទៀត ។ អនាគតស្វាមីក្រោយនេះជាប្រធានឈាបនដ្ឋាន ( Funeral director ) ។
ដំណឹងអាពាហ៍ពិពាហ៍ដ៏ចម្លែកនេះបានធ្វើឲ្យល្បីសុះសាយពេញសហគមន៍ Community ដែលគាត់រស់នៅ។ ថ្ងៃមួយ មានក្រុមវិទ្យុទូរទស្សន៍មកធ្វើសម្ភាសជាមួយ។
អ្នកសម្ភាស ៖ ខ្ញុំឮថាលោកយាយប្រុងរៀបការនាពេលខាងមុខនេះ? ។ សូមលោកយាយរៀបរាប់បានទេរជីវិត និងហេតុអ្វីបានជាលោកយាយចង់បានប្ដីទៀត ព្រោះអាយុប៉ុណ្នឹងហើយ?។
សម្ងំមួយសន្ទុះ លោកយាយញញឹមបន្តិច ក៏ចាប់និយាយ។
លោកយាយ ៖ កាលខ្ញុំអាយុជាង២០ ខ្ញុំបានរៀបការជាមួយធនាគារិក (Banker )។ ដល់អាយុជាង៤០ ខ្ញុំក៏រៀបការម្ដងទៀតជាមួយអ្នកលេងសៀក ( circus master ) ។ អាយុជាង៦០ឆ្នាំ ខ្ញុំរៀបការជាលើកទី៣ជាមួយគ្រូគង្វាល ( Pastor )។
អ្នកសម្ភាស ៖ យី ! អស្ចារ្យណាស់ណា ចុះហេតុអ្វីបានជាលោកយាយជ្រើសរើសប្តីដែលមានអាជីពខុសៗគ្នា ?
លោកយាយ ៖ ហ៊ឹម មិនពិបាកយល់ទេ រៀបការលើកទី១គឺដើម្បីលុយ។ រៀបការលើកទី២គឺ ដើម្បីឲ្យសប្បាយភ្នែក។ រៀបការលើកទី៣គឺដើម្បីឲ្យបានស្គាល់ព្រះ នឹងធម្មអាថ៌ ។ ទី៤ចុងក្រោយនេះ គឺសំរាប់ខ្ញុំលាចាកលោកនេះ ៕
ពិតជាមានផែនការជីវិតដ៏ល្អឥតខ្ចោះមែន!!!!